Read យេរេមា Chapter 51 Online
Read យេរេមា Chapter 51 online from the Holy Bible. This chapter is part of the Book of យេរេមា in the Old Testament. Browse every verse with easy chapter navigation, continue to the next chapter, or explore the complete Book of យេរេមា and the Holy Bible online.
Choose a Chapter
យេរេមា 51
ជំពូក 51
1. ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលដូច្នេះថា មើលអញនឹងបង្កើតឲ្យមានខ្យល់ ដែលបំផ្លាញទាស់នឹងក្រុងបាប៊ីឡូន ហើយទាស់នឹងពួកអ្នកនៅកណ្តាលសាសន៍ដែលលើកខ្លួនឡើងទាស់នឹងអញដែរ
2. អញនឹងចាត់មនុស្សដទៃឲ្យទៅឯក្រុងបាប៊ីឡូន អ្នកទាំងនោះនឹងអុំគេ ហើយនិងរំលីងទាំងអស់ចេញពីស្រុកទៅ ដ្បិតនៅថ្ងៃអន្តរាយ អ្នកទាំងនោះនឹងឡោមព័ទ្ធជុំវិញគេ
3. ចូរយឹតធ្នូបាញ់ពួកអ្នកដែលយឹតធ្នូចុះ ព្រមទាំងអ្នកដែលក្រោកឡើង ទាំងពាក់អាវក្រោះផង កុំឲ្យប្រណីពួកកំលោះៗរបស់គេឡើយ ត្រូវឲ្យបំផ្លាញពលទ័ពគេឲ្យអស់រលីងទៅ
4. គេនឹងត្រូវដួលស្លាប់ នៅក្នុងស្រុករបស់ពួកខាល់ដេ គេនឹងត្រូវចាក់ទម្លុះនៅផ្លូវទីក្រុង។
5. ដ្បិតព្រះនៃពួកអ៊ីស្រាអែល និងពួកយូដា គឺជាព្រះយេហូវ៉ានៃពួកពលបរិវារ ទ្រង់មិនបានព្រាត់ប្រាសពីគេឡើយ ទោះបើស្រុកគេមានពេញដោយទោស ចំពោះព្រះដ៏បរិសុទ្ធនៃសាសន៍អ៊ីស្រាអែលក៏ដោយ
6. ចូរឲ្យគ្រប់ទាំងមនុស្សរត់ចេញពីកណ្តាលក្រុងបាប៊ីឡូន ដើម្បីឲ្យរួចជីវិតចុះ កុំឲ្យខ្លួនត្រូវកាត់ចេញ ដោយសេចក្ដីទុច្ចរិតរបស់គេឡើយ ដ្បិតនេះគឺវេលាកំណត់នៃសេចក្ដីសងសឹករបស់ព្រះយេហូវ៉ាទ្រង់នឹងតបស្នងដល់គេ
7. ពីដើម បាប៊ីឡូនជាពែងមាសនៅព្រះហស្តនៃព្រះយេហូវ៉ាជាពែងដែលឲ្យផែនដីទាំងមូលស្រវឹង សាសន៍ទាំងប៉ុន្មានបានផឹកស្រាទំពាំងបាយជូររបស់គេ ហេតុនោះបានជាសាសន៍ទាំងអស់បានត្រឡប់ជារវើរវាយទៅ
8. ក្រុងបាប៊ីឡូនស្រាប់តែរំលំ ហើយត្រូវបំផ្លាញទៅភ្លាម ចូរទ្រហោយំនឹងវាចុះ ត្រូវឲ្យយកប្រទាលមុខសះទៅបិទឲ្យវាបាត់ឈឺ បើសិនជានឹងមើលឲ្យជាបាន
9. យើងរាល់គ្នាចង់តែមើលបាប៊ីឡូនឲ្យជាដែរ តែវាមិនបានជាសោះ ចូរយើងលះចោលវាទៅ ហើយត្រឡប់ទៅឯស្រុកយើងរៀងខ្លួនវិញ ដ្បិតទោសវាលូតរហូតដល់លើ គឺបានឡើងទៅដល់ផ្ទៃមេឃតែម្តង
