ដានីយ៉ែល Chapter 5

For English

Read ដានីយ៉ែល Chapter 5 Online

Read ដានីយ៉ែល Chapter 5 online from the Holy Bible. This chapter is part of the Book of ដានីយ៉ែល in the Old Testament. Browse every verse with easy chapter navigation, continue to the next chapter, or explore the complete Book of ដានីយ៉ែល and the Holy Bible online.

Choose a Chapter

ដានីយ៉ែល 5

ជំពូក 5

1. ស្តេច​បេល‌សាសារ​ទ្រង់​ជប់‌លៀង​យ៉ាង​ធំ ដល់​ពួក​សេនាបតី​របស់​ទ្រង់​១​ពាន់​នាក់ ហើយ​ក៏​សោយ​ស្រា​ទំពាំង‌បាយ‌ជូរ នៅ​ចំពោះ​អ្នក​ទាំង​១​ពាន់​នាក់​នោះ

2. កាល​បេល‌សាសារ​កំពុង​តែ​ភ្លក់​ស្រា​ទំពាំង‌បាយ‌ជូរ នោះ​ទ្រង់​ក៏​បង្គាប់​ឲ្យ​គេ​យក​ពែង​មាស ពែង​ប្រាក់ ដែល​នេប៊ូ‌ក្នេសា ជា​បិតា​ទ្រង់ បាន​ប្រមូល​យក​ពី​ព្រះ‌វិហារ ដែល​នៅ​ក្រុង​យេរូ‌សាឡឹម​មក សម្រាប់​ឲ្យ​ស្តេច និង​ពួក​សេនាបតី​របស់​ទ្រង់​ព្រម​ទាំង​ពួក​ភរិយា ហើយ​ពួក​ស្រី​អ្នក‌ម្នាង​របស់​គេ​ទាំង​អស់​គ្នា​បាន​ផឹក

3. ដូច្នេះ គេ​ក៏​យក​ពែង​មាស ដែល​បាន​ប្រមូល​យក​ពី​ទី​បរិសុទ្ធ​ក្នុង​ព្រះ‌វិហារ​នៃ​ព្រះ ដែល​នៅ​ក្រុង​យេរូ‌សាឡឹម​មក​ថ្វាយ រួច​ស្តេច និង​ពួក​សេនាបតី​របស់​ទ្រង់ ព្រម​ទាំង​ពួក​ភរិយា និង​ពួក​ស្រី​អ្នក‌ម្នាង​ទាំង​ប៉ុន្មាន​ក៏​ផឹក​ពី​ពែង​ទាំង​នោះ

4. គេ​បាន​ផឹក​ស្រា​បណ្តើរ ហើយ​សរសើរ​ដល់​អស់​ទាំង​ព្រះ​បណ្តើរ ជា​ព្រះ​ធ្វើ​ពី​មាស ប្រាក់ លង្ហិន ដែក ឈើ និង​ថ្ម។

5. នៅ​វេលា​នោះ​ឯង មាន​ម្រាម​ដៃ​នៃ​មនុស្ស​លេច​ចេញ​មក សរសេរ​នៅ​ជញ្ជាំង​នៃ​ព្រះ‌រាជ‌ដំណាក់ ប្រទល់​មុខ​នឹង​ជើង​ចង្កៀង ស្តេច​ទ្រង់​ក៏​ឃើញ​ចំណែក​ដៃ​ដែល​សរសេរ​នោះ

6. ដូច្នេះ ព្រះ‌‌ភ័ក្ត្រ​បំព្រង​នៃ​ស្តេច​ក៏​ផ្លាស់​ប្រែ​ទៅ ហើយ​គំនិត​ទ្រង់​ក៏​នាំ​ឲ្យ​បារម្ភ​ព្រួយ​វិញ កម្លាំង​ទ្រង់​ក៏​ល្វើយ​ទៅ ហើយ​ព្រះ‌ជង្ឃ​ទ្រង់​ប្រដំ​គ្នា

7. ស្តេច​ទ្រង់​ស្រែក​យ៉ាង​ខ្លាំង បង្គាប់​ឲ្យ​នាំ​ពួក​អាប‌ធ្មប់ និង​ពួក​ខាល់ដេ ហើយ​ពួក​គ្រូ​ទាយ​មក រួច​ស្តេច​ទ្រង់​មាន​ព្រះ‌បន្ទូល​នឹង​ពួក​អ្នក​ប្រាជ្ញ​ដែល​នៅ​ក្រុង​បាប៊ី‌ឡូន​ថា អ្នក​ណា​ដែល​អាន​មើល​អក្សរ​នេះ ហើយ​ស្រាយ​ន័យ​ឲ្យ​យើង​ផង អ្នក​នោះ​នឹង​បាន​ស្លៀក‌ពាក់​សំពត់​ពណ៌​ស្វាយ ហើយ​និង​មាន​ខ្សែ​មាស​ពាក់​នៅ​ក ក៏​នឹង​បាន​តាំង​ឡើង​ជា​អ្នក​គ្រប់‌គ្រង​ទី​៣​ក្នុង​នគរ

