Read យេរេមា Chapter 3 Online
Read យេរេមា Chapter 3 online from the Holy Bible. This chapter is part of the Book of យេរេមា in the Old Testament. Browse every verse with easy chapter navigation, continue to the next chapter, or explore the complete Book of យេរេមា and the Holy Bible online.
Choose a Chapter
យេរេមា 3
ជំពូក 3
1. ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលថា បើមនុស្សណាលះលែងប្រពន្ធ ហើយនាងបានចេញពីអ្នកនោះ ទៅធ្វើជាប្រពន្ធរបស់អ្នកដទៃណា នោះតើដែលត្រឡប់ទៅនៅជាមួយនឹងនាងនោះទៀតដែរឬ តើស្រុកយ៉ាងនោះមិនត្រូវអាប់ឱនជាខ្លាំងទេឬអី ឯឯងវិញ ឯងបានផិតអញដោយមានសហាយជាច្រើន ប៉ុន្តែ ចូរត្រឡប់មកឯអញវិញចុះ
2. ចូរងើបភ្នែកឡើងទៅឯទីខ្ពស់ទាំងប៉ុន្មាន ហើយមើលកន្លែងណា ដែលគេមិនបានដេកនឹងឯងនោះ គឺឯងបានអង្គុយចាំគេតាមផ្លូវ ដូចជាសាសន៍អារ៉ាប់នៅទីរហោស្ថានដែរ ហើយឯងបានធ្វើឲ្យស្រុកអាប់ឱនទៅ ដោយការកំផិត និងអំពើទុច្ចរិតរបស់ឯង
3. ហេតុនោះបានជាឥតមានភ្លៀង១មេៗឡើយ ហើយភ្លៀងចុងរដូវក៏គ្មានដែរ ម៉្លឹងហើយ គង់តែឯងនៅមានមុខងងើលដូចជាស្រីសំផឹងទៀត ឯងមិនព្រមអៀនខ្មាសសោះ
4. ឥឡូវនេះ តើឯងមិនចង់អំពាវនាវរកអញវិញទេឬអី ដោយថា ឱព្រះវរបិតានៃខ្ញុំម្ចាស់អើយ ទ្រង់ជាព្រះដ៏ដឹកនាំខ្ញុំម្ចាស់ពីកាលនៅក្មេង
5. តើទ្រង់នឹងនៅតែខ្ញាល់ជាដរាបឬ តើទ្រង់នឹងមានព្រះហឫទ័យក្តៅ ដរាបដល់ចុងបំផុតឬអី តែមើល ឯងបាននិយាយ ហើយប្រព្រឹត្តអំពើអាក្រក់តាមតែកម្លាំងចិត្តទេ។
6. មួយទៀត នៅក្នុងគ្រាស្តេចយ៉ូសៀស ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលមកខ្ញុំថា តើបានឃើញការដែលអ៊ីស្រាអែល ជាពួករាថយនោះបានប្រព្រឹត្តឬទេ គឺគេបានឡើងទៅលើគ្រប់ទាំងភ្នំខ្ពស់ៗ និងនៅក្រោមគ្រប់ទាំងដើមឈើខៀវខ្ចី ហើយបានប្រព្រឹត្តសេចក្ដីកំផិតនៅទីនោះ
7. លុះក្រោយដែលគេបានប្រព្រឹត្តអំពើទាំងនោះហើយ នោះអញបាននិយាយថា ចូរឲ្យគេវិលត្រឡប់មកឯអញវិញ តែគេមិនបានវិលមកទេ ហើយយូដា ជាប្អូនគេ ដែលមានចិត្តក្បត់ក៏បានឃើញដែរ
8. ហើយអញបានឃើញថា ទោះបើអញបានលាកលែងអ៊ីស្រាអែលជាពួករាថយនោះ ព្រមទាំងឲ្យសំបុត្រលះលែងដល់គេហើយ ដោយព្រោះគេតែងប្រព្រឹត្តសេចក្ដីកំផិតនោះ គង់តែយូដា ជាប្អូនគេ ដែលមានចិត្តក្បត់មិនបានខ្លាចដែរ គឺបានទៅប្រព្រឹត្តការកំផិតដូចគ្នា
9. ហើយស្រុកបានអាប់ឱនទៅ ដោយសព្ទរន្ទឺនៃការកំផិតរបស់គេ គឺបានប្រព្រឹត្តសេចក្ដីកំផិតនឹងដុំថ្ម ហើយនិងដុំឈើផង
10. ទោះបើមានយ៉ាងនោះក៏ដោយ គង់តែយូដាជាប្អូនគេ ដែលមានចិត្តក្បត់នោះ មិនបានវិលមកឯអញដោយអស់ពីចិត្តដែរ គឺមានពុតត្បុតវិញ នេះហើយជាព្រះបន្ទូលនៃព្រះយេហូវ៉ា។
