Read យេរេមា Chapter 25 Online
Read យេរេមា Chapter 25 online from the Holy Bible. This chapter is part of the Book of យេរេមា in the Old Testament. Browse every verse with easy chapter navigation, continue to the next chapter, or explore the complete Book of យេរេមា and the Holy Bible online.
Choose a Chapter
យេរេមា 25
ជំពូក 25
1. នេះជាព្រះបន្ទូលដែលមកពីព្រះយេហូវ៉ាដល់យេរេមា ពីដំណើរបណ្តាជន នៅស្រុកយូដាទាំងប៉ុន្មានក្នុងឆ្នាំទី៤នៃរាជ្យយេហូយ៉ាគីម ជាបុត្រយ៉ូសៀស ស្តេចយូដា (ឆ្នាំនោះជាឆ្នាំដំបូង នៃរាជ្យនេប៊ូក្នេសា ជាស្តេចបាប៊ីឡូន)
2. ជាសេចក្ដីដែលហោរាយេរេមាបានប្រាប់ដល់បណ្តាជននៅស្រុកយូដា និងពួកអ្នកនៅក្រុងយេរូសាឡឹមទាំងអស់ថា
3. ចាប់តាំងពីឆ្នាំទី១៣ ក្នុងរាជ្យយ៉ូសៀសជាបុត្រអាំម៉ូន ស្តេចយូដា ដរាបដល់សព្វថ្ងៃនេះ គឺអស់២៣ឆ្នាំនេះហើយ នោះព្រះបន្ទូលនៃព្រះយេហូវ៉ាបានមកដល់ខ្ញុំ ហើយខ្ញុំបានទាំងក្រោកពីព្រលឹមស្រាងប្រាប់ដល់អ្នករាល់គ្នាផង តែអ្នករាល់គ្នាមិនបានស្តាប់តាមទេ
4. ឯព្រះយេហូវ៉ាទ្រង់បានចាត់ពួកហោរាទាំងប៉ុន្មាន ជាអ្នកបម្រើរបស់ទ្រង់ ឲ្យមកឯអ្នករាល់គ្នាដែរ គឺបានក្រោកពីព្រលឹមស្រាង និងចាត់គេផង តែអ្នករាល់គ្នាមិនបានស្តាប់តាម ឬផ្ទៀងត្រចៀកនឹងស្តាប់សោះ
5. ទ្រង់បានមានព្រះបន្ទូលថា ចូរឲ្យអ្នករាល់គ្នាវិលមកពីផ្លូវអាក្រក់របស់ខ្លួន ហើយពីអំពើអាក្រក់ដែលគ្រប់គ្នាប្រព្រឹត្តឥឡូវចុះ នោះឯងរាល់គ្នានឹងបាននៅក្នុងស្រុក ដែលព្រះយេហូវ៉ាបានប្រទានដល់ឯង និងពួកអយ្យកោឯង ចាប់តាំងពីបុរាណ ហើយសម្រាប់ជាដរាបតទៅ
6. កុំឲ្យទៅតាមព្រះដទៃ ដើម្បីនឹងគោរព ហើយថ្វាយបង្គំដល់វាឡើយ ក៏កុំឲ្យបណ្តាលឲ្យអញខឹង ដោយសារការដែលដៃឯងរាល់គ្នាធ្វើដែរ យ៉ាងនោះអញនឹងមិនប្រទូស្តដល់ឯងរាល់គ្នាទេ
7. ប៉ុន្តែ ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលថា ឯងរាល់គ្នាមិនបានស្តាប់តាមអញសោះ គឺជាការដែលនាំឲ្យអញខឹង ដោយសារការដែលដៃឯងបានធ្វើវិញ ឲ្យអញបានប្រទូស្តដល់ឯង
8. ហេតុនោះ ព្រះយេហូវ៉ានៃពួកពលបរិវារទ្រង់មានព្រះបន្ទូលដូច្នេះថា ដោយព្រោះឯងរាល់គ្នាមិនបានស្តាប់តាមពាក្យអញ
