Read យេរេមា Chapter 38 Online
Read យេរេមា Chapter 38 online from the Holy Bible. This chapter is part of the Book of យេរេមា in the Old Testament. Browse every verse with easy chapter navigation, continue to the next chapter, or explore the complete Book of យេរេមា and the Holy Bible online.
Choose a Chapter
យេរេមា 38
ជំពូក 38
1. ឯសេផាធា ជាកូនម៉ាត់ថាន និងកេដាលា ជាកូនផាសហ៊ើរ យេហ៊ូកាល ជាកូនសេលេមា ហើយផាសហ៊ើរ ជាកូនម៉ាលគា គេក៏ឮពាក្យដែលយេរេមាប្រាប់បណ្តាជនទាំងឡាយថា
2. ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលដូច្នេះ អ្នកណាដែលកៀចនៅក្នុងទីក្រុងនេះ នឹងត្រូវស្លាប់ដោយដាវ ដោយអំណត់អត់ ឬដោយអាសន្នរោគ តែអ្នកណាដែលចេញទៅឯពួកខាល់ដេ នោះនឹងបានរស់នៅវិញ ជីវិតអ្នកនោះនឹងរាប់ទុកដូចជារបឹបដល់ខ្លួន អ្នកនោះនឹងរស់នៅតទៅ
3. ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលដូច្នេះថា ទីក្រុងនេះនឹងត្រូវប្រគល់ទៅ ក្នុងកណ្តាប់ដៃនៃពួកទ័ពរបស់ស្តេចបាប៊ីឡូន ហើយគេនឹងចាប់យកបានជាពិត
4. ដូច្នេះ ពួកចៅហ្វាយទាំងប៉ុន្មានក៏ទូលស្តេចថា សូមទ្រង់អនុញ្ញាតឲ្យមនុស្សនេះត្រូវទោសដល់ស្លាប់ចុះ ពីព្រោះវានាំឲ្យពួកទាហានដែលសល់នៅក្នុងទីក្រុង និងពួកបណ្តាជនទាំងឡាយខ្សោយដៃទៅ ដោយពោលពាក្យយ៉ាងនេះដល់គេ ដ្បិតមនុស្សនេះមិនស្វែងរកសេចក្ដីល្អដល់សាសន៍នេះទេ គឺរកតែឲ្យគេបានអន្តរាយវិញ
5. ស្តេចសេដេគាមានព្រះបន្ទូលតបថា មើល វានៅក្នុងកណ្តាប់ដៃនៃអ្នករាល់គ្នាហើយ ដ្បិតស្តេចមិនអាចនឹងធ្វើអ្វីទាស់ទទឹងនឹងអ្នករាល់គ្នាបានទេ
6. នោះគេក៏ចាប់យកយេរេមាទៅដាក់ក្នុងគុកងងឹតរបស់ម៉ាលគា ជាកូនហាម៉ាលេក ដែលនៅទីលានគុក គេយកខ្សែសម្រូតយេរេមាចុះទៅ រីឯនៅក្នុងគុកងងឹតនោះគ្មានទឹកទេ មានសុទ្ធតែភក់វិញ ហើយយេរេមាក៏ផុងទៅក្នុងភក់នោះ។
7. កាលអេបេឌ-មេលេក ជាមនុស្សគំរៀវ សាសន៍អេធីយ៉ូពី ដែលនៅក្នុងវាំងហ្លួង គាត់បានឮថា គេដាក់យេរេមាក្នុងគុកងងឹតដូច្នោះ (គ្រានោះ ស្តេចកំពុងគង់នៅត្រង់ទ្វារបេនយ៉ាមីន)
8. នោះអេបេឌ-មេលេកក៏ចេញពីព្រះរាជវាំងទៅទូលស្តេចថា
9. ឱព្រះករុណា ជាព្រះអម្ចាស់នៃទូលបង្គំអើយ ក្នុងការទាំងប៉ុន្មានដែលមនុស្សទាំងនេះបានធ្វើដល់ហោរាយេរេមា គឺដែលគេបានដាក់លោកឲ្យនៅក្នុងគុកងងឹត នោះជាការអាក្រក់ណាស់ ដ្បិតមុខជាលោកនឹងស្លាប់នៅទីនោះ ដោយព្រោះអំណត់ជាមិនខាន ពីព្រោះគ្មានអាហារនៅក្នុងទីក្រុងទៀតទេ
10. ដូច្នេះ ស្តេចទ្រង់បង្គាប់អេបេឌ-មេលេក ជាសាសន៍អេធីយ៉ូពីថា ចូរនាំយកមនុស្ស៣០នាក់ពីទីនេះទៅជាមួយនឹងឯង ហើយស្រង់ហោរាយេរេមាចេញពីគុកងងឹតមក ក្រែងលោកស្លាប់