11. ព្រះយេហូវ៉ាទ្រង់ក៏មានព្រះបន្ទូលមកខ្ញុំថា អ៊ីស្រាអែលជាពួករាថយនោះ គេបានសម្ដែងខ្លួនជាសុចរិត ជាជាងពួកយូដាដែលមានចិត្តក្បត់នោះ ទៅទៀត
12. ចូរទៅប្រកាសប្រាប់ពាក្យទាំងនេះទៅទិសខាងជើង ដោយពាក្យថា ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលដូច្នេះ ឱអ៊ីស្រាអែល ជាពួករាថយអើយ ចូរវិលមកវិញចុះ អញនឹងមិនបំភ័យឯងដោយទឹកមុខអញទេ ដ្បិតអញមានសេចក្ដីមេត្តា ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលថា អញនឹងមិនក្រោធជាដរាបឡើយ
13. ឲ្យឯងគ្រាន់តែទទួលព្រមថា ឯងមានសេចក្ដីទុច្ចរិតមែនប៉ុណ្ណេះ ដោយបានរំលងនឹងព្រះយេហូវ៉ាជាព្រះនៃឯង ហើយបានចែកអំពើគោរពរបស់ឯង ឲ្យសុសសាយទៅដល់ព្រះដទៃទាំងប៉ុន្មាន នៅក្រោមគ្រប់ទាំងដើមឈើខៀវខ្ចីផង តែព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលថា ឯងរាល់គ្នាមិនបានស្តាប់តាមអញសោះ
14. ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលថា ឱពួកក្មេងៗដែលរាថយអើយ ចូរវិលមកវិញចុះ ដ្បិតអញជាប្ដីដល់ឯងរាល់គ្នាហើយ នោះអញនឹងយកឯងរាល់គ្នា ម្នាក់ពីក្រុង១ ហើយ២នាក់ពីពូជអំបូរ១ នាំត្រឡប់ទៅឯក្រុងស៊ីយ៉ូនវិញ
15. រួចអញនឹងឲ្យឯងរាល់គ្នាមានអ្នកគ្រប់គ្រងដែលគាប់ចិត្តអញ ជាអ្នកដែលនឹងឃ្វាលឯងរាល់គ្នាដោយតម្រិះ និងយោបល់
16. ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលថា នៅគ្រានោះ កាលណាឯងរាល់គ្នាបានចម្រើនមានគ្នាច្រើនឡើងនៅក្នុងស្រុក នោះគេនឹងលែងចេញពាក្យថា ហឹបនៃសេចក្ដីសញ្ញាផងព្រះយេហូវ៉ា ហឹបនោះក៏មិនដែលចូលក្នុងគំនិតគេ ហើយគេមិនដែលនឹកចាំ ឬរឭករក ក៏មិនដែលមានអ្នកណាធ្វើឡើងវិញ ដរាបតទៅ
17. នៅគ្រានោះ គេនឹងហៅក្រុងយេរូសាឡឹមថា ជាបល្ល័ង្កនៃព្រះយេហូវ៉ា ហើយអស់ទាំងសាសន៍នឹងមូលគ្នា មកឯព្រះនាមនៃព្រះយេហូវ៉ា ក្នុងក្រុងយេរូសាឡឹម គេនឹងមិនដើរតាមសេចក្ដីរឹងចចេស នៃចិត្តអាក្រក់របស់គេទៀតឡើយ
18. នៅគ្រានោះ ពួកវង្សយូដានឹងដើរជាមួយនឹងពួកវង្សអ៊ីស្រាអែល ហើយគេនឹងចេញពីស្រុកខាងជើងជាមួយគ្នា មកឯស្រុកដែលអញបានឲ្យដល់ពួកអយ្យកោរបស់ឯងទុកជាមរដក។
19. តែអញបាននឹកថា ធ្វើដូចម្តេចឲ្យអញដាក់ឯងឲ្យនៅជាមួយនឹងពួកកូនចៅបាន ព្រមទាំងឲ្យស្រុកដ៏គាប់ចិត្ត គឺជាមរដកយ៉ាងល្អរបស់ពួកកកកុញ នៅអស់ទាំងសាសន៍ដល់ឯងផង នោះអញបានឆ្លើយថា ឯងរាល់គ្នានឹងហៅអញថាជាព្រះវរបិតារបស់ឯង ក៏នឹងលែងងាកបែរចេញពីអញតទៅ
20. ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលថា ឱពូជពង្សអ៊ីស្រាអែលអើយ ពិតប្រាកដជាឯងបានប្រព្រឹត្តអំពើក្បត់ចំពោះអញ ប្រៀបដូចជាប្រពន្ធប្រព្រឹត្តក្បត់ចាកចោលប្ដីខ្លួន
21. មានឮសំឡេងនៅលើទីខ្ពស់ត្រងិល គឺជាពួកកូនចៅអ៊ីស្រាអែល ដែលយំ ហើយទូលអង្វរ ដោយព្រោះគេបានបង្ខូចផ្លូវខ្លួន ហើយបានភ្លេចព្រះយេហូវ៉ាជាព្រះនៃខ្លួនទៅ
