យេរេមា Chapter 46

For English

Read យេរេមា Chapter 46 Online

Read យេរេមា Chapter 46 online from the Holy Bible. This chapter is part of the Book of យេរេមា in the Old Testament. Browse every verse with easy chapter navigation, continue to the next chapter, or explore the complete Book of យេរេមា and the Holy Bible online.

Choose a Chapter

យេរេមា 46

ជំពូក 46

1. នេះ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា ដែល​មក​ដល់​ហោរា​យេរេមា ពី​ដំណើរ​សាសន៍​ដទៃ​ទាំង​ប៉ុន្មាន។

2. ពី​ស្រុក​អេស៊ីព្ទ គឺ​ពី​ដំណើរ​ពល‌ទ័ព​របស់​ផារ៉ោន-នេកោ ជា​ស្តេច​ស្រុក​អេស៊ីព្ទ ដែល​នៅ​ត្រង់​កើកេ‌មីស ក្បែរ​មាត់​ទន្លេ​អ៊ើប្រាត ជា​ស្រុក​ដែល​នេប៊ូ‌ក្នេសា ស្តេច​បាប៊ី‌ឡូន​បាន​វាយ​យក ក្នុង​ឆ្នាំ​ទី​៤​នៃ​រាជ្យ​យេហូ‌យ៉ាគីម ជា​បុត្រ​យ៉ូសៀស​ស្តេច​យូដា

3. ចូរ​រៀប‌ចំ​ខែល​តូច​ខែល​ធំ ហើយ​ចូល​ទៅ​ឯ​ចម្បាំង​ចុះ

4. ឱ​ពួក​ពល​សេះ​អើយ ចូរ​ត្រៀម​សេះ ហើយ​ឡើង​ជិះ​ចុះ ចូរ​ចេញ​មក​ទាំង​ពាក់​មួក​សឹក ចូរ​ខាត់​លំពែង ហើយ​ពាក់​អាវ​ក្រោះ​ទៅ

5. ហេតុ​អ្វី​បាន​ជា​អញ​ត្រូវ​ឃើញ​ដូច្នេះ គេ​ត្រូវ​ស្លុត​ចិត្ត ហើយ​បាន​ថយ​ចេញ​ទៅ ពួក​ខ្លាំង​ពូកែ​របស់​គេ​បាន​ត្រូវ​វាយ​ផ្តួល​ចុះ ក៏​រត់​ទៅ​ឥត​ងាក​បែរ​ទៅ​ខាង​ក្រោយ​ឡើយ ព្រោះ​មាន​សេចក្ដី​ស្ញែង​ខ្លាច​នៅ​គ្រប់​ជុំវិញ នេះ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា

6. កុំ​បើក​ឲ្យ​មនុស្ស​លឿន​រត់​ទៅ​បាត់ ឬ​មនុស្ស​ខ្លាំង​ពូកែ​រួច​ខ្លួន​ឡើយ គេ​បាន​ចំពប់​ដួល​ចុះ នៅ​ស្រុក​ខាង​ជើង ក្បែរ​ទន្លេ​អ៊ើប្រាត​ហើយ

7. តើ​អ្នក​ណា​នេះ ដែល​ឡើង​មក​ដូច​ជាទឹក​ជន់ ដែល​ទឹក​នោះ​កម្រើក​ឡើង​ដូច​ជា​ទន្លេ

8. ស្រុក​អេស៊ីព្ទ​ឡើង​មក​ដូច​ជា​ទឹក​ជន់ ហើយ​ទឹក​នោះ​ក៏​កម្រើក​ឡើង​ដូច​ជា​ទន្លេ គេ​អួត​ថា អញ​នឹង​ក្រោក​ឡើង អញ​នឹង​គ្រប​លើ​ផែនដី អញ​នឹង​បំផ្លាញ​អស់​ទាំង​ទី​ក្រុង និង​មនុស្ស​ដែល​អាស្រ័យ​នៅ​ផង

9. សេះ​ទាំង‌ឡាយ​អើយ ចូរ​ឡើង​ទៅ រទេះ​ចម្បាំង​ទាំង‌ឡាយ​អើយ ចូរ​សំរុក​ចូល​ចុះ ហើយ​ត្រូវ​ឲ្យ​មនុស្ស​ស្ទាត់​ជំនាញ​ចេញ​ទៅ​ដែរ គឺ​ទាំង​ពួក​គូស និង​ពួក​ពូត ជា​ពួក​អ្នក​ដែល​កាន់​ខែល ហើយ​ពួក​លូឌ​ដែល​កាន់ ហើយ​ដំឡើង​ធ្នូ

