Read ធីម៉ូថេ ទី ១ Chapter 4 Online
Read ធីម៉ូថេ ទី ១ Chapter 4 online from the Holy Bible. This chapter is part of the Book of ធីម៉ូថេ ទី ១ in the New Testament. Browse every verse with easy chapter navigation, continue to the next chapter, or explore the complete Book of ធីម៉ូថេ ទី ១ and the Holy Bible online.
Choose a Chapter
ធីម៉ូថេ ទី ១ 4
ជំពូក 4
1. តែព្រះវិញ្ញាណទ្រង់មានព្រះបន្ទូលយ៉ាងជាក់ច្បាស់ថា នៅគ្រាជាន់ក្រោយបង្អស់ អ្នកខ្លះនឹងលាចាកចេញពីសេចក្ដីជំនឿ ដោយស្តាប់តាមវិញ្ញាណបញ្ឆោត និងសេចក្ដីបង្រៀនរបស់ពួកអារក្ស
2. ដោយសារពុតមាយារបស់ពួកអ្នក ដែលពោលតែពាក្យកុហក ទាំងមានបញ្ញាចិត្តរលាក
3. ព្រមទាំងហាមប្រាមមិនឲ្យយកប្ដីប្រពន្ធ ហើយឲ្យត្រូវតមអាហារ ដែលព្រះបានបង្កើតមក សម្រាប់ពួកអ្នកជឿ និងពួកអ្នកដែលស្គាល់សេចក្ដីពិត ឲ្យបានទទួលដោយអរព្រះគុណ
4. ដ្បិតសត្វទាំងអស់ដែលព្រះទ្រង់បង្កើតមក នោះសុទ្ធតែល្អ ហើយមិនត្រូវចោល១ឡើយ ឲ្យគ្រាន់តែទទួលដោយអរព្រះគុណប៉ុណ្ណោះ
5. ដ្បិតបានញែកជាបរិសុទ្ធ ដោយសារព្រះបន្ទូល ហើយសេចក្ដីអធិស្ឋាន។
6. បើអ្នកសម្ដែងសេចក្ដីទាំងនេះ ដល់ពួកបងប្អូនឲ្យស្គាល់ នោះអ្នកនឹងធ្វើជាជំនួយយ៉ាងល្អរបស់ព្រះយេស៊ូវគ្រីស្ទ ដែលព្រះបន្ទូលនៃសេចក្ដីជំនឿ និងសេចក្ដីបង្រៀនដ៏ល្អបានចិញ្ចឹមអ្នក ដោយអ្នកបានកាន់តាមស្មោះចំពោះមែន
7. កុំឲ្យព្រមស្តាប់អស់ទាំងរឿងល្បែងរបស់ស្រីចាស់ៗឡើយ ចូរបង្ហាត់ខ្លួនខាងឯសេចក្ដីគោរពប្រតិបត្តិដល់ព្រះវិញ
8. ដ្បិតការបង្ហាត់ខ្លួនប្រាណ នោះមានប្រយោជន៍តែបន្តិចទេ តែសេចក្ដីគោរពប្រតិបត្តិដល់ព្រះ នោះទើបមានប្រយោជន៍គ្រប់ជំពូកវិញ ក៏មានសេចក្ដីសន្យាឲ្យបានជីវិតនៅជាន់ឥឡូវនេះ ហើយទៅខាងនាយផង
9. ពាក្យនេះគួរជឿ ហើយគួរទទួលគ្រប់យ៉ាង
10. ដ្បិតគឺដោយហេតុនោះបានជាយើងខ្ញុំខំធ្វើការ ទាំងត្រូវគេត្មះតិះដៀល ពីព្រោះយើងខ្ញុំមានសេចក្ដីសង្ឃឹម ដល់ព្រះដ៏មានព្រះជន្មរស់ ដែលទ្រង់ជាព្រះអង្គសង្រ្គោះនៃមនុស្សទាំងឡាយ មានមនុស្សដែលជឿជាដើម
11. ចូរផ្តាំគេពីសេចក្ដីទាំងនេះ ហើយបង្ហាត់បង្រៀនចុះ
12. កុំឲ្យអ្នកណាមើលងាយអ្នក ដោយព្រោះនៅក្មេងនោះឡើយ ចូរធ្វើជាគំរូដល់ពួកអ្នកជឿ ដោយពាក្យសំដី កិរិយាប្រព្រឹត្ត សេចក្ដីស្រឡាញ់ សេចក្ដីជំនឿ និងសេចក្ដីបរិសុទ្ធ
