ពង្សាវតារក្សត្រ ទី ២ Chapter 23

For English

Read ពង្សាវតារក្សត្រ ទី ២ Chapter 23 Online

Read ពង្សាវតារក្សត្រ ទី ២ Chapter 23 online from the Holy Bible. This chapter is part of the Book of ពង្សាវតារក្សត្រ ទី ២ in the Old Testament. Browse every verse with easy chapter navigation, continue to the next chapter, or explore the complete Book of ពង្សាវតារក្សត្រ ទី ២ and the Holy Bible online.

Choose a Chapter

ពង្សាវតារក្សត្រ ទី ២ 23

ជំពូក 23

1. ស្តេច​ទ្រង់​ក៏​ចាត់​គេ​ឲ្យ​ទៅ​ប្រមូល​ពួក​ចាស់‌ទុំ​ទាំង​ប៉ុន្មាន​នៃ​ស្រុក​យូដា និង​ក្រុង​យេរូ‌សាឡឹម​មក​ប្រជុំ​គ្នា

2. រួច​ស្តេច​ទ្រង់​យាង​ឡើង​ទៅ​ឯ​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា ព្រម​ទាំង​ពួក​ស្រុក​យូដា​ទាំង​អស់ ហើយ​ពួក​អ្នក​នៅ​ក្រុង​យេរូ‌សាឡឹម​ទាំង​ប៉ុន្មាន និង​ពួក​សង្ឃ ពួក​ហោរា ហើយ​និង​អស់​ទាំង​បណ្តា‌ជន ទាំង​តូច​ទាំង​ធំ​ផង នោះ​ទ្រង់​ក៏​អាន​មើល​អស់​ទាំង​ព្រះ‌បន្ទូល​នៅ​ក្នុង​គម្ពីរ ជា​សេចក្ដី​សញ្ញា​ដែល​បាន​ប្រទះ​ឃើញ ក្នុង​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា ឲ្យ​គេ​ស្តាប់

3. ស្តេច​ទ្រង់​ឈរ​នៅ​លើ​ទី​ថ្កល់ ចុះ​សញ្ញា​នឹង​ព្រះ‌យេហូវ៉ា ឲ្យ​បាន​ដើរ​តាម​ព្រះ‌យេហូវ៉ា ហើយ​កាន់​តាម​ក្រឹត្យ‌ក្រម និង​សេចក្ដី​បន្ទាល់ ហើយ​និង​បញ្ញត្ត​របស់​ទ្រង់​ទាំង​ប៉ុន្មាន អស់​អំពី​ចិត្ត ហើយ​អស់​អំពី​ព្រលឹង​ទ្រង់ ដើម្បី​នឹង​សម្រេច​តាម​អស់​ទាំង​ពាក្យ​នៃ​សញ្ញា ដែល​កត់​ទុក​នៅ​ក្នុង​គម្ពីរ​នេះ ហើយ​បណ្តា‌ជន​ទាំង‌ឡាយ គេ​ក៏​យល់​ព្រម​តាម​ដែរ។

4. ស្តេច​ទ្រង់​បង្គាប់​ដល់​ហ៊ីល‌គីយ៉ា ជា​សម្ដេច​សង្ឃ និង​ពួក​សង្ឃ​ជា​បន្ទាប់ ព្រម​ទាំង​ពួក​អ្នក​ឆ្មាំ​ទ្វារ ឲ្យ​យក​អស់​ទាំង​ប្រដាប់‌ប្រដា ដែល​បាន​ធ្វើ​សម្រាប់​ព្រះ‌បាល និង​សម្រាប់​រូប​ព្រះ ហើយ​សម្រាប់​ពួក​ពល​នៅ​លើ​មេឃ ចេញ​ពី​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា​ទៅ រួច​ទ្រង់​ដុត​ចោល​ទាំង​អស់ នៅ​ខាង​ក្រៅ​ក្រុង​យេរូ‌សាឡឹម ត្រង់​វាល​ក្បែរ​ជ្រោះ​កេដ្រុន ហើយ​ក៏​យក​ផែះ​ទៅ​ឯ​ក្រុង​បេត-អែល

