Read យេរេមា Chapter 27 Online
Read យេរេមា Chapter 27 online from the Holy Bible. This chapter is part of the Book of យេរេមា in the Old Testament. Browse every verse with easy chapter navigation, continue to the next chapter, or explore the complete Book of យេរេមា and the Holy Bible online.
Choose a Chapter
យេរេមា 27
ជំពូក 27
1. នៅដើមរាជ្យនៃសេដេគា ជាបុត្រយ៉ូសៀសស្តេចយូដា នោះព្រះបន្ទូលនេះបានមកពីព្រះយេហូវ៉ា ដល់យេរេមាថា
2. ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលមកខ្ញុំដូច្នេះ ចូរធ្វើនឹម និងខ្សែ ហើយពាក់នៅកឯង
3. លំដាប់នោះត្រូវផ្ញើទៅថ្វាយដល់ស្តេចសាសន៍អេដុម ស្តេចសាសន៍ម៉ូអាប់ ស្តេចពួកកូនចៅអាំម៉ូន ស្តេចក្រុងទីរ៉ុស និងស្តេចក្រុងស៊ីដូន ដោយដៃពួកទូតដែលមកដល់ក្រុងយេរូសាឡឹម ដើម្បីគាល់សេដេគា ជាស្តេចយូដា
4. ព្រមទាំងផ្តាំឲ្យគេប្រាប់ដល់ចៅហ្វាយគេ ដោយពាក្យថា ព្រះយេហូវ៉ានៃពួកពលបរិវារ ជាព្រះនៃសាសន៍អ៊ីស្រាអែល ទ្រង់មានព្រះបន្ទូលដូច្នេះ ចូរឲ្យអ្នករាល់គ្នាជម្រាបដល់ចៅហ្វាយខ្លួនយ៉ាងនេះថា
5. អញបានបង្កើតផែនដី និងមនុស្ស ហើយសត្វដែលនៅលើផែនដីទាំងប៉ុន្មាន ដោយសារឫទ្ធិដ៏ធំ និងដៃលើកសម្រេចរបស់អញ ក៏ប្រគល់ដល់អ្នកណាដែលអញគិតឃើញថាគួរ
6. ឥឡូវនេះ អញបានប្រគល់ស្រុកទាំងនេះទៅក្នុងកណ្តាប់ដៃនៃនេប៊ូក្នេសា ស្តេចបាប៊ីឡូន ជាអ្នកបម្រើរបស់អញហើយ ក៏បានឲ្យអស់ទាំងសត្វនៅវាល សម្រាប់នឹងបម្រើគេដែរ
7. សាសន៍ទាំងអស់នឹងបម្រើស្តេចនោះ និងកូន ហើយនិងចៅរបស់គេផង ដរាបដល់កំណត់នៃស្រុកគេ នោះសាសន៍ជាច្រើន ហើយស្តេចធំនឹងចាប់ស្តេចនោះប្រើជាបាវវិញ
8. រីឯសាសន៍ណា ឬនគរណា ដែលមិនព្រមបម្រើនេប៊ូក្នេសា ជាស្តេចបាប៊ីឡូននេះ ហើយមិនព្រមឱនកទទួលនឹមរបស់ស្តេចបាប៊ីឡូន នោះព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលថា អញនឹងធ្វើទោសដល់សាសន៍នោះដោយដាវ អំណត់អត់ និងអាសន្នរោគ ទាល់តែអញបានឲ្យគេសូន្យបាត់ ដោយដៃរបស់ស្តេចនោះទៅ
9. តែឯឯងរាល់គ្នា កុំឲ្យស្តាប់តាមពួកហោរារបស់ឯង ឬតាមពួកគ្រូទាយ ពួកយល់សប្តិ ពួកគ្រូអង្គុយធម៌ ឬពួកគ្រូនក្ខត្តឫក្សដែលនិយាយនឹងឯងរាល់គ្នាថា មិនត្រូវឲ្យបម្រើស្តេចស្រុកបាប៊ីឡូននោះឡើយ
