Read សុភាសិត Chapter 30 Online
Read សុភាសិត Chapter 30 online from the Holy Bible. This chapter is part of the Book of សុភាសិត in the Old Testament. Browse every verse with easy chapter navigation, continue to the next chapter, or explore the complete Book of សុភាសិត and the Holy Bible online.
Choose a Chapter
សុភាសិត 30
ជំពូក 30
1. ពាក្យទាំងនេះ ជាពាក្យរបស់អេគើរ ជាកូនយ៉ាកេ គឺជាសេចក្ដីទំនាយដែលអ្នកនោះបានពោលដល់អ៊ីធាល គឺដល់អ៊ីធាល និងយូកាលផងថា___
2. ពិតប្រាកដជាខ្ញុំល្ងង់ជាងអស់ទាំងមនុស្ស ក៏ឥតមានយោបល់របស់មនុស្សដែរ
3. ខ្ញុំមិនបានរៀនឲ្យមានប្រាជ្ញាទេ ក៏គ្មានតម្រិះរបស់ព្រះដ៏បរិសុទ្ធផង។
4. តើអ្នកណាបានឡើងទៅឯស្ថានសួគ៌ រួចត្រឡប់ចុះមកវិញ តើអ្នកណាបានកើបប្រមូលខ្យល់ក្តាប់នៅដៃអាវ តើអ្នកណាបានដក់ក្របួចអស់ទាំងទឹក នៅក្នុងថ្នក់អាវរបស់ខ្លួន តើអ្នកណាបានប្រតិស្ឋានចុងផែនដីទាំងប៉ុន្មាន តើព្រះអង្គនោះមានព្រះនាមជាអ្វី ហើយព្រះរាជបុត្រារបស់ទ្រង់តើមានព្រះនាមជាអ្វី បើឯងដឹង ចូរប្រាប់មក។
5. គ្រប់ទាំងព្រះបន្ទូលនៃព្រះសុទ្ធតែបរិសុទ្ធ ទ្រង់ជាខែលដល់អស់អ្នកដែលពឹងជ្រកក្នុងទ្រង់
6. កុំឲ្យបន្ថែមបញ្ចូលក្នុងព្រះបន្ទូលទ្រង់ឡើយ ក្រែងទ្រង់បន្ទោសដល់ឯង ហើយឃើញថា ឯងជាមនុស្សភូតភរ។
7. ទូលបង្គំបានសូមសេចក្ដី២ប្រការពីទ្រង់ សូមកុំខាននឹងប្រទានសេចក្ដីទាំង២នោះដល់ទូលបង្គំ មុនដែលទូលបង្គំស្លាប់ឡើយ
8. គឺសូមកំចាត់សេចក្ដីភូតភរ និងពាក្យកុហកឲ្យឆ្ងាយពីទូលបង្គំទៅ ហើយសូមកុំឲ្យទូលបង្គំមានសេចក្ដីទាល់ក្រ ឬជាអ្នកមានដែរ សូមគ្រាន់តែចិញ្ចឹមទូលបង្គំដោយអាហារដែលត្រូវការប៉ុណ្ណោះ
9. ក្រែងទូលបង្គំបានឆ្អែត ហើយបោះបង់ចោលទ្រង់ដោយពាក្យថា ព្រះយេហូវ៉ាជាអ្នកណាហ្ន៎ ឬក្រែងទូលបង្គំមានសេចក្ដីទាល់ក្រ ហើយទៅជាលួចគេ ព្រមទាំងប្រើព្រះនាមនៃព្រះជាទីមើលងាយផង។
10. កុំឲ្យនិយាយបង្កាច់បាវបម្រើដល់ចៅហ្វាយវាឡើយ ក្រែងគេជេរឯង ហើយឯងជាប់មានទោសវិញ
11. មានសម័យ១ ដែលមនុស្សហ៊ានជេរដល់ឪពុកខ្លួន ហើយមិនឲ្យពរដល់ម្តាយផង
12. មានសម័យ១ ដែលមនុស្សមើលខ្លួនឯងស្មានថាបរិសុទ្ធ ប៉ុន្តែ គេមិនទាន់បានលាងជម្រះសេចក្ដីស្មោកគ្រោករបស់គេចេញនៅឡើយទេ
13. មានសម័យ១ ដែលមនុស្សមានឫកខ្ពស់យ៉ាងណាហ្ន៎ ហើយមានភ្នែកឆ្មើងឆ្មៃផង
14. មានសម័យ១ ដែលមនុស្សមានធ្មេញដូចជាដាវ ហើយមានថ្គាមដូចជាកាំបិត ដើម្បីខាំស៊ីមនុស្សទាល់ក្រឲ្យបាត់ចេញពីលើផែនដីទៅ ព្រមទាំងពួកកំសត់ទុគ៌តពីកណ្តាលចំណោមមនុស្សលោកផង។
15. ឈ្លើងមានកូនញី២ វាស្រែកថា ចូរឲ្យ ចូរឲ្យមកចុះ មានសេចក្ដី៣មុខ ដែលមិនចេះស្កប់ចិត្តឡើយក៏មាន៤ផង ដែលមិនចេះថា «ល្មម»នោះឡើយ
16. គឺស្ថានឃុំព្រលឹងមនុស្សស្លាប់១ ពោះស្ត្រីអារ១ ដីដែលមិនបានទឹកជោក១ ហើយនិងភ្លើងដែលមិនចេះថា«ល្មមហើយ»១ដែរ។
17. ឯភ្នែកដែលចំអកឲ្យឪពុក ហើយប្រមាថមើលងាយមិនស្តាប់បង្គាប់ម្តាយ នោះក្អែកនៅច្រកភ្នំនឹងចឹកភ្នែកនោះចេញ ហើយត្មាតនឹងជញ្ជែងស៊ីទៅ។
18. មានសេចក្ដី៣មុខ ដែលអស្ចារ្យហួសគំនិតខ្ញុំ អើក៏មាន៤ផង ដែលខ្ញុំរកស្គាល់មិនបាន
19. គឺជាដំណើររបស់ឥន្ទ្រីហើរនៅលើអាកាស១ ដំណើរនៃពស់លូននៅលើថ្ម១ ដំណើរនាវាបើកនៅកណ្តាលសមុទ្រ១ ហើយដំណើរមនុស្សកំលោះនៅចំពោះស្ត្រីក្រមុំ១។