5. ទ្រង់​បំបាត់​ពួក​សង្ឃ​នៃ​រូប​ព្រះ ដែល​ពួក​ស្តេច​យូដា​បាន​តាំង ឲ្យ​ដុត​កំញាន​នៅ​លើ​ទី​ខ្ពស់​ទាំង​ប៉ុន្មាន នៅ​ទី​ក្រុង​នៃ​ស្រុក​យូដា ហើយ​នៅ​ទី​ជុំវិញ​ក្រុង​យេរូ‌សាឡឹម​ទាំង​អស់ ព្រម​ទាំង​ពួក​សង្ឃ​ដែល​ដុត​កំញាន​ថ្វាយ​ដល់​ព្រះ‌បាល ព្រះ‌អាទិត្យ ព្រះ‌ចន្ទ ចក្រ‌រាសី និង​ពួក​ពល​បរិវារ​នៅ​លើ​មេឃ​ទាំង​ប៉ុន្មាន​ផង

6. ទ្រង់​ក៏​យក​រូប​ព្រះ​ចេញ​ពី​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា ទៅ​ដល់​ជ្រោះ​កេដ្រុន ខាង​ក្រៅ​ក្រុង​យេរូ‌សាឡឹម ដុត​នៅ​ទី​នោះ រួច​វាយ​កម្ទេច​ជា​ផង់​ធូលី ហើយ​បាច​ទៅ​លើ​ផ្នូរ​របស់​ពួក​អ្នក​ស្រុក

7. ទ្រង់​បាន​បំផ្លាញ​អស់​ទាំង​ផ្ទះ​របស់​ពួក​កូន​ជឹង ដែល​នៅ​ក្នុង​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា​ជា​កន្លែង​ដែល​ពួក​ស្រីៗ​ត្បាញ​ពិតាន សម្រាប់​រូប​ព្រះ​ទាំង​ប៉ុន្មាន​ចេញ

8. រួច​ទ្រង់​នាំ​ពួក​សង្ឃ​ចេញ​ពី​ទី​ក្រុង​ស្រុក​យូដា​ទាំង​អស់ ទៅ​ធ្វើ​បង្អាប់​ដល់​អស់​ទាំង​ទី​ខ្ពស់ ដែល​ពួក​សង្ឃ​បាន​ដុត​កំញាន ចាប់​តាំង​ពី​ក្រុង​កេបា រហូត​ដល់​បៀរ-សេបា ទ្រង់​ក៏​បំផ្លាញ​ទី​ខ្ពស់​នៃ​ទ្វារ​ក្រុង ដែល​នៅ​ខាង​ឆ្វេង​ដៃ​នៃ​ខ្លោង‌ទ្វារ​របស់​យ៉ូស្វេ ជា​ចៅ‌ហ្វាយ​ក្រុង

9. ឯ​អស់​ទាំង​សង្ឃ​នៃ​ទី​ខ្ពស់​ទាំង​នោះ គេ​មិន​បាន​ឡើង​ទៅ​ឯ​អាសនៈ​ព្រះ‌យេហូវ៉ា​នៅ​ក្រុង​យេរូ‌សាឡឹម​ទេ តែ​គេ​បរិភោគ​នំបុ័ង​ឥត​ដំបែ នៅ​ជា​មួយ​នឹង​ពួក​បង​ប្អូន​គេ​ដែរ

10. ទ្រង់​ក៏​ធ្វើ​បង្អាប់​ដល់​តំបន់​តូផែត ដែល​នៅ​ក្នុង​ច្រក​ភ្នំ​របស់​ពួក​កូន​ចៅ​ហ៊ីនណំម ដើម្បី​មិន​ឲ្យ​មាន​អ្នក​ណា​ធ្វើ​ឲ្យ​កូន​ប្រុស ឬ​កូន​ស្រី ឆ្លង​កាត់​ភ្លើង​ថ្វាយ​ព្រះ‌ម៉ូឡុក​ទៀត​ឡើយ

