Read យេរេមា Chapter 13 Online
Read យេរេមា Chapter 13 online from the Holy Bible. This chapter is part of the Book of យេរេមា in the Old Testament. Browse every verse with easy chapter navigation, continue to the next chapter, or explore the complete Book of យេរេមា and the Holy Bible online.
Choose a Chapter
យេរេមា 13
ជំពូក 13
1. ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលមកខ្ញុំដូច្នេះថា ចូរទៅទិញសំពត់ទេសឯកសម្រាប់ក្រវាត់ខ្លួន ហើយក្រវាត់នៅចង្កេះឯងទៅ កុំឲ្យបោកទឹកឡើយ
2. ដូច្នេះ ខ្ញុំក៏ទិញសំពត់១មកក្រវាត់នៅចង្កេះ តាមព្រះបន្ទូលនៃព្រះយេហូវ៉ា
3. រួចព្រះបន្ទូលនៃព្រះយេហូវ៉ាក៏មកដល់ខ្ញុំម្តងទៀតថា
4. ចូរយកសំពត់ក្រវាត់ដែលបានទិញនោះ ដែលនៅចង្កេះឯង ហើយក្រោកឡើងទៅឯទន្លេអ៊ើប្រាត លាក់ទុកនៅក្នុងក្រហែងថ្មនៅទីនោះទៅ
5. ដូច្នេះ ខ្ញុំក៏ទៅលាក់សំពត់នោះនៅក្បែរទន្លេអ៊ើប្រាត ដូចជាព្រះយេហូវ៉ាបានបង្គាប់មក
6. ក្រោយមកជាយូរថ្ងៃ នោះព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលមកខ្ញុំថា ចូរក្រោកឡើងទៅឯទន្លេអ៊ើប្រាត យកសំពត់ក្រវាត់ដែលអញបានបង្គាប់ឲ្យលាក់ទុកនៅទីនោះមកវិញ
7. ខ្ញុំក៏ទៅដល់ទន្លេអ៊ើប្រាត ជីកយកសំពត់ក្រវាត់ពីកន្លែងដែលខ្ញុំបានលាក់ទុកនោះ ហើយមើល សំពត់នោះខូចហើយ គ្មានប្រយោជន៍ទៀតសោះ។
8. គ្រានោះ ព្រះបន្ទូលនៃព្រះយេហូវ៉ាបានមកដល់ខ្ញុំថា
9. ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលដូច្នេះ គឺបែបយ៉ាងនេះដែលអញនឹងបង្ខូចសេចក្ដីអំនួតរបស់ពួកយូដា និងសេចក្ដីអំនួតយ៉ាងធំរបស់ក្រុងយេរូសាឡឹមដែរ
10. ឯសាសន៍អាក្រក់នេះដែលមិនព្រមស្តាប់តាមពាក្យអញ ជាពួកអ្នកដែលដើរតាមតែសេចក្ដីរឹងចចេស នៅក្នុងចិត្តរបស់ខ្លួនគេ និងទៅតាមព្រះដទៃ ដើម្បីនឹងគោរព ហើយថ្វាយបង្គំដល់វា គេនឹងបានដូចជាសំពត់ក្រវាត់នេះ ដែលឥតមានប្រយោជន៍អ្វីទៀត
11. ដ្បិតព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលថា សំពត់ក្រវាត់ជាប់នៅនឹងចង្កេះមនុស្សយ៉ាងណា នោះអញក៏បានឲ្យពួកវង្សអ៊ីស្រាអែលទាំងមូល និងពួកវង្សយូដាទាំងអស់នៅជាប់នឹងអញយ៉ាងនោះដែរ ដើម្បីឲ្យគេបានជារាស្ត្រសម្រាប់អញ ហើយជាកេរ្តិ៍ឈ្មោះ ជាសេចក្ដីសរសើរ និងជាសិរីល្អផង តែគេមិនព្រមស្តាប់សោះ។
12. ហេតុនោះ ត្រូវឲ្យឯងប្រាប់ពាក្យនេះដល់គេថា ព្រះយេហូវ៉ាជាព្រះនៃសាសន៍អ៊ីស្រាអែល ទ្រង់មានព្រះបន្ទូលដូច្នេះ ឯអស់ទាំងឪទឹននោះនឹងបានពេញដោយស្រាទំពាំងបាយជូរ ហើយគេនឹងឆ្លើយតបមកឯងថា តើយើងមិនដឹងពិតថា ឪទឹនទាំងអស់នឹងបានពេញដោយស្រាទំពាំងបាយជូរទេឬអី
