ជនគណនា Chapter 10

For English

Read ជនគណនា Chapter 10 Online

Read ជនគណនា Chapter 10 online from the Holy Bible. This chapter is part of the Book of ជនគណនា in the Old Testament. Browse every verse with easy chapter navigation, continue to the next chapter, or explore the complete Book of ជនគណនា and the Holy Bible online.

Choose a Chapter

ជនគណនា 10

ជំពូក 10

1. ព្រះ‌យេហូវ៉ា​ទ្រង់​បង្គាប់​ដល់​ម៉ូសេ​ថា

2. ចូរ​យក​ប្រាក់​មក​ផែ ធ្វើ​ជា​ត្រែ​២​សម្រាប់​ឯង ត្រូវ​ប្រើ​ត្រែ​នោះ​សម្រាប់​នឹង​ផ្លុំ​ហៅ​ពួក​ជំនុំ​ឲ្យ​មូល​គ្នា ហើយ​និង​សម្រាប់​ឲ្យ​បណ្តា‌ជន​ធ្វើ​ដំណើរ​ទៅ

3. កាល​ណា​គេ​ផ្លុំ​ឡើង នោះ​ពួក​ជំនុំ​ទាំង​អស់​គ្នា​ត្រូវ​ប្រជុំ​មក​ឯ​ឯង ត្រង់​មាត់​ទ្វារ​ត្រសាល​ជំនុំ

4. បើ​ផ្លុំ​តែ​ម្តង នោះ​ពួក​ដែល​ជា​កំពូល គឺ​ជា​ពួក​មេ​លើ​សាសន៍​អ៊ីស្រា‌អែល​ទាំង​ប៉ុន្មាន ត្រូវ​ប្រជុំ​គ្នា​មក​ឯ​ឯង

5. កាល​ណា​ផ្លុំ​ដោយ​សំឡេង​រន្ថាន់​១​ដង នោះ​ពួក​ដែល​ដំឡើង​ត្រសាល​ខាង​កើត​ត្រូវ​ចេញ​ដំណើរ​ទៅ

6. ហើយ​កាល​ណា​ផ្លុំ​ដោយ​សំឡេង​រន្ថាន់​ម្តង​ទៀត នោះ​ពួក​ដែល​ដំឡើង​ត្រសាល​នៅ​ខាង​ត្បូង ត្រូវ​ចេញ​ដំណើរ​ទៅ ត្រូវ​ផ្លុំ​ឲ្យ​មាន​សំឡេង​រន្ថាន់ ដើម្បី​ឲ្យ​គេ​ធ្វើ​ដំណើរ​ទៅ​ដូច្នេះ

7. តែ​កាល​ណា​ត្រូវ​ប្រជុំ​ពួក​ជំនុំ នោះ​ត្រូវ​ផ្លុំ​ដែរ តែ​ឥត​មាន​សំឡេង​រន្ថាន់​ទេ

8. ត្រូវ​ឲ្យ​ពួក​កូន​ចៅ​អើរ៉ុន​ដ៏​ជា​ពួក​សង្ឃ​ផ្លុំ​ត្រែ​នោះ ហើយ​ត្រែ​នោះ​ឯង​ជា​បញ្ញត្ត​ច្បាប់​ដល់​ឯង​រាល់​គ្នា នៅ​អស់​កល្ប‌ជានិច្ច គ្រប់​ទាំង​តំណ​ត​ទៅ

9. បើ​កាល​ណា​ឯង​រាល់​គ្នា​ចេញ​ទៅ​ច្បាំង​នឹង​ពួក​ខ្មាំង​សត្រូវ ដែល​មក​សង្កត់‌សង្កិន​ក្នុង​ស្រុក​របស់​ឯង នោះ​ត្រូវ​ផ្លុំ​ត្រែ​ឲ្យ​មាន​សំឡេង​ស្លន់ ទើប​នឹង​មាន​សេចក្ដី​នឹក​រឭក​ពី​ឯង​រាល់​គ្នា នៅ​ចំពោះ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង ហើយ​និង​មាន​សេចក្ដី​សង្គ្រោះ ឲ្យ​ឯង​រាល់​គ្នា​រួច​ពី​ខ្មាំង​សត្រូវ​ចេញ