11. ទ្រង់​បំបាត់​សេះ​ទាំង​ប៉ុន្មាន ដែល​ពួក​ស្តេច​យូដា​បាន​ថ្វាយ​ដល់​ព្រះ‌អាទិត្យ ដែល​នៅ​មាត់​ទ្វារ​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា ក្បែរ​បន្ទប់​របស់​នេថាន-មេលេក ជា​មេ​ដែល​នៅ​តំបន់​ក្រៅ ហើយ​ក៏​ដុត​រថ​នៃ​ព្រះ‌អាទិត្យ​ចោល

12. ឯ​អាសនៈ​ដែល​ពួក​ស្តេច​យូដា​បាន​ធ្វើ នៅ​លើ​ដំបូល​បន្ទប់​ខាង​លើ​របស់​អ័ហាស និង​អាសនៈ​ដែល​ម៉ាន៉ាសេ​បាន​ធ្វើ​នៅ​ក្នុង​ទីលាន​ទាំង​២​របស់​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា នោះ​ស្តេច​ក៏​បំបែក​បំបាក់​យក​ចេញ​ពី​នោះ បោះ​ចោល​ផង់​កម្ទេច​ទៅ​ក្នុង​ជ្រោះ​កេដ្រុន​ទៅ

13. ហើយ​ទី​ខ្ពស់​ទាំង​ប៉ុន្មាន នៅ​មុខ​ក្រុង​យេរូ‌សាឡឹម គឺ​នៅ​ខាង​ស្តាំ​ភ្នំ​អសោច ដែល​សាឡូ‌ម៉ូន ជា​ស្តេច​សាសន៍​អ៊ីស្រា‌អែល បាន​ធ្វើ​ថ្វាយ​ដល់​ព្រះ‌អាស‌ថារ៉ូត ជា​ព្រះ​គួរ​ស្អប់​ខ្ពើម​របស់​សាសន៍​ស៊ីដូន និង​ថ្វាយ​ដល់​ព្រះ‌កេម៉ូស ជា​ព្រះ​គួរ​ស្អប់​ខ្ពើម​របស់​សាសន៍​ម៉ូអាប់ ហើយ​ថ្វាយ​តង្វាយ​ដល់​ព្រះ‌មីល‌កូម ជា​ព្រះ​គួរ​ស្អប់​ខ្ពើម​របស់​សាសន៍​អាំម៉ូន នោះ​ស្តេច​ទ្រង់​ក៏​ធ្វើ​បង្អាប់​ទាំង​អស់​ដែរ

14. ក៏​បំបាក់​បំបែក​អស់​ទាំង​បង្គោល ដែល​សម្រាប់​គោរព ហើយ​រំលំ​រូប​ព្រះ រួច​យក​ឆ្អឹង​មនុស្ស​មក​រាយ​ពេញ​កន្លែង​នោះ។

15. ឯ​អាសនៈ​ដែល​នៅ​ត្រង់​ក្រុង​បេត-អែល និង​ទី​ខ្ពស់ ដែល​យេរ៉ូ‌បោម កូន​នេបាត ជា​អ្នក​ដែល​នាំ​ឲ្យ​ពួក​អ៊ីស្រា‌អែល​ធ្វើ​បាប​បាន​ធ្វើ ទ្រង់​ក៏​បំបែក​បំបាក់​អាសនៈ និង​ទី​ខ្ពស់ ព្រម​ទាំង​ដុត​ទី​ខ្ពស់​នោះ វាយ​កម្ទេច​ជា​ផង់​ធូលី ហើយ​ដុត​រូប​ព្រះ​ផង

16. កាល​យ៉ូសៀស​បែរ​ទត​ទៅ នោះ​ក៏​ឃើញ​ផ្នូរ​ខ្មោច​នៅ​ភ្នំ រួច​ទ្រង់​ចាត់​គេ​ឲ្យ​ទៅ​យក​ឆ្អឹង​ពី​ផ្នូរ​ទាំង​នោះ មក​ដុត​លើ​អាសនៈ ធ្វើ​បង្អាប់​ដល់​អាសនៈ​នោះ តាម​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា ដែល​អ្នក​សំណប់​របស់​ព្រះ​បាន​ប្រកាស​ទុក គឺ​ជា​អ្នក​ដែល​បាន​ទាយ​ប្រាប់​ពី​ការ​ទាំង​នោះ