22. ឱពួកកូនដែលរាថយអើយ ចូរវិលមកវិញចុះ អញនឹងមើលអស់ទាំងអំពើរាថយរបស់ឯង ឲ្យបានជាឡើងមើល យើងខ្ញុំរាល់គ្នាមកឯទ្រង់ហើយ ដ្បិតទ្រង់ជាព្រះយេហូវ៉ាជាព្រះនៃយើងរាល់គ្នា
23. ការដែលទុកចិត្តសង្ឃឹមដល់ភ្នំតូច ហើយដល់ពួកអ៊ឹកធឹកនៅលើភ្នំធំ នោះពិតប្រាកដជាឥតប្រយោជន៍ទទេ សេចក្ដីសង្គ្រោះនៃសាសន៍អ៊ីស្រាអែល នោះស្រេចនឹងព្រះយេហូវ៉ាជាព្រះនៃយើងជាពិតវិញ
24. ប៉ុន្តែ របស់គួរខ្មាសបានស៊ីបង្ហិនការដែលពួកឪពុកយើងបានខំធ្វើ តាំងពីយើងនៅក្មេងមក គឺទាំងហ្វូងចៀម ហ្វូងគោ និងកូនប្រុសកូនស្រី របស់គាត់ផង
25. គួរឲ្យយើងរាល់គ្នាដេកចុះ ក្នុងសេចក្ដីខ្មាសរបស់យើង ហើយឲ្យសេចក្ដីអាប់ឱនគ្របដណ្តប់យើងដែរ ពីព្រោះយើងបានធ្វើបាបនឹងព្រះយេហូវ៉ាជាព្រះនៃយើងរាល់គ្នា គឺទាំងខ្លួនយើង និងពួកឪពុកយើងផង ចាប់តាំងពីយើងនៅក្មេងដរាបដល់សព្វថ្ងៃនេះ យើងក៏មិនបានស្តាប់តាមសំឡេងរបស់ព្រះយេហូវ៉ាជាព្រះនៃយើងរាល់គ្នាផង។
About យេរេមា Chapter 3
Read យេរេមា Chapter 3 online from the Holy Bible. This chapter is part of the Book of យេរេមា in the Old Testament. Continue reading with the chapter navigation above or explore the complete book.
Book Information
Book: យេរេមា
Chapter: 3
Testament: Old Testament
How to Read this Chapter
Use the Previous and Next Chapter buttons to continue reading យេរេមា. You can also adjust the font size for comfortable reading and browse other books of the Bible using the navigation links.
More Resources
Continue Reading the Bible
Continue reading យេរេមា Chapter 3 and explore every book, chapter and verse of the Holy Bible. Use the navigation links above and below to move through the Scriptures with ease.
Frequently Asked Questions
What is យេរេមា Chapter 3?
យេរេមា Chapter 3 is part of the Book of យេរេមា in the Holy Bible.
Can I read this chapter online?
Yes. You can read the complete យេរេមា Chapter 3 online for free with easy chapter navigation.
More Chapters from ព្រះគម្ពីរសញ្ញាចាស់
- ហូសេ Chapter 2
- សាស្តា Chapter 1
- ហូសេ Chapter 12
- ហូសេ Chapter 1
- ហូសេ Chapter 4
- ហូសេ Chapter 10
- ហូសេ Chapter 8
Explore More from យេរេមា
- យេរេមា Chapter 5
- យេរេមា Chapter 1
- យេរេមា Chapter 21
- យេរេមា Chapter 39
- យេរេមា Chapter 49
- យេរេមា Chapter 2
- យេរេមា Chapter 44