13. ចូរឧស្សាហ៍មើលគម្ពីរ ហើយទូន្មាន និងបង្រៀនគេ ដរាបដល់ខ្ញុំមក
14. កុំឲ្យធ្វេសនឹងអំណោយទាន ដែលសណ្ឋិតលើអ្នក ដែលបានប្រទានមកអ្នកដោយសេចក្ដីទំនាយ ក្នុងកាលដែលពួកចាស់ទុំបានដាក់ដៃលើអ្នកឡើយ
15. ចូរឧស្សាហ៍ប្រព្រឹត្តតាមសេចក្ដីទាំងនេះ ហើយកាន់ខ្ជាប់ផង ដើម្បីឲ្យមនុស្សទាំងឡាយបានឃើញសេចក្ដីជំនឿរបស់អ្នក
16. ចូរប្រុងប្រយ័តនឹងខ្លួនអ្នក ហើយនិងសេចក្ដីបង្រៀន ចូរកាន់ខ្ជាប់តាមសេចក្ដីទាំងនេះ ដ្បិតដែលធ្វើដូច្នោះ នោះអ្នកនឹងសង្គ្រោះខ្លួនអ្នកបាន ព្រមទាំងពួកអ្នកដែលស្តាប់អ្នកផង។
About ធីម៉ូថេ ទី ១ Chapter 4
Read ធីម៉ូថេ ទី ១ Chapter 4 online from the Holy Bible. This chapter is part of the Book of ធីម៉ូថេ ទី ១ in the New Testament. Continue reading with the chapter navigation above or explore the complete book.
Book Information
Book: ធីម៉ូថេ ទី ១
Chapter: 4
Testament: New Testament
How to Read this Chapter
Use the Previous and Next Chapter buttons to continue reading ធីម៉ូថេ ទី ១. You can also adjust the font size for comfortable reading and browse other books of the Bible using the navigation links.
More Resources
Continue Reading the Bible
Continue reading ធីម៉ូថេ ទី ១ Chapter 4 and explore every book, chapter and verse of the Holy Bible. Use the navigation links above and below to move through the Scriptures with ease.
Frequently Asked Questions
What is ធីម៉ូថេ ទី ១ Chapter 4?
ធីម៉ូថេ ទី ១ Chapter 4 is part of the Book of ធីម៉ូថេ ទី ១ in the Holy Bible.
Can I read this chapter online?
Yes. You can read the complete ធីម៉ូថេ ទី ១ Chapter 4 online for free with easy chapter navigation.
More Chapters from ធីម៉ូថេ-ទី-១
- ធីម៉ូថេ ទី ១ Chapter 6
- ធីម៉ូថេ ទី ១ Chapter 1
- ធីម៉ូថេ ទី ១ Chapter 5
- ធីម៉ូថេ ទី ១ Chapter 3
- ធីម៉ូថេ ទី ១ Chapter 2
Explore More from ព្រះគម្ពីរសញ្ញាថ្មី
- ម៉ាថាយ Chapter 18
- កិច្ចការ Chapter 26
- កូឡូស Chapter 1
- ម៉ាថាយ Chapter 28
- លូកា Chapter 14
- កូរិនថូសទី ១ Chapter 14
- ធីម៉ូថេ ទី ២ Chapter 3