Read យេរេមា Chapter 32 Online
Read យេរេមា Chapter 32 online from the Holy Bible. This chapter is part of the Book of យេរេមា in the Old Testament. Browse every verse with easy chapter navigation, continue to the next chapter, or explore the complete Book of យេរេមា and the Holy Bible online.
Choose a Chapter
យេរេមា 32
ជំពូក 32
1. នេះជាព្រះបន្ទូលដែលមកពីព្រះយេហូវ៉ាដល់យេរេមា ក្នុងឆ្នាំទី១០ នៃរាជ្យសេដេគា ស្តេចយូដា ដែលត្រូវនឹងឆ្នាំទី១៨នៃរាជ្យនេប៊ូក្នេសា
2. រីឯគ្រានោះ ពួកទ័ពរបស់ស្តេចបាប៊ីឡូនកំពុងឡោមព័ទ្ធច្បាំងនឹងក្រុងយេរូសាឡឹម ហើយហោរាយេរេមាត្រូវឃុំទុកនៅក្នុងទីលានគុក ដែលនៅក្នុងវាំងនៃស្តេចយូដា
3. ពីព្រោះសេដេគាជាស្តេចយូដា បានឃុំលោក ដោយពាក្យថា ហេតុអ្វីបានជាឯងទាយថា ព្រះយេហូវ៉ាមានព្រះបន្ទូលដូច្នេះ មើលអញនឹងប្រគល់ក្រុងនេះ ទៅក្នុងកណ្តាប់ដៃស្តេចបាប៊ីឡូន ហើយគេនឹងចាប់យកបាន
4. ហើយសេដេគា ជាស្តេចយូដានឹងមិនរួចពីកណ្តាប់ដៃនៃពួកខាល់ដេឡើយ គឺនឹងត្រូវប្រគល់ទៅក្នុងកណ្តាប់ដៃនៃស្តេចស្រុកបាប៊ីឡូនជាពិត ហើយនិងនិយាយនឹងគេផ្ទាល់មាត់គ្នា ឯភ្នែកទ្រង់ក៏នឹងឃើញភ្នែកគេដែរ
5. គេនឹងនាំយកសេដេគាទៅឯក្រុងបាប៊ីឡូន ហើយទ្រង់នឹងត្រូវនៅទីនោះទាល់តែអញប្រោស នេះជាព្រះបន្ទូលនៃព្រះយេហូវ៉ា ទោះបើឯងរាល់គ្នាតស៊ូនឹងពួកខាល់ដេក៏ដោយ គង់តែនឹងឈ្នះមិនបានដែរ។
6. យេរេមានិយាយថា ព្រះបន្ទូលនៃព្រះយេហូវ៉ាបានមកដល់ខ្ញុំ ប្រាប់ដូច្នេះ
7. មើល ហាណាមាល ជាកូនសាលូម ឪពុកធំឯង នឹងមកនិយាយនឹងឯងថា សូមទទួលបញ្ចាំចម្ការរបស់ខ្ញុំដែលនៅឯអាន៉ាថោតទៅ ដ្បិតអំណាចដែលនឹងលោះបងប្អូន នោះស្រេចនឹងអ្នកទេ
8. ដូច្នេះហាណាមាល ជាកូនរបស់ឪពុកធំខ្ញុំ ក៏មកឯខ្ញុំនៅក្នុងទីលានគុក តាមព្រះបន្ទូលនៃព្រះយេហូវ៉ា ហើយគាត់និយាយនឹងខ្ញុំថា សូមទទួលបញ្ចាំចម្ការរបស់ខ្ញុំ ដែលនៅឯអាន៉ាថោត ក្នុងស្រុកបេនយ៉ាមីនទៅ ដ្បិតអ្នកមានច្បាប់នឹងគ្រងបានជាមរដក ហើយអំណាចលោះក៏ស្រេចនៅលើអ្នកដែរ ដូច្នេះ សូមទទួលបញ្ចាំ ទុកសម្រាប់ខ្លួនអ្នកចុះយ៉ាងនោះទើបខ្ញុំបានដឹងថា ជាព្រះបន្ទូលនៃព្រះយេហូវ៉ាពិត
9. ខ្ញុំក៏ទទួលបញ្ចាំចម្ការ ដែលនៅឯអាន៉ាថោត ពីហាណាមាល ជាកូនរបស់ឪពុកធំខ្ញុំ ហើយបានថ្លឹងប្រាក់១៧រៀលឲ្យដល់គាត់