10. រីឯ​នៅ​ថ្ងៃ​អំណរ និង​នៅ​ថ្ងៃ​បុណ្យ​ដ៏​មុត‌មាំ​របស់​ឯង​រាល់​គ្នា ហើយ​នៅ​ថ្ងៃ​ចូល​ខែ នោះ​ឯង​ត្រូវ​ផ្លុំ​ត្រែ​ពី​លើ​តង្វាយ​ដុត និង​យញ្ញ‌បូជា នៃ​តង្វាយ​មេត្រី​របស់​ឯង នោះ​នឹង​មាន​សេចក្ដី​រំឭក​ដល់​ឯង​រាល់​គ្នា នៅ​ចំពោះ​ព្រះ​នៃ​ឯង អញ​នេះ​ហើយ គឺ​យេហូវ៉ា ជា​ព្រះ​នៃ​ឯង។

11. ដល់​ថ្ងៃ​២០ ខែ​ពិសាខ ក្នុង​ឆ្នាំ​ទី​២ នោះ​ពពក​ក៏​ឡើង​ផុត​ពី​រោង​ឧបោសថ​ផង​សេចក្ដី​បន្ទាល់

12. រួច​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​ក៏​ធ្វើ​ដំណើរ​ចេញ​ពី​ទី​រហោ‌ស្ថាន​ស៊ី‌ណាយ ដើរ​ទៅ​តាម​របៀប​ដែល​គេ​ដើរ​មុន​ក្រោយ ហើយ​ពពក​ក៏​ឈប់​នៅ​ទី​រហោ‌ស្ថាន​ប៉ារ៉ាន

13. នៅ​ជាន់​មុន​ដំបូង​នោះ គេ​ចេញ​ដំណើរ​ទៅ​តាម​បង្គាប់​ព្រះ‌យេហូវ៉ា ដោយ‌សារ​ម៉ូសេ

14. ឯ​ទី​១ នោះ​មាន​ទង់‌ជ័យ​នៃ​ទី​ដំឡើង​ត្រសាល​របស់​ពួក​កូន​ចៅ​យូដា នាំ​គ្នា​ចេញ​ទៅ​តាម​ពួក​កង​គេ មាន​ណាសូន ជា​កូន​អ័មី‌ន៉ាដាប់​ត្រួត​លើ​ពួក​កង​គេ

15. ហើយ​នេថា‌នេល​ជា​កូន​ស៊ូហារ ត្រួត​លើ​ពួក​កង​របស់​ពូជ​អំបូរ​កូន​ចៅ​អ៊ីសាខារ

16. និង​អេលាប ជា​កូន​ហេល៉ូន ត្រួត​លើ​ពួក​កង​នៃ​ពូជ​អំបូរ​កូន​ចៅ​សាប់‌យូល៉ូន

17. នោះ​បាន​រុះ​រោង​ឧបោសថ ហើយ​ពួក​កូន​ចៅ​គើសុន និង​ពួក​កូន​ចៅ​ម្រ៉ារី ក៏​ចេញ​ទៅ​ទាំង​លី‌សែង​រោង​នោះ

18. បន្ទាប់​មក មាន​ទង់‌ជ័យ​របស់​ទី​ដំឡើង​ត្រសាល​នៃ​ពួក​កូន​ចៅ​រូបេន នាំ​គ្នា​ចេញ​ទៅ​តាម​ពួក​កង​គេ មាន​អេលី‌ស៊ើរ ជា​កូន​សេដេ‌អ៊ើរ​ត្រួត​លើ​ពួក​កង​គេ

19. ហើយ​ស៊្លូមាល​ជា​កូន​ស៊ូរី‌សាដាយ​ត្រួត​លើ​ពួក​កង​របស់​ពូជ​អំបូរ​កូន​ចៅ​ស៊ីម្មាន

20. និង​អេលា‌សាប់ ជា​កូន​ដេហ៊ូអែល ត្រួត​លើ​ពួក​កង​របស់​ពូជ​អំបូរ​កូន​ចៅ​កាឌ់

21. រួច​មក ពួក​កេហាត់​ក៏​ចេញ​ទៅ​ទាំង​លី‌សែង​ទី​បរិសុទ្ធ ហើយ​ពួក​មុន​នោះ​ក៏​ដំឡើង​រោង​ឧបោសថ​ឲ្យ​ទាន់​គេ​មក​ដល់

22. រួច​មាន​ទង់‌ជ័យ​ទី​ដំឡើង​ត្រសាល​នៃ​ពួក​កូន​ចៅ​អេប្រា‌អិម នាំ​គ្នា​ចេញ​ទៅ តាម​ពួក​កង​គេ មាន​អេលី‌សាម៉ា ជា​កូន​អាំមីហ៊ូត ត្រួត​លើ​ពួក​កង​គេ

