ជនគណនា Chapter 13

For English

Read ជនគណនា Chapter 13 Online

Read ជនគណនា Chapter 13 online from the Holy Bible. This chapter is part of the Book of ជនគណនា in the Old Testament. Browse every verse with easy chapter navigation, continue to the next chapter, or explore the complete Book of ជនគណនា and the Holy Bible online.

Choose a Chapter

ជនគណនា 13

ជំពូក 13

1. នោះ​ព្រះ‌យេហូវ៉ា​ទ្រង់​បង្គាប់​ដល់​ម៉ូសេ​ថា

2. ចូរ​ចាត់​មនុស្ស​ឲ្យ​ទៅ​សង្កេត​មើល​ក្នុង​ស្រុក​កាណាន ដែល​អញ​ឲ្យ​ដល់​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​ចុះ ត្រូវ​ចាត់​ម្នាក់​ពី​គ្រប់​ទាំង​ពូជ​អំបូរ​នៃ​ពួក​អយ្យកោ ដែល​គ្រប់​គ្នា​ជា​កំពូល​លើ​ពួក​ខ្លួន

3. រួច​ម៉ូសេ​ក៏​ចាត់​ពួក​នោះ​ពី​ទី​រហោ‌ស្ថាន​ប៉ារ៉ាន​ទៅ​តាម​បង្គាប់​ព្រះ‌យេហូវ៉ា អ្នក​ទាំង​នោះ​សុទ្ធ​តែ​ជា​មេ​លើ​ពួក​កូន​ចៅ​អ៊ីស្រា‌អែល

4. ឯ​ឈ្មោះ​របស់​គេ នោះ​គឺ​សាំមួរ​ជា​កូន​សាគើរ ក្នុង​ពូជ​អំបូរ​រូបេន​១

5. សាផាត​ជា​កូន​ហូរី ក្នុង​ពូជ​អំបូរ​ស៊ីម្មាន​១

6. កាលែប​ជា​កូន​យេភូនេ ក្នុង​ពូជ​អំបូរ​យូដា​១

7. យីកាល​ជា​កូន​យ៉ូសែប ក្នុង​ពូជ​អំបូរ​អ៊ីសាខារ​១

8. ហូសេ​ជា​កូន​នុន ក្នុង​ពូជ​អំបូរ​អេប្រា‌អិម​១

9. ប៉ាលធី​ជា​កូន​រ៉ាភូរ ក្នុង​ពូជ​អំបូរ​បេន‌យ៉ាមីន​១

10. កាឌាល​ជា​កូន​សូឌី ក្នុង​ពូជ​អំបូរ​សាប់‌យូល៉ូន១

11. កាឌី​ជា​កូន​ស៊ូស៊ី ក្នុង​ពូជ​អំបូរ​យ៉ូសែប គឺ​ក្នុង​ពូជ​អំបូរ​ម៉ាន៉ាសេ​១

12. អាំមាល​ជា​កូន​កេម៉ាលី ក្នុង​ពូជ​អំបូរ​ដាន់​១

13. សេធើរ​ជា​កូន​មីកែល ក្នុង​ពូជ​អំបូរ​អេស៊ើរ​១

14. ណាស់ប៊ី​ជា​កូន​វ៉ុបស៊ី ក្នុង​ពូជ​អំបូរ​ណែប‌ថាលី​១

15. កេអួល​ជា​កូន​ម៉ាគី ក្នុង​ពូជ​អំបូរ​កាឌ់​១

16. នេះ​ហើយ​ជា​ឈ្មោះ​នៃ​ពួក​អ្នក​ដែល​ម៉ូសេ​បាន​ចាត់​ឲ្យ​ទៅ​សង្កេត​មើល​ក្នុង​ស្រុក ហើយ​ម៉ូសេ​ក៏​ហៅ​ហូសេ ជា​កូន​នុន​ថា យ៉ូស្វេ​វិញ។

17. ម៉ូសេ​ចាត់​អ្នក​ទាំង​នោះ​ឲ្យ​ទៅ​សង្កេត​មើល​ក្នុង​ស្រុក​កាណាន ដោយ​ពាក្យ​ថា ត្រូវ​ចូល​ទៅ​តាម​ផ្លូវ​ពី​ខាង​ត្បូង​នេះ ឡើង​ទៅ​ឯ​ស្រុក​ភ្នំ

18. ហើយ​សង្កេត​មើល​ស្រុក​នោះ តើ​ជា​យ៉ាង​ណា ព្រម​ទាំង​មនុស្ស​ដែល​នៅ​ស្រុក​នោះ​ផង តើ​ជា​ខ្លាំង​ឬ​ខ្សោយ ច្រើន​ឬ​តិច

