Read យេរេមា Chapter 12 Online
Read យេរេមា Chapter 12 online from the Holy Bible. This chapter is part of the Book of យេរេមា in the Old Testament. Browse every verse with easy chapter navigation, continue to the next chapter, or explore the complete Book of យេរេមា and the Holy Bible online.
Choose a Chapter
យេរេមា 12
ជំពូក 12
1. ឱព្រះយេហូវ៉ាអើយ កាលណាទូលបង្គំជជែកតនឹងទ្រង់ នោះទ្រង់សុចរិតទេ ប៉ុន្តែ ទូលបង្គំចង់តែទូលពិភាក្សានឹងទ្រង់ ពីដើមហេតុនៃការណ៍ថា ហេតុអ្វីបានជាដំណើររបស់មនុស្សអាក្រក់តែងតែចម្រើនឡើង ហេតុអ្វីបានជាពួកអ្នកដែលប្រព្រឹត្តដោយកំបត់ បាននៅជាឥតកង្វល់ដូច្នេះ
2. ទ្រង់បានដាំគេ អើ គេចាក់ឫសចុះ ហើយក៏ធំឡើង អើ គេកើតផលផង គេយកទ្រង់មកផ្ទាល់នៅមាត់ តែឲ្យទ្រង់នៅឆ្ងាយពីចិត្តគេវិញ
3. តែឱព្រះយេហូវ៉ាអើយ ទ្រង់ស្គាល់ទូលបង្គំហើយ ទ្រង់ក៏ឃើញ ហើយល្បងលចិត្តទូលបង្គំ ដែលនៅជិតទ្រង់ជាយ៉ាងណា សូមទ្រង់ចាប់កព្ឆាក់គេទៅដូចជាចៀម ដែលសម្រាប់នាំទៅសម្លាប់ ហើយតម្រូវគេទុកដល់ថ្ងៃកាប់សម្លាប់
4. ស្រុកនេះនឹងត្រូវសោយសោក ហើយតិណជាតិទាំងឡាយនៅពេញស្រុកត្រូវស្វិតក្រៀមទៅដល់កាលណាទៀត សត្វជើង៤ និងសត្វស្លាបទាំងប៉ុន្មាន ត្រូវវិនាសបាត់ទៅ ដោយព្រោះអំពើអាក្រក់របស់ពួកអ្នកដែលនៅក្នុងស្រុកនេះ ដ្បិតគេនិយាយថា ព្រះនឹងមិនឃើញចុងបំផុតរបស់យើងឡើយ។
5. បើឯងបានរត់ជាមួយនឹងពួកថ្មើរជើង ហើយគេបាននាំឲ្យឯងអស់កម្លាំង ដូច្នេះ ធ្វើដូចម្តេចឲ្យឯងប្រណាំងនឹងសេះបាន ហើយបើនៅក្នុងស្រុកដ៏មានសន្តិសុខ ឯងមិនសូវមានសេចក្ដីសុខទេ នោះតើឯងនឹងធ្វើដូចម្តេចក្នុងកាលដែលទន្លេយ័រដាន់ជន់ពេញកម្លាំងឡើង
6. ដ្បិតទោះទាំងពួកបងប្អូនឯង និងពួកគ្រួឪពុកឯង ក៏បានប្រព្រឹត្តដោយកំបត់នឹងឯងដែរ គេបានស្រែកហៅយ៉ាងខ្លាំងតាមក្រោយឯងផង តែទោះបើនិយាយពាក្យស្រួលល្អក៏ដោយគង់តែមិនត្រូវជឿតាមគេឡើយ។
7. អញបានលះលែងគ្រួសាររបស់អញហើយ ក៏បានបោះបង់ចោលមរដករបស់អញដែរ ឯអ្នកស្ងួនសំឡាញ់នៃដួងចិត្តអញ នោះបានប្រគល់ទៅក្នុងកណ្តាប់ដៃនៃពួកខ្មាំងសត្រូវផង
8. ពួកដែលជាមរដករបស់អញ គេបានត្រឡប់ដូចជាសិង្ហនៅក្នុងព្រៃដល់អញ គេបានបព្ចោញសំឡេងទាស់នឹងអញ ហេតុនោះបានជាអញស្អប់គេ
9. ពួកដែលជាមរដករបស់អញ បានត្រឡប់ជាសត្វហើរសម្បុរពញ្លក់ដែលចាប់រំពា អស់ទាំងសត្វហើរដែលចាប់រំពាបានឡោមព័ទ្ធវាហើយ ចូរទៅប្រមូលអស់ទាំងសត្វជើង៤នាំមកឲ្យហែកស៊ីចុះ
10. មានអ្នកគង្វាលជាច្រើនបានបំផ្លាញចម្ការទំពាំងបាយជូររបស់អញ គេបានជាន់ឈ្លីដីជាចំណែករបស់អញ គេបានធ្វើឲ្យចំណែកដែលគាប់ចិត្តអញ ទៅជាទីខូចបង់ហើយ
11. គេបានធ្វើឲ្យទៅជាទីអន្តរធាន ទីនោះសោយសោករកអញ ដោយត្រូវខូចបង់ ស្រុកទាំងមូលត្រូវអន្តរធានទៅ ដោយព្រោះគ្មានមនុស្សណាយកចិត្តទុកដាក់ឡើយ
12. មានពួកទ័ពបំផ្លាញឡើងមកលើគ្រប់ទាំងទីខ្ពស់ត្រងិលនៅទីរហោស្ថាន ដ្បិតដាវនៃព្រះយេហូវ៉ាកំពុងតែស៊ី ចាប់តាំងពីចុងស្រុកម្ខាង ទៅដល់ចុងស្រុកម្ខាង ឥតមានមនុស្សណាមានសេចក្ដីសុខឡើយ