10. ព្រះយេហូវ៉ាទ្រង់បាននាំសេចក្ដីសុចរិតរបស់យើងចេញមកហើយ ចូរមក យើងនឹងថ្លែងប្រាប់នៅក្រុងស៊ីយ៉ូន ពីការនៃព្រះយេហូវ៉ាជាព្រះនៃយើង។
11. ចូរសំរួចព្រួញឲ្យមុត ចូរចាប់ខែលកាន់ឲ្យមាំចុះ ព្រះយេហូវ៉ាទ្រង់បានដាស់វិញ្ញាណរបស់ពួកស្តេចសាសន៍មេឌីឡើង ពីព្រោះទ្រង់មានគំនិតទាស់នឹងបាប៊ីឡូន ដើម្បីនឹងបំផ្លាញចេញ ដ្បិតនេះជាសេចក្ដីសងសឹករបស់ព្រះយេហូវ៉ា គឺជាការសងសឹកស្នងព្រះវិហារនៃទ្រង់
12. ចូរដំឡើងទង់ជ័យទាស់នឹងកំផែងក្រុងបាប៊ីឡូនចុះ ត្រូវឲ្យពួកយាមបានកម្លាំងឡើង ចូរដាក់ពួកចាំយាម ហើយរៀបទ័ពបង្កប់ទៅ ដ្បិតព្រះយេហូវ៉ាទ្រង់បានសម្រេច ហើយបានបង្ហើយការ ដែលទ្រង់មានព្រះបន្ទូលពីដំណើរពួកអ្នកនៅក្រុងបាប៊ីឡូន
13. ឱក្រុងដែលតាំងនៅលើទីទឹកជាច្រើន ហើយមានទ្រព្យសម្បត្តិដ៏បរិបូរអើយ ចុងបំផុតរបស់ឯងបានមកដល់ហើយ សេចក្ដីលោភរបស់ឯងក៏ដល់កំណត់ផង
14. ព្រះយេហូវ៉ានៃពួកពលបរិវារទ្រង់បានស្បថដោយព្រះអង្គទ្រង់ថា ពិតប្រាកដជាអញនឹងធ្វើឲ្យឯងបានពេញដោយមនុស្ស ដូចជាពេញដោយដង្កូវ ហើយគេនឹងស្រែកឡើងទាស់នឹងឯង។
15. ឯព្រះទ្រង់បានបង្កើតផែនដី ដោយសារព្រះចេស្តា ទ្រង់ក៏បានតាំងលោកីយ៍ឡើង ដោយប្រាជ្ញារបស់ទ្រង់ ក៏បានលាតផ្ទៃមេឃ ដោយយោបល់ទ្រង់
16. កាលណាទ្រង់បព្ចោញព្រះសូរសៀង នោះមានឮសូរសន្ធឹកនៃទឹកនៅលើមេឃ ហើយទ្រង់បណ្តាលឲ្យចំហាយទឹកឡើងពីចុងផែនដី ទ្រង់បង្កើតផ្លេកបន្ទោរសម្រាប់ភ្លៀង ក៏បព្ចោញខ្យល់ពីឃ្លាំងនៃទ្រង់ផង
17. គ្រប់គ្នាបានត្រឡប់ជាមនុស្សកំរោល ហើយក៏ឥតមានតម្រិះផង គ្រប់ទាំងជាងទងបានត្រូវខ្មាស ដោយសាររូបឆ្លាក់របស់គេ ដ្បិតរូបសិតរបស់គេជាសេចក្ដីភូតភរ គ្មានខ្យល់ដង្ហើមនៅក្នុងវាឡើយ
18. វាសុទ្ធតែឥតប្រយោជន៍ ជារបស់ក្លែងបញ្ឆោតទទេ នៅគ្រាដែលធ្វើទោសវា នោះវានឹងសូន្យបាត់ទៅ
19. ឯចំណែករបស់ពួកយ៉ាកុបមិនមែនដូច្នោះទេ ដ្បិតគឺទ្រង់ដែលជបសូនរបស់សព្វសារពើ ហើយសាសន៍អ៊ីស្រាអែលជាពូជអំបូរដែលជាមរដករបស់ទ្រង់ ព្រះនាមទ្រង់ គឺជាព្រះយេហូវ៉ានៃពួកពលបរិវារ។