8. ខណៈ​នោះ អស់​ទាំង​ពួក​អ្នក​ប្រាជ្ញ​របស់​ស្តេច​ក៏​ចូល​មក តែ​គេ​មើល​អក្សរ​នោះ​មិន​បាន​ឡើយ ក៏​មិន​អាច​នឹង​ស្រាយ​ន័យ​ថ្វាយ​ស្តេច​បាន​ដែរ

9. ដូច្នេះ បេល‌សាសារ​ទ្រង់​មាន​ព្រះ‌ទ័យ​វិតក្ក​ជា​ខ្លាំង ហើយ​ព្រះ‌‌ភ័ក្ត្រ​ទ្រង់​ក៏​ស្លុត​ទៅ ឯ​ពួក​សេនាបតី​របស់​ទ្រង់​គេ​ក៏​ទាល់​គំនិត​ដែរ។

10. រីឯ​អគ្គ‌មហេសី ព្រះ‌នាង​ក៏​យាង​ចូល​ទៅ​ក្នុង​រោង​លៀង ដោយ​ឮ​ព្រះ‌បន្ទូល​នៃ​ស្តេច និង​ពួក​សេនាបតី​របស់​ទ្រង់ ព្រះ‌នាង​ទូល​ដល់​ស្តេច​ថា បពិត្រ​ព្រះ‌ករុណា​សូម​ទ្រង់​មាន​ព្រះ‌ជន្ម​ចម្រើន​នៅ​ជា​យឺន‌យូរ សូម​កុំ​ឲ្យ​គំនិត​ទ្រង់​នាំ​ឲ្យ​មាន​ព្រះ‌ទ័យ​វិតក្ក​ឡើយ ក៏​កុំ​ឲ្យ​ព្រះ‌‌ភ័ក្ត្រ​ទ្រង់​ផ្លាស់​ប្រែ​ទៅ​ដូច្នេះ​ដែរ

11. ដ្បិត​នៅ​ក្នុង​នគរ​ទ្រង់ មាន​មនុស្ស​ម្នាក់​ឈ្មោះ​ដានី‌យ៉ែល ជា​អ្នក​ដែល​មាន​វិញ្ញាណ​នៃ​ព្រះ​ដ៏​បរិសុទ្ធ​សណ្ឋិត​នៅ ហើយ​នៅ​ក្នុង​រាជ្យ​នៃ​ព្រះ‌បិតា​ទ្រង់ នោះ​ឃើញ​មាន​ពន្លឺ និង​យោបល់ ព្រម​ទាំង​ប្រាជ្ញា ដូច​ជា​ប្រាជ្ញា​របស់​ពួក​ព្រះ​នៅ​ក្នុង​អ្នក​នោះ រីឯ​ស្តេច​នេប៊ូ‌ក្នេសា បិតា​ទ្រង់ ក៏​បាន​តាំង​អ្នក​នោះ​ឡើង ជា​អធិបតី​លើ​ពួក​គ្រូ​មន្ត‌អាគម គ្រូ​អង្គុយ​ធម៌ ពួក​ខាល់ដេ និង​ពួក​គ្រូ​ទាយ អើ គឺ​ជា​ស្តេច ជា​បិតា​ទ្រង់​នោះ​ឯង ដែល​តាំង​គេ

12. ពី​ព្រោះ​ឃើញ​ថា មាន​វិញ្ញាណ​យ៉ាង​វិសេស មាន​តម្រិះ និង​យោបល់ ក៏​មាន​ចំណេះ​ចេះ​កាត់​ស្រាយ​សប្តិ និង​ដោះ​ស្រាយ​ប្រស្នា ហើយ​កែ​សេចក្ដី​ដ៏​ជ្រាល‌ជ្រៅ នៅ​ក្នុង​ខ្លួន​អ្នក​នោះ ដែល​ស្តេច​ទ្រង់​ប្រទាន​ឈ្មោះ​ថា បេល‌ថិស្សា‌សារ ដូច្នេះ សូម​ឲ្យ​គេ​ហៅ​ដានី‌យ៉ែល​នោះ​មក​ឥឡូវ លោក​នឹង​បក​ប្រែ​សេចក្ដី​ថ្វាយ​ទ្រង់។

