Read យេរេមា Chapter 48 Online
Read យេរេមា Chapter 48 online from the Holy Bible. This chapter is part of the Book of យេរេមា in the Old Testament. Browse every verse with easy chapter navigation, continue to the next chapter, or explore the complete Book of យេរេមា and the Holy Bible online.
Choose a Chapter
យេរេមា 48
ជំពូក 48
1. ពីស្រុកម៉ូអាប់។ ព្រះយេហូវ៉ានៃពួកពលបរិវារ ជាព្រះនៃសាសន៍អ៊ីស្រាអែល ទ្រង់មានព្រះបន្ទូលដូច្នេះថា វេទនាដល់ក្រុងនេបូរពីព្រោះត្រូវបំផ្លាញហើយ ក្រុងគារយ៉ាថែមក៏ត្រូវខ្មាស គឺត្រូវគេចាប់យកបាន ក្រុងមីសកាបត្រូវខ្មាសដែរ ហើយត្រូវខូចបង់
2. សាសន៍ម៉ូអាប់លែងមានសេចក្ដីអំនួតពីក្រុងហែសបូនហើយ មានគេបានបង្កើតការអាក្រក់ទាស់នឹងវាថា ចូរមក យើងនឹងកាត់គេចេញ ពីដំណែងជានគរទៅ ហើយឯង ឱម៉ាតម៉ែនអើយ ឯងនឹងត្រូវស្ងៀមនៅដែរ ដាវនឹងដេញតាមឯង
3. មានឮសូរសម្រែកចេញពីក្រុងហូរ៉ូណែម គឺជាការខូចបង់ ហើយបំផ្លាញយ៉ាងសម្បើម
4. ស្រុកម៉ូអាប់បានត្រូវបំផ្លាញហើយ ពួកតូចៗរបស់គេបានស្រែកឲ្យឮ
5. ដ្បិតគេនឹងឡើងតាមផ្លូវទៅឯលូគីតទាំងយំបណ្តើរជានិច្ច ឯត្រង់ផ្លូវចុះទៅឯហូរ៉ូណែម នោះមានឮសម្រែកថប់ព្រួយពីការបំផ្លាញ
6. ចូររត់ទៅឲ្យរួចជីវិតឯងចុះ ត្រូវឲ្យនៅដូចជាដើមឈើសោះកក្រោះ នៅទីរហោស្ថាន
7. ដ្បិតដោយព្រោះឯងបានទុកចិត្តនឹងការរបស់ឯង ហើយនិងទ្រព្យសម្បត្តិរបស់ឯង បានជាឯងនឹងត្រូវគេចាប់យកដែរ ហើយព្រះកេម៉ូសនឹងត្រូវនាំចេញទៅជាឈ្លើយ ព្រមទាំងពួកសង្ឃ និងពួកចៅហ្វាយរបស់វាទាំងអស់ផង
8. នឹងមានមេបំផ្លាញមកលើគ្រប់ទាំងទីក្រុង ឥតមានណាមួយរួចឡើយ ឯច្រកភ្នំ នឹងត្រូវវិនាសទៅ ហើយស្រុកវាលនឹងត្រូវបំផ្លាញដែរ ដូចជាព្រះយេហូវ៉ាបានមានព្រះបន្ទូលហើយ
9. ចូរឲ្យម៉ូអាប់មានស្លាបចុះ ដើម្បីឲ្យបានហើរទៅឲ្យរួច ដ្បិតទីក្រុងទាំងប៉ុន្មានរបស់គេនឹងត្រូវខូចបង់ ឥតមានអ្នកណានៅឡើយ
10. អ្នកណាដែលធ្វើការរបស់ព្រះយេហូវ៉ា ដោយព្រងើយកន្តើយ នោះត្រូវបណ្តាសាហើយ អ្នកណាដែលទប់ដាវខ្លួនមិនឲ្យកម្ចាយឈាម នោះក៏ត្រូវបណ្តាសាដែរ។
11. សាសន៍ម៉ូអាប់បាននៅដោយឥតកង្វល់ តាំងពីក្មេងមក គេបានរងនៅលើកកររបស់គេ ឥតដែលចាក់ផ្ទេរពីដប១ទៅដល់ដប១ទៀត ក៏មិនដែលត្រូវនាំទៅជាឈ្លើយឡើយ ហេតុនោះបានជាគេមានរសជាតិនៅដូចដដែល ហើយក្លិនរបស់គេក៏មិនបានផ្លាស់ប្រែទៅដែរ
12. ដូច្នេះ ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលថា មើល នឹងមានគ្រាមកដល់ ដែលអញនឹងចាត់ប្រើមនុស្សទៅឯគេ ដែលនឹងចាក់ផ្ទេរចេញឲ្យដបនៅទទេ ហើយនិងបំបែកដបឲ្យខ្ទេចខ្ទីដែរ