13. រួចឯងត្រូវប្រាប់ដល់គេថា ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលដូច្នេះ មើល អញនឹងធ្វើឲ្យមនុស្សនៅស្រុកនេះទាំងអស់ ទាំងពួកស្តេចដែលគង់លើបល្ល័ង្ករបស់ដាវីឌ និងពួកសង្ឃ ពួកហោរា ហើយអស់អ្នកដែលនៅក្រុងយេរូសាឡឹមផង បានស្រវឹងពេញទី
14. ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលថា អញនឹងបោកគេម្នាក់ផ្ទប់នឹងម្នាក់ទៀត គឺឪពុកផ្ទប់នឹងកូនផង អញមិនព្រមប្រណី ឬសំចៃ ឬមេត្តា ដើម្បីមិនឲ្យបំផ្លាញគេឡើយ។
15. ចូរស្តាប់ ហើយផ្ទៀងត្រចៀកចុះ កុំឲ្យតាំងចិត្តឆ្មើងឆ្មៃឡើយ ដ្បិតព្រះយេហូវ៉ាទ្រង់បានមានព្រះបន្ទូលហើយ
16. ចូរសរសើរតម្កើងដល់ព្រះយេហូវ៉ាជាព្រះនៃអ្នករាល់គ្នាចុះ ក្រែងទ្រង់ធ្វើឲ្យងងឹត ហើយអ្នករាល់គ្នាចំពប់ជើងនៅលើភ្នំងងឹត ហើយកំពុងដែលអ្នករាល់គ្នាសង្ឃឹមនឹងបានពន្លឺ នោះទ្រង់នឹងបំប្រែឲ្យទៅជាម្លប់នៃសេចក្ដីស្លាប់ និងជាងងឹតយ៉ាងក្រាស់វិញ
17. តែបើអ្នករាល់មិនព្រមស្តាប់ទេ នោះព្រលឹងខ្ញុំនឹងយំសោកក្នុងទីសម្ងាត់ ដោយព្រោះសេចក្ដីអំនួតរបស់អ្នករាល់គ្នា ហើយភ្នែកខ្ញុំនឹងយំសស្រាក់ ពីព្រោះហ្វូងចៀមរបស់ព្រះយេហូវ៉ាបានត្រូវគេចាប់ដឹកទៅជាឈ្លើយហើយ។
18. ចូរទូលដល់មហាក្សត្រ និងអគ្គមហេសីថា សូមឲ្យគង់ចុះនៅទីទាបវិញ ដ្បិតក្បាំងព្រះសិរ គឺជាមកុដនៃសិរីល្អរបស់ទ្រង់បានធ្លាក់ចុះហើយ
19. អស់ទាំងទីក្រុងនៅស្រុកត្បូងនឹងបិទជិតហើយ ឥតមានអ្នកណានឹងបើកវិញបានឡើយ ពួកយូដាទាំងអស់បានត្រូវដឹកទៅជាឈ្លើយ អើ គេត្រូវដឹកនាំទៅជាឈ្លើយទាំងអស់គ្នាហើយ។
20. ចូរងើបភ្នែកឡើង ហើយមើលពួកអ្នកដែលមកពីទិសខាងជើង ឯហ្វូងចៀមដែលបានប្រគល់ដល់ឯង គឺជាហ្វូងដ៏ល្អរបស់ឯង នោះតើនៅឯណា
21. តើឯងនឹងថាដូចម្តេច ក្នុងកាលដែលទ្រង់តាំងពួកមិត្តសំឡាញ់របស់ឯងឡើង ឲ្យគ្រប់គ្រងលើឯង ដ្បិតគឺខ្លួនឯងហើយ ដែលបានបង្ហាត់បង្រៀនគេឲ្យធ្វើដូច្នេះ នោះតើសេចក្ដីទុក្ខព្រួយដូចជាស្ត្រីដែលឈឺចាប់នឹងសម្រាលកូន មិនចាប់ឯងទេឬ
22. ហើយបើឯងនឹកសួរក្នុងចិត្តថា ហេតុអ្វីបានជាការទាំងនេះកើតដល់អញដូច្នេះ នោះគឺដោយព្រោះអំពើទុច្ចរិតដ៏បរិបូររបស់ឯងទេ បានជាសំពត់របស់ឯងត្រូវបើកសើយឡើង ហើយឯងត្រូវនៅកែងជើងទទេផង
23. តើសាសន៍អេធីយ៉ូពីនឹងបំផ្លាស់បំប្រែសម្បុរស្បែករបស់ខ្លួនបានឬទេ ឬខ្លារខិននឹងផ្លាស់សម្បុរពព្លាក់របស់វាទៅបានដែរ បើបាន នោះឯងរាល់គ្នាដែលធ្លាប់ប្រព្រឹត្តអាក្រក់ នឹងអាចប្រព្រឹត្តល្អវិញក៏បានដែរ