10. ក៏ធ្វើសំបុត្រ ហើយបិទត្រា រួចហៅស្មរបន្ទាល់មក ហើយថ្លឹងប្រាក់ក្នុងជញ្ជីងប្រគល់ដល់គាត់
11. ដូច្នេះ ខ្ញុំបានយកសំបុត្របញ្ចាំ ទាំងសំបុត្រដែលបិទត្រាតាមច្បាប់ តាមទំនៀម និងសំបុត្រ១ដែលនៅបើកដែរ
12. រួចប្រគល់សំបុត្របញ្ចាំដល់បារូក ជាកូននេរីយ៉ាដែលជាកូនម៉ាសេយ៉ានៅចំពោះមុខហាណាមាលជាកូនរបស់ឪពុកធំខ្ញុំ និងនៅចំពោះពួកស្មរបន្ទាល់ ដែលបានចុះឈ្មោះក្នុងសំបុត្របញ្ចាំនោះ នៅមុខពួកយូដាទាំងប៉ុន្មាន ដែលអង្គុយនៅទីលាននៃគុក
13. ខ្ញុំក៏ផ្តាំបារូកនៅមុខគេថា
14. ព្រះយេហូវ៉ានៃពួកពលបរិវារ ជាព្រះនៃសាសន៍អ៊ីស្រាអែល ទ្រង់មានព្រះបន្ទូលដូច្នេះ ចូរយកសំបុត្របញ្ចាំនេះ គឺជាសំបុត្របញ្ចាំដែលបិទត្រា និងសំបុត្រដែលនៅចំហ ទៅដាក់ក្នុងភាជនៈដី ដើម្បីឲ្យបានទុកជាយូរថ្ងៃតទៅ
15. ដ្បិតព្រះយេហូវ៉ានៃពួកពលបរិវារ ជាព្រះនៃសាសន៍អ៊ីស្រាអែល ទ្រង់មានព្រះបន្ទូលដូច្នេះថា នឹងមានគេបញ្ចាំទាំងផ្ទះ និងចម្ការ ហើយនិងដំណាំទំពាំងបាយជូរនៅក្នុងស្រុកនេះទៀត។
16. ក្រោយដែលខ្ញុំបានប្រគល់សំបុត្របញ្ចាំដល់បារូកជាកូននេរីយ៉ាហើយ នោះខ្ញុំក៏អធិស្ឋានដល់ព្រះយេហូវ៉ាថា
17. ឱព្រះអម្ចាស់យេហូវ៉ាអើយ មើល ទ្រង់បានបង្កើតផ្ទៃមេឃ និងផែនដី ដោយសារព្រះចេស្តាដ៏ធំរបស់ទ្រង់ និងព្រះពាហុដ៏លើកសម្រេច គ្មានអ្វីដែលពិបាកពេកដល់ទ្រង់ទេ
18. គឺទ្រង់សម្ដែងសេចក្ដីសប្បុរស ដល់មនុស្សទាំងពាន់ៗ ហើយក៏សងអំពើទុច្ចរិតរបស់ពួកអយ្យកោ ទៅលើទ្រូងនៃពួកកូនចៅគេ នៅតាមក្រោយ ទ្រង់ជាព្រះដ៏ធំហើយមានឫទ្ធិ ព្រះនាមទ្រង់ គឺព្រះយេហូវ៉ានៃពួកពលបរិវារ
19. ទ្រង់ប្រសប់ក្នុងការជួយគំនិត ហើយក៏មានឫទ្ធិក្នុងការធ្វើ ព្រះនេត្រទ្រង់ទតឃើញអស់ទាំងផ្លូវរបស់ពួកមនុស្សជាតិ ដើម្បីនឹងសងគ្រប់គ្នាតាមផ្លូវគេប្រព្រឹត្ត ហើយតាមផលនៃកិរិយារបស់គេរៀងខ្លួន
20. ទ្រង់ក៏បានធ្វើទីសម្គាល់ និងការអស្ចារ្យនៅស្រុកអេស៊ីព្ទ ដរាបដល់សព្វថ្ងៃនេះ ព្រមទាំងនៅពួកអ៊ីស្រាអែល ហើយកណ្តាលពួកមនុស្សដទៃផង ទ្រង់ក៏បានតាំងកិត្តិនាមរបស់ទ្រង់ឡើង ដូចជាមានសព្វថ្ងៃនេះ
21. ហើយបាននាំអ៊ីស្រាអែល ជារាស្ត្រទ្រង់ ចេញពីស្រុកអេស៊ីព្ទមក ដោយទីសម្គាល់ និងការអស្ចារ្យ ដោយព្រះហស្តខ្លាំងពូកែ និងព្រះពាហុលើកសម្រេច ព្រមទាំងការស្ញែងខ្លាចយ៉ាងធំផង