10. ដ្បិតគេទាយជាសេចក្ដីកុហកដល់ឯងរាល់គ្នាទេ ដើម្បីឲ្យឯងត្រូវព្រាត់ចាកឆ្ងាយពីស្រុករបស់ឯង គឺឲ្យអញបានបណ្តេញឯងរាល់គ្នាចេញ ហើយឲ្យឯងត្រូវវិនាសបង់
11. តែសាសន៍ណាដែលឱនកទទួលនឹម ហើយបម្រើដល់ស្តេចបាប៊ីឡូនវិញ នោះអញនឹងទុកគេ ឲ្យនៅក្នុងស្រុករបស់ខ្លួន គេនឹងភ្ជួររាស់ដី ហើយអាស្រ័យនៅផង នេះហើយជាព្រះបន្ទូលនៃព្រះយេហូវ៉ា។
12. ខ្ញុំក៏បានទូលដល់សេដេគា ជាស្តេចយូដា តាមគ្រប់ទាំងពាក្យនេះថា ចូរឲ្យអ្នករាល់គ្នាឱនកទទួលនឹម ទៅបម្រើដល់ស្តេចបាប៊ីឡូន និងរាស្ត្ររបស់គេចុះ នោះនឹងបានរួចជីវិត
13. តើចង់ស្លាប់ធ្វើអី គឺទាំងអង្គទ្រង់ និងរាស្ត្ររបស់ទ្រង់ផង ដោយដាវ អំណត់អត់ និងអាសន្នរោគ ដូចជាព្រះយេហូវ៉ាបានមានព្រះបន្ទូល ពីដំណើរសាសន៍ណាដែលមិនព្រមបម្រើដល់ស្តេចបាប៊ីឡូនដូច្នេះ
14. កុំឲ្យស្តាប់តាមពាក្យរបស់ហោរា ដែលនិយាយនឹងអ្នករាល់គ្នាថា មិនត្រូវបម្រើដល់ស្តេចបាប៊ីឡូននោះឡើយ ដ្បិតគេទាយជាសេចក្ដីកុហកទេ
15. ព្រោះព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលថា អញមិនបានចាត់គេឲ្យមកសោះ គឺគេទាយជាសេចក្ដីកំភូតដោយនូវឈ្មោះអញវិញ ដើម្បីឲ្យអញបានបណ្តេញឯងរាល់គ្នាចេញ ហើយឲ្យឯងរាល់គ្នាត្រូវវិនាសបង់ គឺទាំងខ្លួនឯងរាល់គ្នា និងពួកហោរាដែលទាយដល់ឯងផង។
16. ខ្ញុំក៏បានប្រាប់ដល់ពួកសង្ឃ និងពួកជនទាំងឡាយថា ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលដូច្នេះ កុំឲ្យស្តាប់តាមពាក្យរបស់ពួកហោរា ដែលទាយដល់ឯងរាល់គ្នាថា មើល បន្តិចទៀត គេនឹងនាំយកអស់ទាំងគ្រឿងប្រដាប់របស់ព្រះវិហារនៃព្រះយេហូវ៉ា ពីក្រុងបាប៊ីឡូនមកវិញ ដ្បិតគេទាយជាសេចក្ដីកុហកដល់ឯងរាល់គ្នាទេ
17. កុំឲ្យស្តាប់តាមគេឡើយ ត្រូវឲ្យបម្រើស្តេចបាប៊ីឡូនចុះ នោះនឹងបានរួចជីវិត តើមានទំនងអ្វី ឲ្យទីក្រុងនេះត្រូវខូចបង់
18. បើគេជាហោរាពិត ហើយបើព្រះបន្ទូលនៃព្រះយេហូវ៉ានៅជាមួយនឹងគេ នោះឲ្យគេទូលអង្វរ ដល់ព្រះយេហូវ៉ានៃពួកពលបរិវារឥឡូវនេះចុះ ដើម្បីសូមកុំឲ្យគ្រឿងប្រដាប់ដែលនៅសល់ក្នុងព្រះវិហារនៃព្រះយេហូវ៉ា ហើយនៅក្នុងដំណាក់ស្តេចយូដាដែលនៅក្រុងយេរូសាឡឹម បានត្រូវដឹកនាំយកទៅឯក្រុងបាប៊ីឡូនទៀត
19. ដ្បិតព្រះយេហូវ៉ានៃពួកពលបរិវារទ្រង់មានព្រះបន្ទូលពីដំណើរសសរ សមុទ្រ និងជើងថ្កល់ ហើយនិងគ្រឿងប្រដាប់ដែលនៅសល់ក្នុងទីក្រុងនេះ