11. អេបេឌ-មេលេកក៏នាំយកមនុស្សទាំងនោះ ទៅជាមួយចូលទៅខាងក្រោមឃ្លាំងក្នុងព្រះរាជវាំង ក៏យកកំណាត់ចាស់ៗ និងអាវរយ៉ីរយ៉ៃទៅសម្រូតចុះដល់យេរេមានៅក្នុងគុកងងឹត
12. រួចអេបេឌ-មេលេក ជាសាសន៍អេធីយ៉ូពី ក៏ប្រាប់យេរេមាថា សូមទ្រាប់កំណាត់ចាស់ និងអាវរយ៉ីរយ៉ៃទាំងនេះ នៅក្រោមក្លៀកលោកពីក្រោមខ្សែពួរទៅ យេរេមាក៏ធ្វើដូច្នោះ
13. រួចគេយោងទាញយេរេមាឡើងរួចពីគុកងងឹតមក ហើយលោកបាននៅជាប់ក្នុងទីលានគុកវិញ។
14. គ្រានោះ ស្តេចសេដេគាទ្រង់ចាត់គេទៅនាំហោរាយេរេមាមកឯទ្រង់ នៅត្រង់ទ្វារទី៣ក្នុងព្រះវិហារនៃព្រះយេហូវ៉ា ស្តេចទ្រង់មានព្រះបន្ទូលដល់យេរេមាថា យើងចង់សួរបន្តិច កុំឲ្យលាក់អ្វីនឹងយើងឡើយ
15. ដូច្នេះ យេរេមាលោកទូលដល់សេដេគាថា បើសិនជាទូលបង្គំទូលទ្រង់ឲ្យបានជ្រាប នោះតើទ្រង់មិនសម្លាប់ទូលបង្គំជាប្រាកដទេឬ ហើយបើទូលបង្គំទូន្មានទ្រង់ នោះទ្រង់ក៏មិនព្រមស្តាប់តាមដែរ
16. នោះស្តេចសេដេគាទ្រង់ស្បថឲ្យយេរេមាដោយសម្ងាត់ថា ដូចជាព្រះយេហូវ៉ាទ្រង់មានព្រះជន្មរស់នៅ ដែលទ្រង់បានបង្កើតព្រលឹងឲ្យយើងនេះ នោះប្រាកដជាយើងមិនសម្លាប់ ឬប្រគល់អ្នកទៅក្នុងកណ្តាប់ដៃនៃពួកអ្នកដែលរកជីវិតអ្នកឡើយ។
17. រួចយេរេមាទូលដល់សេដេគាថា ព្រះយេហូវ៉ាជាព្រះនៃពួកពលបរិវារ គឺជាព្រះនៃសាសន៍អ៊ីស្រាអែល ទ្រង់មានព្រះបន្ទូលដូច្នេះ បើទ្រង់យាងចេញទៅឯពួកចៅហ្វាយរបស់ស្តេចបាប៊ីឡូន នោះទ្រង់នឹងគង់ព្រះជន្មនៅ ហើយទីក្រុងនេះក៏មិនត្រូវដុតនឹងភ្លើងដែរ គឺទ្រង់ និងពួកវង្សាទ្រង់នឹងបានរួចជីវិត
18. ប៉ុន្តែ បើទ្រង់មិនព្រមចេញទៅឯពួកចៅហ្វាយរបស់ស្តេចបាប៊ីឡូនទេ នោះទីក្រុងនេះនឹងត្រូវប្រគល់ទៅក្នុងកណ្តាប់ដៃនៃពួកខាល់ដេ ហើយគេនឹងដុតចោល ឯទ្រង់ក៏មិនរួចពីកណ្តាប់ដៃគេដែរ
19. ស្តេចសេដេគា ទ្រង់មានព្រះបន្ទូលនឹងយេរេមាថា យើងខ្លាចពួកសាសន៍យូដា ដែលរវាតចូលទៅខាងពួកខាល់ដេ ហើយក្រែងសាសន៍ខាល់ដេប្រគល់យើងទៅក្នុងកណ្តាប់ដៃគេហើយគេត្មះតិះដៀលយើង
20. តែយេរេមាទូលតបថា គេនឹងមិនប្រគល់ទ្រង់ទៅទេ ទូលបង្គំអង្វរទ្រង់ សូមស្តាប់ព្រះបន្ទូលនៃព្រះយេហូវ៉ា តាមសេចក្ដីដែលទូលបង្គំទូលដល់ទ្រង់ចុះ នោះទ្រង់នឹងបានសេចក្ដីសុខ ហើយនិងមានព្រះជន្មនៅ
21. តែបើសិនជាទ្រង់មិនព្រមយាងចេញទៅទេ នោះព្រះយេហូវ៉ាទ្រង់បានសម្ដែងសេចក្ដីនេះមក ឲ្យទូលបង្គំឃើញថា
22. មើល ពួកស្រីៗទាំងប៉ុន្មានដែលសល់នៅក្នុងដំណាក់របស់ស្តេចយូដា នឹងត្រូវនាំចេញទៅឯពួកចៅហ្វាយរបស់ស្តេចបាប៊ីឡូន ហើយស្រីៗទាំងនោះនឹងពោលថា ពួកជំនិតរបស់ទ្រង់បានបញ្ឆោតទ្រង់ ហើយក៏ឈ្នះទ្រង់ផង ឥឡូវនេះ ដែលស្ដេចទ្រង់ផុងជាប់ទៅក្នុងភក់ហើយ នោះគេបានងាកចេញពីទ្រង់ទៅ
23. គេនឹងនាំភរិយា និងព្រះរាជបុត្ររបស់ទ្រង់ទាំងប៉ុន្មាន ចេញទៅឯពួកខាល់ដេ ហើយអង្គទ្រង់ក៏មិនរួចពីកណ្តាប់ដៃគេដែរ គឺដៃស្តេចបាប៊ីឡូននឹងចាប់ទ្រង់បាន ហើយទ្រង់នឹងជាហេតុឲ្យទីក្រុងនេះត្រូវឆេះដោយភ្លើង។
