Read អេសាយ Chapter 25 Online
Read អេសាយ Chapter 25 online from the Holy Bible. This chapter is part of the Book of អេសាយ in the Old Testament. Browse every verse with easy chapter navigation, continue to the next chapter, or explore the complete Book of អេសាយ and the Holy Bible online.
Choose a Chapter
អេសាយ 25
ជំពូក 25
1. ឱព្រះយេហូវ៉ាអើយ ទ្រង់ជាព្រះនៃទូលបង្គំ ទូលបង្គំនឹងលើកតម្កើងទ្រង់ឡើង ទូលបង្គំនឹងសរសើរដល់ព្រះនាមទ្រង់ ពីព្រោះទ្រង់បានធ្វើការយ៉ាងអស្ចារ្យ គឺជាការដែលបានគិតសម្រេចនឹងធ្វើតាំងពីបុរាណមក ដោយសេចក្ដីស្មោះត្រង់ពិតប្រាកដ
2. ដ្បិតទ្រង់បានធ្វើឲ្យទីក្រុងទៅជាគំនរថ្ម ឲ្យទីក្រុងមានបន្ទាយទៅជាធារបំណែក ឲ្យទីមាំមួនរបស់សាសន៍ដទៃបានលែងធ្វើជាទីក្រុងរៀងតទៅ ហើយឥតមានអ្នកណាសង់ឡើងវិញឡើយ
3. ហេតុនោះនឹងមានសាសន៍១ដែលមានកម្លាំងខ្លាំង គេនឹងសរសើរតម្កើងទ្រង់ ទីក្រុងរបស់នគរគួរស្ញែងខ្លាចទាំងប៉ុន្មាន គេនឹងភ័យញ័រចំពោះទ្រង់
4. ដ្បិតទ្រង់បានធ្វើជាទីមាំមួនដល់មនុស្សកំសត់ទុគ៌ត ក្នុងគ្រាដែលមានទុក្ខលំបាក ជាទីជ្រកកោនឲ្យរួចពីព្យុះសង្ឃរាជាម្លប់បាំងកំដៅ ក្នុងកាលដែលខ្យល់គំហុករបស់ពួកគួរស្ញែងខ្លាច បានដូចជាមានព្យុះបក់ប៉ះនឹងជញ្ជាំង
5. ទ្រង់នឹងបន្ទាបសូររបស់ពួកសាសន៍ដទៃនោះ ដូចជាចំហាយក្តៅនៅកន្លែងហួតហែង ហើយដូចជាកំដៅបានអន់ថយដោយសារម្លប់ពពក នោះបទច្រៀងជ័យរបស់ពួកគួរស្ញែងខ្លាចនឹងត្រូវអន់ទៅដូច្នោះដែរ។
6. នៅលើភ្នំនេះ ព្រះយេហូវ៉ានៃពួកពលបរិវារទ្រង់នឹងចាត់ចែងជប់លៀងដល់គ្រប់ទាំងសាសន៍ ដោយម្ហូបមានឱជារសយ៉ាងវិសេស និងស្រាទំពាំងបាយជូរសំរាំង ជាម្ហូបយ៉ាងវិសេសដោយខួរឆ្អឹងជោក ហើយនិងស្រាទំពាំងបាយជូរសំរាំងយ៉ាងល្អ
7. នៅលើភ្នំនេះ ទ្រង់នឹងបំផ្លាញស្បៃដែលបាំងមុខគ្រប់ទាំងសាសន៍ ព្រមទាំងគំរបដែលគ្របលើសាសន៍ទាំងប៉ុន្មានផង
8. ទ្រង់នឹងបំផ្លាញសេចក្ដីស្លាប់ឲ្យសូន្យបាត់ទៅជាដរាប នោះព្រះអម្ចាស់យេហូវ៉ាទ្រង់នឹងជូតទឹកភ្នែកពីមុខមនុស្សទាំងអស់ ហើយទ្រង់នឹងដកសេចក្ដីត្មះតិះដៀលចំពោះរាស្ត្រទ្រង់ពីផែនដីទាំងមូលចេញ ដ្បិតព្រះយេហូវ៉ាទ្រង់បានមានព្រះបន្ទូលដូច្នេះហើយ។
9. នៅគ្រានោះ គេនឹងពោលថា មើល នេះគឺជាព្រះនៃយើងរាល់គ្នា យើងបានរង់ចាំទ្រង់ ហើយទ្រង់នឹងជួយសង្គ្រោះយើង នេះគឺជាព្រះយេហូវ៉ាហើយ យើងបានរង់ចាំទ្រង់ យើងនឹងមានចិត្តរីករាយ ហើយត្រេកអរ ដោយសេចក្ដីសង្គ្រោះរបស់ទ្រង់
10. ដ្បិតព្រះហស្តនៃព្រះយេហូវ៉ានឹងសណ្ឋិតនៅលើភ្នំនេះ ឯសាសន៍ម៉ូអាប់នឹងត្រូវជាន់ឈ្លីនៅក្នុងស្រុករបស់គេ ដូចជាចំបើងដែលត្រូវជាន់ឈ្លីនៅគំនរអាចម៍ដែរ
11. ហើយគេនឹងកាងដៃនៅកណ្តាលស្រុកគេ ដូចជាអ្នកដែលកាងដៃហែលទឹក ប៉ុន្តែ ទ្រង់នឹងបន្ទាបសេចក្ដីអំនួតរបស់គេ ព្រមទាំងកលឧបាយរបស់ដៃគេដែរ
12. ឯបន្ទាយយ៉ាងខ្ពស់នៅលើកំផែងឯង នោះទ្រង់បានរំលំចុះមកដល់ដីវិញ គឺនៅក្នុងធូលីដីផង។
About អេសាយ Chapter 25
Read អេសាយ Chapter 25 online from the Holy Bible. This chapter is part of the Book of អេសាយ in the Old Testament. Continue reading with the chapter navigation above or explore the complete book.
Book Information
Book: អេសាយ
Chapter: 25
Testament: Old Testament
How to Read this Chapter
Use the Previous and Next Chapter buttons to continue reading អេសាយ. You can also adjust the font size for comfortable reading and browse other books of the Bible using the navigation links.
More Resources
Continue Reading the Bible
Continue reading អេសាយ Chapter 25 and explore every book, chapter and verse of the Holy Bible. Use the navigation links above and below to move through the Scriptures with ease.
Frequently Asked Questions
What is អេសាយ Chapter 25?
អេសាយ Chapter 25 is part of the Book of អេសាយ in the Holy Bible.
Can I read this chapter online?
Yes. You can read the complete អេសាយ Chapter 25 online for free with easy chapter navigation.
More Chapters from ព្រះគម្ពីរសញ្ញាចាស់
- ហូសេ Chapter 2
- ហូសេ Chapter 1
- ហូសេ Chapter 4
- សាស្តា Chapter 1
- ហូសេ Chapter 10
- ហូសេ Chapter 8
- ហូសេ Chapter 6
Explore More from អេសាយ
- អេសាយ Chapter 3
- អេសាយ Chapter 7
- អេសាយ Chapter 35
- អេសាយ Chapter 58
- អេសាយ Chapter 24
- អេសាយ Chapter 6
- អេសាយ Chapter 52