22. ក៏បានប្រទានស្រុកនេះឲ្យដល់គេ ជាស្រុកដែលទ្រង់បានស្បថនឹងពួកអយ្យកោ ថានឹងឲ្យដល់គេ គឺជាស្រុកមានទឹកដោះ និងទឹកឃ្មុំហូរហៀរ
23. គេក៏ចូលមកចាប់យកស្រុក ប៉ុន្តែ មិនបានស្តាប់តាមព្រះបន្ទូលនៃទ្រង់ ឬដើរតាមក្រឹត្យវិន័យរបស់ទ្រង់ឡើយ ក៏មិនបានធ្វើអ្វី១ដែលទ្រង់បានបង្គាប់ដល់គេដែរ ហេតុនោះបានជាទ្រង់បណ្តាល ឲ្យការអាក្រក់ទាំងនេះមកលើគេ
24. មើល ប្រដាប់ចម្បាំងរបស់ពួកខាល់ដេបានមកដល់ ដើម្បីនឹងចាប់យកទីក្រុង ក្រុងនេះបានត្រូវប្រគល់ទៅក្នុងកណ្តាប់ដៃនៃពួកខាល់ដេ ដែលមកតយុទ្ធហើយ គឺត្រូវប្រគល់ទៅដោយចាញ់ដាវ អំណត់អត់ និងអាសន្នរោគ ឯអស់ទាំងការដែលទ្រង់បានមានព្រះបន្ទូល នោះបានកើតមកហើយ ទ្រង់ក៏ទតឃើញដែរ
25. ហើយ ឱព្រះអម្ចាស់យេហូវ៉ាអើយ ទ្រង់បានមានព្រះបន្ទូលមកទូលបង្គំថា ចូរឯងទទួលបញ្ចាំចម្ការដោយប្រាក់ ហើយហៅស្មរបន្ទាល់មក តែទីក្រុងនេះបានត្រូវប្រគល់ទៅក្នុងកណ្តាប់ដៃនៃពួកខាល់ដេហើយ។
26. លំដាប់នោះព្រះបន្ទូលនៃព្រះយេហូវ៉ាបានមកដល់យេរេមាថា
27. មើល អញនេះជាព្រះយេហូវ៉ាជាព្រះនៃគ្រប់ទាំងសាច់ តើមានការអ្វីដែលពិបាកពេកដល់អញដែរឬ
28. ហេតុនេះ ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលដូច្នេះថា មើល អញនឹងប្រគល់ទីក្រុងនេះទៅក្នុងកណ្តាប់ដៃនៃពួកខាល់ដេ គឺក្នុងកណ្តាប់ដៃនៃនេប៊ូក្នេសា ជាស្តេចបាប៊ីឡូន ហើយគេនឹងចាប់យកបាន
29. ពួកខាល់ដេ ដែលតយុទ្ធនឹងទីក្រុងនេះ គេនឹងចូលមកដុតចោល ព្រមទាំងផ្ទះទាំងប៉ុន្មានផង ជាទីដែលមនុស្សបានដុតកំញានថ្វាយដល់ព្រះបាល ហើយច្រួចតង្វាយច្រួចដល់ព្រះដទៃនៅលើដំបូល ជាការដែលបណ្តាលឲ្យអញខឹង
30. ពីព្រោះពួកកូនចៅអ៊ីស្រាអែល និងពួកកូនចៅយូដា បានប្រព្រឹត្តសុទ្ធតែការដែលអាក្រក់ នៅភ្នែកអញ តាំងតែពីក្មេងមក ដ្បិតពួកកូនចៅអ៊ីស្រាអែលបានបណ្តាលឲ្យអញខឹង ដោយការដែលដៃគេធ្វើ នេះហើយជាព្រះបន្ទូលនៃព្រះយេហូវ៉ា
31. ទីក្រុងនេះជាទីអុចអាល ឲ្យអញមានសេចក្ដីកំហឹង និងឃោរឃៅ ចាប់តាំងពីគ្រាដែលគេសង់ឡើង ដរាបដល់សព្វថ្ងៃនេះ បានជាគួរឲ្យអញបំបាត់ចេញពីមុខអញទៅ
32. ដោយព្រោះអស់ទាំងអំពើអាក្រក់ដែលពួកកូនចៅអ៊ីស្រាអែល និងពួកកូនចៅយូដាបានប្រព្រឹត្ត ជាហេតុបណ្តាលឲ្យអញខឹង គឺទាំងខ្លួនគេ ស្តេចគេ ពួកចៅហ្វាយ ពួកសង្ឃ និងពួកហោរារបស់គេ អស់ទាំងពួកស្រុកយូដា និងពួកអ្នកនៅក្រុងយេរូសាឡឹមទាំងអស់គ្នាផង