19. ហើយ​ស្រុក​ដែល​គេ​នៅ​នោះ តើ​ល្អ ឬ​អាក្រក់ និង​ទី​លំនៅ​ទាំង​ប៉ុន្មាន​របស់​គេ តើ​ជា​យ៉ាង​ណា សុទ្ធ​តែ​ជា​រោង​ត្រសាល ឬ​ជា​ទី​ក្រុង​ដ៏​មាំ‌មួន

20. ហើយ​និង​ដី​នៅ​ស្រុក​នោះ តើ​កើត​ផល​ជា​បរិបូរ ឬ​គ្មាន មាន​ព្រៃ​ដែរ​ឬ​ទេ ចូរ​ឲ្យ​ឯង​រាល់​គ្នា​មាន​ចិត្ត​ក្លាហាន ហើយ​នាំ​យក​ផល​របស់​ស្រុក​នោះ​មក​វិញ​ផង រីឯ​រដូវ​នោះ ជា​រដូវ​ផ្លែ​ទំពាំង‌បាយ‌ជូរ​ជា​ដំបូង។

21. ដូច្នេះ គេ​ក៏​ឡើង​ទៅ​សង្កេត​មើល​ក្នុង​ស្រុក​នោះ ចាប់​តាំង​ពី​ទី​រហោ‌ស្ថាន​ស៊ីន រហូត​ដល់​ស្រុក​រេហុប ដែល​នៅ​តាម​ផ្លូវ​ទៅ​ឯ​ស្រុក​ហាម៉ាត

22. គេ​ឡើង​ពី​ខាង​ត្បូង​ទៅ​ដល់​ហេប្រុន នៅ​ស្រុក​នោះ​មាន​អ័ហ៊ីម៉ាន សេសាយ និង​តាលម៉ាយ ជា​កូន​អ័ណាក់ (ឯ​ក្រុង​ហេប្រុន​នេះ បាន​សង់​៧​ឆ្នាំ​មុន​ក្រុង​សូអាន ដែល​នៅ​ស្រុក​អេស៊ីព្ទ)

23. រួច​គេ​មក​ដល់​ជ្រោះ​អែស‌កុល ហើយ​កាត់​ផ្លែ​ទំពាំង‌បាយ‌ជូរ​១​ចង្កោម​សែង​គ្នា​២​នាក់ ព្រម​ទាំង​ផ្លែ​ទទឹម និង​ផ្លែ​ល្វា​ផង

24. គេ​ហៅ​ទី​នោះ​ថា ជ្រោះ​អែស‌កុល ដោយ​ព្រោះ​ចង្កោម​ទំពាំង‌បាយ‌ជូរ ដែល​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​បាន​កាត់​នៅ​ទី​នោះ

25. រួច​ក្រោយ​មក​៤០​ថ្ងៃ គេ​ក៏​ត្រឡប់​មក​ពី​សង្កេត​មើល​ស្រុក​នោះ​វិញ។

26. គេ​ត្រឡប់​មក​ដល់​ម៉ូសេ និង​អើរ៉ុន ព្រម​ទាំង​ពួក​ជំនុំ​នៃ​កូន​ចៅ​អ៊ីស្រា‌អែល​ទាំង​អស់​គ្នា ត្រង់​កាដេស​ក្នុង​ទី​រហោ‌ស្ថាន​ប៉ារ៉ាន ក៏​ជូន​ដំណឹង​ដល់​លោក និង​ពួក​ជំនុំ​ទាំង​អស់​គ្នា ហើយ​បង្ហាញ​ផល​នៃ​ស្រុក​នោះ​ផង

27. គេ​ជម្រាប​ថា យើង​ខ្ញុំ​បាន​ទៅ​ដល់​ស្រុក​ដែល​លោក​ចាត់​យើង​ខ្ញុំ​ឲ្យ​ទៅ​នោះ ស្រុក​នោះ​មាន​ទឹក​ដោះ និង​ទឹក​ឃ្មុំ​ហូរ‌ហៀរ​ជា​ប្រាកដ​មែន នេះ​នែ ផល​របស់​ស្រុក​នោះ

28. ប៉ុន្តែ មនុស្ស​នៅ​ស្រុក​នោះ គេ​ខ្លាំង​ពូកែ​ណាស់ ទី​ក្រុង​របស់​គេ​មាន​កំផែង ហើយ​ក៏​ធំ​ណាស់​ផង ១​ទៀត​យើង​ខ្ញុំ​បាន​ឃើញ​កូន​ចៅ​អ័ណាក់ នៅ​ស្រុក​នោះ​ដែរ

29. សាសន៍​អាម៉ា‌លេក​គេ​នៅ​ស្រុក​ខាង​ត្បូង ហើយ​សាសន៍​ហេត សាសន៍​យេប៊ូស និង​សាសន៍​អាម៉ូរី​គេ​នៅ​ស្រុក​ភ្នំ ឯ​ខាង​សមុទ្រ ហើយ​នៅ​មាត់​ទន្លេ​យ័រដាន់ នោះ​មាន​សាសន៍​កាណាន​វិញ។

