យេរេមា Chapter 42

For English

Read យេរេមា Chapter 42 Online

Read យេរេមា Chapter 42 online from the Holy Bible. This chapter is part of the Book of យេរេមា in the Old Testament. Browse every verse with easy chapter navigation, continue to the next chapter, or explore the complete Book of យេរេមា and the Holy Bible online.

Choose a Chapter

យេរេមា 42

ជំពូក 42

1. គ្រា​នោះ មេ‌ទ័ព​ទាំង​ប៉ុន្មាន និង​យ៉ូហា‌ណាន ជា​កូន​ការា ហើយ​យេសានា ជា​កូន​ហូសាយ៉ា ព្រម​ទាំង​បណ្តា‌ជន​ទាំង​អស់ ចាប់​តាំង​ពី​អ្នក​តូច​បំផុត រហូត​ដល់​អ្នក​ធំ​បំផុត គេ​ក៏​ចូល​មក​ជិត

2. ហើយ​គេ​និយាយ​នឹង​ហោរា​យេរេមា​ថា សូម​ឲ្យ​លោក​មេត្តា​ស្តាប់​សេចក្ដី​ដែល​យើង​ខ្ញុំ​អង្វរ​ដល់​លោក ហើយ​សូម​អធិស្ឋាន​ដល់​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​លោក​ឲ្យ​យើង​ខ្ញុំ​ផង គឺ​ឲ្យ​ពួក​មនុស្ស​ដែល​សល់​នៅ​ទាំង​នេះ ដ្បិត​យើង​ខ្ញុំ​ដែល​មាន​គ្នា​ច្រើន បាន​សល់​នៅ​តែ​បន្តិច​ទេ ដូច​ជា​លោក​ឃើញ​ស្រាប់

3. ដើម្បី​ឲ្យ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​លោក បាន​បង្ហាញ​ផ្លូវ​ដែល​យើង​ខ្ញុំ​ត្រូវ​ដើរ និង​ការ​ដែល​ត្រូវ​ធ្វើ

4. ហោរា​យេរេមា​ក៏​ឆ្លើយ​តប​ថា ខ្ញុំ​បាន​ឮ​ហើយ មើល ខ្ញុំ​នឹង​អធិស្ឋាន​ដល់​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​អ្នក​រាល់​គ្នា តាម​ពាក្យ​សំណូម​របស់​អ្នក​រាល់​គ្នា ហើយ​សេចក្ដី​អ្វី​ដែល​ព្រះ‌យេហូវ៉ា​ទ្រង់​ឆ្លើយ​មក នោះ​ខ្ញុំ​នឹង​ឲ្យ​អ្នក​រាល់​គ្នា​ដឹង ឥត​លាក់‌លៀប​អ្វី​នឹង​អ្នក​រាល់​គ្នា​ឡើយ

5. ដូច្នេះ គេ​ជម្រាប​យេរេមា​ថា បើ​យើង​ខ្ញុំ​មិន​ធ្វើ​តាម​គ្រប់​ទាំង​សេចក្ដី​ដែល​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​លោក នឹង​ចាត់​លោក​មក​ប្រាប់​ដល់​យើង​ខ្ញុំ នោះ​សូម​ឲ្យ​ព្រះ‌យេហូវ៉ា​ទ្រង់​ជា​សាក្សី​ពិត ហើយ​ស្មោះ‌ត្រង់​ទាស់​នឹង​យើង​ខ្ញុំ​ចុះ

6. ទោះ​បើ​ជា​ការ​ល្អ ឬ​អាក្រក់​ក្តី គង់​តែ​យើង​ខ្ញុំ​នឹង​ស្តាប់​តាម​ព្រះ‌បន្ទូល​របស់​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​យើង​ខ្ញុំ ដែល​យើង​ខ្ញុំ​ឲ្យ​លោក​ទៅ​សួរ​ដល់​ទ្រង់​នោះ ដើម្បី​ឲ្យ​យើង​ខ្ញុំ​រាល់​គ្នា​បាន​សេចក្ដី​សុខ ដោយ​ស្តាប់​តាម​ព្រះ‌បន្ទូល​របស់​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​យើង​ខ្ញុំ។

