Read លោកុប្បត្តិ Chapter 9 Online
Read លោកុប្បត្តិ Chapter 9 online from the Holy Bible. This chapter is part of the Book of លោកុប្បត្តិ in the Old Testament. Browse every verse with easy chapter navigation, continue to the next chapter, or explore the complete Book of លោកុប្បត្តិ and the Holy Bible online.
Choose a Chapter
លោកុប្បត្តិ 9
ជំពូក 9
1. ព្រះទ្រង់ក៏ប្រទានពរដល់ណូអេ និងកូនគាត់ ព្រមទាំងមានព្រះបន្ទូលថា ចូរបង្កើតកូនឲ្យចម្រើនជាច្រើនឡើង ឲ្យបាននៅពេញពាសលើផែនដីចុះ
2. ឯគ្រប់ទាំងសត្វនៅផែនដី សត្វហើរលើអាកាស សត្វលូនវារនៅដី និងត្រីក្នុងសមុទ្រទាំងប៉ុន្មាននឹងកោតខ្លាច ហើយស្ញប់ស្ញែងដល់ឯងរាល់គ្នា អញប្រគល់វាមកក្នុងអំណាចឯងហើយ
3. បណ្តាសត្វទាំងប៉ុន្មានដែលកម្រើក ហើយនៅរស់ នោះនឹងបានជាអាហារដល់ឯង ដូចជាតិណជាតិទាំងអស់ដែលអញបានឲ្យដល់ឯងនោះដែរ
4. តែសាច់ណាដែលមានជីវិត គឺជាឈាម នោះកុំឲ្យបរិភោគឡើយ
5. រីឯជីវិតមនុស្សវិញ បើអ្នកណាយកជីវិតគេ នោះអញនឹងទារឈាមដែលជាជីវិតរបស់អ្នកនោះជាមិនខាន អញនឹងទារឈាមអ្នកនោះ ដោយសារអស់ទាំងសត្វ ហើយដោយសារដៃរបស់មនុស្ស គឺដោយសារដៃរបស់បងប្អូននៃអ្នកដែលស្លាប់នោះផង
6. អ្នកណាដែលកម្ចាយឈាមរបស់មនុស្ស នោះឈាមអ្នកនោះឯងនឹងត្រូវខ្ចាយដោយសារមនុស្សដែរ ដ្បិតព្រះទ្រង់បានបង្កើតមនុស្សឲ្យដូចជារូបអង្គទ្រង់
7. ឯឯងរាល់គ្នា ចូរបង្កើតកូនឲ្យចម្រើនជាច្រើនឡើង ហើយឲ្យបានសាយគ្រាយនៅផែនដីជាបរិបូរចុះ។
8. រួចព្រះទ្រង់មានព្រះបន្ទូលទៅណូអេ និងពួកកូនគាត់ថា
9. ឯអញ មើល អញតាំងសញ្ញានឹងឯងរាល់គ្នា ហើយនិងពូជឯងរាល់គ្នាតរៀងទៅ
10. និងគ្រប់ទាំងជីវិតទាំងឡាយ ដែលនៅជាមួយនឹងឯងរាល់គ្នា ទាំងសត្វស្លាប សត្វស្រុក និងសត្វព្រៃនៅផែនដីផង គឺនឹងគ្រប់ទាំងសត្វនៅផែនដី ដែលបានចេញពីទូកធំមក
11. អញនឹងតាំងសញ្ញានឹងឯងរាល់គ្នាថា គ្រប់សាច់ទាំងអស់នឹងមិនត្រូវវិនាសដោយទឹកជន់ទៀតឡើយ និងលែងមានទឹកជន់បំផ្លាញផែនដីទៀត
12. ព្រះទ្រង់ក៏មានព្រះបន្ទូលថា នេះជាទីសម្គាល់នៃសេចក្ដីសញ្ញា ដែលអញតាំងនឹងឯងរាល់គ្នា ហើយនិងគ្រប់ជីវិតទាំងឡាយដែលនៅជាមួយនឹងឯង នៅអស់ទាំងតំណអស់កល្បជានិច្ច
13. គឺអញដាក់ធ្នូរបស់អញនៅនាពពក នោះហើយជាទីសម្គាល់នៃសេចក្ដីសញ្ញា ដែលអញតាំងនឹងផែនដី
14. កាលណាអញប្រមូលពពកមកលើផែនដី នោះនឹងឃើញឥន្ទធនូស្ថិតនៅលើពពកនោះ
15. ហើយអញនឹងនឹកចាំពីសេចក្ដីសញ្ញាដែលអញបានតាំងនឹងឯងរាល់គ្នា ហើយនិងអស់ទាំងសត្វគ្រប់ពូជដែរ នោះនឹងគ្មានទឹកជន់ឡើងលិចផែនដី ដើម្បីបំផ្លាញគ្រប់ទាំងសាច់ទៀតឡើយ
16. ឥន្ទធនូនោះនឹងនៅលើពពក ហើយអញនឹងមើលឃើញ ដើម្បីឲ្យនឹកចាំពីសេចក្ដីសញ្ញាដ៏នៅអស់កល្បជានិច្ច ដែលព្រះបានតាំងនឹងអស់ទាំងជីវិតគ្រប់ពូជនៅផែនដី
17. ព្រះទ្រង់ក៏មានព្រះបន្ទូលទៅណូអេថា នេះហើយជាទីសម្គាល់នៃសេចក្ដីសញ្ញា ដែលអញបានតាំងនឹងគ្រប់ទាំងសាច់នៅលើផែនដី។
18. រីឯកូនណូអេដែលចេញពីទូកធំមក នោះគឺសិម ហាំ និងយ៉ាផែត ឯហាំ នោះជាឪពុកកាណាន