17. រួច​ទ្រង់​មាន​ព្រះ‌បន្ទូល​សួរ​ថា តើ​ម៉ុង​អី ដែល​អញ​ឃើញ​ឯ​ណោះ ពួក​អ្នក​ក្រុង​នោះ​គេ​ទូល​ឆ្លើយ​ថា នោះ​គឺ​ជា​ម៉ុង​នៃ​អ្នក​សំណប់​របស់​ព្រះ ដែល​មក​ពី​ស្រុក​យូដា ហើយ​បាន​ទាយ​ពី​ការ​ទាំង​ប៉ុន្មាន ដែល​ទ្រង់​បាន​ធ្វើ​សម្រេច​ដល់​អាសនៈ​បេត-អែល​នេះ

18. ទ្រង់​មាន​ព្រះ‌បន្ទូល​ថា ទុក​ចុះ កុំ​ឲ្យ​អ្នក​ណា​ទៅ​រើ​ឆ្អឹង​គាត់​ឡើយ ដូច្នេះ គេ​ក៏​ទុក​ឆ្អឹង​គាត់​នៅ ព្រម​ទាំង​ឆ្អឹង​នៃ​ហោរា​ដែល​មក​ពី​សាម៉ារី​នោះ​ដែរ

19. ហើយ​អស់​ទាំង​វិហារ​នៃ​ទី​ខ្ពស់ ក្នុង​ទី​ក្រុង​នៃ​ស្រុក​សាម៉ារី​ទាំង​ប៉ុន្មាន ដែល​ពួក​ស្តេច​អ៊ីស្រា‌អែល​បាន​ធ្វើ ជា​ការ​ដែល​នាំ​ឲ្យ​ព្រះ‌យេហូវ៉ា​មាន​សេចក្ដី​ក្រោធ នោះ​ស្តេច​យ៉ូសៀស​ក៏​បំបាត់​ចេញ ព្រម​ទាំង​ធ្វើ​ដល់​ទី​ទាំង​នោះ តាម​គ្រប់​ទាំង​សេចក្ដី​ដែល​ទ្រង់​បាន​ធ្វើ​នៅ​ត្រង់​បេត-អែល​ដែរ

20. ទ្រង់​សម្លាប់​ពួក​សង្ឃ​ទាំង​អស់​នៃ​ទី​ខ្ពស់ ដែល​នៅ​ក្នុង​ស្រុក​នោះ នៅ​លើ​អាសនៈ ព្រម​ទាំង​ដុត​ឆ្អឹង​ខ្មោច​នៅ​លើ​អាសនៈ​នោះ​ផង រួច​ទ្រង់​វិល​ត្រឡប់​ទៅ​ឯ​ក្រុង​យេរូ‌សាឡឹម​វិញ។

21. ស្តេច​ទ្រង់​បង្គាប់​ដល់​បណ្តា‌ជន​ទាំង‌ឡាយ​ថា ចូរ​ធ្វើ​បុណ្យ​រំលង​ថ្វាយ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង​រាល់​គ្នា ដូច​ជា​បាន​ចែង​ទុក​មក​ក្នុង​គម្ពីរ​សញ្ញា​នេះ​ចុះ

22. ពិត​ប្រាកដ​ជា​មិន​ដែល​មាន​បុណ្យ​រំលង​យ៉ាង​នោះ​ឡើយ ចាប់​តាំង​ពី​គ្រា​ពួក​ចៅ‌ហ្វាយ ជា​អ្នក​ដែល​គ្រប់‌គ្រង​លើ​ពួក​អ៊ីស្រា‌អែល រហូត​មក​ដល់​គ្រា​ពួក​ស្តេច​អ៊ីស្រា‌អែល និង​ពួក​ស្តេច​យូដា​ទាំង​ប៉ុន្មាន​ផង

