Read របាក្សត្រ ទី ២ Chapter 7 Online
Read របាក្សត្រ ទី ២ Chapter 7 online from the Holy Bible. This chapter is part of the Book of របាក្សត្រ ទី ២ in the Old Testament. Browse every verse with easy chapter navigation, continue to the next chapter, or explore the complete Book of របាក្សត្រ ទី ២ and the Holy Bible online.
Choose a Chapter
របាក្សត្រ ទី ២ 7
ជំពូក 7
1. កាលសាឡូម៉ូនបានអធិស្ឋានស្រេចហើយ នោះភ្លើងក៏ចុះពីលើមេឃ មកបញ្ឆេះតង្វាយដុត និងយញ្ញបូជាទាំងប៉ុន្មានទៅ ហើយព្រះវិហារបានពេញដោយសិរីល្អនៃព្រះយេហូវ៉ា
2. ពួកសង្ឃចូលទៅក្នុងព្រះវិហារនៃព្រះយេហូវ៉ាមិនបាន ដោយព្រោះសិរីល្អនៃព្រះយេហូវ៉ា នៅពេញក្នុងព្រះវិហារនោះ
3. ឯពួកកូនចៅអ៊ីស្រាអែលទាំងអស់គ្នាគេក៏មើលឃើញ ក្នុងកាលដែលភ្លើងចុះមក និងសិរីល្អនៃទ្រង់បាននៅលើព្រះវិហារដែរ ហើយគេឱនខ្លួនក្រាបចុះផ្កាប់មុខដល់ដី ថ្វាយបង្គំនៅទីក្រាលថ្ម ព្រមទាំងអរព្រះគុណដល់ព្រះយេហូវ៉ាថា ទ្រង់ប្រកបដោយករុណាគុណ ឯសេចក្ដីសប្បុរសរបស់ទ្រង់ ក៏នៅអស់កល្បជានិច្ច។
4. រួចមក ស្តេច និងបណ្តាជនទាំងឡាយ ក៏ថ្វាយយញ្ញបូជានៅចំពោះព្រះយេហូវ៉ា
5. ស្តេចសាឡូម៉ូនទ្រង់ថ្វាយយញ្ញបូជា ជាគោ២ម៉ឺន២ពាន់ និងចៀម១សែន២ម៉ឺន គឺយ៉ាងនោះដែលស្តេច និងពួកជនបានធ្វើបុណ្យឆ្លងព្រះវិហារនៃព្រះ
6. ឯពួកសង្ឃ គេឈរនៅទីតាមដំណែងរបស់គេរៀងខ្លួន ព្រមទាំងពួកលេវីដែរ គេកាន់ប្រដាប់ភ្លេងនៃព្រះយេហូវ៉ា ដែលស្តេចដាវីឌបានធ្វើសម្រាប់នឹងអរព្រះគុណដល់ព្រះយេហូវ៉ា ក្នុងកាលដែលដាវីឌបានសរសើរ ដោយសារពួកនោះថា សេចក្ដីសប្បុរសនៃទ្រង់នៅអស់កល្បជានិច្ច ពួកសង្ឃក៏ផ្លុំត្រែឡើងនៅមុខគេ ហើយពួកអ៊ីស្រាអែលទាំងអស់ក៏ឈរនៅ
7. សាឡូម៉ូនទ្រង់ញែកកន្លែងកណ្តាលទីលាន ដែលនៅមុខព្រះវិហារនៃព្រះយេហូវ៉ាចេញជាបរិសុទ្ធ ដ្បិតគឺនៅទីនោះហើយ ដែលទ្រង់ថ្វាយតង្វាយដុតទាំងប៉ុន្មាន ព្រមទាំងខ្លាញ់តង្វាយមេត្រីផង ពីព្រោះអាសនៈលង្ហិនដែលសាឡូម៉ូនបានធ្វើនោះ មិនល្មមនឹងទទួលអស់ទាំងតង្វាយដុត តង្វាយម្សៅ និងខ្លាញ់ផងបានទេ។
8. នៅគ្រានោះ សាឡូម៉ូន និងពួកអ៊ីស្រាអែលទាំងអស់គ្នា បានធ្វើបុណ្យ អស់៧ថ្ងៃ ជាជំនុំយ៉ាងធំ ដែលមូលមក ចាប់តាំងពីទ្វារចូលស្រុកហាម៉ាត រហូតដល់ជ្រោះស្រុកអេស៊ីព្ទ
9. នៅថ្ងៃទី៨ គេក៏ប្រជុំជាជំនុំមុតមាំ ពីព្រោះគេធ្វើបុណ្យឆ្លងអាសនៈអស់៧ថ្ងៃ និងបុណ្យនោះ៧ថ្ងៃទៀត
