Read យេរេមា Chapter 30 Online
Read យេរេមា Chapter 30 online from the Holy Bible. This chapter is part of the Book of យេរេមា in the Old Testament. Browse every verse with easy chapter navigation, continue to the next chapter, or explore the complete Book of យេរេមា and the Holy Bible online.
Choose a Chapter
យេរេមា 30
ជំពូក 30
1. នេះជាព្រះបន្ទូលដែលមកពីព្រះយេហូវ៉ាដល់យេរេមាថា
2. ព្រះយេហូវ៉ាជាព្រះនៃសាសន៍អ៊ីស្រាអែលទ្រង់មានព្រះបន្ទូលដូច្នេះ ចូរឲ្យឯងសរសេរអស់ទាំងពាក្យ ចុះក្នុងសៀវភៅ ដូចអញបានប្រាប់ឯង
3. ដ្បិតព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលថា មើល នឹងមានគ្រាមកដល់ ដែលអញនឹងនាំរាស្ត្រអញ ជាពួកឈ្លើយនោះ គឺពួកអ៊ីស្រាអែល និងពួកយូដា ឲ្យត្រឡប់មកវិញ នេះជាព្រះបន្ទូលនៃព្រះយេហូវ៉ា អញនឹងធ្វើឲ្យគេវិលទៅឯស្រុកដែលអញបានឲ្យដល់ពួកអយ្យកោគេ ហើយគេនឹងបានស្រុកនោះជារបស់ផងខ្លួន។
4. នេះជាសេចក្ដីដែលព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូល ពីដំណើរពួកអ៊ីស្រាអែល និងពួកយូដា
5. ដ្បិតព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលដូច្នេះ យើងបានឮសំឡេងញាប់ញ័រ គឺមានសេចក្ដីភិតភ័យ មិនមែនជាសេចក្ដីសុខទេ
6. ចូរស៊ើបសួរឥឡូវ ឲ្យដឹង បើមនុស្សប្រុសដែលឈឺនឹងសម្រាលកូនឬ ចុះហេតុអ្វីបានជាឃើញប្រុសៗទាំងអស់កំពុងតែយកដៃស្ទឹមចុចចង្កេះ ដូចជាស្រីដែលឈឺចាប់ ហៀបនឹងសម្រាលកូន ហើយមុខគេក៏ស្លេកស្លាំងគ្រប់គ្នាដូច្នេះ
7. វរហើយ ដ្បិតថ្ងៃនោះជាថ្ងៃគួរស្បើម ដល់ម៉្លេះបានជាគ្មានថ្ងៃណាមួយឲ្យដូចឡើយ នោះជាគ្រាវេទនារបស់ពួកយ៉ាកុប ប៉ុន្តែ គេនឹងបានប្រោសឲ្យរួចចេញពីគ្រានោះ
8. ព្រះយេហូវ៉ានៃពួកពលបរិវារទ្រង់មានព្រះបន្ទូលថា នៅថ្ងៃនោះអញនឹងបំបាក់នឹមគេពីកឯងចេញ ហើយផ្តាច់ចំណងឯងផង នោះពួកសាសន៍ដទៃនឹងមិនចាប់ប្រើឯងជាបាវទៀតឡើយ
9. គឺឯងនឹងបម្រើព្រះយេហូវ៉ាជាព្រះនៃឯង និងដាវីឌ ជាស្តេចរបស់ឯង ជាអ្នកដែលអញនឹងបង្កើតឡើងដល់ឯង
10. ដូច្នេះ ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលថា ឱយ៉ាកុប ជាអ្នកបម្រើអញអើយ កុំឲ្យខ្លាចឡើយ ឱអ៊ីស្រាអែលអើយ កុំឲ្យស្រយុតចិត្តដែរ ដ្បិតមើល អញនឹងជួយសង្គ្រោះឯង ពីចម្ងាយ និងពូជពង្សឯង ឲ្យរួចពីស្រុកដែលគេនៅជាឈ្លើយនោះផង នោះពួកយ៉ាកុបនឹងវិលត្រឡប់មកវិញ ហើយនិងនៅដោយសុខស្រួល និងសេចក្ដីស្ងប់ស្ងាត់ ឥតមានអ្នកណាបំភ័យឡើយ
11. ដ្បិតព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលថា អញនៅជាមួយ ដើម្បីនឹងជួយសង្គ្រោះឯង ពីព្រោះអញនឹងធ្វើឲ្យអស់ទាំងនគរ ដែលអញបានកម្ចាត់កម្ចាយឯងទៅនោះត្រូវផុតអស់រលីងទៅ តែមិនធ្វើឲ្យឯងផុតទេ គឺអញនឹងវាយផ្ចាលឯងតាមខ្នាតវិញ អញនឹងមិនបណ្តោយឲ្យឯងនៅដោយឥតវាយផ្ចាលឡើយ។
12. ដ្បិតព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលដូច្នេះថា ដំបៅឯងមើលមិនជាទេ ហើយរបួសឯងក៏ធ្ងន់ណាស់ផង
13. គ្មានអ្នកណានឹងកាន់ក្តីឯង ដើម្បីនឹងរុំរបួសឯងសោះ ឯងក៏គ្មានថ្នាំណាផ្សះផង
14. អស់ទាំងសហាយរបស់ឯងបានភ្លេចឯងហើយ គេមិនរកឯងទៀតទេ ពីព្រោះអញបានវាយឯងឲ្យរបួស ដូចជាខ្មាំងសត្រូវវាយដែរ ហើយបានវាយផ្ចាលឯង ដូចជាមនុស្សសាហាវ ដោយព្រោះចំនួនអំពើទុច្ចរិតរបស់ឯងមានច្រើនណាស់ បាបឯងបានចម្រើនជាច្រើនឡើងហើយ
15. ហេតុអ្វីបានជាឯងស្រែកដោយព្រោះដំបៅឯងដូច្នេះ សេចក្ដីឈឺចាប់របស់ឯង នោះមើលមិនជាទេ អញបានធ្វើដល់ឯងយ៉ាងនេះ ដោយព្រោះចំនួនអំពើទុច្ចរិតរបស់ឯងមានច្រើនណាស់ បាបឯងបានចម្រើនជាច្រើនឡើងហើយ
