Read យ៉ូស្វេ Chapter 1 Online
Read យ៉ូស្វេ Chapter 1 online from the Holy Bible. This chapter is part of the Book of យ៉ូស្វេ in the Old Testament. Browse every verse with easy chapter navigation, continue to the next chapter, or explore the complete Book of យ៉ូស្វេ and the Holy Bible online.
Choose a Chapter
យ៉ូស្វេ 1
ជំពូក 1
1. រីឯក្រោយដែលម៉ូសេជាអ្នកបម្រើរបស់ព្រះយេហូវ៉ាបានស្លាប់ទៅ នោះព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលនឹងយ៉ូស្វេកូននុន ជាអ្នកជំនិតរបស់លោកថា
2. ម៉ូសេជាអ្នកបម្រើអញ បានស្លាប់ទៅហើយ ដូច្នេះ ចូររៀបចំឆ្លងទន្លេយ័រដាន់ឥឡូវនេះចុះ ព្រមទាំងបណ្តាមនុស្សទាំងនេះផង ហើយចូលទៅក្នុងស្រុកដែលអញឲ្យដល់គេ គឺដល់ពួកកូនចៅអ៊ីស្រាអែល
3. អស់ទាំងទីកន្លែងណាដែលឯងដាក់ជើងជាន់ នោះអញនឹងឲ្យដល់ឯងរាល់គ្នា ដូចជាអញបានប្រាប់ម៉ូសេហើយ
4. ឯព្រំប្រទល់របស់ឯងរាល់គ្នា នោះត្រូវចាប់តាំងពីទីរហោស្ថាន និងភ្នំល្បាណូននេះ រហូតដល់ទន្លេធំ គឺជាទន្លេអ៊ើប្រាត ជាស្រុករបស់សាសន៍ហេតទាំងមូល ហើយទៅដល់សមុទ្រធំ នៅទិសខាងលិចដែរ
5. នឹងគ្មានអ្នកណាអាចឈរនៅមុខឯង នៅគ្រប់១ជីវិតឯងបានឡើយ អញនឹងនៅជាមួយនឹងឯង ដូចជាបាននៅជាមួយនឹងម៉ូសេដែរ អញមិនដែលខាននឹងប្រោសឯង ក៏មិនដែលបោះបង់ចោលឯងឡើយ
6. ចូរឲ្យមានកម្លាំង និងចិត្តក្លាហានចុះ ដ្បិតឯងនឹងនាំឲ្យបណ្តាជននេះបានគ្រងស្រុក ដែលអញបានស្បថថា នឹងឲ្យដល់ពួកអយ្យកោគេ
7. ឲ្យឯងគ្រាន់តែមានកម្លាំង និងចិត្តក្លាហានប៉ុណ្ណោះ ដើម្បីនឹងកាន់ ហើយប្រព្រឹត្តតាមក្រឹត្យវិន័យគ្រប់Chapter ដែលម៉ូសេជាអ្នកបម្រើអញ បានបង្គាប់មក កុំឲ្យងាកបែរចេញទៅខាងស្តាំ ឬខាងឆ្វេងឡើយ ប្រយោជន៍ឲ្យឯងបានកើតការនៅកន្លែងណាដែលឯងទៅនោះ
8. កុំឲ្យគម្ពីរក្រឹត្យវិន័យនេះភ្លេចបាត់ពីមាត់ឯងឡើយ គឺត្រូវឲ្យនឹកជញ្ជឹងទាំងយប់ទាំងថ្ងៃវិញ ដើម្បីឲ្យបានកាន់ ហើយប្រព្រឹត្តតាមអស់ទាំងសេចក្ដី ដែលកត់ទុកក្នុងគម្ពីរនេះឯង ដ្បិតគឺយ៉ាងនោះដែលឯងនឹងបានកើតការនៅគ្រប់ទាំងផ្លូវឯង ហើយនិងបានចម្រើនឡើងផង
9. តើអញមិនបានបង្គាប់ឯងទេឬអី ដូច្នេះ ចូរឲ្យមានកម្លាំង និងចិត្តក្លាហានចុះ កុំឲ្យខ្លាចឡើយ ក៏កុំឲ្យស្រយុតចិត្តផង ដ្បិតព្រះយេហូវ៉ាជាព្រះនៃឯង ទ្រង់គង់ជាមួយនៅកន្លែងណា ដែលឯងទៅផង។
10. នោះយ៉ូស្វេក៏បង្គាប់ដល់ពួកអ្នក ដែលជានាយកលើបណ្តាជនថា
11. ចូរទៅឯកណ្តាលទីដំឡើងត្រសាលប្រកាសប្រាប់បណ្តាជនទាំងឡាយថា ចូរឲ្យត្រៀមស្បៀងអាហារទៅ ដ្បិតនៅ៣ថ្ងៃទៀតនឹងត្រូវឆ្លងទន្លេយ័រដាន់នេះ ចូលទៅចាប់យកស្រុក ដែលព្រះយេហូវ៉ាជាព្រះនៃឯង ទ្រង់ប្រទានឲ្យហើយ។
12. យ៉ូស្វេក៏ប្រាប់ដល់ពួករូបេន ពួកកាឌ់ និងពូជអំបូរម៉ាន៉ាសេ១ចំហៀងថា
13. ចូរនឹកចាំពីពាក្យដែលលោកម៉ូសេ ជាអ្នកបម្រើរបស់ព្រះយេហូវ៉ា បានបង្គាប់មកឯងរាល់គ្នាថា គឺព្រះយេហូវ៉ាជាព្រះនៃឯង ដែលប្រទានឲ្យឯងឈប់សម្រាក ទ្រង់នឹងប្រទានស្រុកនេះដល់ឯងដែរ