10. ដ្បិត​ថ្ងៃ​នេះ​ជា​ថ្ងៃ​របស់​ព្រះ‌អម្ចាស់​យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ គឺ​ជា​ថ្ងៃ​សឹក សម្រាប់​ឲ្យ​ទ្រង់​បាន​សង‌សឹក​នឹង​ពួក​ខ្មាំង​សត្រូវ ហើយ​ដាវ​នឹង​ស៊ី​ទាល់​តែ​ឆ្អែត ក៏​ផឹក​ឈាម​គេ​យ៉ាង​ស្កប់‌ស្កល់ ពី​ព្រោះ​ព្រះ‌អម្ចាស់​យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ ទ្រង់​មាន​យញ្ញ‌បូជា​នៅ​ស្រុក​ខាង​ជើង​ក្បែរ​ទន្លេ​អ៊ើប្រាត

11. ឱ​កូន​ស្រី​ក្រមុំ​នៃ​ស្រុក​អេស៊ីព្ទ​អើយ ចូរ​ឡើង​ទៅ​ឯ​ស្រុក​កាឡាត យក​ប្រទាល​មុខ‌សះ​ចុះ ឯង​នឹង​ប្រើ​ថ្នាំ​ច្រើន​មុខ ជា​ឥត​ប្រយោជន៍​ទេ ឯង​នឹង​មើល​ខ្លួន​មិន​ជា​ឡើយ

12. អស់​ទាំង​សាសន៍​បាន​ឮ​និយាយ​ពី​សេចក្ដី​អាម៉ាស់​ខ្មាស​របស់​ឯង ហើយ​ផែនដី​ក៏​ឮ​ពេញ​ដោយ​សម្រែក​របស់​ឯង​ដែរ ដ្បិត​មនុស្ស​ខ្លាំង​ពូកែ​បាន​ចំពប់​នឹង​មនុស្ស​ខ្លាំង​ពូកែ ហើយ​ទាំង​២​បាន​ដួល​ជា​មួយ​គ្នា។

13. នេះ​ជា​ព្រះ‌បន្ទូល​ដែល​ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​នឹង​ហោរា​យេរេមា ពី​ដំណើរ​នេប៊ូ‌ក្នេសា ជា​ស្តេច​សាសន៍​បាប៊ីឡូន ដែល​នឹង​មក​វាយ​ស្រុក​អេស៊ីព្ទ

14. ចូរ​ថ្លែង​ប្រាប់​នៅ​ស្រុក​អេស៊ីព្ទ ហើយ​ប្រកាស​ប្រាប់​នៅ​ក្រុង​មីកដុល ព្រម​ទាំង​នៅ​ក្រុង​ណូព និង​នៅ​ក្រុង​ថាផ្នេស​ផង ត្រូវ​ឲ្យ​ប្រាប់​ថា ចូរ​ឈរ​ឡើង ហើយ​រៀប​ខ្លួន​ចុះ ដ្បិត​ដាវ​បាន​ស៊ី​នៅ​ព័ទ្ធ​ជុំវិញ​ឯង​អស់​ហើយ

15. ហេតុ​អ្វី​បាន​ជា​មនុស្ស​ខ្លាំង​ពូកែ ​របស់​ឯង​ត្រូវ​កៀរ​យក​ទៅ​ដូច្នេះ គេ​មិន​បាន​ឈរ​នឹង​នៅ​ទេ គឺ​ពី​ព្រោះ​ព្រះ‌យេហូវ៉ា​ទ្រង់​បាន​ច្រាន​គេ​ទៅ

16. ទ្រង់​បាន​ធ្វើ​ឲ្យ​ច្រើន​គ្នា​ចំពប់ អើ គេ​បាន​ដួល​គរ​លើ​គ្នា គេ​បាន​និយាយ​គ្នា​ថា ចូរ​យើង​ក្រោក​ឡើង​វិល​ទៅ​ឯ​សាសន៍​យើង នៅ​ស្រុក​កំណើត​របស់​យើង​វិញ​ទៅ ដើម្បី​នឹង​រួច​ពី​ដាវ​ដែល​ធ្វើ​ទុក្ខ

17. នៅ​ទី​នោះ គេ​បាន​ស្រែក​ឡើង​ថា ផារ៉ោន ជា​ស្តេច​អេស៊ីព្ទ ទ្រង់​ជា​សូរ​កំទរ​ទទេ ទ្រង់​បាន​ទុក​ឲ្យ​ពេល​ដែល​ស្រួល​កន្លង​ហួស​ទៅ