33. គេបានបែរខ្នងឲ្យអញ មិនមែនជាមុខឡើយ ហើយទោះបើអញបានបង្ហាត់បង្រៀនគេ ព្រមទាំងក្រោកឡើងពីព្រលឹមស្រាង ដើម្បីនឹងបង្រៀនផងក៏ដោយ គង់តែគេមិនបានស្តាប់តាម ដើម្បីនឹងទទួលសេចក្ដីប្រៀនប្រដៅដែរ
34. គឺគេបានតាំងរបស់គួរស្អប់ខ្ពើមរបស់គេ នៅក្នុងវិហារដែលហៅតាមឈ្មោះអញ ជាការដែលបង្អាប់ដល់ទីនោះវិញ
35. គេក៏បានធ្វើទីខ្ពស់ទាំងប៉ុន្មាននៃព្រះបាល ដែលនៅក្នុងច្រកភ្នំរបស់កូនចៅហ៊ីនណំម សម្រាប់នឹងធ្វើឲ្យកូនប្រុសកូនស្រីគេ ដើរកាត់ភ្លើងថ្វាយដល់ព្រះម៉ូឡុក ជាការដែលអញមិនបានបង្គាប់គេឡើយ ក៏មិនដែលចូលក្នុងគំនិតអញ ឲ្យគេបានធ្វើការគួរស្អប់ខ្ពើមនេះ ដើម្បីនឹងនាំឲ្យពួកយូដាបានធ្វើបាបផងដែរ។
36. ដោយហេតុនោះ ឥឡូវនេះ ព្រះយេហូវ៉ាជាព្រះនៃសាសន៍អ៊ីស្រាអែល ទ្រង់មានព្រះបន្ទូលពីដំណើរទីក្រុងដែលឯងថា បានត្រូវប្រគល់ទៅក្នុងកណ្តាប់ដៃនៃស្តេចបាប៊ីឡូនដោយសារដាវ អំណត់អត់ ហើយនិងអាសន្នរោគនេះថា
37. មើល អញនឹងប្រមូលគេចេញពីអស់ទាំងស្រុក ដែលអញបានបណ្តេញគេទៅនោះ ដោយសេចក្ដីកំហឹង សេចក្ដីឃោរឃៅ ហើយនិងសេចក្ដីគ្នាន់ក្នាញ់ដ៏ជាខ្លាំងរបស់អញ ក៏នឹងនាំគេមកឯទីនេះវិញ ព្រមទាំងឲ្យគេនៅដោយសុខសាន្ត
38. នោះគេនឹងបានជារាស្ត្ររបស់អញ ហើយអញនឹងធ្វើជាព្រះដល់គេ
39. អញនឹងឲ្យគេមានទឹកចិត្តតែ១ និងផ្លូវប្រព្រឹត្តតែ១ ប្រយោជន៍ឲ្យគេបានកោតខ្លាចដល់អញជាដរាប សម្រាប់ជាសេចក្ដីល្អដល់គេ និងកូនចៅគេតរៀងទៅ
40. អញនឹងតាំងសេចក្ដីសញ្ញានឹងគេ ជាសេចក្ដីសញ្ញាដ៏ស្ថិតស្ថេរនៅអស់កល្បជានិច្ចថា អញនឹងមិនបែរចេញពីគេឡើយ គឺនឹងឲ្យគេបានសេចក្ដីល្អវិញ អញនឹងដាក់សេចក្ដីកោតខ្លាចដល់អញក្នុងចិត្តគេ ប្រយោជន៍កុំឲ្យគេឃ្លាតចេញពីអញឡើយ
41. អើ អញនឹងយកគេជាទីរីករាយចិត្ត ដើម្បីនឹងប្រោសសេចក្ដីល្អដល់គេ ពិតប្រាកដជាអញនឹងដាំគេចុះនៅក្នុងស្រុកនេះ ឲ្យអស់ពីចិត្ត ហើយអស់ពីព្រលឹងអញ
42. ដ្បិតព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលដូច្នេះថា អញបាននាំអស់ទាំងការអាក្រក់យ៉ាងធំនេះ មកលើសាសន៍នេះយ៉ាងណា អញក៏នឹងនាំអស់ទាំងការដែលអញបានសន្យាដល់គេ មកលើគេយ៉ាងនោះដែរ