9. នោះមើល អញនឹងចាត់ទៅនាំយកអស់ទាំងពួកគ្រួនៅស្រុកខាងជើង និងនេប៊ូក្នេសា ស្តេចបាប៊ីឡូន ជាអ្នកបម្រើរបស់អញមក ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលថា អញនឹងនាំគេមកទាស់នឹងស្រុកនេះ និងពួកអ្នកនៅក្នុងស្រុក ហើយទាស់នឹងសាសន៍ទាំងប៉ុន្មាននៅជុំវិញផង អញនឹងបំផ្លាញពួកស្រុកនេះអស់រលីង ព្រមទាំងធ្វើឲ្យទៅជាទីស្រឡាំងកាំង ជាទីដែលគេធ្វើស៊ីសស៊ូសឲ្យ ហើយជាទីខូចបង់នៅអស់កល្បជានិច្ច
10. មួយទៀត អញនឹងបំបាត់សំឡេងអរសប្បាយ និងសំឡេងរីករាយ សំឡេងប្ដីប្រពន្ធថ្មោងថ្មី និងសូរត្បាល់កិន ហើយពន្លឺចង្កៀងពីពួកគេចេញ
11. ដូច្នេះ ស្រុកនេះទាំងមូលនឹងទៅជាស្ងាត់ជ្រងំ ហើយជាទីស្រឡាំងកាំងផង សាសន៍ទាំងនេះនឹងត្រូវបម្រើស្តេចបាប៊ីឡូនអស់៧០ឆ្នាំ។
12. លុះដល់គ្រប់៧០ឆ្នាំនោះហើយ នោះអញនឹងធ្វើទោសស្តេចបាប៊ីឡូន និងពួកសាសន៍នោះ ដោយព្រោះអំពើទុច្ចរិតរបស់គេ ឯស្រុករបស់ពួកខាល់ដេ នោះអញនឹងធ្វើឲ្យស្ងាត់ជ្រងំជាដរាបទៅ នេះជាព្រះបន្ទូលនៃព្រះយេហូវ៉ា
13. អញនឹងសម្រេចតាមអស់ទាំងពាក្យដែលអញបានប្រកាសទាស់នឹងស្រុកនោះ គឺតាមគ្រប់ទាំងសេចក្ដីដែលបានកត់ទុកក្នុងសៀវភៅនេះហើយ ជាពាក្យដែលយេរេមាបានទាយទាស់នឹងនគរទាំងប៉ុន្មាន
14. ដ្បិតសាសន៍ជាច្រើន និងស្តេចធំៗ នឹងចាប់ប្រើសាសន៍ខាល់ដេនោះវិញ ហើយអញនឹងសងគេ តាមអំពើដែលគេបានប្រព្រឹត្ត និងតាមការដែលដៃគេបានធ្វើ។
15. ដ្បិតព្រះយេហូវ៉ាជាព្រះនៃសាសន៍អ៊ីស្រាអែលទ្រង់មានព្រះបន្ទូលមកខ្ញុំដូច្នេះថា ចូរយកពែងស្រាជាសេចក្ដីឃោរឃៅនេះពីដៃអញទៅ ហើយបំផឹកអស់ទាំងសាសន៍ដែលអញចាត់ឯងឲ្យទៅនោះចុះ
16. គេនឹងផឹក ហើយនិងដើរវិលវង់ទៅមក ហើយទៅជាឆ្កួតដោយព្រោះដាវដែលអញនឹងចាត់ទៅកណ្តាលពួកគេ
17. ដូច្នេះ ខ្ញុំក៏យកពែងនោះពីព្រះហស្តនៃព្រះយេហូវ៉ា ទៅបំផឹកអស់ទាំងសាសន៍ដែលព្រះយេហូវ៉ាបានចាត់ឲ្យខ្ញុំទៅនោះ
18. គឺក្រុងយេរូសាឡឹម និងទីក្រុងស្រុកយូដាទាំងប៉ុន្មាន ព្រមទាំងស្តេច និងពួកចៅហ្វាយរបស់គេផង ដើម្បីឲ្យគេទៅជាទីខូចបង់ ជាទីស្រឡាំងកាំង ជាទីដែលគេធ្វើស៊ីសស៊ូសឲ្យ ហើយជាទីផ្តាសាដូចជាសព្វថ្ងៃនេះ
19. និងផារ៉ោន ជាស្តេចស្រុកអេស៊ីព្ទ ពួកមហាតលិក និងពួកចៅហ្វាយ ហើយសាសន៍របស់គេផង
20. អស់ទាំងសាសន៍លាយគ្នា ពួកស្តេចនៅស្រុកអ៊ូស និងអស់ទាំងស្តេចរបស់ស្រុកភីលីស្ទីន គឺក្រុងអាសកាឡូន ក្រុងកាសា ក្រុងអេក្រុន និងសំណល់នៃក្រុងអាសដូឌ
21. សាសន៍អេដុម សាសន៍ម៉ូអាប់ និងពួកកូនចៅអាំម៉ូន
22. អស់ទាំងស្តេចក្រុងទីរ៉ុស ស្តេចក្រុងស៊ីដូន និងស្តេចទាំងប៉ុន្មានដែលនៅកោះខាងនាយសមុទ្រ
