ចោទិយកថា Chapter 30

For English

Read ចោទិយកថា Chapter 30 Online

Read ចោទិយកថា Chapter 30 online from the Holy Bible. This chapter is part of the Book of ចោទិយកថា in the Old Testament. Browse every verse with easy chapter navigation, continue to the next chapter, or explore the complete Book of ចោទិយកថា and the Holy Bible online.

Choose a Chapter

ចោទិយកថា 30

ជំពូក 30

1. កាល​ណា​គ្រប់​ទាំង​សេចក្ដី​នេះ​បាន​មក​លើ​ឯង គឺ​ទាំង​ពរ និង​បណ្តាសា ដែល​អញ​ដាក់​នៅ​មុខ​ឯង រួច​នៅ​កណ្តាល​អស់​ទាំង​សាសន៍ ដែល​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង ទ្រង់​នឹង​ដេញ​ឯង​ទៅ​នៅ នោះ​ឯង​ចាប់​តាំង​នឹក​រឭក​ពី​ការ​ទាំង​នោះ​នៅ​ក្នុង​ចិត្ត

2. ហើយ​ឯង​វិល​ត្រឡប់​មក​ឯ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង​វិញ ដោយ​ស្តាប់​តាម​ព្រះ‌បន្ទូល​ទ្រង់ តាម​គ្រប់​ទាំង​សេចក្ដី​ដែល​អញ​បាន​បង្គាប់​នៅ​ថ្ងៃ​នេះ ព្រម​ទាំង​កូន​ចៅ​ឯង​ផង ឲ្យ​អស់​ពី​ចិត្ត អស់​ពី​ព្រលឹង

3. នោះ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង ទ្រង់​នឹង​បំផ្លាស់​សណ្ឋាន​ឈ្លើយ​របស់​ឯង ព្រម​ទាំង​អាណិត​មេត្តា​ដល់​ឯង ហើយ​និង​ប្រមូល​ឯង​មក​ពី​គ្រប់​ទាំង​សាសន៍ ជា​កន្លែង​ដែល​ទ្រង់​បាន​កម្ចាត់‌កម្ចាយ​ឯង​ទៅ​នៅ​នោះ​មក​វិញ

4. ទោះ​បើ​ពួក​ឯង​ដែល​ត្រូវ​ខ្ចាត់​ខ្ចាយ​នោះ បាន​ទៅ​នៅ​ដល់​ទី​បំផុត​នៃ​ជើង​មេឃ​ក៏​ដោយ គង់​តែ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង ទ្រង់​នឹង​ប្រមូល ហើយ​នាំ​យក​ឯង​ពី​ទី​នោះ​មក​វិញ​ដែរ

5. ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង ទ្រង់​នឹង​នាំ​ឯង​មក​ក្នុង​ស្រុក​ពួក​អយ្យកោ​ឯង​បាន​ចាប់​យក ហើយ​ឯង​នឹង​ទទួល​យក​ស្រុក​នោះ​វិញ នោះ​ទ្រង់​នឹង​ប្រោស​សេចក្ដី​ល្អ​ដល់​ឯង ហើយ​និង​ចម្រើន​ឯង​ឲ្យ​មាន​គ្នា​ជា​ច្រើន លើស​ជាង​ពួក​អយ្យកោ​ឯង​ទៅ​ទៀត

6. ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង ទ្រង់​នឹង​កាត់​ស្បែក​ចិត្ត​របស់​ឯង ហើយ​និង​ចិត្ត​របស់​ពូជ​ឯង​ផង ឲ្យ​បាន​ស្រឡាញ់​ដល់​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង ឲ្យ​អស់​ពី​ចិត្ត អស់​ពី​ព្រលឹង ដើម្បី​ឲ្យ​ឯង​បាន​រស់​នៅ

7. រួច​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង ទ្រង់​នឹង​ដាក់​អស់​ទាំង​សេចក្ដី​បណ្តាសា​ទាំង​នេះ ទៅ​លើ​ពួក​ខ្មាំង​សត្រូវ និង​លើ​ពួក​អ្នក​ដែល​ស្អប់​ឯង ដែល​គេ​បាន​ធ្វើ​ទុក្ខ​ឯង​វិញ

8. នោះ​ឯង​នឹង​វិល​មក​ឯ​ព្រះ‌យេហូវ៉ា​វិញ ព្រម​ទាំង​ស្តាប់​តាម​ព្រះ‌បន្ទូល​ទ្រង់ ហើយ​ប្រព្រឹត្ត​តាម​គ្រប់​ទាំង​បញ្ញត្ត​ទ្រង់ ដែល​អញ​បង្គាប់​មក​នៅ​ថ្ងៃ​នេះ