23. គឺ​នៅ​ឆ្នាំ​ទី​១៨ នៃ​រាជ្យ​ស្តេច​យ៉ូសៀស ដែល​គេ​ធ្វើ​បុណ្យ​រំលង​នោះ ថ្វាយ​ព្រះ‌យេហូវ៉ា​នៅ​ត្រង់​ក្រុង​យេរូ‌សាឡឹម។

24. មួយ​ទៀត យ៉ូសៀស​ក៏​បំបាត់​ពួក​គ្រូ​ខាប គ្រូ​គាថា ព្រម​ទាំង​រូប​ឆ្លាក់ និង​ព្រះ​ទាំង​ប៉ុន្មាន ហើយ​គ្រប់​ទាំង​សេចក្ដី​គួរ​ស្អប់​ខ្ពើម ដែល​ឃើញ​មាន​នៅ​ស្រុក​យូដា និង​នៅ​ក្រុង​យេរូ‌សាឡឹម​ទាំង​អស់​ចេញ ដើម្បី​ឲ្យ​បាន​សម្រេច​តាម​ពាក្យ​នៃ​ក្រឹត្យ‌វិន័យ​កត់​ទុក​ក្នុង​គម្ពីរ ដែល​ហ៊ីល‌គីយ៉ា​ជា​សម្ដេច​សង្ឃ បាន​ប្រទះ​ឃើញ​ក្នុង​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា

25. នៅ​មុន​ទ្រង់​នោះ​គ្មាន​ស្តេច​ណា​ឲ្យ​ដូច​ទ្រង់ ដែល​បាន​ត្រឡប់​មក​ឯ​ព្រះ‌យេហូវ៉ា ឲ្យ​អស់​ពី​ចិត្ត អស់​ពី​ព្រលឹម ហើយ​អស់​ពី​កម្លាំង តាម​គ្រប់​ទាំង​ក្រឹត្យ‌វិន័យ​របស់​លោក​ម៉ូសេ​ឡើយ ហើយ​កាល​ក្រោយ​ទ្រង់​មក ក៏​មិន​ដែល​កើត​មាន​ដែរ។

26. ប៉ុន្តែ ព្រះ‌យេហូវ៉ា​ទ្រង់​មិន​បាន​អន់​ថយ ពី​សេចក្ដី​ក្រោធ​ដ៏​ជា​ខ្លាំង ដែល​ទ្រង់​កើត​មាន​ដល់​ពួក​យូដា ដោយ​ព្រោះ​អស់​ទាំង​សេចក្ដី​ចាក់‌រុក ដែល​ម៉ាន៉ាសេ​បាន​ប្រព្រឹត្ត​នឹង​ទ្រង់​នោះ​ឡើយ

27. ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ថា អញ​នឹង​ដក​ពួក​យូដា​ពី​មុខ​អញ​ចេញ ដូច​ជា​អញ​បាន​ដក​ពួក​អ៊ីស្រា‌អែល​ចេញ​ដែរ ហើយ​អញ​នឹង​បោះ‌បង់​ចោល​ក្រុង​យេរូ‌សាឡឹម​នេះ ដែល​អញ​បាន​រើស និង​ព្រះ‌វិហារ​ដែល​អញ​បាន​ថា ឈ្មោះ​អញ​នឹង​នៅ​ទី​នេះ​នោះ​ផង។

28. រីឯ​ដំណើរ​ឯ​ទៀត​ពី​យ៉ូសៀស និង​ការ​ទាំង​ប៉ុន្មាន​ដែល​ទ្រង់​ធ្វើ នោះ​សុទ្ធ​តែ​បាន​កត់​ទុក​ក្នុង​សៀវភៅ ជា​ពង្សាវតារ​របស់​ពួក​ស្តេច​យូដា​ហើយ

29. នៅ​ក្នុង​រាជ្យ​ទ្រង់ នោះ​ផារ៉ោន-នេកោ ជា​ស្តេច​ស្រុក​អេស៊ីព្ទ ក៏​ឡើង​ទៅ​ច្បាំង​នឹង​ស្តេច​ស្រុក​អាសស៊ើរ ត្រង់​ទន្លេ​អ៊ើប្រាត ឯ​ស្តេច​យ៉ូសៀស​ទ្រង់​ក៏​ចេញ​ទៅ​ស្ទាក់​ផ្លូវ តែ​កាល​ផារ៉ោន-នេកោ​បាន​ឃើញ នោះ​ក៏​សម្លាប់​ទ្រង់​នៅ​ត្រង់​មេគី‌ដោ​ទៅ។