20. ឯងជាពូថៅចម្បាំង ហើយជាគ្រឿងសស្ត្រាវុធរបស់អញ អញនឹងបំបាក់បំបែកអស់ទាំងសាសន៍ ឲ្យខ្ទេចខ្ទីដោយសារឯង ហើយនិងបំផ្លាញនគរផ្សេងៗ ដោយសារឯងដែរ
21. អញនឹងបំបាក់បំបែកទាំងសេះ និងអ្នកជិះផង ដោយសារឯង អញនឹងបំបាក់បំបែកទាំងរទេះចម្បាំង និងអ្នកបរ ដោយសារឯង
22. អញនឹងបំបាក់បំបែកទាំងប្រុសទាំងស្រី ដោយសារឯង អញនឹងបំបាក់បំបែកទាំងចាស់ទាំងក្មេង ដោយសារឯង អញនឹងបំបាក់បំបែកទាំងពួកកំលោះ និងក្រមុំ ដោយសារឯង
23. អញនឹងបំបាក់បំបែកទាំងអ្នកគង្វាល និងហ្វូងសត្វ ដោយសារឯង អញនឹងបំបាក់បំបែកទាំងអ្នកភ្ជួរ និងគោ ដោយសារឯង អញនឹងបំបាក់បំបែកទាំងចៅហ្វាយ និងនាយផង ដោយសារឯង
24. ហើយអញនឹងសងដល់ក្រុងបាប៊ីឡូន និងពួកអ្នកស្រុកខាល់ដេទាំងប៉ុន្មាននៅភ្នែកឯង តាមគ្រប់ទាំងការអាក្រក់ដែលគេបានធ្វើដល់ក្រុងស៊ីយ៉ូន នេះជាព្រះបន្ទូលនៃព្រះយេហូវ៉ា។
25. ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលថា ឱភ្នំដែលបំផ្លាញ គឺដែលបំផ្លាញផែនដីទាំងមូលអើយ មើល អញទាស់នឹងឯង អញនឹងលូកដៃទៅលើឯង ហើយប្រមៀលឯងទម្លាក់ពីលើថ្មដា ព្រមទាំងឲ្យឯងឆេះអស់ទៅ
26. គេនឹងមិនយកថ្មពីឯង សម្រាប់ធ្វើជាថ្មជ្រុងផ្ទះ ឬជាឫសជញ្ជាំងឡើយ គឺឯងនឹងត្រូវចោលស្ងាត់ជាដរាបតទៅ នេះជាព្រះបន្ទូលនៃព្រះយេហូវ៉ា។
27. ចូរដំឡើងទង់ជ័យនៅក្នុងស្រុក ចូរផ្លុំត្រែនៅនាកណ្តាលសាសន៍ទាំងប៉ុន្មាន ត្រូវឲ្យប្រមូលផ្តុំអស់ទាំងសាសន៍ មកទាស់នឹងក្រុងបាប៊ីឡូនចុះ ចូរហៅនគរទាំងប៉ុន្មាននៅស្រុកអារ៉ារ៉ាត មីនី និងអ័សក្នាស ឲ្យគេមូលគ្នាមកទាស់នឹងទីក្រុង ចូរតាំងមេទ័ពធំម្នាក់ ឲ្យទាស់នឹងវាចុះ ហើយឲ្យមានសេះឡើងមក បែបដូចជាដង្កូវមានរោមច្រាង
28. ចូរប្រមូលផ្តុំសាសន៍ទាំងប៉ុន្មានមកទាស់នឹងវា គឺអស់ទាំងស្តេចនៃសាសន៍មេឌី និងពួកចៅហ្វាយ ពួកនាយរបស់គេ ព្រមទាំងស្រុកទាំងមូល ដែលនៅក្រោមអំណាចគេផង
29. ផែនដីកំពុងញាប់ញ័រ ក៏ឈឺចាប់ ពីព្រោះការដែលព្រះយេហូវ៉ាទ្រង់សម្រេចនឹងធ្វើដល់ក្រុងបាប៊ីឡូន នោះស្ថិតស្ថេរនៅ ដើម្បីនឹងធ្វើឲ្យស្រុកបាប៊ីឡូនត្រូវខូចបង់ ឥតមានអ្នកណានៅ