13. ដូច្នេះ គេ​ក៏​នាំ​ដានី‌យ៉ែល​ចូល​មក​ចំពោះ​ស្តេច​ហើយ​ស្តេច​ទ្រង់​មាន​ព្រះ‌បន្ទូល​ទៅ​ដានី‌យ៉ែល​ថា តើ​លោក​ជា​ឈ្មោះ​ដានី‌យ៉ែល​នោះ នៅ​ក្នុង​ពួក​ឈ្លើយ​សាសន៍​យូដា​ដែល​ស្តេច​ជា​បិតា​យើង បាន​ដឹក‌នាំ​ចេញ​ពី​ស្រុក​យូដា​មក​ឬ​អី

14. យើង​បាន​ឮ​និយាយ​ពី​លោក​ថា មាន​វិញ្ញាណ​នៃ​ពួក​ព្រះ​សណ្ឋិត​លើ​លោក ហើយ​ថា​មាន​ពន្លឺ យោបល់ និង​ប្រាជ្ញា​ស្រួច‌ស្រាល់​នៅ​ក្នុង​ខ្លួន​លោក

15. រីឯ​ពួក​អ្នក​ប្រាជ្ញ និង​ពួក​គ្រូ​អង្គុយ​ធម៌​បាន​ចូល​មក​ចំពោះ​យើង ដើម្បី​ឲ្យ​បាន​អាន​មើល​អក្សរ​នេះ ហើយ​និង​ប្រែ​ន័យ​សេចក្ដី​មក​ឲ្យ​ស្តាប់​បាន តែ​គេ​មិន​អាច​នឹង​ប្រែ​បាន​ទេ

16. ប៉ុន្តែ ចំណែក​លោក យើង​បាន​ឮ​ថា លោក​ប៉ិន‌ប្រសប់​នឹង​ប្រែ​សេចក្ដី ហើយ​កែ​ន័យ​ដ៏​ជ្រាល‌ជ្រៅ​បាន ឥឡូវ​នេះ បើ​លោក​អាច​នឹង​មើល​អក្សរ​នេះ ហើយ​ប្រែ​ន័យ​សេចក្ដី​ឲ្យ​យើង​ស្តាប់​បាន នោះ​លោក​នឹង​បាន​ស្លៀក‌ពាក់​សំពត់​ពណ៌​ស្វាយ ហើយ​មាន​ខ្សែ​មាស​ពាក់​នៅ​ក​ផង ក៏​នឹង​បាន​តាំង​ឡើង​ជា​អ្នក​គ្រប់‌គ្រង​ទី​៣​ក្នុង​នគរ។

17. នោះ​ដានី‌យ៉ែល​លោក​ទូល​តប​នឹង​ស្តេច​ថា ឯ​អំណោយ​ទាន​របស់​ព្រះ‌ករុណា សូម​ទុក​សម្រាប់​ព្រះ‌អង្គ​ទ្រង់ ហើយ​សូម​ប្រទាន​រង្វាន់​ដល់​អ្នក​ដទៃ​ទៀត​ចុះ ប៉ុន្តែ ចំណែក​ទូល‌បង្គំៗ​នឹង​អាន​មើល​អក្សរ​នេះ ថ្វាយ​ទ្រង់​ព្រះ‌ករុណា ហើយ​និង​បក​ប្រែ​ថ្វាយ​ទ្រង់​ជ្រាប​ផង

18. បពិត្រ​ព្រះ‌រាជា ព្រះ​ដ៏​ខ្ពស់​បំផុត​ទ្រង់​បាន​ប្រទាន​រាជ្យ អំណាច សិរី‌ល្អ និង​ឥទ្ធា‌នុភាព​ដល់​នេប៊ូ‌ក្នេសា ជា​ព្រះ‌បិតា​ទ្រង់

19. បណ្តា‌ជន​ទាំង‌ឡាយ និង​គ្រប់​សាសន៍ គ្រប់​ភាសា​ក៏​ញាប់‌ញ័រ ហើយ​កោត‌ខ្លាច​ចំពោះ​ទ្រង់ ដោយ​ព្រោះ​អំណាច​ដែល​ព្រះ​បាន​ប្រទាន​នោះ អ្នក​ណា​ដែល​ទ្រង់​ចង់​សម្លាប់ នោះ​ក៏​សម្លាប់​ទៅ ហើយ​អ្នក​ណា​ដែល​ចង់​ទុក​ឲ្យ​រស់​នៅ នោះ​ក៏​ទុក​តាម​ព្រះ‌ទ័យ ឯ​អ្នក​ណា​ដែល​ទ្រង់​ចង់​តាំង​ឡើង នោះ​ក៏​តាំង ហើយ​អ្នក​ណា​ដែល​ទ្រង់​ចង់​ទម្លាក់​ចុះ នោះ​ក៏​ទម្លាក់​ទៅ