7. ក្រោយ​១០​ថ្ងៃ​មក នោះ​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា​ក៏​មក​ដល់​យេរេមា

8. រួច​លោក​ហៅ​យ៉ូហា‌ណាន ជា​កូន​ការា និង​ពួក​មេ‌ទ័ព​ទាំង​ប៉ុន្មាន​ដែល​នៅ​ជា​មួយ ហើយ​បណ្តា‌ជន​ទាំង‌ឡាយ ចាប់​តាំង​ពី​អ្នក​តូច​បំផុត រហូត​ដល់​អ្នក​ធំ​បំផុត

9. លោក​ក៏​ប្រាប់​គេ​ថា ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រា‌អែល ដែល​អ្នក​រាល់​គ្នា​បាន​ចាត់​ខ្ញុំ​ឲ្យ​ទៅ​នាំ​ពាក្យ​អង្វរ​របស់​អ្នក​រាល់​គ្នា ទៅ​ថ្វាយ​ដល់​ទ្រង់​នោះ ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា

10. បើ​ឯង​រាល់​គ្នា​នឹង​នៅ​ជាប់​ក្នុង​ស្រុក​នេះ​ត​ទៅ នោះ​អញ​នឹង​សង់​ឯង​ឡើង​ឥត​រំលំ​ចុះ​ឡើយ ក៏​នឹង​ដាំ​ឯង​រាល់​គ្នា​ឥត​រំលើង​វិញ​ដែរ ដ្បិត​អញ​ប្រែ​គំនិត​ចេញ​ពី​ការ​អាក្រក់ ដែល​អញ​បាន​ធ្វើ​ដល់​ឯង​រាល់​គ្នា​ហើយ

11. ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ថា កុំ​ឲ្យ​ខ្លាច​ចំពោះ​ស្តេច​បាប៊ីឡូន ដែល​ឯង​រាល់​គ្នា​កំពុង​តែ​ខ្លាច​នោះ កុំ​ឲ្យ​ខ្លាច​គេ​ឡើយ ដ្បិត​អញ​នៅ​ជា​មួយ ដើម្បី​នឹង​ជួយ​សង្គ្រោះ​ឯង​រាល់​គ្នា ហើយ​និង​ដោះ​ឯង​រាល់​គ្នា​ឲ្យ​រួច​ពី​កណ្តាប់​ដៃ​របស់​គេ

12. អញ​នឹង​ប្រោស​មេត្តា​ដល់​ឯង​រាល់​គ្នា ដើម្បី​ឲ្យ​គេ​បាន​អាណិត​ឯង ហើយ​ឲ្យ​ត្រឡប់​ទៅ​ឯ​ស្រុក​របស់​ឯង​រៀង​ខ្លួន​វិញ

13. តែ​បើ​ឯង​រាល់​គ្នា​ថា យើង​ខ្ញុំ​មិន​ព្រម​នៅ​ជាប់​ក្នុង​ស្រុក​នេះ​ត​ទៅ​ទេ គឺ​ឯង​រាល់​គ្នា​មិន​ព្រម​ស្តាប់​តាម​ព្រះ‌បន្ទូល​របស់​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង

14. ដោយ​ថា ទេ យើង​រាល់​គ្នា​នឹង​ទៅ​នៅ​ឯ​ស្រុក​អេស៊ីព្ទ​វិញ ជា​កន្លែង​ដែល​យើង​ខ្ញុំ​នឹង​មិន​ឃើញ​ចម្បាំង​ទៀត ក៏​មិន​ឮ​សូរ​ត្រែ ឬ​ត្រូវ​អត់‌ឃ្លាន​ឡើយ គឺ​នៅ​ទី​នោះ​ដែល​យើង​ខ្ញុំ​នឹង​អាស្រ័យ​នៅ​វិញ