30. ពួក​អ្នក​បម្រើ​ទ្រង់​ក៏​ដឹក​សព​ទ្រង់​ក្នុង​រទេះ ពី​មេគី‌ដោ ទៅ​ដល់​ក្រុង​យេរូ‌សាឡឹម​វិញ បញ្ចុះ​នៅ​ក្នុង​ផ្នូរ​របស់​ទ្រង់ រួច​ពួក​អ្នក​ស្រុក​គេ​លើក​យ៉ូអា‌ហាស ជា​ព្រះ‌រាជ‌បុត្រា​របស់​យ៉ូសៀស ចាក់​ប្រេង​តាំង​ឡើង​ជា​ស្តេច​ជំនួស​បិតា។

31. លុះ​កាល​យ៉ូអា‌ហាស​ចាប់​តាំង​សោយ‌រាជ្យ​ឡើង នោះ​ទ្រង់​មាន​ព្រះ‌ជន្ម​២៣​ឆ្នាំ​ហើយ ក៏​សោយ‌រាជ្យ​នៅ​ក្រុង​យេរូ‌សាឡឹម​បាន​៣​ខែ ព្រះ‌មាតា​ព្រះ‌នាម​ជា ហាមូ‌ថាល​បុត្រី​យេរេមី ជា​អ្នក​ស្រុក​លិបណា

32. ទ្រង់​ប្រព្រឹត្ត​អំពើ​ដ៏​លាមក​អាក្រក់ នៅ​ព្រះ‌នេត្រ​ព្រះ‌យេហូវ៉ា តាម​គ្រប់​ទាំង​អំពើ​ដែល​ពួក​អយ្យកោ​ទ្រង់​បាន​ប្រព្រឹត្ត​ដែរ

33. ឯ​ផារ៉ោន-នេកោ​ក៏​ចាប់​ចង​ទ្រង់ នៅ​ត្រង់​ក្រុង​រីបឡា ក្នុង​ស្រុក​ហាម៉ាត ដើម្បី​មិន​ឲ្យ​ទ្រង់​សោយ‌រាជ្យ នៅ​ក្រុង​យេរូ‌សាឡឹម​ទៀត ក៏​តម្រូវ​ឲ្យ​ស្រុក​នោះ​ត្រូវ​បង់​សួយ​ជា​ប្រាក់​១០០​ហាប និង​មាស​១​ហាប

34. រួច​ផារ៉ោន-នេកោ​ទ្រង់​លើក​អេលា‌គីម ជា​បុត្រ​យ៉ូសៀស តាំង​ឡើង​ជា​ស្តេច​ជំនួស​យ៉ូសៀស ជា​ព្រះ‌បិតា ហើយ​ផ្លាស់​ព្រះ‌នាម​ទ្រង់​ទៅ​ជា​យេហូ‌យ៉ាគីម​វិញ ទ្រង់​ក៏​នាំ​យក​យ៉ូអា‌ហាស​ទៅ​នៅ​ស្រុក​អេស៊ីព្ទ ហើយ​យ៉ូអា‌ហាស​សុគត​នៅ​ស្រុក​នោះ

35. ឯ​យេហូ‌យ៉ាគីម​ទ្រង់​ថ្វាយ​ប្រាក់ និង​មាស​នោះ ដល់​ផារ៉ោន តែ​ទ្រង់​ទារ​ពន្ធ‌អាករ​ពី​ពួក​អ្នក​ស្រុក ដើម្បី​ឲ្យ​បាន​ប្រាក់​នោះ​ថ្វាយ តាម​បង្គាប់​ផារ៉ោន ទ្រង់​បាន​ទារ​មាស​ប្រាក់​នោះ ពី​ពួក​អ្នក​ស្រុក​គ្រប់​គ្នា តាម​ពន្ធ​រៀង​ខ្លួន ដើម្បី​នឹង​ថ្វាយ​ដល់​ផារ៉ោន-នេកោ។