23. ហើយ​កាម៉ា‌លាល ជា​កូន​ផ្តាស៊ើរ ត្រួត​លើ​ពួក​កង​របស់​ពូជ​អំបូរ​កូន​ចៅ​ម៉ាន៉ាសេ

24. និង​អ័ប៊ីដាន ជា​កូន​គីដា‌ហូនី ត្រួត​លើ​ពួក​កង​របស់​ពូជ​អំបូរ​កូន​ចៅ​បេន‌យ៉ាមីន

25. រួច​មាន​ទង់‌ជ័យ​របស់​ទី​ដំឡើង​ត្រសាល​នៃ​ពួក​កូន​ចៅ​ដាន់ នាំ​គ្នា​ចេញ​ទៅ​តាម​ពួក​កង​គេ មាន​អ័ហ៊ី‌យេ‌ស៊ើរ ជា​កូន​អាំមី‌សា‌ដាយ ត្រួត​លើ​ពួក​កង​គេ​ជា​ខាង​ក្រោយ​បង្អស់

26. ហើយ​ប៉ាគី‌ហ៊ាល ជា​កូន​អុក្រាន​ត្រួត​លើ​ពួក​កង​របស់​ពូជ​អំបូរ​កូន​ចៅ​អេស៊ើរ

27. និង​អ័ហ៊ីរ៉ា ជា​កូន​អេណាន់ ត្រួត​លើ​ពួក​កង របស់​ពូជ​អំបូរ​កូន​ចៅ​ណែប‌ថាលី

28. គឺ​យ៉ាង​នេះ​ហើយ​ដែល​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​តែង​ធ្វើ​ដំណើរ​ទៅ គេ​ចេញ​ដើរ​ទៅ​តាម​ពួក​កង​គេ​រៀង​ខ្លួន។

29. រីឯ​ម៉ូសេ​លោក​ជម្រាប​ហូបាប់ កូន​រេហួល សាសន៍​ម៉ាឌាន ដែល​ជា​ឪពុក​ក្មេក​លោក​ថា យើង​ខ្ញុំ​ធ្វើ​ដំណើរ​ទៅ​ឯ​កន្លែង ដែល​ព្រះ‌យេហូវ៉ា​បាន​មាន​ព្រះ‌បន្ទូល​ថា អញ​នឹង​ឲ្យ​ស្រុក​នេះ​ដល់​ឯង​រាល់​គ្នា ដូច្នេះ សូម​អញ្ជើញ​ទៅ​ជា​មួយ​នឹង​យើង​ខ្ញុំ​ចុះ នោះ​នឹង​មាន​ប្រយោជន៍​ដល់​លោក​ឪពុក ដ្បិត​ព្រះ‌យេហូវ៉ា​បាន​មាន​ព្រះ‌បន្ទូល​សេចក្ដី​យ៉ាង​ល្អ ពី​ដំណើរ​សាសន៍​អ៊ីស្រា‌អែល

30. តែ​លោក​ឆ្លើយ​ថា អញ​មិន​ទៅ​ទេ អញ​នឹង​ត្រឡប់​ទៅ​ឯ​ស្រុក​អញ​វិញ ដើម្បី​នៅ​ជា​មួយ​នឹង​ញាតិ‌សន្តាន​របស់​អញ

31. តែ​ម៉ូសេ​អង្វរ​ថា សូម​កុំ​ឲ្យ​លោក​ឪពុក​ចោល​យើង​ខ្ញុំ​ឡើយ ដ្បិត​លោក​ជា​អ្នក​ស្គាល់​អស់​ទាំង​ទី​កន្លែង ដែល​យើង​ខ្ញុំ​ត្រូវ​ដំឡើង​ត្រសាល នៅ​ក្នុង​ទី​រហោ‌ស្ថាន​នេះ ដូច្នេះ លោក​នឹង​បាន​ដូច​ជា​ភ្នែក​ដល់​យើង​ខ្ញុំ

32. បើ‌សិន​លោក​អញ្ជើញ​ទៅ​ជា​មួយ​នឹង​យើង​ខ្ញុំ នោះ​ការ​ល្អ​អ្វី​ដែល​ព្រះ‌យេហូវ៉ា​នឹង​ប្រោស​ដល់​យើង​ខ្ញុំ​យ៉ាង​ណា នោះ​យើង​ខ្ញុំ​ក៏​ផ្តល់​ជូន​លោក​យ៉ាង​នោះ​ដែរ។