10. រួចដល់ថ្ងៃទី២៣ខែអស្សុជ ទ្រង់ឲ្យពួកជនវិលទៅឯទីលំនៅរបស់គេវិញ ដោយរីករាយសប្បាយ ហើយមានចិត្តត្រេកអរ ដោយព្រោះសេចក្ដីសប្បុរស ដែលព្រះយេហូវ៉ាបានប្រោសដល់ដាវីឌ ហើយដល់សាឡូម៉ូន និងអ៊ីស្រាអែលជារាស្ត្ររបស់ទ្រង់។
11. ដូច្នេះ សាឡូម៉ូនបានស្អាងព្រះវិហារនៃព្រះយេហូវ៉ា និងដំណាក់ស្តេចរួចជាស្រេច ហើយរបស់ទាំងប៉ុន្មានដែលសាឡូម៉ូនមានព្រះទ័យចង់ធ្វើ ក្នុងព្រះវិហារនៃព្រះយេហូវ៉ា ហើយក្នុងដំណាក់របស់ទ្រង់ នោះក៏ធ្វើកើតទាំងអស់
12. រួចមក ព្រះយេហូវ៉ាទ្រង់លេចមកឯសាឡូម៉ូននៅវេលាយប់ មានព្រះបន្ទូលថា អញបានទទួលសេចក្ដីអធិស្ឋានរបស់ឯងហើយ ក៏បានរើសទីនេះ ទុកជាទីសម្រាប់អញ ឲ្យបានជាទីថ្វាយយញ្ញបូជា
13. បើកាលណាអញបិទមេឃមិនឲ្យភ្លៀងធ្លាក់ចុះ ឬបើអញបង្គាប់កណ្តូបឲ្យស៊ីបំផ្លាញស្រុក ឬឲ្យមានអាសន្នរោគកើតឡើងក្នុងពួករាស្ត្រអញ
14. នោះបើរាស្ត្រអញ ដែលបានហៅតាមឈ្មោះអញ គេបន្ទាបខ្លួន ហើយអធិស្ឋានរកមុខអញ ព្រមទាំងងាកបែរចេញពីផ្លូវអាក្រក់របស់គេ នោះអញនឹងស្តាប់ពីលើស្ថានសួគ៌ ហើយនិងអត់ទោសអំពើបាបរបស់គេ ទាំងមើលស្រុកគេឲ្យជាផង
15. ឥឡូវនេះ ភ្នែកអញនឹងនៅតែបើក ហើយត្រចៀកអញនឹងនៅតែផ្ទៀងស្តាប់សេចក្ដីដែលគេអធិស្ឋាននៅទីនេះ
16. ដ្បិតឥឡូវនេះ អញបានរើសព្រះវិហារនេះ ហើយញែកចេញជាបរិសុទ្ធ ដើម្បីឲ្យឈ្មោះអញបានតាំងនៅទីនេះជាដរាបទៅ ឯភ្នែក និងចិត្តអញ ក៏នឹងនៅទីនេះជានិច្ច
17. ចំណែកឯង បើសិនជាដើរនៅមុខអញ ដូចជាដាវីឌ ជាឪពុកឯង ព្រមទាំងធ្វើតាមគ្រប់ទាំងសេចក្ដីដែលអញបានបង្គាប់ឯង ហើយរក្សាបញ្ញត្ត និងក្រឹត្យក្រមទាំងប៉ុន្មានរបស់អញ
18. នោះអញនឹងតាំងរាជ្យនៃនគរឯង ឲ្យខ្ជាប់ខ្ជួនឡើង ដូចជាអញបានតាំងសញ្ញានឹងដាវីឌ ជាឪពុកឯងថា នឹងមិនដែលខានមានពូជឯងគ្រប់គ្រងលើអ៊ីស្រាអែលឡើយ
19. ប៉ុន្តែ បើឯងរាល់គ្នាងាកបែរចេញ ហើយបោះបង់ចោលបញ្ញត្ត និងក្រឹត្យក្រមទាំងប៉ុន្មាន ដែលអញបានដាក់សំញែងនៅមុខឯងរាល់គ្នា ទៅគោរពប្រតិបត្តិថ្វាយបង្គំដល់ព្រះដទៃវិញ
20. នោះអញនឹងរំលើងគេ ចេញពីស្រុកដែលអញបានឲ្យដល់គេ រួចព្រះវិហារនេះ ដែលអញបានញែកជាបរិសុទ្ធ ទុកសម្រាប់ឈ្មោះអញ នោះអញនឹងបោះបង់ចោលពីភ្នែកអញចេញ ឲ្យបានត្រឡប់ជាទីប្រៀបផ្ទឹម ហើយជាទីត្មះតិះដៀល នៅក្នុងសាសន៍ដទៃទាំងអស់
