ពង្សាវតារក្សត្រ ទី ២ Chapter 18

For English

Read ពង្សាវតារក្សត្រ ទី ២ Chapter 18 Online

Read ពង្សាវតារក្សត្រ ទី ២ Chapter 18 online from the Holy Bible. This chapter is part of the Book of ពង្សាវតារក្សត្រ ទី ២ in the Old Testament. Browse every verse with easy chapter navigation, continue to the next chapter, or explore the complete Book of ពង្សាវតារក្សត្រ ទី ២ and the Holy Bible online.

Choose a Chapter

ពង្សាវតារក្សត្រ ទី ២ 18

ជំពូក 18

1. នៅ​ឆ្នាំ​ទី​៣ ក្នុង​រាជ្យ​ហូស៊ា ជា​បុត្រ​អេឡា ស្តេច​អ៊ីស្រា‌អែល នោះ​ហេសេគា ជា​បុត្រ​អ័ហាស ស្តេច​យូដា ក៏​ចាប់​តាំង​សោយ‌រាជ្យ​ឡើង

2. កាល​ទ្រង់​សោយ‌រាជ្យ​ឡើង នោះ​ទ្រង់​មាន​ព្រះ‌ជន្ម​២៥​ឆ្នាំ​ហើយ ក៏​សោយ‌រាជ្យ​នៅ​ក្រុង​យេរូ‌សាឡឹម​បាន​២៩​ឆ្នាំ ព្រះ‌មាតា​ទ្រង់​ព្រះ‌នាម​ជា​អ័ប៊ីយ៉ា បុត្រី​សាការី

3. ទ្រង់​ប្រព្រឹត្ត​អំពើ​ដ៏​ត្រឹម‌ត្រូវ​នៅ​ព្រះ‌នេត្រ​ព្រះ‌យេហូវ៉ា តាម​គ្រប់​ទាំង​សេចក្ដី​ដែល​ដាវីឌ ជា​អយ្យកោ​ទ្រង់​បាន​ធ្វើ​ដែរ

4. ទ្រង់​បំបាត់​អស់​ទាំង​ទី​ខ្ពស់​ចេញ ក៏​បំបាក់​បំបែក​បង្គោល​ដែល​សម្រាប់​គោរព រំលំ​រូប​ព្រះ​ទាំង​ប៉ុន្មាន​ចោល ហើយ​បំបែក​កម្ទេច​ពស់​លង្ហិន​ដែល​លោក​ម៉ូសេ​បាន​ធ្វើ​ផង ពី​ព្រោះ​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​បាន​ដុត​កំញាន ថ្វាយ​ដល់​រូប​ពស់​នោះ ដរាប​ដល់​គ្រា​នោះ​ក៏​ឲ្យ​ឈ្មោះ​ថា នេហ៊ូស‌ថាន់

5. ទ្រង់​ទុក​ចិត្ត​ដល់​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រា‌អែល ដល់​ម៉្លេះ​បាន​ជា​ក្នុង​ពួក​ស្តេច​យូដា​ក្រោយ​មក នោះ​គ្មាន​ស្តេច​ណា​ឲ្យ​ដូច​ទ្រង់​ឡើយ ហើយ​មុន​ទ្រង់​គ្មាន​ដែរ

6. ដ្បិត​ទ្រង់​កាន់​ខ្ជាប់​តាម​ព្រះ‌យេហូវ៉ា ឥត​លះ‌បង់​លែង​តាម​ទ្រង់​ឡើយ គឺ​បាន​កាន់​តាម​អស់​ទាំង​ក្រឹត្យ‌ក្រម ដែល​ព្រះ‌យេហូវ៉ា​បាន​បង្គាប់​ដល់​លោក​ម៉ូសេ

7. ព្រះ‌យេហូវ៉ា​ក៏​គង់​ជា​មួយ​នឹង​ទ្រង់​ដែរ ហើយ​កន្លែង​ណា​ដែល​ទ្រង់​យាង​ទៅ នោះ​ក៏​បាន​កើត​ការ ទ្រង់​បះ‌បោរ លែង​ចុះ​ចូល​នឹង​ស្តេច​ស្រុក​អាសស៊ើរ