33. គេ​ក៏​ចេញ​ពី​ភ្នំ​នៃ​ព្រះ‌យេហូវ៉ា ធ្វើ​ដំណើរ​ទៅ​អស់​៣​ថ្ងៃ ហើយ​ហឹប​នៃ​សេចក្ដី​សញ្ញា​ផង​ព្រះ‌យេហូវ៉ា ក៏​ទៅ​មុខ​គេ​ទាំង​៣​ថ្ងៃ​នោះ ដើម្បី​នឹង​រក​ទី​កន្លែង​ឲ្យ​គេ​ឈប់​សម្រាក

34. ក៏​មាន​ពពក​នៃ​ព្រះ‌យេហូវ៉ា​នៅ​ពី​លើ​គេ នៅ​ពេល​ថ្ងៃ ចាប់​តាំង​ពី​ពេល​ដែល​គេ​ចេញ​ដំណើរ​ពី​ទី​ដំឡើង​ត្រសាល​នោះ​ទៅ

35. រីឯ​វេលា​ណា​ដែល​ហឹប​ចេញ​ទៅ នោះ​ម៉ូសេ​តែង​ទូល​ថា ឱ​ព្រះ‌យេហូវ៉ា​អើយ សូម​ក្រោក​ឈរ​ឡើង ឲ្យ​ពួក​ខ្មាំង​សត្រូវ​ទ្រង់​ត្រូវ​ខ្ចាត់​ខ្ចាយ​ទៅ ហើយ​ឲ្យ​ពួក​អ្នក​ដែល​ស្អប់​ទ្រង់ ត្រូវ​រត់​នៅ​ចំពោះ​ទ្រង់

36. លុះ​វេលា​ដែល​ហឹប​ឈប់​វិញ នោះ​លោក​ទូល​ថា ឱ​ព្រះ‌យេហូវ៉ា​អើយ សូម​ត្រឡប់​មក​ឯ​ពួក​អ៊ីស្រា‌អែល​ទាំង​សល់​សែន​វិញ។

About ជនគណនា Chapter 10

Read ជនគណនា Chapter 10 online from the Holy Bible. This chapter is part of the Book of ជនគណនា in the Old Testament. Continue reading with the chapter navigation above or explore the complete book.

Book Information

Book: ជនគណនា
Chapter: 10
Testament: Old Testament

How to Read this Chapter

Use the Previous and Next Chapter buttons to continue reading ជនគណនា. You can also adjust the font size for comfortable reading and browse other books of the Bible using the navigation links.

https://www.youtube.com/watch?v=rzsT_Q3KLzE

More Resources

Continue Reading the Bible

Continue reading ជនគណនា Chapter 10 and explore every book, chapter and verse of the Holy Bible. Use the navigation links above and below to move through the Scriptures with ease.

Frequently Asked Questions

What is ជនគណនា Chapter 10?

ជនគណនា Chapter 10 is part of the Book of ជនគណនា in the Holy Bible.

Can I read this chapter online?

Yes. You can read the complete ជនគណនា Chapter 10 online for free with easy chapter navigation.

More Chapters from ជនគណនា

  1. ជនគណនា Chapter 19
  2. ជនគណនា Chapter 9
  3. ជនគណនា Chapter 1
  4. ជនគណនា Chapter 31
  5. ជនគណនា Chapter 21
  6. ជនគណនា Chapter 15
  7. ជនគណនា Chapter 8

Explore More from ព្រះគម្ពីរសញ្ញាចាស់

  1. ទំនុកដំកើង Chapter 31
  2. ទំនុកដំកើង Chapter 39
  3. ទំនុកដំកើង Chapter 25
  4. អេសេគាល Chapter 44
  5. អេសាយ Chapter 23
  6. និក្ខមនំ Chapter 13
  7. ទំនុកដំកើង Chapter 13

Related Chapters & Readings

  1. ដានីយ៉ែល Chapter 1
  2. អេសាយ Chapter 10
  3. ពេត្រុស ទី ១ Chapter 4
  4. វិវរណៈ Chapter 12
  5. យេរេមា Chapter 4
  6. លោកុប្បត្តិ Chapter 40
  7. ទំនុកដំកើង Chapter 137
Share Your Love

Leave a Reply

Your email address will not be published. Required fields are marked *