20. ឯដំណើររបស់ស្រីសំផឹងរមែងយ៉ាងដូច្នេះ គឺវាស៊ីហើយជូតមាត់ រួចពោលថា ខ្ញុំគ្មានធ្វើបាបអ្វីសោះ។
21. មានសេចក្ដី៣មុខ ដែលធ្វើឲ្យផែនដីញ័រ ក៏មាន៤ផង ដែលផែនដីទ្រាំមិនបាន
22. គឺបាវបម្រើដែលបានឡើងធ្វើជាស្តេច១ មនុស្សឥតរបប ដែលបានអាហារបរិបូរ១
23. ស្ត្រីគួរខ្ពើមដែលយកប្ដីនោះ១ ហើយខ្ញុំស្រីដែលជាអ្នកស៊ីមរដកចៅហ្វាយវា១។
24. មានសត្វ៤យ៉ាង ដែលតូចទាបណាស់នៅលើផែនដី តែមានប្រាជ្ញាដ៏លើសលុប
25. គឺស្រមោច១ ជាពួកសត្វដែលមានកម្លាំងខ្សោយ តែវាតែងតែប្រមូលទុកអាហារនៅរដូវក្តៅ
26. ទន្សាយថ្ម១ ជាពួកសត្វមិនសូវមានកម្លាំងទេ តែវាតាំងលំនៅវានៅក្នុងរូងថ្ម
27. កណ្តូប១ ជាពួកសត្វឥតមានស្តេចទេ តែវាលើកគ្នាចេញទៅដោយហ្វូងៗ
28. ជីងចក់១ ជាសត្វដែលចាប់ដោយដៃបាន តែវានៅក្នុងដំណាក់ស្តេចផង។
29. មាន៣មុខ ដែលមានដំណើររុងរឿង ក៏មាន៤ផង ដែលមានដំណើរយ៉ាងល្អ
30. គឺជាសិង្ហ១ ជាសត្វខ្លាំងពូកែលើសជាងអស់ទាំងពួកសត្វ វាមិនព្រមចៀសផ្លូវដល់សត្វណាឡើយ
31. សេះចម្បាំង១ ពពែឈ្មោល១ហើយមហាក្សត្រ១ ជាអ្នកដែលគ្មានអ្នកណាហ៊ានលើកខ្លួនទាស់ទទឹងនឹងទ្រង់ឡើយ។
32. បើឯងបានប្រព្រឹត្តបែបចម្កួត ដោយលើកខ្លួនឡើង ឬបើឯងបានគិតគំនិតអាក្រក់ នោះចូរយកដៃខ្ទប់មាត់ចុះ
33. ដ្បិតការគ្រលុកទឹកដោះគោ នោះធ្វើឲ្យចេញជាខ្លាញ់ ហើយការដែលចាប់មួលច្រមុះ នោះធ្វើឲ្យចេញឈាមមក យ៉ាងនោះការចាក់រុកដោយក្រោធ ក៏នាំឲ្យមានការឈ្លោះប្រកែកគ្នាដែរ។
About សុភាសិត Chapter 30
Read សុភាសិត Chapter 30 online from the Holy Bible. This chapter is part of the Book of សុភាសិត in the Old Testament. Continue reading with the chapter navigation above or explore the complete book.
Book Information
Book: សុភាសិត
Chapter: 30
Testament: Old Testament
How to Read this Chapter
Use the Previous and Next Chapter buttons to continue reading សុភាសិត. You can also adjust the font size for comfortable reading and browse other books of the Bible using the navigation links.
More Resources
Continue Reading the Bible
Continue reading សុភាសិត Chapter 30 and explore every book, chapter and verse of the Holy Bible. Use the navigation links above and below to move through the Scriptures with ease.
Frequently Asked Questions
What is សុភាសិត Chapter 30?
សុភាសិត Chapter 30 is part of the Book of សុភាសិត in the Holy Bible.
Can I read this chapter online?
Yes. You can read the complete សុភាសិត Chapter 30 online for free with easy chapter navigation.
More Chapters from ព្រះគម្ពីរសញ្ញាចាស់
- ហូសេ Chapter 2
- ហូសេ Chapter 1
- ហូសេ Chapter 4
- ហូសេ Chapter 8
- ហូសេ Chapter 6
- សាស្តា Chapter 1
- ហូសេ Chapter 12
Explore More from សុភាសិត
- សុភាសិត Chapter 21
- សុភាសិត Chapter 6
- សុភាសិត Chapter 20
- សុភាសិត Chapter 15
- សុភាសិត Chapter 24
- សុភាសិត Chapter 17
- សុភាសិត Chapter 31