23. ពួកដេដាន់ ពួកថេម៉ា និងពួកប៊ូស ហើយអស់ពួកអ្នកដែលកាត់ជ្រុងពុកចង្កា
24. អស់ទាំងស្តេចសាសន៍អារ៉ាប់ និងស្តេចនៃសាសន៍លាយគ្នា ដែលអាស្រ័យនៅទីរហោស្ថាន
25. ពួកស្តេចស៊ីមរី ស្តេចអេឡាំ និងអស់ទាំងស្តេចសាសន៍មេឌី
26. ស្តេចទាំងប៉ុន្មាននៃស្រុកខាងជើង ទាំងជិតទាំងឆ្ងាយជាមួយគ្នា ព្រមទាំងនគរទាំងអស់នៅក្នុងលោកីយ៍ ដែលនៅលើផែនដីផង រួចស្តេចសេសាក នឹងត្រូវផឹកជាខាងក្រោយបង្អស់។
27. ត្រូវឲ្យឯងប្រាប់គេថា ព្រះយេហូវ៉ានៃពួកពលបរិវារ ជាព្រះនៃសាសន៍អ៊ីស្រាអែល ទ្រង់មានព្រះបន្ទូលដូច្នេះ ចូរផឹកចុះ ហើយឲ្យស្រវឹងផង ចូរក្អួតចេញ ហើយដួលចុះឥតដែលក្រោកឡើងវិញឡើយ ដោយព្រោះដាវដែលអញនឹងចាត់ទៅកណ្តាលពួកឯងរាល់គ្នា
28. បើកាលណាគេមិនព្រមផឹកពីពែងនៅដៃឯងទេ នោះត្រូវឲ្យឯងប្រាប់គេថា ព្រះយេហូវ៉ាជាព្រះនៃពួកពលបរិវារ ទ្រង់មានព្រះបន្ទូលដូច្នេះ ត្រូវឲ្យឯងរាល់គ្នាផឹកជាពិត
29. ដ្បិតមើល អញចាប់តាំងធ្វើទោសដល់ទីក្រុងដែលបានហៅតាមឈ្មោះអញ ដូច្នេះ តើឯងរាល់គ្នានឹងរួចខ្លួនឥតមានទោសសោះបានឬ អញនឹងហៅឲ្យមានដាវមកលើគ្រប់ទាំងមនុស្សនៅផែនដី នេះជាព្រះបន្ទូលនៃព្រះយេហូវ៉ា។
30. ដូច្នេះ ចូរទាយអស់ទាំងពាក្យនេះទាស់នឹងគេហើយប្រាប់គេថា ព្រះយេហូវ៉ាទ្រង់នឹងគ្រហឹមពីខាងលើ ហើយនិងបព្ចោញព្រះសូរសៀងទ្រង់ ពីទីលំនៅបរិសុទ្ធរបស់ទ្រង់ ទ្រង់នឹងគ្រហឹមជាខ្លាំងក្រៃលែងទាស់នឹងក្រោលទ្រង់ ក៏នឹងស្រែកឡើងទាស់នឹងពួកអ្នកនៅផែនដីទាំងអស់ ដូចជាសម្រែកនៃពួកអ្នកដែលជាន់ផ្លែទំពាំងបាយជូរ
31. និងឮសូររហូតដល់ចុងផែនដីបំផុតផង ដ្បិតព្រះយេហូវ៉ាទ្រង់មានការណ៍ទាស់ទទឹងនឹងសាសន៍ទាំងប៉ុន្មាន ទ្រង់នឹងកើតក្តីនឹងគ្រប់ទាំងមនុស្ស ឯពួកមនុស្សអាក្រក់ នោះទ្រង់នឹងប្រគល់ដល់ដាវ នេះជាព្រះបន្ទូលនៃព្រះយេហូវ៉ា។
32. ព្រះយេហូវ៉ានៃពួកពលបរិវារទ្រង់មានព្រះបន្ទូលថា មើល សេចក្ដីអាក្រក់នឹងចេញពីនគរ១ដល់នគរ១ ហើយនិងកើតមានព្យុះសង្ឃរាយ៉ាងសម្បើម មកពីចុងផែនដីបំផុត
33. នៅថ្ងៃនោះ សាកសពនៃមនុស្ស ដែលព្រះយេហូវ៉ាបានប្រហារ នឹងនៅរាយពេញ ពីចុងផែនដីម្ខាង ទៅដល់ចុងផែនដីម្ខាង ឥតមានអ្នកណាសោកស្តាយគេ ឬប្រមូលខ្មោចគេទៅកប់ឡើយ គឺគេនឹងទៅជាជីនៅលើដី
34. ឱពួកអ្នកគង្វាលអើយ ចូរស្រែកទ្រហោយំចុះ ឱពួកជាប្រធានក្នុងហ្វូងអើយ ចូរដេកននៀលក្នុងផេះចុះ ដ្បិតគ្រាដែលសំឡេះឯង ហើយកម្ចាត់កម្ចាយឯង បានមកដល់ហើយ ឯងរាល់គ្នានឹងត្រូវធ្លាក់ចុះ ដូចជាភាជនៈមានតម្លៃ