20. តែ​កាល​ព្រះ‌ទ័យ​ទ្រង់​បាន​ប៉ោង​ឡើង ត្រឡប់​ជា​រឹង​ត្អឹង​ដល់​ម៉្លេះ បាន​ជា​ទ្រង់​ប្រព្រឹត្ត​ដោយ​សេចក្ដី​អំនួត នោះ​ទ្រង់​ត្រូវ​ទម្លាក់​ចុះ​ពី​បល្ល័ង្ក​រាជ្យ​របស់​ទ្រង់ ហើយ​គេ​ក៏​ដក​កិត្តិយស​របស់​ទ្រង់​ចេញ

21. ទ្រង់​ត្រូវ​បណ្តេញ​ពី​ពួក​មនុស្ស​ទៅ ហើយ​ព្រះ‌ទ័យ​ទ្រង់​បាន​ត្រឡប់​ទៅ ដូច​ជា​ចិត្ត​របស់​សត្វ​វិញ ទ្រង់​មាន​ទី​លំនៅ​ជា​មួយ​នឹង​លា​ព្រៃ ក៏​សោយ​ស្មៅ​ដូច​ជា​គោ ហើយ​ត្រូវ​ទទឹក​ដោយ​សន្សើម​ពី​លើ​មេឃ ដរាប​ដល់​ទ្រង់​បាន​ជ្រាប​ថា ព្រះ​ដ៏​ខ្ពស់​បំផុត​ទ្រង់​គ្រប់‌គ្រង​លើ​រាជ្យ​របស់​មនុស្ស ហើយ​ថា ទ្រង់​តាំង​អ្នក​ណា​ឡើង​ឲ្យ​គ្រប់‌គ្រង នោះ​ក៏​តាម​ព្រះ‌ហឫទ័យ

22. តែ​ទ្រង់​ដែល​ជា​ព្រះ‌រាជ​បុត្រ ឱ​បេល‌សាសារ​អើយ ទោះ​បើ​ទ្រង់​បាន​ជ្រាប​រឿង​ទាំង​នោះ​ហើយ​ក៏​ដោយ គង់​តែ​ទ្រង់​មិន​បាន​បន្ទាប​ព្រះ‌ទ័យ​ដែរ

23. គឺ​ទ្រង់​បាន​លើក​អង្គ​ទ្រង់​ឡើង ទាស់​នឹង​ព្រះ‌អម្ចាស់​នៃ​ស្ថាន‌សួគ៌​វិញ ហើយ​គេ​បាន​នាំ​យក​ពែង​របស់​ព្រះ‌វិហារ​នៃ​ព្រះ​មក​ចំពោះ​ទ្រង់ ឯ​ទ្រង់ និង​អស់​ពួក​សេនាបតី​របស់​ទ្រង់ ព្រម​ទាំង​ភរិយា និង​ពួក​ស្រី​អ្នក‌ម្នាង​ទាំង​អស់​គ្នា បាន​ផឹក​ស្រា​ទំពាំង‌បាយ‌ជូរ​ពី​ពែង​ទាំង​នោះ ក៏​បាន​សរសើរ​ដល់​អស់​ទាំង​ព្រះ ដែល​ធ្វើ​ពី​ប្រាក់ មាស លង្ហិន ដែក ឈើ និង​ថ្ម ដែល​មើល​មិន​ឃើញ ស្តាប់​មិន​ឮ ក៏​មិន​ដឹង​អ្វី​សោះ តែ​ចំណែក​ព្រះ​ដែល​ក្តាប់​ដង្ហើម​ជីវិត​ព្រះ‌ករុណា​នៅ​ក្នុង​ព្រះ‌ហស្ត ហើយ​អស់​ទាំង​ផ្លូវ​របស់​ព្រះ‌ករុណា​ជា​របស់​ផង​ព្រះ​នោះ​ដែរ នោះ​ព្រះ‌ករុណា​មិន​បាន​លើក​តម្កើង​ព្រះ‌អង្គ​នោះ​សោះ

24. យ៉ាង​នោះ​បាន​ជា​ចាត់​ប្រើ​ចំណែក​ដៃ​នេះ​ពី​ចំពោះ​ព្រះ​មក ហើយ​មាន​កត់​អក្សរ​នេះ​ទុក​នៅ