13. នោះម៉ូអាប់នឹងខ្មាសចំពោះព្រះកេម៉ូស ដូចជាពួកវង្សអ៊ីស្រាអែលបានខ្មាសចំពោះបេត-អែល ជាទីទុកចិត្តរបស់គេដែរ
14. ធ្វើដូចម្តេចឲ្យឯងរាល់គ្នាថា យើងជាមនុស្សខ្លាំងពូកែ ហើយស្ទាត់ជំនាញក្នុងចម្បាំងបាន
15. ស្រុកម៉ូអាប់បានត្រូវខូចបង់ហើយ ទីក្រុងរបស់គេបានហុយឡើងជាផ្សែង ពួកកំលោះជ្រើសរើសរបស់គេបានចុះទៅឯទីសំឡេះ នេះជាព្រះបន្ទូលនៃមហាក្សត្រ ដែលទ្រង់ព្រះនាមជា ព្រះយេហូវ៉ានៃពួកពលបរិវារ
16. សេចក្ដីអន្តរាយរបស់សាសន៍ម៉ូអាប់ជិតមកដល់ហើយ សេចក្ដីវេទនារបស់គេក៏ប្រញាប់រួសរាន់ដែរ
17. ឯងរាល់គ្នាដែលនៅជុំវិញគេអើយ ចូរយំទួញនឹងគេចុះ ហើយឯងរាល់គ្នាដែលស្គាល់ឈ្មោះគេអើយ ចូរពោលថា ដំបងខែងមាំនោះបានបាក់យ៉ាងណាហ្ន៎ ជាដំបងរុងរឿងផង
18. ឱកូនស្រីដែលអាស្រ័យនៅក្រុងឌីបូនអើយ ចូរចុះពីសណ្ឋានរុងរឿងឧត្តមរបស់ឯងមក ហើយអង្គុយនៅទីស្រេកវិញចុះ ដ្បិតមេដែលបំផ្លាញស្រុកម៉ូអាប់ បានឡើងមកទាស់នឹងឯងហើយ គេបានបំផ្លាញទីមាំមួនរបស់ឯងបង់
19. ឱអ្នកដែលអាស្រ័យនៅក្រុងអារ៉ូអ៊ើរអើយ ចូរឈរក្បែរផ្លូវមើលចុះ ចូរសួរអ្នកដែលរត់ ហើយស្រីដែលបានរួចមកថា តើកើតមានអ្វី
20. សាសន៍ម៉ូអាប់ត្រូវខ្មាស ពីព្រោះត្រូវរំលំហើយ ចូរស្រែកទ្រហោយំចុះ ចូរប្រាប់នៅមាត់ស្ទឹងអើណូនថា ម៉ូអាប់ត្រូវខូចបង់ហើយ
21. ការសម្រេចទោសបានធ្លាក់មកលើស្រុកវាល គឺលើហូឡូន យ៉ាហាស និងមេផ្អាត
22. លើឌីបូន នេបូរ បេត-ឌីប្លាថែម
23. លើគារយ៉ាថែម បេត-កាមូល បេត-មេយ៉ូន
24. ហើយលើកេរីយ៉ុត បុសរ៉ា និងអស់ទាំងទីក្រុង នៅស្រុកម៉ូអាប់ទាំងជិតទាំងឆ្ងាយផង
25. ឯស្នែងរបស់សាសន៍ម៉ូអាប់នោះបានកាត់ចេញហើយ ដៃគេក៏ត្រូវបាក់ដែរ នេះជាព្រះបន្ទូលនៃព្រះយេហូវ៉ា។
26. ចូរបង្អកឲ្យគេស្រវឹងចុះ ដ្បិតគេបានតម្កើងខ្លួនទាស់នឹងព្រះយេហូវ៉ា ម៉ូអាប់នឹងត្រូវននៀលក្នុងកំអួតរបស់ខ្លួន ហើយនិងត្រូវគេមើលងាយផង
27. ដ្បិតតើសាសន៍អ៊ីស្រាអែលមិនមែនជាទីមើលងាយដល់ឯងឬ តើបានឃើញគេនៅកណ្តាលពួកចោរឬអី ដ្បិតវេលាណាដែលឯងនិយាយពីគេ នោះឯងចេះតែគ្រវីក្បាល
28. ឱពួកអ្នកស្រុកម៉ូអាប់អើយ ចូរចេញពីទីក្រុងទាំងប៉ុន្មាន ទៅអាស្រ័យនៅក្នុងថ្មចុះ ត្រូវឲ្យបានដូចជាព្រាប ដែលធ្វើសំបុកនៅមាត់ចម្រេះរអាង
29. យើងបានឮនិយាយពីសេចក្ដីអំនួតរបស់សាសន៍ម៉ូអាប់ថា គេអួតអាងខ្លាំងណាស់ និងពីសេចក្ដីលើកខ្លួន សេចក្ដីអំនួត សេចក្ដីវាយឫក និងពីសេចក្ដីឆ្មើងឆ្មៃក្នុងចិត្តគេដែរ
30. ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលថា អញស្គាល់សេចក្ដីឃោរឃៅរបស់គេថា មិនជាអ្វីទេ អស់ទាំងសេចក្ដីអំនួតរបស់គេ មិនបានបង្កើតអ្វីសោះ