9. រួច​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង ទ្រង់​នឹង​ចម្រើន​គ្រប់​ទាំង​ការ ដែល​ដៃ​ឯង​ធ្វើ ឲ្យ​មាន​ជា​បរិបូរ ព្រម​ទាំង​ផល​កើត​ពី​ពោះ​ឯង និង​ផល​កើត​ពី​ហ្វូង​សត្វ ហើយ​និង​ផល​កើត​ពី​ដី​ឯង​ផង សម្រាប់​ជា​សេចក្ដី​ល្អ ដ្បិត​ព្រះ‌យេហូវ៉ា​ទ្រង់​នឹង​មាន​សេចក្ដី​អំណរ ដើម្បី​ប្រោស​ឲ្យ​ឯង​បាន​សេចក្ដី​ល្អ​វិញ​ទៀត ដូច​ជា​ពី​ដើម ទ្រង់​បាន​មាន​សេចក្ដី​អំណរ​នឹង​ពួក​អយ្យកោ​ឯង​ដែរ

10. គឺ​បើ​ឯង​ស្តាប់​តាម​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង ដើម្បី​នឹង​កាន់​តាម​អស់​ទាំង​ច្បាប់ និង​បញ្ញត្ត​ទាំង​ប៉ុន្មាន​របស់​ទ្រង់ ដែល​បាន​កត់​ទុក​ក្នុង​គម្ពីរ​ក្រឹត្យ‌វិន័យ​នេះ គឺ​បើ​ឯង​បែរ​មក​ឯ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង​វិញ ឲ្យ​អស់​ពី​ចិត្ត អស់​ពី​ព្រលឹង​ឯង។

11. ដ្បិត​សេចក្ដី​បញ្ញត្ត​ដែល​អញ​បង្គាប់​មក​ឯង​នៅ​ថ្ងៃ​នេះ មិន​មែន​ហួស​កម្លាំង​ឯង​ទេ ក៏​មិន​មែន​នៅ​ឆ្ងាយ​ដែរ

12. គឺ​មិន​មែន​នៅ​លើ​ស្ថាន‌សួគ៌ ឲ្យ​ឯង​បាន​ថា តើ​អ្នក​ណា​នឹង​ឡើង​ទៅ​ស្ថាន‌សួគ៌ នាំ​យក​ព្រះ‌បន្ទូល​មក​ប្រាប់​យើង​ខ្ញុំ ដើម្បី​ឲ្យ​យើង​ខ្ញុំ​បាន​ប្រព្រឹត្ត​តាម​នោះ​ទេ

13. ក៏​មិន​មែន​នៅ​ត្រើយ​សមុទ្រ​ខាង​នាយ ឲ្យ​ឯង​បាន​ថា តើ​អ្នក​ណា​នឹង​ឆ្លង​សមុទ្រ ទៅ​នាំ​យក​ព្រះ‌បន្ទូល​មក​ប្រាប់​យើង​ខ្ញុំ ដើម្បី​ឲ្យ​យើង​ខ្ញុំ​បាន​ប្រព្រឹត្ត​តាម​នោះ​ដែរ

14. គឺ​ព្រះ‌បន្ទូល​នេះ​នៅ​ជិត​ឯង​ណាស់ ក៏​នៅ​ក្នុង​មាត់​ឯង និង​ក្នុង​ចិត្ត​ឯង​ផង ដើម្បី​ឲ្យ​ឯង​អាច​ប្រព្រឹត្ត​តាម​បាន។

15. មើល នៅ​ថ្ងៃ​នេះ អញ​បាន​ដាក់​សំញែង​ជីវិត និង​សេចក្ដី​ល្អ​នៅ​មុខ​ឯង ព្រម​ទាំង​សេចក្ដី​ស្លាប់ និង​សេចក្ដី​អាក្រក់​ផង

16. ដោយ​អញ​បង្គាប់​ដល់​ឯង​នៅ​ថ្ងៃ​នេះ ឲ្យ​ស្រឡាញ់​ដល់​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង ដើម្បី​នឹង​ដើរ​តាម​ផ្លូវ​ទ្រង់ ហើយ​និង​កាន់​តាម​អស់​ទាំង​សេចក្ដី​បង្គាប់ និង​ច្បាប់ ហើយ​និង​បញ្ញត្ត​ទាំង​ប៉ុន្មាន​របស់​ទ្រង់ ប្រយោជន៍​ឲ្យ​ឯង​បាន​រស់​នៅ ហើយ​ចម្រើន​ឡើង ហើយ​ប្រយោជន៍​ឲ្យ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង បាន​ប្រទាន​ពរ​ដល់​ឯង នៅ​ក្នុង​ស្រុក​ដែល​ឯង​នឹង​ចូល​ទៅ​ចាប់​យក​នោះ

17. ប៉ុន្តែ បើ​ចិត្ត​ឯង​បែរ​ចេញ មិន​ព្រម​ស្តាប់​តាម ក៏​យល់​ព្រម​ឲ្យ​គេ​ប្រទាញ​នាំ​ទៅ​ថ្វាយ‌បង្គំ ហើយ​គោរព​ប្រតិ‌បត្តិ​តាម​ព្រះ​ដទៃ​វិញ