30. ឯ​កាលែប លោក​ឲ្យ​បណ្តា‌ជន​នៅ​ស្ងៀម​ចំពោះ​មុខ​ម៉ូសេ រួច​និយាយ​ថា ចូរ​យើង​ឡើង​ទៅ​ចាប់​យក​ស្រុក​នោះ​ជា​ប្រញាប់​កុំ​ខាន ដ្បិត​យើង​អាច​នឹង​យក​បាន​ដោយ​ស្រួល

31. ប៉ុន្តែ មនុស្ស​ដែល​បាន​ឡើង​ទៅ​ជា​មួយ​គ្នា គេ​ប្រកែក​ថា យើង​ពុំ​អាច​នឹង​ឡើង​ទៅ​ទាស់​នឹង​គេ​បាន​ទេ ដ្បិត​គេ​ខ្លាំង​ពូកែ​ជាង​យើង​ណាស់

32. អ្នក​ទាំង​នោះ​ក៏​បង្ក‌បង្កើត​រឿង​អាក្រក់​ពី​ស្រុក​ដែល​គេ​បាន​សង្កេត​មើល​នោះ ដោយ​ប្រាប់​ដល់​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​ថា ស្រុក​ដែល​យើង​បាន​ដើរ​កាត់ ហើយ​សង្កេត​មើល​នោះ ជា​ស្រុក​ដែល​បង្ហិន‌បង្ហោច​ដល់​ពួក​អ្នក​ដែល​អាស្រ័យ​នៅ ឯ​មនុស្ស​ដែល​យើង​ឃើញ​ទាំង​ប៉ុន្មាន ក៏​សុទ្ធ​តែ​មាន​មាឌ​ធំៗ

33. នៅ​ស្រុក​នោះ​យើង​បាន​ឃើញ​ពួក​មនុស្ស​ធំ​សម្បើម គឺ​ជា​កូន​ចៅ​អ័ណាក់ ដែល​ជា​ពូជ​មនុស្ស​មាន​មាឌ​ធំ​សម្បើម យើង​មើល​ទៅ​ខ្លួន​យើង​ដូច​ជា​កណ្តូប ទោះ​បើ​នៅ​ភ្នែក​គេ​ក៏​ដូច្នោះ​ដែរ។

About ជនគណនា Chapter 13

Read ជនគណនា Chapter 13 online from the Holy Bible. This chapter is part of the Book of ជនគណនា in the Old Testament. Continue reading with the chapter navigation above or explore the complete book.

Book Information

Book: ជនគណនា
Chapter: 13
Testament: Old Testament

How to Read this Chapter

Use the Previous and Next Chapter buttons to continue reading ជនគណនា. You can also adjust the font size for comfortable reading and browse other books of the Bible using the navigation links.

https://www.youtube.com/watch?v=rzsT_Q3KLzE

More Resources

Continue Reading the Bible

Continue reading ជនគណនា Chapter 13 and explore every book, chapter and verse of the Holy Bible. Use the navigation links above and below to move through the Scriptures with ease.

Frequently Asked Questions

What is ជនគណនា Chapter 13?

ជនគណនា Chapter 13 is part of the Book of ជនគណនា in the Holy Bible.

Can I read this chapter online?

Yes. You can read the complete ជនគណនា Chapter 13 online for free with easy chapter navigation.

More Chapters from ជនគណនា

  1. ជនគណនា Chapter 19
  2. ជនគណនា Chapter 9
  3. ជនគណនា Chapter 1
  4. ជនគណនា Chapter 31
  5. ជនគណនា Chapter 21
  6. ជនគណនា Chapter 15
  7. ជនគណនា Chapter 8

Explore More from ព្រះគម្ពីរសញ្ញាចាស់

  1. យេរេមា Chapter 3
  2. ពួក ចៅហ្វាយ Chapter 5
  3. ទំនុកដំកើង Chapter 52
  4. សាការី Chapter 3
  5. ពង្សាវតារក្សត្រ ទី ២ Chapter 12
  6. អេសេគាល Chapter 27
  7. អេសេគាល Chapter 37

Related Chapters & Readings

  1. អេសាយ Chapter 58
  2. យ៉ូស្វេ Chapter 1
  3. អេសេគាល Chapter 12
  4. នេហេមា Chapter 2
  5. ម៉ាថាយ Chapter 10
  6. សាំយូអែល ទី ២ Chapter 16
  7. យ៉ូហាន ទី ២ Chapter 1
Share Your Love

Leave a Reply

Your email address will not be published. Required fields are marked *