31. ដូច្នេះ អញនឹងទ្រហោយំនឹងសាសន៍ម៉ូអាប់ អើអញនឹងស្រែកឡើង ដោយព្រោះសាសន៍ទាំងមូល ក៏នឹងសោយសោកចំពោះពួកមនុស្ស នៅគារ-ហារ៉ាសែតដែរ
32. ឱដើមទំពាំងបាយជូរ នៅត្រង់ស៊ីបម៉ាអើយ អញនឹងយំនឹងឯង លើសជាងយំនឹងយ៉ាស៊ើរទៅទៀត ខ្នែងរបស់ឯងបានបោះចេញទៅដល់ត្រើយសមុទ្រម្ខាង បានលូកទៅដល់សមុទ្រយ៉ាស៊ើរផង មេបំផ្លាញបានធ្លាក់មកលើផលរដូវក្តៅ និងលើផលទំពាំងបាយជូររបស់ឯង
33. ឯសេចក្ដីរីករាយ និងសេចក្ដីអំណរ នោះបានដកចេញពីចម្ការដុះដាល ហើយពីស្រុកម៉ូអាប់ទៅ អញបានធ្វើឲ្យលែងមានស្រាទំពាំងបាយជូរនៅក្នុងធុងឃ្នាបទៀត ក៏នឹងគ្មានអ្នកណាជាន់ផ្លែដោយសម្រែកខ្ញៀវខ្ញារឡើយ សូរសម្រែករបស់គេនឹងមិនមែនជាសម្រែកពិតទេ
34. មានឮសម្រែកនៅក្រុងហែសបូន រហូតដល់អេលាលេ គេបានបព្ចោញសំឡេងរហូតដល់យ៉ាហាស ហើយពីសូអារទៅដល់ហូរ៉ូណែម ដូចជាគោញីអាយុ៣ខួប ដ្បិតទឹកនៃនីមរីមបានរីងស្ងួតទៅហើយ
35. មួយទៀតព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលថា អញនឹងធ្វើឲ្យលែងមានអ្នកណាថ្វាយតង្វាយនៅលើទីខ្ពស់ និងអ្នកណាដែលដុតកំញានថ្វាយដល់ព្រះខ្លួន នៅក្នុងស្រុកម៉ូអាប់ទៀត។
36. ដូច្នេះ ចិត្តអញនឹងឮឡើងដូចជាខ្លុយ ដោយព្រោះម៉ូអាប់ ហើយចិត្តអញនឹងឮឡើងដូចជាខ្លុយ ដោយព្រោះមនុស្សដែលអាស្រ័យនៅគារ-ហារ៉ាសែតដែរ ពីព្រោះផលបរិបូរដែលគេបានប្រមូលទុក បានវិនាសអស់ទៅហើយ
37. ដ្បិតគ្រប់ទាំងមនុស្សបានកោរត្រងោល ហើយកាត់ពុកចង្កា គេបានឆូតសាច់ដៃគ្រប់គ្នា ហើយបានស្លៀកសំពត់ធ្មៃ
38. នៅលើដំបូលផ្ទះ ហើយនៅក្នុងផ្លូវនៃស្រុកម៉ូអាប់ នោះមានឮសុទ្ធតែសូរទំនួញគ្រប់កន្លែង ដ្បិតអញបានបំបែកសាសន៍ម៉ូអាប់ ដូចជាភាជនៈដែលឥតមានអ្នកណាចូលចិត្តឡើយ នេះជាព្រះបន្ទូលនៃព្រះយេហូវ៉ា
39. គេនឹងស្រែកទ្រហោថា ស្រុកត្រូវបែកបាក់ខូចយ៉ាងណាហ្ន៎ សាសន៍ម៉ូអាប់បានបែរខ្នង ដោយខ្មាសហ្ន៎ គឺយ៉ាងនោះដែលសាសន៍ម៉ូអាប់នឹងត្រឡប់ជាទីមើលងាយ និងជាទីស្ញែងខ្លាច ដល់អស់អ្នកនៅព័ទ្ធជុំវិញគេ
40. ដ្បិតព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលដូច្នេះថា មើល ខ្មាំងសត្រូវនឹងហើរមកដូចជាឥន្ទ្រី ហើយនិងត្រដាងស្លាបពីលើស្រុកម៉ូអាប់
41. កេរីយ៉ុតត្រូវចាប់យកហើយ គេក៏ចាប់បានទីមាំមួនទាំងប៉ុន្មានដែរ នៅថ្ងៃនោះ ចិត្តនៃមនុស្សខ្លាំងពូកែក្នុងសាសន៍ម៉ូអាប់ នឹងបានដូចជាចិត្តរបស់ស្រីដែលឈឺនឹងសម្រាលកូន
42. ម៉ូអាប់នឹងត្រូវបំផ្លាញចេញពីដំណែងជាសាសន៍ទៅ ពីព្រោះគេបានតម្កើងខ្លួនទាស់នឹងព្រះយេហូវ៉ា
43. ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលថា ឱពួកអ្នកស្រុកម៉ូអាប់អើយ សេចក្ដីស្ញែងខ្លាច រណ្តៅ និងអន្ទាក់ មកលើឯងហើយ