18. ឯ​មហា‌ក្សត្រ​ដែល​ទ្រង់​ព្រះ‌នាម​ជា​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ ទ្រង់​ស្បថ​ដោយ​ព្រះ‌ជន្ម​ទ្រង់​ដ៏​រស់​នៅ​ថា ភ្នំ​តាបោរ​នៅ​កណ្តាល​ស្រុក​ភ្នំ ហើយ​ភ្នំ​កើមែល​នៅ​ឆ្នេរ​សមុទ្រ​ជា​យ៉ាង​ណា នោះ​ពិត​ប្រាកដ​ជា​គេ​នឹង​មក​យ៉ាង​នោះ​ដែរ

19. ឱ​កូន​ស្រី​ដែល​នៅ​ស្រុក​អេស៊ីព្ទ​អើយ ចូរ​ផ្គត់‌ផ្គង់​ដល់​ខ្លួន សម្រាប់​នឹង​ទៅ​ជា​ឈ្លើយ​ចុះ ដ្បិត​ក្រុង​ណូព​នឹង​ត្រូវ​ខូច​បង់ ហើយ​ដុត​ចោល​ឥត​មាន​អ្នក​ណា​នៅ

20. ស្រុក​អេស៊ីព្ទ​ជា​គោ​ក្រមុំ​យ៉ាង​ល្អ​ក្រៃ‌លែង ប៉ុន្តែ មេ​បំផ្លាញ​បាន​ចេញ​ពី​ស្រុក​ខាង​ជើង​មក ក៏​មក​ដល់​ហើយ

21. មួយ​ទៀត ជើង​ឈ្នួល​របស់​ស្រុក​អេស៊ីព្ទ ប្រៀប​ដូច​ជា​កូន​គោ​បំប៉ន​នៅ​កណ្តាល​ស្រុក គេ​ក៏​បាន​បែរ​ខ្នង​ដែរ គេ​បាន​រត់​ចេញ​ទៅ​ជា​មួយ​គ្នា ឥត​ឈរ​នឹង​នៅ​ទេ ដ្បិត​ថ្ងៃ​អន្តរាយ​របស់​គេ គឺ​ជា​វេលា​ធ្វើ​ទោស​ដល់​គេ​បាន​មក​លើ​គេ​ហើយ

22. សូរ​សន្ធឹក​នៃ​ថ្ងៃ​នោះ ដូច​ជា​សូរ​នៃ​ពស់​លូន ដ្បិត​ពួក​នោះ​នឹង​ដើរ​មក​ជា​ក្បួន​ទ័ព ក៏​នឹង​មក​ទាស់​នឹង​គេ មាន​ទាំង​ពូថៅ ដូច​អ្នក​កាប់​ឈើ​ផង

23. ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ថា គេ​នឹង​កាប់​រំលំ​ព្រៃ​របស់​ស្រុក​អេស៊ីព្ទ​បង់ ទោះ​បើ​ជា​ព្រៃ​ស្តុក ដល់​ចូល​មិន​បាន​ក៏​ដោយ ដ្បិត​គេ​មាន​គ្នា​ច្រើន​ជាង​កណ្តូប គឺ​ហួស​ប្រមាណ​នឹង​រាប់​បាន

24. កូន​ស្រី​របស់​ស្រុក​អេស៊ីព្ទ​នឹង​ត្រូវ​ខ្មាស នាង​នឹង​ត្រូវ​ប្រគល់​ទៅ ក្នុង​កណ្តាប់​ដៃ​របស់​ពួក​សាសន៍ ពី​ស្រុក​ខាង​ជើង

25. ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រា‌អែល ទ្រង់​មាន​ព្រះ‌បន្ទូល​ថា មើល អញ​នឹង​ធ្វើ​ទោស​ដល់​អាំម៉ូន-នរ និង​ផារ៉ោន ហើយ​ស្រុក​អេស៊ីព្ទ ព្រម​ទាំង​ព្រះ​ទាំង​ប៉ុន្មាន និង​ស្តេច​របស់​គេ​ផង គឺ​ផារ៉ោន និង​អស់​អ្នក​ដែល​ទុក​ចិត្ត​ដល់​វា

26. អញ​នឹង​ប្រគល់​គេ​ទៅ​ក្នុង​កណ្តាប់​ដៃ​នៃ​ពួក​អ្នក ដែល​រក​ជីវិត​គេ គឺ​ទៅ​ក្នុង​កណ្តាប់​ដៃ​នៃ​នេប៊ូ‌ក្នេសា ជា​ស្តេច​បាប៊ីឡូន និង​ទៅ​ក្នុង​កណ្តាប់​ដៃ​នៃ​ពួក​អ្នក​បម្រើ​វា​ដែរ ក្រោយ​មក ស្រុក​អេស៊ីព្ទ​នឹង​មាន​គេ​អាស្រ័យ​នៅ​ដូច​កាល​ពី​ដើម​ឡើង​វិញ នេះ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា។