19. អ្នកទាំង៣នោះជាកូនរបស់ណូអេ គឺកូនចៅអ្នកទាំងនោះហើយ ដែលបានចេញទៅនៅពេញពាសលើផែនដី។
20. ឯណូអេ គាត់ចាប់តាំងភ្ជួររាស់ដីធ្វើចម្ការ ហើយដាំទំពាំងបាយជូរ
21. គាត់បានផឹកស្រាទំពាំងបាយជូរនោះ ហើយក៏ស្រវឹងទៅ រួចដេកអាក្រាតនៅក្នុងត្រសាលគាត់
22. ឯហាំ ជាឪពុកកាណាន បានឃើញឪពុកអាក្រាតដូច្នោះ ក៏ទៅបកកេរ្តិ៍ប្រាប់ដល់បងប្អូនទាំង២ ដែលនៅខាងក្រៅ
23. នោះសិម និងយ៉ាផែតនាំគ្នាយកអាវវែងមកត្រដាងពីស្មាទាំង២នាក់ ដើរថយក្រោយទៅបាំងកេរ្តិ៍ខ្មាសឪពុក ទាំងមើលចំទៅខាងមុខ មិនឲ្យឃើញកេរ្តិ៍ខ្មាសរបស់គាត់ឡើយ
24. លុះកាលណូអេស្វាងពីស្រាឡើង ក៏បានដឹងការដែលកូនពៅបានធ្វើ
25. នោះគាត់និយាយថា កាណានត្រូវបណ្តាសាហើយ វានឹងត្រូវធ្វើជាអ្នកបម្រើដល់ពួកបាវរបស់បងប្អូនវា
26. ហើយគាត់និយាយទៀតថា សូមឲ្យព្រះយេហូវ៉ាជាព្រះនៃសិមបានប្រកបដោយព្រះពរ ហើយត្រូវឲ្យកាណានធ្វើបាវបម្រើដល់សិមវិញ
27. សូមព្រះទ្រង់វាតទីឲ្យយ៉ាផែត សូមឲ្យវាបានអាស្រ័យនៅក្នុងទីលំនៅរបស់សិម ហើយឲ្យកាណានបានធ្វើជាបាវបម្រើរបស់វាដែរ។
28. លុះក្រោយទឹកជន់លិចមក នោះណូអេ គាត់ក៏រស់នៅបាន៣៥០ឆ្នាំទៅទៀត
29. អាយុរបស់ណូអេទាំងអស់រួមបាន៩៥០ឆ្នាំ រួចគាត់ក៏ស្លាប់ទៅ។
About លោកុប្បត្តិ Chapter 9
Read លោកុប្បត្តិ Chapter 9 online from the Holy Bible. This chapter is part of the Book of លោកុប្បត្តិ in the Old Testament. Continue reading with the chapter navigation above or explore the complete book.
Book Information
Book: លោកុប្បត្តិ
Chapter: 9
Testament: Old Testament
How to Read this Chapter
Use the Previous and Next Chapter buttons to continue reading លោកុប្បត្តិ. You can also adjust the font size for comfortable reading and browse other books of the Bible using the navigation links.
More Resources
Continue Reading the Bible
Continue reading លោកុប្បត្តិ Chapter 9 and explore every book, chapter and verse of the Holy Bible. Use the navigation links above and below to move through the Scriptures with ease.
Frequently Asked Questions
What is លោកុប្បត្តិ Chapter 9?
លោកុប្បត្តិ Chapter 9 is part of the Book of លោកុប្បត្តិ in the Holy Bible.
Can I read this chapter online?
Yes. You can read the complete លោកុប្បត្តិ Chapter 9 online for free with easy chapter navigation.
More Chapters from ព្រះគម្ពីរសញ្ញាចាស់
- ហូសេ Chapter 2
- ហូសេ Chapter 1
- ហូសេ Chapter 4
- សាស្តា Chapter 1
- ហូសេ Chapter 10
- ហូសេ Chapter 8
- ហូសេ Chapter 6
Explore More from លោកុប្បត្តិ
- លោកុប្បត្តិ Chapter 5
- លោកុប្បត្តិ Chapter 27
- លោកុប្បត្តិ Chapter 17
- លោកុប្បត្តិ Chapter 49
- លោកុប្បត្តិ Chapter 41
- លោកុប្បត្តិ Chapter 30
- លោកុប្បត្តិ Chapter 36