15. ដូច្នេះ ឱ​សំណល់​ពួក​យូដា​អើយ ចូរ​ស្តាប់​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា​ឥឡូវ​ចុះ ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រា‌អែល ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នេះ បើ​ឯង​រាល់​គ្នា​កាត់​ចិត្ត​នឹង​ទៅ​ឯ​ស្រុក​អេស៊ីព្ទ​ជា​ពិត ហើយ​ក៏​ទៅ​អាស្រ័យ​នៅ​ឯ​នោះ

16. យ៉ាង​នោះ ដាវ​ដែល​ឯង​រាល់​គ្នា​ខ្លាច​នោះ​នឹង​តាម​ឯង​ទាន់ នៅ​ក្នុង​ស្រុក​អេស៊ីព្ទ ហើយ​អំណត់‌អត់​ដែល​ឯង​រាល់​គ្នា​ខ្លាច​ដែរ នឹង​ជាប់​ប្រកិត​តាម​ឯង​រាល់​គ្នា ទៅ​ក្នុង​ស្រុក​អេស៊ីព្ទ​នោះ​ឯង ហើយ​ឯង​រាល់​គ្នា​នឹង​ត្រូវ​ស្លាប់​នៅ​ទី​នោះ

17. ឯ​អស់​អ្នក​ដែល​កាត់​ចិត្ត​នឹង​ទៅ​អាស្រ័យ​នៅ​ក្នុង​ស្រុក​អេស៊ីព្ទ នោះ​នឹង​បាន​ដូច្នោះ គឺ​គេ​នឹង​ស្លាប់​ដោយ​ដាវ ដោយ​អំណត់‌អត់ និង​អាសន្ន‌រោគ ឥត​មាន​ពួក​គេ​ណា​មួយ​សល់​នៅ ឬ​រួច​ពី​ការ​អាក្រក់​ដែល​អញ​នឹង​នាំ​មក​លើ​គេ​នោះ​ឡើយ។

18. ពី​ព្រោះ ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រា‌អែល ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា សេចក្ដី​កំហឹង និង​សេចក្ដី​ក្រោធ​របស់​អញ ដែល​បាន​ចាក់​ចេញ​ទៅ​លើ​ពួក​អ្នក​នៅ​ក្រុង​យេរូ‌សាឡឹម​ជា​យ៉ាង​ណា នោះ​សេចក្ដី​ក្រោធ​របស់​អញ​នឹង​ត្រូវ​ចាក់​ចេញ​លើ​ឯង​រាល់​គ្នា​យ៉ាង​នោះ​ដែរ គឺ​ក្នុង​កាល​ដែល​ចូល​ទៅ​ក្នុង​ស្រុក​អេស៊ីព្ទ​នោះ នៅ​ស្រុក​នោះ ឯង​រាល់​គ្នា​នឹង​ត្រឡប់​ទៅ​ជា​ទី​ត្មះ‌តិះដៀល ជា​ទី​ស្រឡាំង‌កាំង ជា​ទី​ផ្តាសា ហើយ​ជា​ទី​ជេរ​ប្រមាថ ឯង​រាល់​គ្នា​នឹង​មិន​បាន​ឃើញ​ទី​នេះ​ទៀត​ឡើយ

19. ឱ​សំណល់​នៃ​ពួក​យូដា​អើយ ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល ពី​ដំណើរ​ឯង​រាល់​គ្នា​ថា នៅ​ថ្ងៃ​នេះ ខ្ញុំ​បាន​ធ្វើ​បន្ទាល់​ដល់​អ្នក​រាល់​គ្នា​ហើយ