21. ហើយព្រះវិហារនេះដែលខ្ពស់ទាំងម៉្លេះ នោះអស់អ្នកណាដែលដើរតាមនេះ នឹងមានសេចក្ដីប្លែកក្នុងចិត្តថា ហេតុអ្វីបានជាព្រះយេហូវ៉ាប្រព្រឹត្តនឹងស្រុកនេះ ហើយនិងព្រះវិហារនេះយ៉ាងដូច្នេះ
22. គេនឹងឆ្លើយឡើងថា គឺដោយព្រោះគេបានបោះបង់ចោលព្រះយេហូវ៉ាជាព្រះនៃពួកអយ្យកោគេ ដែលទ្រង់បាននាំគេចេញពីស្រុកអេស៊ីព្ទមក ហើយបានទៅចាប់កាន់តាមព្រះដទៃ ព្រមទាំងថ្វាយបង្គំ ហើយគោរពប្រតិបត្តិដល់ព្រះទាំងនោះផង ហេតុនោះបានជាទ្រង់បណ្តាលឲ្យសេចក្ដីអាក្រក់ទាំងនេះកើតឡើងដល់គេ។
About របាក្សត្រ ទី ២ Chapter 7
Read របាក្សត្រ ទី ២ Chapter 7 online from the Holy Bible. This chapter is part of the Book of របាក្សត្រ ទី ២ in the Old Testament. Continue reading with the chapter navigation above or explore the complete book.
Book Information
Book: របាក្សត្រ ទី ២
Chapter: 7
Testament: Old Testament
How to Read this Chapter
Use the Previous and Next Chapter buttons to continue reading របាក្សត្រ ទី ២. You can also adjust the font size for comfortable reading and browse other books of the Bible using the navigation links.
More Resources
Continue Reading the Bible
Continue reading របាក្សត្រ ទី ២ Chapter 7 and explore every book, chapter and verse of the Holy Bible. Use the navigation links above and below to move through the Scriptures with ease.
Frequently Asked Questions
What is របាក្សត្រ ទី ២ Chapter 7?
របាក្សត្រ ទី ២ Chapter 7 is part of the Book of របាក្សត្រ ទី ២ in the Holy Bible.
Can I read this chapter online?
Yes. You can read the complete របាក្សត្រ ទី ២ Chapter 7 online for free with easy chapter navigation.
More Chapters from ព្រះគម្ពីរសញ្ញាចាស់
- ហូសេ Chapter 2
- ហូសេ Chapter 1
- ហូសេ Chapter 4
- សាស្តា Chapter 1
- ហូសេ Chapter 10
- ហូសេ Chapter 8
- ហូសេ Chapter 6
Explore More from របាក្សត្រ ទី ២
- របាក្សត្រ ទី ២ Chapter 32
- របាក្សត្រ ទី ២ Chapter 23
- របាក្សត្រ ទី ២ Chapter 27
- របាក្សត្រ ទី ២ Chapter 10
- របាក្សត្រ ទី ២ Chapter 13
- របាក្សត្រ ទី ២ Chapter 11
- របាក្សត្រ ទី ២ Chapter 17