16. ដូច្នេះ អស់អ្នកណាដែលត្របាក់ស៊ីឯង នឹងត្រូវគេត្របាក់ស៊ីវិញ ឯអស់ទាំងខ្មាំងសត្រូវរបស់ឯង គេនឹងត្រូវចាប់ទៅជាឈ្លើយគ្រប់គ្នាដែរ ពួកអ្នកដែលរឹបជាន់ឯង នឹងត្រូវគេរឹបជាន់ដូចគ្នា ហើយអស់អ្នកដែលប្លន់ឯង នោះអញនឹងឲ្យដល់គេទុកជារំពាវិញ
17. ដ្បិតព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលថា អញនឹងមើលឯងឲ្យជា ហើយនិងធ្វើឲ្យរបួសឯងបានសះទៅ ពីព្រោះគេបានហៅឯងជាពួកបំបរបង់ ដោយពាក្យថា នេះក្រុងស៊ីយ៉ូនដែលឥតមានអ្នកណាស្វែងរកសោះ។
18. ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលដូច្នេះថា មើល អញនឹងនាំពួកឈ្លើយ ដែលចាប់ពីត្រសាលរបស់យ៉ាកុប ឲ្យត្រឡប់មកវិញ អញនឹងមានសេចក្ដីអាសូរដល់ទីលំនៅរបស់គេ ហើយទីក្រុងនឹងបានសង់ឡើងវិញ នៅលើគំនរចាស់ ហើយដំណាក់នឹងមាននៅដូចពីដើម
19. ក៏នឹងឮពាក្យអរព្រះគុណ និងសំឡេងអរសប្បាយ ចេញពីនោះមកអញនឹងធ្វើឲ្យគេចម្រើនឡើង គេនឹងមិនមានគ្នាតិចឡើយ អញក៏នឹងធ្វើឲ្យគេថ្កុំថ្កើងឡើងដែរ គេនឹងមិនមែនជានគរតូចទាបទេ
20. កូនចៅរបស់គេនឹងបានដូចជាកាលពីដើម ហើយពួកជំនុំរបស់គេនឹងបានតាំងឡើងនៅចំពោះអញ អញនឹងធ្វើទោសដល់អស់អ្នកណាដែលសង្កត់សង្កិនគេ
21. ពួកអ្នកធំរបស់គេនឹងកើតពីពួកគេមក ហើយចៅហ្វាយរបស់គេនឹងចេញពីកណ្តាលពួកគេដែរ អញនឹងនាំគេ ហើយគេនឹងចូលមកជិតអញ ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលថា តើដែលមានអ្នកណាមានចិត្តក្លាហាន ហ៊ានចូលមកជិតអញដូច្នេះឬ
22. នោះឯងរាល់គ្នានឹងបានជារាស្ត្ររបស់អញ ហើយអញនឹងធ្វើជាព្រះដល់ឯងរាល់គ្នា។
23. មើល ព្យុះសង្ឃរារបស់ព្រះយេហូវ៉ា គឺជាសេចក្ដីក្រោធរបស់ទ្រង់បានចេញមកហើយ គឺជាខ្យល់កួចដែលបោសរំលីង ខ្យល់នោះនឹងធ្លាយមកលើក្បាលរបស់ពួកអាក្រក់
24. សេចក្ដីខ្ញាល់ដ៏សហ័សរបស់ព្រះយេហូវ៉ានឹងមិនវិលមកវិញ ដរាបដល់ទ្រង់បានធ្វើសម្រេច ហើយបានបង្ហើយតាមបំណងព្រះហឫទ័យ ឯនៅគ្រាជាន់ក្រោយបង្អស់ នោះឯងរាល់គ្នានឹងយល់បាន។
About យេរេមា Chapter 30
Read យេរេមា Chapter 30 online from the Holy Bible. This chapter is part of the Book of យេរេមា in the Old Testament. Continue reading with the chapter navigation above or explore the complete book.
Book Information
Book: យេរេមា
Chapter: 30
Testament: Old Testament
How to Read this Chapter
Use the Previous and Next Chapter buttons to continue reading យេរេមា. You can also adjust the font size for comfortable reading and browse other books of the Bible using the navigation links.
More Resources
Continue Reading the Bible
Continue reading យេរេមា Chapter 30 and explore every book, chapter and verse of the Holy Bible. Use the navigation links above and below to move through the Scriptures with ease.
Frequently Asked Questions
What is យេរេមា Chapter 30?
យេរេមា Chapter 30 is part of the Book of យេរេមា in the Holy Bible.
Can I read this chapter online?
Yes. You can read the complete យេរេមា Chapter 30 online for free with easy chapter navigation.
More Chapters from ព្រះគម្ពីរសញ្ញាចាស់
- ហូសេ Chapter 2
- ហូសេ Chapter 1
- ហូសេ Chapter 4
- សាស្តា Chapter 1
- ហូសេ Chapter 10
- ហូសេ Chapter 8
- ហូសេ Chapter 6
Explore More from យេរេមា
- យេរេមា Chapter 33
- យេរេមា Chapter 42
- យេរេមា Chapter 10
- យេរេមា Chapter 6
- យេរេមា Chapter 50
- យេរេមា Chapter 13
- យេរេមា Chapter 21