36. លុះ​កាល​យេហូ‌យ៉ាគីម​ចាប់​តាំង​សោយ‌រាជ្យ​ឡើង នោះ​ទ្រង់​មាន​ព្រះ‌ជន្ម​២៥​ឆ្នាំ​ហើយ ក៏​សោយ‌រាជ្យ​នៅ​ក្រុង​យេរូ‌សាឡឹម​បាន​១១​ឆ្នាំ ព្រះ‌មាតា​ទ្រង់​ព្រះ‌នាម​ជា​សេប៊ូដា បុត្រី​ពេដាយ៉ា ជា​អ្នក​ស្រុក​រូម៉ា

37. ទ្រង់​ប្រព្រឹត្ត​អំពើ​ដ៏​លាមក​អាក្រក់ នៅ​ព្រះ‌នេត្រ​ព្រះ‌យេហូវ៉ា តាម​គ្រប់​ទាំង​អំពើ​ដែល​ពួក​អយ្យកោ​ទ្រង់​បាន​ប្រព្រឹត្ត​ដែរ។

About ពង្សាវតារក្សត្រ ទី ២ Chapter 23

Read ពង្សាវតារក្សត្រ ទី ២ Chapter 23 online from the Holy Bible. This chapter is part of the Book of ពង្សាវតារក្សត្រ ទី ២ in the Old Testament. Continue reading with the chapter navigation above or explore the complete book.

Book Information

Book: ពង្សាវតារក្សត្រ ទី ២
Chapter: 23
Testament: Old Testament

How to Read this Chapter

Use the Previous and Next Chapter buttons to continue reading ពង្សាវតារក្សត្រ ទី ២. You can also adjust the font size for comfortable reading and browse other books of the Bible using the navigation links.

https://www.youtube.com/watch?v=rzsT_Q3KLzE

More Resources

Continue Reading the Bible

Continue reading ពង្សាវតារក្សត្រ ទី ២ Chapter 23 and explore every book, chapter and verse of the Holy Bible. Use the navigation links above and below to move through the Scriptures with ease.

Frequently Asked Questions

What is ពង្សាវតារក្សត្រ ទី ២ Chapter 23?

ពង្សាវតារក្សត្រ ទី ២ Chapter 23 is part of the Book of ពង្សាវតារក្សត្រ ទី ២ in the Holy Bible.

Can I read this chapter online?

Yes. You can read the complete ពង្សាវតារក្សត្រ ទី ២ Chapter 23 online for free with easy chapter navigation.

More Chapters from ពង្សាវតារក្សត្រ ទី ២

  1. ពង្សាវតារក្សត្រ ទី ២ Chapter 22
  2. ពង្សាវតារក្សត្រ ទី ២ Chapter 18
  3. ពង្សាវតារក្សត្រ ទី ២ Chapter 21
  4. ពង្សាវតារក្សត្រ ទី ២ Chapter 20
  5. ពង្សាវតារក្សត្រ ទី ២ Chapter 19
  6. ពង្សាវតារក្សត្រ ទី ២ Chapter 16
  7. ពង្សាវតារក្សត្រ ទី ២ Chapter 15

Explore More from ព្រះគម្ពីរសញ្ញាចាស់

  1. អេសេគាល Chapter 3
  2. ទំនុកដំកើង Chapter 12
  3. អេសេគាល Chapter 32
  4. របាក្សត្រ ទី ១ Chapter 4
  5. ទំនុកដំកើង Chapter 88
  6. សាំយូអែល ទី ២ Chapter 24
  7. បទ ចំរៀង សាឡូម៉ូន Chapter 8

Related Chapters & Readings

  1. លេវីវិន័យ Chapter 27
  2. ទំនុកដំកើង Chapter 23
  3. លោកុប្បត្តិ Chapter 24
  4. ទំនុកដំកើង Chapter 136
  5. ហូសេ Chapter 11
  6. ទំនុកដំកើង Chapter 19
  7. និក្ខមនំ Chapter 4
Share Your Love

Leave a Reply

Your email address will not be published. Required fields are marked *