25. ឯ​ពាក្យ​ដែល​បាន​សរសេរ​នោះ គឺ​ថា «មេនេ មេនេ ទេកិល អ៊ូផារ‌ស៊ីន»

26. ហើយ​នេះ​ជា​សេចក្ដី​បក​ប្រែ​នៃ​ពាក្យ​ទាំង​នោះ «មេនេ» ប្រែ​ថា ព្រះ​បាន​រាប់​ថ្ងៃ​នៃ​រាជ្យ​ទ្រង់ ហើយ​បាន​ធ្វើ​ឲ្យ​ផុត​ទៅ

27. «ទេកិល» ប្រែ​ថា ទ្រង់​បាន​ត្រូវ​ថ្លឹង​នៅ​ជញ្ជីង ឃើញ​ថា​ខ្វះ​ខាត

28. ឯ «ពេរេស» នោះ​ប្រែ​ថា នគរ​របស់​ទ្រង់​ត្រូវ​បែង​ចែក​ឲ្យ​ដល់​ពួក​សាសន៍​មេឌី និង​សាសន៍​ពើស៊ី​ហើយ។

29. នោះ​បេល‌សាសារ​ទ្រង់​ក៏​ចេញ​បង្គាប់ ហើយ​គេ​បំពាក់​ដានី‌យ៉ែល​ដោយ​សំពត់​ពណ៌​ស្វាយ ព្រម​ទាំង​ខ្សែ​មាស​នៅ​ក​ផង រួច​ក៏​ប្រកាស​ប្រាប់​ពី​ដំណើរ​លោក​ថា ត្រូវ​បាន​ជា​អ្នក​គ្រប់‌គ្រង​ទី​៣​ក្នុង​នគរ

30. នៅ​យប់​នោះ​ឯង​បេល‌សាសារ ជា​ស្តេច​សាសន៍​ខាល់ដេ​ទ្រង់​ត្រូវ​គេ​ធ្វើ​គុត

31. ហើយ​ដារី‌យុស ជា​សាសន៍​មេឌី ដែល​មាន​ព្រះ‌ជន្ម​ប្រមាណ​៦២​ឆ្នាំ​ហើយ ក៏​ទទួល​គ្រង‌រាជ្យ​ឡើង។

About ដានីយ៉ែល Chapter 5

Read ដានីយ៉ែល Chapter 5 online from the Holy Bible. This chapter is part of the Book of ដានីយ៉ែល in the Old Testament. Continue reading with the chapter navigation above or explore the complete book.

Book Information

Book: ដានីយ៉ែល
Chapter: 5
Testament: Old Testament

How to Read this Chapter

Use the Previous and Next Chapter buttons to continue reading ដានីយ៉ែល. You can also adjust the font size for comfortable reading and browse other books of the Bible using the navigation links.

https://www.youtube.com/watch?v=rzsT_Q3KLzE

More Resources

Continue Reading the Bible

Continue reading ដានីយ៉ែល Chapter 5 and explore every book, chapter and verse of the Holy Bible. Use the navigation links above and below to move through the Scriptures with ease.

Frequently Asked Questions

What is ដានីយ៉ែល Chapter 5?

ដានីយ៉ែល Chapter 5 is part of the Book of ដានីយ៉ែល in the Holy Bible.

Can I read this chapter online?

Yes. You can read the complete ដានីយ៉ែល Chapter 5 online for free with easy chapter navigation.

More Chapters from ដានីយ៉ែល

  1. ដានីយ៉ែល Chapter 12
  2. ដានីយ៉ែល Chapter 9
  3. ដានីយ៉ែល Chapter 6
  4. ដានីយ៉ែល Chapter 2
  5. ដានីយ៉ែល Chapter 3
  6. ដានីយ៉ែល Chapter 11
  7. ដានីយ៉ែល Chapter 1

Explore More from ព្រះគម្ពីរសញ្ញាចាស់

  1. ម៉ាឡាគី Chapter 3
  2. យេរេមា Chapter 46
  3. ពង្សាវតារក្សត្រ ទី ២ Chapter 10
  4. អេសេគាល Chapter 35
  5. អេសាយ Chapter 46
  6. ជនគណនា Chapter 19
  7. លោកុប្បត្តិ Chapter 23

Related Chapters & Readings

  1. និក្ខមនំ Chapter 1
  2. ពេត្រុស ទី ១ Chapter 3
  3. ទំនុកដំកើង Chapter 131
  4. លោកុប្បត្តិ Chapter 3
  5. យ៉ូហាន ទី ១ Chapter 5
  6. ទំនុកដំកើង Chapter 30
  7. យេរេមា Chapter 16
Share Your Love

Leave a Reply

Your email address will not be published. Required fields are marked *