8. ទ្រង់​វាយ​ពួក​ភីលីស្ទីន រហូត​ដល់​ក្រុង​កាសា និង​ខែត្រ​ដែល​នៅ​ជុំវិញ ចាប់​ជុំវិញ​តាំង​ពី​ភូមិ​ដែល​មាន​តែ​ប៉ម​ចាំ​យាម រហូត​ដល់​ទី​ក្រុង​មាន​កំផែង។

9. នៅ​ឆ្នាំ​ទី​៤ ក្នុង​រាជ្យ​ស្តេច​ហេសេគា ត្រូវ​នឹង​ឆ្នាំ​ទី​៧​នៃ​រាជ្យ​ហូស៊ា ជា​បុត្រ​អេឡា ស្តេច​អ៊ីស្រា‌អែល នោះ​សាល‌ម៉ា‌នេ‌ស៊ើរ ជា​ស្តេច​ស្រុក​អាសស៊ើរ ទ្រង់​ឡើង​មក​ឡោម‌ព័ទ្ធ​ច្បាំង​នឹង​ក្រុង​សាម៉ារី

10. លុះ​ច្បាំង​គ្រប់​៣​ឆ្នាំ​ហើយ ទើប​ចាប់​យក​ក្រុង​នោះ​បាន គឺ​ក្នុង​ឆ្នាំ​ទី​៦ នៃ​រាជ្យ​ហេសេគា ដែល​ត្រូវ​នឹង​ឆ្នាំ​ទី​៩​នៃ​រាជ្យ​ហូស៊ា ស្តេច​អ៊ីស្រា‌អែល នោះ​គេ​ចាប់​យក​ក្រុង​សាម៉ារី​បាន

11. ស្តេច​ស្រុក​អាសស៊ើរ​ទ្រង់​ក៏​ដឹក‌នាំ​ពួក​អ៊ីស្រា‌អែល ទៅ​ឯ​ស្រុក​អាសស៊ើរ ដាក់​ឲ្យ​នៅ​ត្រង់​ក្រុង​ហាឡា ដែល​នៅ​មាត់​ទន្លេ​ហាបោរ ជា​ទន្លេ​របស់​ស្រុក​កូសាន ហើយ​នៅ​ទី​ក្រុង​របស់​សាសន៍​មេឌី​ទាំង​ប៉ុន្មាន​ដែរ

12. ដោយ​ព្រោះ​គេ​មិន​ព្រម​ស្តាប់​តាម​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​គេ គឺ​បាន​រំលង​សេចក្ដី​សញ្ញា​នៃ​ទ្រង់ ជា​សេចក្ដី​ទាំង​ប៉ុន្មាន​ដែល​លោក​ម៉ូសេ ជា​អ្នក​បម្រើ​ព្រះ‌យេហូវ៉ា បាន​បង្គាប់​មក គេ​មិន​ព្រម​ស្តាប់ ឬ​ធ្វើ​តាម​សញ្ញា​នោះ​ឡើយ។

13. ដល់​ឆ្នាំ​ទី​១៤ ក្នុង​រាជ្យ​ស្តេច​ហេសេគា នោះ​សាន‌ហេ‌រីប ជា​ស្តេច​ស្រុក​អាសស៊ើរ ក៏​ឡើង​មក​ច្បាំង​យក​បាន​អស់​ទាំង​ទី​ក្រុង​មាន​កំផែង​នៅ​ស្រុក​យូដា

14. ឯ​ហេសេគា ជា​ស្តេច​យូដា ទ្រង់​ចាត់​សារ​ឲ្យ​ទៅ​ឯ​ស្តេច​ស្រុក​អាសស៊ើរ នៅ​ត្រង់​ក្រុង​ឡាគីស​ថា ទូល‌បង្គំ​បាន​ធ្វើ​ខុស​ហើយ សូម​ទ្រង់​ថយ​ចេញ​ពី​ទូល‌បង្គំ​ទៅ ទូល‌បង្គំ​នឹង​ទទួល​រ៉ាប់រង​តាម​បង្គាប់​របស់​ទ្រង់​ទាំង​អស់ ដូច្នេះ ស្តេច​អាសស៊ើរ​ក៏​បង្គាប់​ឲ្យ​ហេសេគា ជា​ស្តេច​ស្រុក​យូដា បង់​ប្រាក់​៣០០​ហាប និង​មាស​៣០​ហាប