30. ពួកខ្លាំងពូកែរបស់ក្រុងបាប៊ីឡូន គេបានអាក់ខានតស៊ូ គេនៅតែក្នុងទីមាំមួនរបស់គេ កម្លាំងគេស្បើយហើយ ក៏បានត្រឡប់ដូចជាស្រីវិញ ផ្ទះនៅក្នុងទីក្រុងបានឆេះអស់ហើយ រនុកទ្វារក្រុងទាំងអស់ត្រូវបាក់ផង
31. អ្នកយាមនឹងរត់ច្រវាត់ទៅមក ហើយអ្នកនាំដំណឹងនឹងរត់ប្រទាក់គ្នា ដើម្បីនឹងបន្តដំណឹងដល់ស្តេចបាប៊ីឡូនឲ្យជ្រាបថា ទីក្រុងត្រូវគេចាប់យកនៅគ្រប់ទិសហើយ
32. ឯផ្លូវទឹក គេចាប់យកបាន ហើយវាលបឹងគេដុតអស់ទៅ ដូច្នេះ ពួកទាហានមានចិត្តភ័យខ្លាច។
33. ដ្បិតព្រះយេហូវ៉ានៃពួកពលបរិវារ គឺជាព្រះនៃសាសន៍អ៊ីស្រាអែល ទ្រង់មានព្រះបន្ទូលដូច្នេះថា កូនស្រីនៃក្រុងបាប៊ីឡូនធៀបដូចជាលានស្រូវនៅរដូវបញ្ជាន់ នៅតែបន្តិចទៀតរដូវចម្រូូតនឹងមកដល់នាង
34. នេប៊ូក្នេសា ជាស្តេចបាប៊ីឡូនបានស៊ីបង្ហិនខ្ញុំ បានទាំងជាន់ឈ្លី បានធ្វើឲ្យខ្ញុំដូចជាភាជនៈទទេបានលេបខ្ញុំទៅ ដូចជាសត្វសម្បើម ក៏បានបំពេញផ្ទៃ ដោយរបស់ទាំងប៉ុន្មានដែលគាប់ចិត្តខ្ញុំ ហើយបានបោះខ្ញុំចេញទៅក្រៅ
35. សូមឲ្យការយុកយាក់ដែលគេបានធ្វើដល់ខ្ញុំ ហើយដល់សាច់ខ្ញុំបានធ្លាក់ទៅលើបាប៊ីឡូនវិញ នេះជាពាក្យដែលពួកអ្នកនៅក្រុងស៊ីយ៉ូននឹងថា គឺពួកអ្នកនៅក្រុងយេរូសាឡឹមនឹងពោលថា សូមឲ្យឈាមរបស់ខ្ញុំធ្លាក់ទៅលើពួកអ្នកនៅស្រុកខាល់ដេដែរ
36. ហេតុនោះ ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលដូច្នេះថា មើលអញនឹងកាន់ក្តីឯង ហើយនិងសងសឹកជំនួសឯង អញនឹងពង្រីងសមុទ្រគេទៅ ហើយធ្វើឲ្យរន្ធទឹករបស់គេស្ងួតដែរ
37. ឯក្រុងបាប៊ីឡូននឹងត្រឡប់ជាកងគំនរ ជាទីលំនៅរបស់សត្វស្វាន ជាទីស្រឡាំងកាំង ហើយជាទីដែលគេធ្វើស៊ីសស៊ូសឲ្យ ឥតមានអ្នកណានៅឡើយ
38. គេនឹងស្រែកជាមួយគ្នា ដូចជាសិង្ហស្ទាវ គេនឹងគ្រហឹមដូចជាកូនសិង្ហ
39. កាលណាគេក្តៅខ្លួន នោះអញនឹងរៀបជប់លៀងឲ្យគេ អញនឹងធ្វើឲ្យគេស្រវឹង ដើម្បីឲ្យគេបានរីករាយចិត្ត ហើយឲ្យដេកលក់ទៅជានិច្ច ឥតភ្ញាក់ឡើងវិញឡើយ នេះជាព្រះបន្ទូលនៃព្រះយេហូវ៉ា
40. អញនឹងនាំគេចុះទៅដល់ទីសម្លាប់ ដូចជាកូនចៀមទាំងប៉ុន្មាន គឺដូចជាចៀមឈ្មោល និងពពែឈ្មោលផង។
41. សេសាកបានត្រូវចាប់យកយ៉ាងណាហ្ន៎ ទីគួរលើកសរសើររបស់ផែនដីទាំងមូល ត្រូវចាប់បានយ៉ាងណាហ្ន៎ អើ បាប៊ីឡូនបានទៅជាទីស្ងាត់ច្រៀប នៅកណ្តាលអស់ទាំងសាសន៍យ៉ាងណាហ្ន៎