13. គេបានសាបព្រោះស្រូវសាលី តែច្រូតបានបន្លាវិញ គេបានខំធ្វើទាល់តែឈឺខ្លួន ឥតបានផលប្រយោជន៍អ្វីសោះ ហើយឯងរាល់គ្នានឹងត្រូវខ្មាសចំពោះផលរបស់ឯងដែរដោយព្រោះសេចក្ដីខ្ញាល់ដ៏សហ័សរបស់ព្រះយេហូវ៉ា។
14. ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលទាស់នឹងអស់អ្នកជិតខាងដ៏អាក្រក់របស់ខ្ញុំថា ឯពួកអ្នកដែលពាល់ប៉ះដល់មរដកដែលអញបានចែកដល់ពួកអ៊ីស្រាអែល ជារាស្ត្ររបស់អញឲ្យគ្រងបាន នោះមើល អញនឹងដករំលើងគេចេញពីស្រុកទៅ ហើយនិងដករំលើងពួកវង្សយូដាចេញពីកណ្តាលគេដែរ
15. រួចក្រោយដែលអញបានដករំលើងគេទៅហើយ នោះអញនឹងត្រឡប់ចិត្ត មកអាណិតមេត្តាដល់គេ ព្រមទាំងនាំគេ ឲ្យវិលត្រឡប់មកវិញ គឺគ្រប់គ្នាដល់មរដករបស់គេ ហើយដល់ស្រុករបស់គេរៀងខ្លួនផង
16. យ៉ាងនោះបើគេនឹងខ្នះខ្នែងរៀនតាមផ្លូវរបស់រាស្ត្រអញឲ្យអស់ពីចិត្ត ហើយនិងស្បថដោយនូវឈ្មោះអញថា ដូចជាព្រះយេហូវ៉ាទ្រង់មានព្រះជន្មរស់នៅ បែបដូចជាគេបានបង្រៀនរាស្ត្រអញ ឲ្យស្បថដោយនូវព្រះបាលដែរ នោះគេនឹងបានស្អាងឡើង នៅកណ្តាលរាស្ត្រអញជាពិត
17. តែបើគេមិនព្រមស្តាប់តាមទេ នោះអញនឹងដករំលើងសាសន៍នោះទៅ គឺទាំងដករំលើង ហើយបំផ្លាញផង នេះហើយជាព្រះបន្ទូលនៃព្រះយេហូវ៉ា។
About យេរេមា Chapter 12
Read យេរេមា Chapter 12 online from the Holy Bible. This chapter is part of the Book of យេរេមា in the Old Testament. Continue reading with the chapter navigation above or explore the complete book.
Book Information
Book: យេរេមា
Chapter: 12
Testament: Old Testament
How to Read this Chapter
Use the Previous and Next Chapter buttons to continue reading យេរេមា. You can also adjust the font size for comfortable reading and browse other books of the Bible using the navigation links.
More Resources
Continue Reading the Bible
Continue reading យេរេមា Chapter 12 and explore every book, chapter and verse of the Holy Bible. Use the navigation links above and below to move through the Scriptures with ease.
Frequently Asked Questions
What is យេរេមា Chapter 12?
យេរេមា Chapter 12 is part of the Book of យេរេមា in the Holy Bible.
Can I read this chapter online?
Yes. You can read the complete យេរេមា Chapter 12 online for free with easy chapter navigation.
More Chapters from ព្រះគម្ពីរសញ្ញាចាស់
- ហូសេ Chapter 2
- ហូសេ Chapter 4
- ហូសេ Chapter 1
- សាស្តា Chapter 1
- ហូសេ Chapter 10
- ហូសេ Chapter 8
- ហូសេ Chapter 6
Explore More from យេរេមា
- យេរេមា Chapter 22
- យេរេមា Chapter 32
- យេរេមា Chapter 5
- យេរេមា Chapter 16
- យេរេមា Chapter 40
- យេរេមា Chapter 52
- យេរេមា Chapter 34