27. ប៉ុន្តែ ឱ​យ៉ាកុប ជា​អ្នក​បម្រើ​របស់​អញ​អើយ កុំ​ឲ្យ​ខ្លាច​ឲ្យ​សោះ ឱ​អ៊ីស្រា‌អែល​អើយ កុំ​ឲ្យ​ស្រយុត​ចិត្ត​ឡើយ ដ្បិត​មើល អញ​នឹង​ជួយ​សង្គ្រោះ​ឯង ឲ្យ​បាន​រួច​ពី​ទី​ឆ្ងាយ ហើយ​ពូជ​ឯង​ចេញ​ពី​ស្រុក​ដែល​គេ​នៅ​ជា​ឈ្លើយ នោះ​ពួក​យ៉ាកុប​នឹង​វិល​មក​វិញ ហើយ​និង​នៅ​ដោយ​សុខ​ស្រួល​នឹង​សេចក្ដី​ស្ងប់‌ស្ងាត់ ឥត​មាន​អ្នក​ណា​បំភ័យ​ឡើយ

28. ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ថា ឱ​យ៉ាកុប ជា​អ្នក​បម្រើ​របស់​អញ​អើយ កុំ​ឲ្យ​ខ្លាច​ឲ្យ​សោះ ដ្បិត​អញ​នៅ​ជា​មួយ​នឹង​ឯង​ហើយ អញ​នឹង​ធ្វើ​ឲ្យ​អស់​ទាំង​នគរ​ដែល​អញ​បាន​បណ្តេញ​ឯង​ទៅ​នោះ បាន​ផុត​អស់​រលីង​ទៅ តែ​អញ​នឹង​មិន​បំផុត​ឯង​អស់​រលីង​ទេ គឺ​នឹង​គ្រាន់​តែ​វាយ‌ផ្ចាល​ឯង​តាម​ខ្នាត​ប៉ុណ្ណោះ ប៉ុន្តែ អញ​មិន​ទុក​ឲ្យ​ឯង​នៅ​ជា​ឥត​ទោស​ឡើយ។

About យេរេមា Chapter 46

Read យេរេមា Chapter 46 online from the Holy Bible. This chapter is part of the Book of យេរេមា in the Old Testament. Continue reading with the chapter navigation above or explore the complete book.

Book Information

Book: យេរេមា
Chapter: 46
Testament: Old Testament

How to Read this Chapter

Use the Previous and Next Chapter buttons to continue reading យេរេមា. You can also adjust the font size for comfortable reading and browse other books of the Bible using the navigation links.

https://www.youtube.com/watch?v=rzsT_Q3KLzE

More Resources

Continue Reading the Bible

Continue reading យេរេមា Chapter 46 and explore every book, chapter and verse of the Holy Bible. Use the navigation links above and below to move through the Scriptures with ease.

Frequently Asked Questions

What is យេរេមា Chapter 46?

យេរេមា Chapter 46 is part of the Book of យេរេមា in the Holy Bible.

Can I read this chapter online?

Yes. You can read the complete យេរេមា Chapter 46 online for free with easy chapter navigation.

More Chapters from ព្រះគម្ពីរសញ្ញាចាស់

  1. ហូសេ Chapter 2
  2. ហូសេ Chapter 1
  3. សាស្តា Chapter 1
  4. ហូសេ Chapter 12
  5. ហូសេ Chapter 6
  6. ហូសេ Chapter 4
  7. ហូសេ Chapter 10

Explore More from យេរេមា

  1. យេរេមា Chapter 43
  2. យេរេមា Chapter 31
  3. យេរេមា Chapter 10
  4. យេរេមា Chapter 12
  5. យេរេមា Chapter 8
  6. យេរេមា Chapter 40
  7. យេរេមា Chapter 41

Related Chapters & Readings

  1. សាការី Chapter 9
  2. កិច្ចការ Chapter 19
  3. សាំយូអែល ទី ១ Chapter 12
  4. ពង្សាវតារក្សត្រ ទី ១ Chapter 12
  5. អេសាយ Chapter 36
  6. ពង្សាវតារក្សត្រ ទី ២ Chapter 21
  7. យ៉ូហាន Chapter 19
Share Your Love

Leave a Reply

Your email address will not be published. Required fields are marked *