18. នោះ​អញ​ប្រាប់​ឯង​រាល់​គ្នា​ដោយ​ត្រង់ នៅ​ថ្ងៃ​នេះ​ថា ឯង​នឹង​ត្រូវ​វិនាស​ទៅ​ជា​មិន​ខាន គឺ​ឯង​មិន​បាន​រស់​នៅ​ជា​យូរ​ប៉ុន្មាន នៅ​ក្នុង​ស្រុក​ដែល​ឯង​នឹង​ឆ្លង​ទន្លេ​យ័រដាន់ ចូល​ទៅ​ចាប់​យក​នោះ​ទេ

19. អញ​អាង​ដល់​ស្ថាន‌សួគ៌ និង​ផែនដី​ឲ្យ​ធ្វើ​ជា​បន្ទាល់​ទាស់​នឹង​ឯង​រាល់​គ្នា​នៅ​ថ្ងៃ​នេះ​ថា អញ​បាន​ដាក់​សំញែង​ទាំង​ជីវិត និង​សេចក្ដី​ស្លាប់ ទាំង​ព្រះ‌ពរ និង​សេចក្ដី​បណ្តាសា នៅ​មុខ​ឯង​រាល់​គ្នា ដូច្នេះ ចូរ​រើស​យក​ជីវិត​ចុះ ដើម្បី​ឲ្យ​ឯង​បាន​រស់​នៅ ព្រម​ទាំង​ពូជ​ឯង​ត​រៀង​ទៅ​ផង

20. ប្រយោជន៍​ឲ្យ​បាន​ស្រឡាញ់​ដល់​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង និង​ស្តាប់​តាម​ព្រះ‌បន្ទូល​ទ្រង់ ហើយ​នៅ​ជាប់​នឹង​ទ្រង់​ត​ទៅ ដ្បិត​គឺ​ទ្រង់​ហើយ​ជា​ជីវិត​នៃ​ឯង ហើយ​ជា​អាយុ​វែង​ដល់​ឯង​ដែរ ឲ្យ​ឯង​បាន​នៅ​ក្នុង​ស្រុក​ដែល​ទ្រង់​បាន​ស្បថ​នឹង​អ័ប្រា‌ហាំ និង​អ៊ីសាក ហើយ​និង​យ៉ាកុប ជា​ពួក​អយ្យកោ​ឯង​ថា​នឹង​ឲ្យ​ដល់​គេ។

About ចោទិយកថា Chapter 30

Read ចោទិយកថា Chapter 30 online from the Holy Bible. This chapter is part of the Book of ចោទិយកថា in the Old Testament. Continue reading with the chapter navigation above or explore the complete book.

Book Information

Book: ចោទិយកថា
Chapter: 30
Testament: Old Testament

How to Read this Chapter

Use the Previous and Next Chapter buttons to continue reading ចោទិយកថា. You can also adjust the font size for comfortable reading and browse other books of the Bible using the navigation links.

https://www.youtube.com/watch?v=rzsT_Q3KLzE

More Resources

Continue Reading the Bible

Continue reading ចោទិយកថា Chapter 30 and explore every book, chapter and verse of the Holy Bible. Use the navigation links above and below to move through the Scriptures with ease.

Frequently Asked Questions

What is ចោទិយកថា Chapter 30?

ចោទិយកថា Chapter 30 is part of the Book of ចោទិយកថា in the Holy Bible.

Can I read this chapter online?

Yes. You can read the complete ចោទិយកថា Chapter 30 online for free with easy chapter navigation.

More Chapters from ចោទិយកថា

  1. ចោទិយកថា Chapter 18
  2. ចោទិយកថា Chapter 12
  3. ចោទិយកថា Chapter 31
  4. ចោទិយកថា Chapter 24
  5. ចោទិយកថា Chapter 17
  6. ចោទិយកថា Chapter 29
  7. ចោទិយកថា Chapter 34

Explore More from ព្រះគម្ពីរសញ្ញាចាស់

  1. យ៉ូស្វេ Chapter 24
  2. ដានីយ៉ែល Chapter 4
  3. ពង្សាវតារក្សត្រ ទី ១ Chapter 15
  4. សាការី Chapter 4
  5. លោកុប្បត្តិ Chapter 23
  6. អេសេគាល Chapter 45
  7. សាំយូអែល ទី ១ Chapter 28

Related Chapters & Readings

  1. ទំនុកដំកើង Chapter 18
  2. យ៉ូស្វេ Chapter 1
  3. និក្ខមនំ Chapter 30
  4. រ៉ូម Chapter 5
  5. អេសេគាល Chapter 42
  6. ពង្សាវតារក្សត្រ ទី ២ Chapter 20
  7. អេសេគាល Chapter 32
Share Your Love

Leave a Reply

Your email address will not be published. Required fields are marked *