14. ឯប្រពន្ធកូនរបស់ឯងរាល់គ្នា និងហ្វូងសត្វទាំងប៉ុន្មាន នោះត្រូវនៅក្នុងស្រុកនេះ ដែលលោកម៉ូសេបានឲ្យដល់ឯងហើយ គឺខាងកើតទន្លេយ័រដាន់នេះចុះ តែឯឯងរាល់គ្នាដែលជាមនុស្សខ្លាំងពូកែស្ទាត់ជំនាញ ត្រូវឲ្យឆ្លងនាំមុខពួកបងប្អូនឯងទៅទាំងពាក់គ្រឿងសស្ត្រាវុធ ដើម្បីនឹងជួយបងប្អូនឯង
15. ទាល់តែព្រះយេហូវ៉ាបានប្រទានឲ្យគេឈប់សម្រាក ដូចជាឯងដែរ ហើយគេបានចាប់យកស្រុកដែលព្រះយេហូវ៉ាជាព្រះនៃឯង ទ្រង់ប្រទានឲ្យ រួចសឹមឯងរាល់គ្នាត្រឡប់មកនៅក្នុងស្រុកដែលជាកេរអាកររបស់ឯងវិញ ដើម្បីនឹងចាប់យកស្រុកដែលលោកម៉ូសេ ជាអ្នកបម្រើរបស់ព្រះយេហូវ៉ា បានឲ្យមកឯង នៅត្រើយទន្លេយ័រដាន់ខាងកើតនេះ
16. គេក៏ឆ្លើយតបទៅយ៉ូស្វេវិញថា យើងរាល់គ្នានឹងធ្វើតាមគ្រប់ទាំងសេចក្ដី ដែលលោកបង្គាប់មកយើង ហើយនិងទៅឯកន្លែងណា ដែលលោកចាត់ឲ្យយើងទៅផង
17. យើងរាល់គ្នានឹងស្តាប់តាមលោកក្នុងគ្រប់ការទាំងអស់ ដូចជាបានស្តាប់ម៉ូសេដែរ ឲ្យតែព្រះយេហូវ៉ាជាព្រះនៃលោក បានគង់ជាមួយនឹងលោក ដូចជាទ្រង់បានគង់ជាមួយនឹងលោកម៉ូសេចុះ
18. ឯអ្នកណាដែលហ៊ានទាស់ទទឹងនឹងបង្គាប់លោក ហើយមិនព្រមស្តាប់តាមអស់ទាំងពាក្យដែលលោកបង្គាប់មក នោះនឹងត្រូវមានទោសដល់ស្លាប់ ឲ្យតែលោកមានកម្លាំងហើយចិត្តក្លាហានចុះ។
About យ៉ូស្វេ Chapter 1
Read យ៉ូស្វេ Chapter 1 online from the Holy Bible. This chapter is part of the Book of យ៉ូស្វេ in the Old Testament. Continue reading with the chapter navigation above or explore the complete book.
Book Information
Book: យ៉ូស្វេ
Chapter: 1
Testament: Old Testament
How to Read this Chapter
Use the Previous and Next Chapter buttons to continue reading យ៉ូស្វេ. You can also adjust the font size for comfortable reading and browse other books of the Bible using the navigation links.
More Resources
Continue Reading the Bible
Continue reading យ៉ូស្វេ Chapter 1 and explore every book, chapter and verse of the Holy Bible. Use the navigation links above and below to move through the Scriptures with ease.
Frequently Asked Questions
What is យ៉ូស្វេ Chapter 1?
យ៉ូស្វេ Chapter 1 is part of the Book of យ៉ូស្វេ in the Holy Bible.
Can I read this chapter online?
Yes. You can read the complete យ៉ូស្វេ Chapter 1 online for free with easy chapter navigation.
More Chapters from ព្រះគម្ពីរសញ្ញាចាស់
- ហូសេ Chapter 2
- ហូសេ Chapter 1
- ហូសេ Chapter 4
- សាស្តា Chapter 1
- ហូសេ Chapter 10
- ហូសេ Chapter 8
- ហូសេ Chapter 6
Explore More from យ៉ូស្វេ
- យ៉ូស្វេ Chapter 2
- យ៉ូស្វេ Chapter 23
- យ៉ូស្វេ Chapter 19
- យ៉ូស្វេ Chapter 7
- យ៉ូស្វេ Chapter 14
- យ៉ូស្វេ Chapter 11
- យ៉ូស្វេ Chapter 20