Read យេរេមា Chapter 6 Online
Read យេរេមា Chapter 6 online from the Holy Bible. This chapter is part of the Book of យេរេមា in the Old Testament. Browse every verse with easy chapter navigation, continue to the next chapter, or explore the complete Book of យេរេមា and the Holy Bible online.
Choose a Chapter
យេរេមា 6
ជំពូក 6
1. ឱពួកកូនចៅបេនយ៉ាមីនអើយ ចូររត់ទៅចុះ ចូរចេញពីក្រុងយេរូសាឡឹមទៅ ហើយផ្លុំត្រែនៅត្រង់ត្កូអា ត្រូវឲ្យដុតភ្លើង ទុកជាទីសម្គាល់ នៅត្រង់បេត-ហាកេរែមដែរ ពីព្រោះមានសេចក្ដីអាក្រក់ បានចេញពីទិសខាងជើងមក ព្រមទាំងការបំផ្លាញយ៉ាងធំផង
2. ឯកូនស្រីស៊ីយ៉ូនដ៏ល្អហើយរុងរឿង នោះអញនឹងបំផ្លាញបង់
3. ពួកអ្នកគង្វាលនឹងនាំហ្វូងចៀមរបស់គេទៅឯក្រុងនោះ គេនឹងដំឡើងត្រសាល នៅផ្ទល់មុខជុំវិញ គេនឹងឃ្វាលហ្វូងចៀមរបស់គេ តាមកន្លែងទីទៃពីគ្នា
4. ចូរចាត់ចែងច្បាំងនឹងទីក្រុងនេះចុះ ចូររៀបចំឡើង យើងនឹងឡើងទៅក្នុងវេលាថ្ងៃត្រង់ វរហើយយើង ពីព្រោះថ្ងៃជ្រេហើយ ស្រមោលល្ងាចក៏កាន់តែវែងទៅ
5. ចូរក្រោកឡើង យើងនឹងឡើងទៅទាំងយប់ យើងនឹងបំផ្លាញអស់ទាំងដំណាក់របស់គេ
6. ពីព្រោះព្រះយេហូវ៉ានៃពួកពលបរិវារទ្រង់បានមានព្រះបន្ទូលដូច្នេះថា ចូរកាប់ដើមឈើចុះ ហើយជីកស្នាមភ្លោះទាស់នឹងក្រុងយេរូសាឡឹមទៅ នេះហើយជាទីក្រុងដែលត្រូវទោស ដ្បិតនៅកណ្តាលនោះ មានសុទ្ធតែការសង្កត់សង្កិន
7. អណ្តូងផុសទឹកចេញមកជាយ៉ាងណា ទីក្រុងនេះក៏ផុសចេញជាអំពើអាក្រក់យ៉ាងនោះដែរ មានឮសុទ្ធតែការច្រឡោត និងការបំផ្លាញ ឃើញមានតែជំងឺឈឺ និងរបួសនៅមុខអញជានិច្ច
8. ឱក្រុងយេរូសាឡឹមអើយ ចូរឲ្យឯងរាងចាលចុះ ក្រែងព្រលឹងអញព្រាត់ចេញពីឯង ក្រែងលោអញបំផ្លាញឯង ឲ្យទៅជាស្រុកចោលស្ងាត់ទទេ។
9. ព្រះយេហូវ៉ានៃពួកពលបរិវារទ្រង់មានព្រះបន្ទូលដូច្នេះថា គេនឹងប្រឡេះពួកសំណល់សាសន៍អ៊ីស្រាអែលអស់រលីង ដូចជាផ្លែទំពាំងបាយជូរ ចូរដាក់ដៃឯងទៅក្នុងកព្ឆោវិញ ដូចជាអ្នកបេះផ្លែ
10. តើនឹងឲ្យខ្ញុំនិយាយ ហើយធ្វើបន្ទាល់ដល់អ្នកណា ដើម្បីឲ្យគេបានស្តាប់តាម មើលត្រចៀកគេមិនបានកាត់ស្បែកទេ គេស្តាប់មិនបាន មើលព្រះបន្ទូលនៃព្រះយេហូវ៉ា បានត្រឡប់ជាទីមើលងាយដល់គេ គេមិនយកជាទីរីករាយចិត្តឡើយ
11. ដូច្នេះ ខ្លួនខ្ញុំមានពេញដោយសេចក្ដីក្រោធរបស់ព្រះយេហូវ៉ា ខ្ញុំទប់ចិត្តទៀតមិនបានទេ បើដូច្នេះ ចូរចាក់ទៅលើកូនក្មេងតាមផ្លូវ ហើយលើជំនុំពួកកំលោះៗ ដ្បិតនឹងត្រូវចាប់យកទាំងប្ដី និងប្រពន្ធ ទាំងមនុស្សចាស់ជរា និងមនុស្សមានវ័យកន្លងផង
12. ផ្ទះគេនឹងទៅជារបស់ផងមនុស្សដទៃ ព្រមទាំងស្រែចម្ការ និងប្រពន្ធរបស់គេដែរ ដ្បិតអញនឹងលូកដៃទៅលើពួកអ្នកស្រុក នេះហើយជាព្រះបន្ទូលនៃព្រះយេហូវ៉ា
