Read យេរេមា Chapter 37 Online
Read យេរេមា Chapter 37 online from the Holy Bible. This chapter is part of the Book of យេរេមា in the Old Testament. Browse every verse with easy chapter navigation, continue to the next chapter, or explore the complete Book of យេរេមា and the Holy Bible online.
Choose a Chapter
យេរេមា 37
ជំពូក 37
1. សេដេគា ជាបុត្រនៃយ៉ូសៀសក៏សោយរាជ្យឡើងជំនួសយេកូនា ជាបុត្ររបស់យេហូយ៉ាគីម ដែលនេប៊ូក្នេសា ជាស្តេចបាប៊ីឡូន បានតាំងឡើងជាស្តេច នៅស្រុកយូដា
2. ប៉ុន្តែ ទោះទាំងស្តេច ឬពួកមហាតលិក ឬបណ្តាជននៅក្នុងស្រុកនោះ ក៏មិនបានស្តាប់តាមព្រះបន្ទូលនៃព្រះយេហូវ៉ា ដែលទ្រង់មានព្រះបន្ទូលមក ដោយសារហោរាយេរេមាឡើយ។
3. ឯស្តេចសេដេគាទ្រង់ចាត់យេហ៊ូកាល ជាកូនសេលេមា និងសេផានា ជាកូនម្អាសេយ៉ាដ៏ជាសង្ឃ ឲ្យទៅឯយេរេមា ដោយផ្តាំថា ចូរអធិស្ឋានដល់ព្រះយេហូវ៉ាជាព្រះនៃយើងរាល់គ្នាឲ្យយើងឥឡូវផង
4. រីឯយេរេមាលោកទៅមកក្នុងបណ្តាជន ដ្បិតគេមិនទាន់បានឃុំទុកលោកនៅឡើយ
5. គ្រានោះពលទ័ពរបស់ផារ៉ោនក៏លើកចេញពីស្រុកអេស៊ីព្ទមក កាលពួកខាល់ដេ ដែលកំពុងតែឡោមព័ទ្ធក្រុងយេរូសាឡឹម បានឮដំណឹងនោះហើយ គេក៏ថយចេញពីក្រុងយេរូសាឡឹមទៅ។
6. ខណៈនោះ ព្រះបន្ទូលនៃព្រះយេហូវ៉ាបានមកដល់ហោរាយេរេមាថា
7. ព្រះយេហូវ៉ាជាព្រះនៃសាសន៍អ៊ីស្រាអែល ទ្រង់មានព្រះបន្ទូលដូច្នេះ ត្រូវឲ្យឯងឆ្លើយតបនឹងស្តេចយូដា ដែលចាត់ឯងឲ្យមកសួរដល់អញថា មើល ពួកពលទ័ពរបស់ផារ៉ោនដែលលើកចេញមកជួយឯង គេនឹងវិលត្រឡប់ទៅឯស្រុកអេស៊ីព្ទ ជាស្រុករបស់គេវិញ
8. រួចពួកខាល់ដេនឹងមកម្តងទៀត ច្បាំងនឹងទីក្រុងនេះ ហើយនិងចាប់យកបានផង រួចគេនឹងដុតចោល
9. ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលយ៉ាងដូច្នេះថា កុំឲ្យបញ្ឆោតខ្លួនឯងរាល់គ្នាដោយថា ពួកខាល់ដេនឹងថយចេញពីយើងជាប្រាកដនោះឡើយ ដ្បិតគេនឹងមិនថយចេញទៅទេ
10. ពីព្រោះទោះបើឯងរាល់គ្នាបានវាយពលទ័ពទាំងមូលរបស់ពួកខាល់ដេដែលច្បាំងនឹងឯង ឲ្យមានសល់តែមនុស្សរបួសប៉ុណ្ណោះក៏ដោយ គង់តែគេនឹងក្រោកឡើង នៅក្នុងត្រសាលគេរៀងខ្លួន មកដុតទីក្រុងនេះចោលដែរ។
11. នៅគ្រាដែលពលទ័ពរបស់ពួកខាល់ដេបានថយចេញពីក្រុងយេរូសាឡឹមទៅ ដោយខ្លាចពួកពលទ័ពរបស់ផារ៉ោនហើយ
12. នោះយេរេមាក៏ចេញពីក្រុងយេរូសាឡឹម ចង់ទៅឯស្រុកបេនយ៉ាមីន ដើម្បីទទួលដីជាចំណែករបស់លោក នៅកណ្តាលពួកអ្នកស្រុកនោះ
13. តែកាលលោកកំពុងចេញតាមទ្វារបេនយ៉ាមីន នោះមានមេទ័ពពួកល្បាតនៅទីនោះឈ្មោះយារីយ៉ា ជាកូនសេលេមា ដែលជាកូនហាណានា អ្នកនោះក៏ចាប់ហោរាយេរេមា ដោយចោទថា ឯងរវាតចូលទៅខាងពួកខាល់ដេឬ
14. យេរេមាប្រកែកថាមិនមែនទេ ខ្ញុំមិនរវាតចូលទៅខាងពួកខាល់ដេឡើយ ប៉ុន្តែ យារីយ៉ាមិនព្រមជឿលោកសោះ ក៏ចាប់យេរេមានាំទៅឯពួកចៅហ្វាយ
15. នោះពួកចៅហ្វាយមានសេចក្ដីក្រោធនឹងយេរេមា ក៏វាយលោក ហើយនាំទៅឃុំទុកក្នុងផ្ទះស្មៀនយ៉ូណាថាន ដ្បិតគេបានយកផ្ទះនោះធ្វើជាគុកហើយ។