42. សមុទ្របានឡើងមកលើស្រុកបាប៊ីឡូន វាត្រូវគ្របដោយរលកដ៏ក្រាស់ក្រៃ
43. ទីក្រុងទាំងប៉ុន្មានបានត្រឡប់ជាទីស្ងាត់ច្រៀប ជាដីហួតហែង ជាវាលស្ងាត់ ជាទីដែលឥតមានអ្នកណានៅ ហើយគ្មានមនុស្សជាតិណាមួយដើរតាមនោះឡើយ
44. អញនឹងធ្វើទោសដល់ព្រះបាលនៅស្រុកបាប៊ីឡូន ហើយនិងធ្វើឲ្យរបស់ទាំងប៉ុន្មានដែលវាបានលេបទៅ បានចេញពីមាត់មកវិញ នោះអស់ទាំងសាសន៍នឹងលែងទៅជាហូរហែរកវាទៀត ហើយកំផែងនៃក្រុងបាប៊ីឡូននឹងរលំចុះ។
45. ឱរាស្ត្រអញអើយ ចូរចេញពីកណ្តាលពួកគេទៅ ត្រូវឲ្យគ្រប់គ្នាដោះខ្លួនឲ្យរួចពីសេចក្ដីខ្ញាល់ដ៏សហ័សរបស់ព្រះយេហូវ៉ា
46. កុំឲ្យឯងរាល់គ្នាស្រយុតចិត្តឡើយ ក៏កុំឲ្យភ័យខ្លាចចំពោះដំណឹងដែលឮនៅក្នុងស្រុកដែរ ដ្បិតនៅឆ្នាំ១ នឹងមានឮដំណឹងមកដល់ រួចដល់ឆ្នាំក្រោយ ក៏នឹងឮដំណឹង១ទៀត ព្រមទាំងមានការយុកយាក់នៅក្នុងស្រុកផង គឺជាស្តេច១ទាស់នឹងស្តេច១ទៀត
47. ហេតុនោះមើល នឹងមានគ្រាមកដល់ ដែលអញនឹងសម្រេចទោសដល់អស់ទាំងរូបឆ្លាក់របស់ស្រុកបាប៊ីឡូន ហើយស្រុកទាំងមូលនឹងត្រូវជ្រប់មុខ ឯពួកអ្នកទាំងប៉ុន្មានដែលត្រូវគេសម្លាប់នោះ នឹងដួលនៅកណ្តាលវា
48. គ្រានោះ ទាំងផ្ទៃមេឃ ហើយផែនដី និងរបស់សព្វសារពើដែលនៅស្ថានទាំងនោះ នឹងច្រៀងអរសប្បាយ ពីដំណើរក្រុងបាប៊ីឡូន ពីព្រោះពួកបំផ្លាញនឹងមកដល់វា ពីទិសខាងជើង នេះជាព្រះបន្ទូលនៃព្រះយេហូវ៉ា
49. រីឯក្រុងបាប៊ីឡូនបានធ្វើឲ្យសាសន៍អ៊ីស្រាអែលដួលស្លាប់ទៅយ៉ាងណា នោះពួកអ្នកស្រុកទាំងមូលនឹងត្រូវដួលស្លាប់ នៅត្រង់ក្រុងបាប៊ីឡូនយ៉ាងនោះដែរ។
50. នែ ឯងរាល់គ្នាដែលបានរួចពីដាវអើយ ចូរទៅចុះកុំបង្អង់ឡើយ ចូរនឹកដល់ព្រះយេហូវ៉ាពីទីចម្ងាយ ហើយឲ្យក្រុងយេរូសាឡឹមចូលក្នុងគំនិតឯងដែរ
51. យើងរាល់គ្នាត្រូវខ្មាស ដោយបានឮពាក្យត្មះតិះដៀល យើងរាល់គ្នាបានឡើងមុខក្រហមហើយ ដ្បិតមានសាសន៍ដទៃចូលទៅក្នុងទីបរិសុទ្ធរបស់ព្រះវិហារនៃព្រះយេហូវ៉ា
52. ហេតុនោះ ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលថា មើល នឹងមានគ្រាមកដល់ ដែលអញនឹងសម្រេចទោសដល់អស់ទាំងរូបឆ្លាក់របស់គេ ហើយពួកគេដែលត្រូវរបួសក៏នឹងថ្ងូរ នៅពេញក្នុងស្រុក
53. ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលថា ទោះបើក្រុងបាប៊ីឡូននឹងលើកខ្លួនឡើងដល់ផ្ទៃមេឃ ហើយចម្រើនកម្លាំងនៃទីខ្ពស់របស់គេ ឲ្យរឹងរឹតតែមាំមួនឡើងក៏ដោយ គង់តែអញនឹងឲ្យពួកបំផ្លាញឡើងទៅដល់គេដែរ។
54. មានឮសូរសម្រែកចេញពីក្រុងបាប៊ីឡូនមក និងសូរនៃការបំផ្លាញយ៉ាងសម្បើម មកពីស្រុករបស់ពួកខាល់ដេ
55. ដ្បិតព្រះយេហូវ៉ាទ្រង់រំលាងក្រុងបាប៊ីឡូន ហើយក៏បំផ្លាញសំឡេងយ៉ាងធំឲ្យបាត់ចេញពីវាទៅ រលកគេឮសន្ធឹកដូចជាទឹកធំ ក៏ឮសូររបស់គេចេញមក
56. ដ្បិតមេបំផ្លាញបានមកលើវាហើយ គឺលើក្រុងបាប៊ីឡូន ពួកខ្លាំងពូកែរបស់វាត្រូវគេចាប់បាន ហើយធ្នូទាំងប៉ុន្មានរបស់គេត្រូវបាក់ខ្ទេចខ្ទី ពីព្រោះព្រះយេហូវ៉ាទ្រង់ជាព្រះដែលសងសំណង ទ្រង់នឹងតបស្នងជាមិនខាន
57. ឯពួកមេទ័ព ពួកអ្នកប្រាជ្ញ ពួកចៅហ្វាយ ពួកនាយ និងពួកមនុស្សខ្លាំងពូកែទាំងប៉ុន្មានរបស់វា នោះអញនឹងធ្វើឲ្យស្រវឹង គេនឹងដេកលក់ទៅជារៀងរាបដរាប ឥតភ្ញាក់ឡើងវិញឡើយ នេះជាព្រះបន្ទូលនៃមហាក្សត្រ ដែលព្រះនាមទ្រង់ជាព្រះយេហូវ៉ានៃពួកពលបរិវារ
58. ព្រះយេហូវ៉ានៃពួកពលបរិវារទ្រង់មានព្រះបន្ទូលថា កំផែងយ៉ាងក្រាស់របស់ក្រុងបាប៊ីឡូននឹងត្រូវរលំអស់រលីង ហើយទ្វារដ៏ខ្ពស់ទាំងប៉ុន្មាននឹងត្រូវភ្លើងឆេះ គឺយ៉ាងនោះដែលសាសន៍ទាំងឡាយបានខំធ្វើការឲ្យតែបានទទេៗ ហើយសាសន៍ទាំងប៉ុន្មានឲ្យតែបានជាចំណីភ្លើងដែរ គេនឹងនឿយហត់ទៅ។
59. នេះជាពាក្យដែលហោរាយេរេមាបានផ្តាំដល់សេរ៉ាយ៉ា ជាកូននេរីយ៉ា ដែលជាកូនម៉ាសេយ៉ា ក្នុងកាលដែលលោកបានទៅឯក្រុងបាប៊ីឡូន ជាមួយនឹងសេដេគាស្តេចយូដា នៅឆ្នាំទី៤ក្នុងរាជ្យទ្រង់ រីឯសេរ៉ាយ៉ានេះលោកជាចៅហ្វាយស្លូតល្អ
60. យេរេមាក៏សរសេរចុះក្នុងសៀវភៅ ពីគ្រប់ទាំងការអាក្រក់ ដែលត្រូវកើតដល់ក្រុងបាប៊ីឡូន គឺគ្រប់ពាក្យទាំងនេះដែលបានកត់ទុក ពីដំណើរក្រុងបាប៊ីឡូនហើយ
61. យេរេមាក៏ជម្រាបសេរ៉ាយ៉ាថា កាលណាលោកទៅដល់ក្រុងបាប៊ីឡូនហើយ នោះត្រូវឲ្យលោកអានមើលអស់ទាំងព្រះបន្ទូលនេះ
62. បន្ទាប់មក ត្រូវថា ឱព្រះយេហូវ៉ាអើយ ទ្រង់បានមានព្រះបន្ទូលសេចក្ដីទាំងនេះពីដំណើរទីនេះ ដើម្បីនឹងកាត់ចេញ ឲ្យឥតមានអ្វីនៅទៀតឡើយ ទោះមនុស្ស ឬសត្វក្តី គឺឲ្យទីនេះបាននៅចោលស្ងាត់ជារៀងរាបដរាបទៅ