43. គ្រានោះ មនុស្សនឹងទទួលបញ្ចាំចម្ការនៅក្នុងស្រុកនេះទៀត ជាស្រុកដែលឯងរាល់គ្នាថា បានចោលស្ងាត់ហើយ ឥតមានមនុស្ស ឬសត្វនៅទៀតឡើយ គឺបានប្រគល់ទៅក្នុងកណ្តាប់ដៃនៃពួកខាល់ដេ
44. មនុស្សនឹងទទួលបញ្ចាំស្រែចម្ការដោយប្រាក់ ព្រមទាំងចុះឈ្មោះ និងបិទត្រា ហើយហៅស្មរបន្ទាល់មកផង គឺនៅក្នុងស្រុកបេនយ៉ាមីននេះឯង និងនៅក្រវិលក្រុងយេរូសាឡឹម នៅអស់ទាំងទីក្រុងរបស់ស្រុកយូដា នៅទីក្រុងស្រុកភ្នំ ទីក្រុងស្រុកទំនាប និងក្នុងទីក្រុងនៃស្រុកត្បូងទាំងប៉ុន្មានដែរ ដ្បិតអញនឹងធ្វើឲ្យពួកគេដែលជាប់ជាឈ្លើយ បានត្រឡប់មកវិញ នេះហើយជាព្រះបន្ទូលនៃព្រះយេហូវ៉ា។
About យេរេមា Chapter 32
Read យេរេមា Chapter 32 online from the Holy Bible. This chapter is part of the Book of យេរេមា in the Old Testament. Continue reading with the chapter navigation above or explore the complete book.
Book Information
Book: យេរេមា
Chapter: 32
Testament: Old Testament
How to Read this Chapter
Use the Previous and Next Chapter buttons to continue reading យេរេមា. You can also adjust the font size for comfortable reading and browse other books of the Bible using the navigation links.
More Resources
Continue Reading the Bible
Continue reading យេរេមា Chapter 32 and explore every book, chapter and verse of the Holy Bible. Use the navigation links above and below to move through the Scriptures with ease.
Frequently Asked Questions
What is យេរេមា Chapter 32?
យេរេមា Chapter 32 is part of the Book of យេរេមា in the Holy Bible.
Can I read this chapter online?
Yes. You can read the complete យេរេមា Chapter 32 online for free with easy chapter navigation.
More Chapters from ព្រះគម្ពីរសញ្ញាចាស់
- ហូសេ Chapter 2
- ហូសេ Chapter 1
- ហូសេ Chapter 4
- សាស្តា Chapter 1
- ហូសេ Chapter 10
- ហូសេ Chapter 8
- ហូសេ Chapter 6
Explore More from យេរេមា
- យេរេមា Chapter 11
- យេរេមា Chapter 41
- យេរេមា Chapter 47
- យេរេមា Chapter 21
- យេរេមា Chapter 27
- យេរេមា Chapter 49
- យេរេមា Chapter 23