24. នោះសេដេគាទ្រង់មានព្រះបន្ទូលដល់យេរេមាថា កុំឲ្យអ្នកណាដឹងពីពាក្យទាំងនេះឡើយ នោះអ្នកមិនត្រូវស្លាប់ទេ
25. ប៉ុន្តែ បើពួកចៅហ្វាយឮថា យើងបាននិយាយនឹងអ្នក ហើយគេមកឯអ្នកដោយពាក្យថា ចូរប្រាប់យើងពីសេចក្ដីដែលអ្នកបានទូលដល់ស្តេចមក កុំឲ្យលាក់អ្វីពីយើងឲ្យសោះ នោះយើងនឹងមិនឲ្យអ្នកត្រូវស្លាប់ទេ ហើយប្រាប់ យើង ពីសេចក្ដីដែលស្តេចបានមានព្រះបន្ទូលដល់អ្នកដែរ
26. យ៉ាងនោះត្រូវឲ្យអ្នកប្រាប់ដល់គេថា ខ្ញុំបានគ្រាន់តែទូលអង្វរស្តេច សូមកុំឲ្យខ្ញុំត្រូវវិលត្រឡប់ទៅក្នុងផ្ទះយ៉ូណាថាន ឲ្យស្លាប់នៅទីនោះប៉ុណ្ណោះទេ
27. រួចមក ពួកចៅហ្វាយទាំងប៉ុន្មាន ក៏មកឯយេរេមាសួរយ៉ាងនោះមែន ហើយលោកប្រាប់គេតាមគ្រប់ទាំងពាក្យ ដែលស្តេចបានបង្គាប់មក ដូច្នេះ គេក៏លែងនិយាយនឹងលោកទៅ ពីព្រោះការនោះមិនបានបើកឲ្យគេឃើញទេ
28. ឯយេរេមាលោកក៏នៅជាប់ក្នុងទីលានគុក ដរាបដល់ថ្ងៃដែលគេចាប់យកក្រុងយេរូសាឡឹមបាន ឯវេលាដែលគេចាប់យកទីក្រុងបាន នោះលោកនៅទីនោះនៅឡើយ។
About យេរេមា Chapter 38
Read យេរេមា Chapter 38 online from the Holy Bible. This chapter is part of the Book of យេរេមា in the Old Testament. Continue reading with the chapter navigation above or explore the complete book.
Book Information
Book: យេរេមា
Chapter: 38
Testament: Old Testament
How to Read this Chapter
Use the Previous and Next Chapter buttons to continue reading យេរេមា. You can also adjust the font size for comfortable reading and browse other books of the Bible using the navigation links.
More Resources
Continue Reading the Bible
Continue reading យេរេមា Chapter 38 and explore every book, chapter and verse of the Holy Bible. Use the navigation links above and below to move through the Scriptures with ease.
Frequently Asked Questions
What is យេរេមា Chapter 38?
យេរេមា Chapter 38 is part of the Book of យេរេមា in the Holy Bible.
Can I read this chapter online?
Yes. You can read the complete យេរេមា Chapter 38 online for free with easy chapter navigation.
More Chapters from ព្រះគម្ពីរសញ្ញាចាស់
- ហូសេ Chapter 2
- ហូសេ Chapter 1
- ហូសេ Chapter 4
- សាស្តា Chapter 1
- ហូសេ Chapter 10
- ហូសេ Chapter 8
- ហូសេ Chapter 6
Explore More from យេរេមា
- យេរេមា Chapter 41
- យេរេមា Chapter 42
- យេរេមា Chapter 43
- យេរេមា Chapter 52
- យេរេមា Chapter 31
- យេរេមា Chapter 12
- យេរេមា Chapter 50