16. កាលយេរេមាបានចូលទៅក្នុងបន្ទប់នៃគុក នៅក្រោមដីនោះ រួចបាននៅទីនោះជាយូរថ្ងៃទៅ
17. នោះស្តេចសេដេគាក៏ចាត់គេឲ្យទៅនាំលោកមក ស្តេចទ្រង់សួរលោកដោយសម្ងាត់នៅក្នុងដំណាក់ថា តើមានព្រះបន្ទូលណាមកពីព្រះយេហូវ៉ាឬទេ យេរេមាទូលតបថា មានដែរ លោកក៏ទូលថា ទ្រង់នឹងត្រូវប្រគល់ទៅក្នុងកណ្តាប់ដៃនៃស្តេចបាប៊ីឡូន
18. មួយទៀត យេរេមាក៏ទូលសួរស្តេចសេដេគាថា តើទូលបង្គំបានធ្វើខុសអ្វីនឹងទ្រង់ ឬនឹងពួកនាម៉ឺនទ្រង់ ឬនឹងពួកសាសន៍នេះ បានជាដាក់ទូលបង្គំនៅក្នុងគុកដូច្នេះ
19. ឥឡូវតើពួកហោរារបស់ទ្រង់នៅឯណាដែលគេទាយថា ស្តេចបាប៊ីឡូននឹងមិនមកទាស់នឹងទ្រង់ ឬទាស់នឹងស្រុកនេះឡើយនោះ
20. ឥឡូវនេះ ឱព្រះករុណាជាព្រះអម្ចាស់នៃទូលបង្គំអើយ សូមព្រះសណ្តាប់ សូមមេត្តាប្រោសឲ្យទូលបង្គំបានទូលអង្វរបន្តិច សូមកុំឲ្យទូលបង្គំត្រឡប់ទៅក្នុងផ្ទះរបស់ស្មៀនយ៉ូណាថានទៀតឡើយ ក្រែងទូលបង្គំស្លាប់នៅទីនោះ
21. ដូច្នេះ ស្តេចសេដេគាទ្រង់បង្គាប់ឲ្យគេឃុំលោកទុកនៅទីលានគុកវិញ ហើយឲ្យគេយកនំបុ័ង១ដុំ ពីផ្លូវនៃពួកដុតនំបុ័ងមកឲ្យលោករាល់ៗថ្ងៃ ដរាបដល់នំបុ័ងទាំងប៉ុន្មាននៅទីក្រុងបានអស់ហើយ ដូច្នេះ យេរេមាក៏នៅជាប់ក្នុងទីលានគុកនោះ។
About យេរេមា Chapter 37
Read យេរេមា Chapter 37 online from the Holy Bible. This chapter is part of the Book of យេរេមា in the Old Testament. Continue reading with the chapter navigation above or explore the complete book.
Book Information
Book: យេរេមា
Chapter: 37
Testament: Old Testament
How to Read this Chapter
Use the Previous and Next Chapter buttons to continue reading យេរេមា. You can also adjust the font size for comfortable reading and browse other books of the Bible using the navigation links.
More Resources
Continue Reading the Bible
Continue reading យេរេមា Chapter 37 and explore every book, chapter and verse of the Holy Bible. Use the navigation links above and below to move through the Scriptures with ease.
Frequently Asked Questions
What is យេរេមា Chapter 37?
យេរេមា Chapter 37 is part of the Book of យេរេមា in the Holy Bible.
Can I read this chapter online?
Yes. You can read the complete យេរេមា Chapter 37 online for free with easy chapter navigation.
More Chapters from ព្រះគម្ពីរសញ្ញាចាស់
- ហូសេ Chapter 2
- ហូសេ Chapter 1
- ហូសេ Chapter 4
- សាស្តា Chapter 1
- ហូសេ Chapter 8
- ហូសេ Chapter 6
- ហូសេ Chapter 12
Explore More from យេរេមា
- យេរេមា Chapter 16
- យេរេមា Chapter 42
- យេរេមា Chapter 23
- យេរេមា Chapter 32
- យេរេមា Chapter 18
- យេរេមា Chapter 34
- យេរេមា Chapter 14