13. ពីព្រោះចាប់តាំងតែពីអ្នកតូចបំផុត ទៅដល់អ្នកធំបំផុតក្នុងពួកគេ នោះសុទ្ធតែលង់ទៅក្នុងសេចក្ដីលោភ ហើយចាប់តាំងពីហោរា ទៅដល់សង្ឃ នោះគ្រប់គ្នាក៏ប្រព្រឹត្តដោយភូតភរដែរ
14. គេបានមើលរបួសរបស់រាស្ត្រអញ ឲ្យសះតែបន្តិចបន្តួចទេ ដោយពោលតែពាក្យថាសុខៗប៉ុណ្ណោះ ក្នុងកាលដែលឥតមានសេចក្ដីសុខឡើយ
15. កាលគេបានប្រព្រឹត្តការគួរស្អប់ខ្ពើម នោះតើគេមានសេចក្ដីខ្មាសឬទេ ទេ គេមិនបានខ្មាសសោះ ក៏មិនទាំងឡើងមុខក្រហមផង ដូច្នេះ គេនឹងដួលទៅជាមួយនឹងពួកអ្នកដែលត្រូវដួល ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលថា នៅវេលាដែលអញធ្វើទោសដល់គេ នោះគេនឹងត្រូវចំពប់ដួលជាពិត។
16. ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលដូច្នេះថា ចូរឲ្យឯងរាល់គ្នាឈរតាមផ្លូវ ហើយមើលចុះ ត្រូវឲ្យសួររកផ្លូវចាស់ទាំងប៉ុន្មាន មើលជាមានផ្លូវណាដែលល្អ រួចឲ្យដើរតាមផ្លូវនោះចុះ នោះឯងរាល់គ្នានឹងបានសេចក្ដីសម្រាកដល់ព្រលឹង តែគេប្រកែកថា យើងរាល់គ្នាមិនព្រមដើរតាមទេ
17. អញក៏បានដាក់ពួកចាំយាមឲ្យត្រួតលើឯងរាល់គ្នា ឲ្យប្រាប់ថា ចូរប្រុងស្តាប់សូរត្រែ តែគេប្រកែកថា យើងមិនព្រមស្តាប់ទេ
18. ដូច្នេះ ចូរស្តាប់ចុះ អស់ទាំងសាសន៍អើយ ហើយពួកជំនុំអើយ ចូរដឹងពីសេចក្ដីដែលត្រូវកើតដល់គេ
19. ម្នាលផែនដីអើយ ចូរស្តាប់ចុះ មើល អញនឹងនាំសេចក្ដីអាក្រក់មកលើសាសន៍នេះ គឺជាផលនៃគំនិតរបស់គេ ដោយព្រោះគេមិនបានស្តាប់តាមពាក្យរបស់អញទេ ឯចំណែកក្រឹត្យវិន័យរបស់អញ នោះគេបានបោះបង់ចោលហើយ
20. តើមានប្រយោជន៍អ្វីដែលមានកំញានមកពីស្រុកសេបា ហើយនិងឫសកន្ធាយពីស្រុកឆ្ងាយមកឯអញដូច្នេះ អញមិនទទួលតង្វាយដុតរបស់ឯងរាល់គ្នាទេ ហើយយញ្ញបូជារបស់ឯងក៏មិនគាប់ចិត្តដល់អញដែរ
21. ហេតុនោះបានជាព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលដូច្នេះថា មើលអញនឹងដាក់ថ្មចំពប់មួយនៅមុខសាសន៍នេះ ហើយទាំងឪពុក និងកូនផងនឹងចំពប់ចុះលើថ្មនោះជាមួយគ្នា ហើយទាំងអ្នកជិតខាង និងមិត្តសំឡាញ់របស់គេផង គេនឹងត្រូវវិនាសបង់ទាំងអស់។
22. ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលដូច្នេះថា មើល មានសាសន៍មកពីស្រុកខាងជើង គឺសាសន៍១យ៉ាងធំ ដែលនៅចុងផែនដី នឹងត្រូវកម្រើកឡើង
23. គេចាប់កាន់ធ្នូ និងលំពែង ជាសាសន៍សាហាវ ឥតត្រាប្រណី សំឡេងគេក៏លាន់ឮសន្ធឹកដូចជាសមុទ្រ គេសុទ្ធតែជិះសេះដំរៀបជាក្បួនទ័ព ដូចជាមនុស្សដែលចូលទៅច្បាំង ឱកូនស្រីស៊ីយ៉ូនអើយ គឺច្បាំងនឹងឯងហើយ
24. យើងរាល់គ្នាបានឮសូរពីការនោះហើយ ដៃយើងក៏បានខ្សោយទៅ ហើយយើងកើតមានសេចក្ដីបារម្ភព្រួយ ព្រមទាំងឈឺចាប់ ដូចជាស្រីដែលរៀបនឹងសម្រាលកូន