20. ជាគ្រឿងដែលនេប៊ូក្នេសា ស្តេចបាប៊ីឡូនមិនបានយកទៅ ក្នុងកាលដែលចាប់យកយេកូនាស ជាបុត្រយេហូយ៉ាគីម ស្តេចយូដា នាំចេញពីក្រុងយេរូសាឡឹមទៅជាឈ្លើយដល់ក្រុងបាប៊ីឡូន ព្រមទាំងពួកអ្នកធំនៃស្រុកយូដា និងក្រុងយេរូសាឡឹមផង
21. អើ ព្រះយេហូវ៉ានៃពួកពលបរិវារ ជាព្រះនៃសាសន៍អ៊ីស្រាអែល ទ្រង់មានព្រះបន្ទូលពីដំណើរគ្រឿងប្រដាប់ទាំងប៉ុន្មាន ដែលនៅសល់ក្នុងព្រះវិហារនៃព្រះយេហូវ៉ា ហើយក្នុងដំណាក់ស្តេចយូដា ដែលនៅក្រុងយេរូសាឡឹមថា
22. គេនឹងដឹកនាំគ្រឿងទាំងនោះ ទៅឯក្រុងបាប៊ីឡូន ហើយនិងត្រូវនៅទីនោះ ដរាបដល់ថ្ងៃដែលអញប្រោស នោះអញនឹងនាំយកឡើងមក ដាក់នៅត្រង់កន្លែងដើមវិញ នេះជាព្រះបន្ទូលនៃព្រះយេហូវ៉ា។
About យេរេមា Chapter 27
Read យេរេមា Chapter 27 online from the Holy Bible. This chapter is part of the Book of យេរេមា in the Old Testament. Continue reading with the chapter navigation above or explore the complete book.
Book Information
Book: យេរេមា
Chapter: 27
Testament: Old Testament
How to Read this Chapter
Use the Previous and Next Chapter buttons to continue reading យេរេមា. You can also adjust the font size for comfortable reading and browse other books of the Bible using the navigation links.
More Resources
Continue Reading the Bible
Continue reading យេរេមា Chapter 27 and explore every book, chapter and verse of the Holy Bible. Use the navigation links above and below to move through the Scriptures with ease.
Frequently Asked Questions
What is យេរេមា Chapter 27?
យេរេមា Chapter 27 is part of the Book of យេរេមា in the Holy Bible.
Can I read this chapter online?
Yes. You can read the complete យេរេមា Chapter 27 online for free with easy chapter navigation.
More Chapters from ព្រះគម្ពីរសញ្ញាចាស់
- ហូសេ Chapter 2
- ហូសេ Chapter 1
- ហូសេ Chapter 4
- សាស្តា Chapter 1
- ហូសេ Chapter 10
- ហូសេ Chapter 8
- ហូសេ Chapter 6
Explore More from យេរេមា
- យេរេមា Chapter 18
- យេរេមា Chapter 7
- យេរេមា Chapter 1
- យេរេមា Chapter 4
- យេរេមា Chapter 38
- យេរេមា Chapter 12
- យេរេមា Chapter 20