24. ដូច្នេះ អញនឹងកម្ចាត់កម្ចាយឯងដូចជាចំបើងដែលរសាត់ទៅបាត់ ដោយខ្យល់ពីទីរហោស្ថាន
25. ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលថា នេះហើយជាចំណែករបស់ឯងរាល់គ្នា ជាចំណែកដែលអញវាល់ឲ្យឯងដោយព្រោះឯងបានភ្លេចអញ ហើយទុកចិត្តនឹងសេចក្ដីកំភូតវិញ
26. ហេតុនោះ អញនឹងបើកសើយសំពត់របស់ឯងឡើងគ្របលើមុខឯង ហើយកេរ្តិ៍ខ្មាសរបស់ឯងនឹងបានឃើញច្បាស់
27. អញបានឃើញអំពើគួរខ្ពើមឆ្អើមរបស់ឯងហើយ គឺជាការកំផិត និងសូរឆ្លើយឆ្លងរកគ្នារបស់ឯង ព្រមទាំងសេចក្ដីឥតខ្មាសនៃការកំផិតរបស់ឯង នោះលើអស់ទាំងទីទួលនៅវាលផង វេទនាដល់ឯង ក្រុងយេរូសាឡឹមអើយ ឯងមិនព្រមឲ្យបានស្អាតទេ តើនឹងនៅតែដូច្នេះដល់កាលណាទៀត។
About យេរេមា Chapter 13
Read យេរេមា Chapter 13 online from the Holy Bible. This chapter is part of the Book of យេរេមា in the Old Testament. Continue reading with the chapter navigation above or explore the complete book.
Book Information
Book: យេរេមា
Chapter: 13
Testament: Old Testament
How to Read this Chapter
Use the Previous and Next Chapter buttons to continue reading យេរេមា. You can also adjust the font size for comfortable reading and browse other books of the Bible using the navigation links.
More Resources
Continue Reading the Bible
Continue reading យេរេមា Chapter 13 and explore every book, chapter and verse of the Holy Bible. Use the navigation links above and below to move through the Scriptures with ease.
Frequently Asked Questions
What is យេរេមា Chapter 13?
យេរេមា Chapter 13 is part of the Book of យេរេមា in the Holy Bible.
Can I read this chapter online?
Yes. You can read the complete យេរេមា Chapter 13 online for free with easy chapter navigation.
More Chapters from ព្រះគម្ពីរសញ្ញាចាស់
- ហូសេ Chapter 2
- សាស្តា Chapter 1
- ហូសេ Chapter 12
- ហូសេ Chapter 1
- ហូសេ Chapter 4
- ហូសេ Chapter 10
- ហូសេ Chapter 8
Explore More from យេរេមា
- យេរេមា Chapter 37
- យេរេមា Chapter 11
- យេរេមា Chapter 20
- យេរេមា Chapter 32
- យេរេមា Chapter 47
- យេរេមា Chapter 2
- យេរេមា Chapter 33