25. កុំឲ្យចេញទៅឯចម្ការឡើយ ក៏កុំឲ្យដើរតាមផ្លូវដែរ ដ្បិតដាវរបស់ពួកខ្មាំងសត្រូវ និងសេចក្ដីស្ញែងខ្លាច បាននៅពាសពេញជុំវិញហើយ
26. ឱកូនស្រីនៃរាស្ត្រអញអើយ ចូរស្លៀកសំពត់ធ្មៃ ហើយននៀលក្នុងផេះចុះ ត្រូវឲ្យកាន់ទុក្ខ ដូចជាកាន់ទុក្ខនឹងកូនតែ១ ជាទំនួញយ៉ាងជូរចត់បំផុត ពីព្រោះមេបំផ្លាញនឹងស្រាប់តែមកលើយើងរាល់គ្នាភ្លាម។
27. អញបានតាំងឯងឡើង ឲ្យបានដូចជាប៉មចាំយាម ហើយជាបន្ទាយនៅកណ្តាលរាស្ត្រអញ ដើម្បីឲ្យឯងបានស្គាល់ ហើយល្បងលផ្លូវប្រព្រឹត្តរបស់គេ
28. គេសុទ្ធតែជាពួកបះបោរយ៉ាងខ្លាំង គេដើរទៅមកទាំងបង្កាច់មនុស្សក៏សុទ្ធតែជាលង្ហិន និងដែកផង គេប្រព្រឹត្តសេចក្ដីដ៏លាមកអាក្រក់គ្រប់ៗគ្នា
29. ឯស្នប់ក៏សប់យ៉ាងខ្លាំង សំណបានសូន្យបាត់ទៅ ការដែលគេនៅតែសំរងទៀត នោះជាឥតអំពើសោះ ដ្បិតពួកអាក្រក់មិនទាន់បានដកចេញនៅឡើយ
30. មនុស្សទាំងឡាយនឹងហៅគេជាអាចម៍ប្រាក់ ពីព្រោះព្រះយេហូវ៉ាទ្រង់បានបោះបង់ចោលគេហើយ។
About យេរេមា Chapter 6
Read យេរេមា Chapter 6 online from the Holy Bible. This chapter is part of the Book of យេរេមា in the Old Testament. Continue reading with the chapter navigation above or explore the complete book.
Book Information
Book: យេរេមា
Chapter: 6
Testament: Old Testament
How to Read this Chapter
Use the Previous and Next Chapter buttons to continue reading យេរេមា. You can also adjust the font size for comfortable reading and browse other books of the Bible using the navigation links.
More Resources
Continue Reading the Bible
Continue reading យេរេមា Chapter 6 and explore every book, chapter and verse of the Holy Bible. Use the navigation links above and below to move through the Scriptures with ease.
Frequently Asked Questions
What is យេរេមា Chapter 6?
យេរេមា Chapter 6 is part of the Book of យេរេមា in the Holy Bible.
Can I read this chapter online?
Yes. You can read the complete យេរេមា Chapter 6 online for free with easy chapter navigation.
More Chapters from ព្រះគម្ពីរសញ្ញាចាស់
- ហូសេ Chapter 2
- ហូសេ Chapter 1
- ហូសេ Chapter 4
- សាស្តា Chapter 1
- ហូសេ Chapter 10
- ហូសេ Chapter 8
- ហូសេ Chapter 6
Explore More from យេរេមា
- យេរេមា Chapter 34
- យេរេមា Chapter 52
- យេរេមា Chapter 25
- យេរេមា Chapter 37
- យេរេមា Chapter 32
- យេរេមា Chapter 44
- យេរេមា Chapter 27