44. អ្នកណាដែលរត់រួចពីសេចក្ដីស្ញែងខ្លាច នឹងធ្លាក់ទៅក្នុងរណ្តៅ ហើយអ្នកណាដែលឡើងរួចពីរណ្តៅ នោះនឹងជាប់អន្ទាក់វិញ ដ្បិតអញនឹងនាំឆ្នាំដែលត្រូវធ្វើទោសមកលើគេ គឺមកលើសាសន៍ម៉ូអាប់ នេះជាព្រះបន្ទូលនៃព្រះយេហូវ៉ា។
45. ពួកអ្នកដែលរត់ គេឈរនៅទាំងអស់កម្លាំងក្រោមម្លប់ក្រុងហែសបូន ប៉ុន្តែ មានភ្លើងចេញពីហែសបូន និងអណ្តាតភ្លើងចេញពីកណ្តាលស៊ីហុន ទៅបញ្ឆេះទីបំផុតនៃស្រុកម៉ូអាប់ និងក្រយៅក្បាលនៃពួកជ្រួលជ្រើមទៅ
46. ឱម៉ូអាប់អើយ វរដល់ឯងហើយ ពួកព្រះកេម៉ូសកំពុងវិនាសទៅ ដ្បិតពួកកូនប្រុសកូនស្រីរបស់ឯងត្រូវចាប់ដឹកទៅជាឈ្លើយហើយ
47. ប៉ុន្តែ ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលថា ដល់ជាន់ក្រោយ អញនឹងនាំពួកម៉ូអាប់ ដែលជាឈ្លើយនោះមកវិញ ទោសរបស់សាសន៍ម៉ូអាប់ត្រូវប៉ុណ្ណេះហើយ។
About យេរេមា Chapter 48
Read យេរេមា Chapter 48 online from the Holy Bible. This chapter is part of the Book of យេរេមា in the Old Testament. Continue reading with the chapter navigation above or explore the complete book.
Book Information
Book: យេរេមា
Chapter: 48
Testament: Old Testament
How to Read this Chapter
Use the Previous and Next Chapter buttons to continue reading យេរេមា. You can also adjust the font size for comfortable reading and browse other books of the Bible using the navigation links.
More Resources
Continue Reading the Bible
Continue reading យេរេមា Chapter 48 and explore every book, chapter and verse of the Holy Bible. Use the navigation links above and below to move through the Scriptures with ease.
Frequently Asked Questions
What is យេរេមា Chapter 48?
យេរេមា Chapter 48 is part of the Book of យេរេមា in the Holy Bible.
Can I read this chapter online?
Yes. You can read the complete យេរេមា Chapter 48 online for free with easy chapter navigation.
More Chapters from ព្រះគម្ពីរសញ្ញាចាស់
- ហូសេ Chapter 2
- ហូសេ Chapter 1
- សាស្តា Chapter 1
- ហូសេ Chapter 6
- ហូសេ Chapter 4
- ហូសេ Chapter 12
- ហូសេ Chapter 10
Explore More from យេរេមា
- យេរេមា Chapter 15
- យេរេមា Chapter 13
- យេរេមា Chapter 17
- យេរេមា Chapter 40
- យេរេមា Chapter 49
- យេរេមា Chapter 46
- យេរេមា Chapter 34