20. ដ្បិត​អ្នក​រាល់​គ្នា​បាន​បញ្ឆោត​ចិត្ត​ខ្លួន ពី​ព្រោះ​អ្នក​រាល់​គ្នា​បាន​ចាត់​ខ្ញុំ​ឲ្យ​ទៅ​ឯ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​អ្នក​រាល់​គ្នា ដោយ​ពាក្យ​ថា សូម​អធិស្ឋាន​ដល់​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​យើង​រាល់​គ្នា​ឲ្យ​យើង​ផង ហើយ​សូម​ប្រាប់​មក​យើង តាម​គ្រប់​ទាំង​សេចក្ដី​ដែល​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​យើង ទ្រង់​នឹង​មាន​ព្រះ‌បន្ទូល​មក នោះ​យើង​នឹង​ប្រព្រឹត្ត​តាម

21. ដូច្នេះ នៅ​ថ្ងៃ​នេះ​ឯង ខ្ញុំ​បាន​ប្រាប់​ដល់​អ្នក​រាល់​គ្នា​ហើយ តែ​អ្នក​រាល់​គ្នា​មិន​បាន​ស្តាប់​តាម​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​អ្នក​រាល់​គ្នា ក្នុង​ការ​អ្វី​ដែល​ទ្រង់​បាន​ចាត់​ខ្ញុំ​មក​ប្រាប់​អ្នក​រាល់​គ្នា​នោះ​សោះ

22. ដូច្នេះ ចូរ​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ច្បាស់​ថា អ្នក​រាល់​គ្នា​នឹង​ត្រូវ​ស្លាប់​ដោយ​ដាវ ដោយ​អំណត់‌អត់ ហើយ​ដោយ​អាសន្ន‌រោគ នៅ​ក្នុង​ទី​ដែល​អ្នក​រាល់​គ្នា​ចូល​ចិត្ត​ចង់​ទៅ​អាស្រ័យ​នៅ​នោះ។

About យេរេមា Chapter 42

Read យេរេមា Chapter 42 online from the Holy Bible. This chapter is part of the Book of យេរេមា in the Old Testament. Continue reading with the chapter navigation above or explore the complete book.

Book Information

Book: យេរេមា
Chapter: 42
Testament: Old Testament

How to Read this Chapter

Use the Previous and Next Chapter buttons to continue reading យេរេមា. You can also adjust the font size for comfortable reading and browse other books of the Bible using the navigation links.

https://www.youtube.com/watch?v=rzsT_Q3KLzE

More Resources

Continue Reading the Bible

Continue reading យេរេមា Chapter 42 and explore every book, chapter and verse of the Holy Bible. Use the navigation links above and below to move through the Scriptures with ease.

Frequently Asked Questions

What is យេរេមា Chapter 42?

យេរេមា Chapter 42 is part of the Book of យេរេមា in the Holy Bible.

Can I read this chapter online?

Yes. You can read the complete យេរេមា Chapter 42 online for free with easy chapter navigation.

More Chapters from ព្រះគម្ពីរសញ្ញាចាស់

  1. ហូសេ Chapter 2
  2. ហូសេ Chapter 1
  3. ហូសេ Chapter 4
  4. សាស្តា Chapter 1
  5. ហូសេ Chapter 8
  6. ហូសេ Chapter 6
  7. ហូសេ Chapter 12

Explore More from យេរេមា

  1. យេរេមា Chapter 8
  2. យេរេមា Chapter 38
  3. យេរេមា Chapter 23
  4. យេរេមា Chapter 47
  5. យេរេមា Chapter 3
  6. យេរេមា Chapter 18
  7. យេរេមា Chapter 34

Related Chapters & Readings

  1. អេសេគាល Chapter 20
  2. អេសេគាល Chapter 35
  3. ម៉ាថាយ Chapter 14
  4. អេសាយ Chapter 60
  5. ទំនុកដំកើង Chapter 11
  6. ចោទិយកថា Chapter 23
  7. អេសេគាល Chapter 44
Share Your Love

Leave a Reply

Your email address will not be published. Required fields are marked *