35. ឯពួកអ្នកគង្វាល នឹងគ្មានផ្លូវណារត់ឲ្យរួចឡើយ ហើយពួកដែលជាប្រធានក្នុងហ្វូង ក៏ឥតមានផ្លូវនឹងរួចបានដែរ
36. មានឮសម្រែកនៃពួកអ្នកគង្វាល និងសូរទ្រហោយំ របស់ពួកជាប្រធានក្នុងហ្វូង ពីព្រោះព្រះយេហូវ៉ាទ្រង់បំផ្លាញទីឃ្វាលរបស់គេ
37. ហើយក្រោលសុខសាន្តទាំងប៉ុន្មានបានត្រឡប់ជាស្ងាត់ច្រៀប ដោយព្រោះសេចក្ដីខ្ញាល់ដ៏សហ័សនៃព្រះយេហូវ៉ា
38. ទ្រង់បានចេញពីទីលំនៅរបស់ទ្រង់ ដូចជាសិង្ហ ដ្បិតស្រុករបស់គេ បានត្រឡប់ជាស្ងាត់ជ្រងំ ដោយព្រោះសេចក្ដីច្រឡោតនៃពួករឹបជាន់ និងសេចក្ដីខ្ញាល់ដ៏សហ័សនៃទ្រង់។
About យេរេមា Chapter 25
Read យេរេមា Chapter 25 online from the Holy Bible. This chapter is part of the Book of យេរេមា in the Old Testament. Continue reading with the chapter navigation above or explore the complete book.
Book Information
Book: យេរេមា
Chapter: 25
Testament: Old Testament
How to Read this Chapter
Use the Previous and Next Chapter buttons to continue reading យេរេមា. You can also adjust the font size for comfortable reading and browse other books of the Bible using the navigation links.
More Resources
Continue Reading the Bible
Continue reading យេរេមា Chapter 25 and explore every book, chapter and verse of the Holy Bible. Use the navigation links above and below to move through the Scriptures with ease.
Frequently Asked Questions
What is យេរេមា Chapter 25?
យេរេមា Chapter 25 is part of the Book of យេរេមា in the Holy Bible.
Can I read this chapter online?
Yes. You can read the complete យេរេមា Chapter 25 online for free with easy chapter navigation.
More Chapters from ព្រះគម្ពីរសញ្ញាចាស់
- ហូសេ Chapter 2
- ហូសេ Chapter 1
- ហូសេ Chapter 4
- សាស្តា Chapter 1
- ហូសេ Chapter 10
- ហូសេ Chapter 8
- ហូសេ Chapter 6
Explore More from យេរេមា
- យេរេមា Chapter 45
- យេរេមា Chapter 20
- យេរេមា Chapter 7
- យេរេមា Chapter 2
- យេរេមា Chapter 49
- យេរេមា Chapter 46
- យេរេមា Chapter 41