63. រួចកាលណាលោកអានមើលសៀវភៅនេះសព្វគ្រប់ហើយ នោះត្រូវយកថ្មមកចងភ្ជាប់ ហើយបោះទម្លាក់ទៅកណ្តាលទន្លេអ៊ើប្រាតទៅ
64. រួចត្រូវថា ក្រុងបាប៊ីឡូននឹងលិចបាត់យ៉ាងដូច្នេះដែរ ឥតដែលងើបឡើងវិញឡើយ ដោយព្រោះការអាក្រក់ដែលអញនឹងនាំមកលើវា នោះគេនឹងនឿយហត់ទៅ។ ពាក្យរបស់យេរេមាចប់តែប៉ុណ្ណេះ។
About យេរេមា Chapter 51
Read យេរេមា Chapter 51 online from the Holy Bible. This chapter is part of the Book of យេរេមា in the Old Testament. Continue reading with the chapter navigation above or explore the complete book.
Book Information
Book: យេរេមា
Chapter: 51
Testament: Old Testament
How to Read this Chapter
Use the Previous and Next Chapter buttons to continue reading យេរេមា. You can also adjust the font size for comfortable reading and browse other books of the Bible using the navigation links.
More Resources
Continue Reading the Bible
Continue reading យេរេមា Chapter 51 and explore every book, chapter and verse of the Holy Bible. Use the navigation links above and below to move through the Scriptures with ease.
Frequently Asked Questions
What is យេរេមា Chapter 51?
យេរេមា Chapter 51 is part of the Book of យេរេមា in the Holy Bible.
Can I read this chapter online?
Yes. You can read the complete យេរេមា Chapter 51 online for free with easy chapter navigation.
More Chapters from ព្រះគម្ពីរសញ្ញាចាស់
- ហូសេ Chapter 2
- ហូសេ Chapter 1
- ហូសេ Chapter 4
- សាស្តា Chapter 1
- ហូសេ Chapter 8
- ហូសេ Chapter 6
- ហូសេ Chapter 12
Explore More from យេរេមា
- យេរេមា Chapter 45
- យេរេមា Chapter 35
- យេរេមា Chapter 24
- យេរេមា Chapter 49
- យេរេមា Chapter 11
- យេរេមា Chapter 19
- យេរេមា Chapter 31