15. ហេសេគា​ក៏​យក​ប្រាក់​ទាំង​អស់ ដែល​ឃើញ​មាន​ក្នុង​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា និង​ក្នុង​ឃ្លាំង​ព្រះ‌រាជ‌ទ្រព្យ​ទាំង​ប៉ុន្មាន ទៅ​ថ្វាយ​ដល់​ទ្រង់

16. វេលា​នោះ​ហេសេគា​ក៏​កាត់​យក​មាស​ពី​ទ្វារ​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា និង​ពី​សសរ​ដែល​ទ្រង់​បាន​ស្រោប​ទៅ​ថ្វាយ​ដល់​ស្តេច​អាសស៊ើរ​ដែរ។

17. ឯ​ស្តេច​អាសស៊ើរ​ទ្រង់​ចាត់​ថើថាន និង​រ៉ាប-សារី ហើយ​រ៉ាបសាកេ ពី​ក្រុង​ឡាគីស នាំ​ទាំង​ពល‌ទ័ព​ជា​ច្រើន​ឲ្យ​ទៅ​ឯ​ហេសេគា នៅ​ក្រុង​យេរូ‌សាឡឹម គេ​ក៏​ឡើង​ទៅ កាល​គេ​មក​ដល់​ក្រុង​យេរូ‌សាឡឹម​ហើយ នោះ​គេ​ឈរ​ក្បែរ​ប្រឡាយ​នៃ​ស្រះ​ខាង​លើ ដែល​នៅ​តាម​ផ្លូវ​វាល​នៃ​ជាង​ប្រមោក

18. កាល​បាន​ហៅ​រក​ស្តេច នោះ​អេលា‌គីម កូន​ហ៊ីល‌គីយ៉ា ជា​ឧកញ៉ា​វាំង និង​សេបណា ជា​ស្មៀន​ហ្លួង ហើយ​យ៉ូអា កូន​អេសាភ ជា​អ្នក​តែង​ពង្សាវតារ​ក៏​ចេញ​ទៅ​ឯ​គេ។

19. រ៉ាបសាកេ​ប្រាប់​គេ​ថា ចូរ​ទៅ​ប្រាប់​ដល់​ហេសេគា​ថា ស្តេច​ដ៏​ជា​ធំ គឺ​ជា​ស្តេច​ស្រុក​អាសស៊ើរ ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នេះ តើ​ទី​ពឹង​ណា​ដែល​ឯង​ទុក​ចិត្ត​នេះ

20. ឯង​និយាយ​ថា យើង​មាន​គំនិត មាន​កម្លាំង ដើម្បី​នឹង​ច្បាំង​បាន (តែ​ពាក្យ​ឯង​ជា​ឥត​អំពើ​សោះ) ចុះ​តើ​ឯង​ពឹង​ដល់​អ្នក​ណា បាន​ជា​ឯង​បះ‌បោរ​នឹង​អញ​ដូច្នេះ

21. មើល ឯង​ពឹង​ដល់​ស្រុក​អេស៊ីព្ទ ជា​ដើម​ត្រែង​កំបាក់​នោះ ទុក​ជា​ឈើ​ច្រត់ ដែល​បើ​កាល​ណា​ផ្អែក​ទៅ​លើ នោះ​នឹង​ចាក់​ទម្លុះ​ដៃ​វិញ គឺ​ផារ៉ោន ជា​ស្តេច​ស្រុក​អេស៊ីព្ទ គេ​បែប​យ៉ាង​នោះ ដល់​អស់​អ្នក​ណា​ដែល​ពឹង​ដល់​គេ

22. តែ​បើ​ឯង​រាល់​គ្នា​និយាយ​មក​អញ​ថា យើង​រាល់​គ្នា​ទុក​ចិត្ត​ដល់​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​យើង​វិញ នោះ​តើ​មិន​មែន​ជា​ព្រះ​នោះ​ឯង ដែល​ហេសេគា​បាន​បំបាត់​អស់​ទាំង​ទី​ខ្ពស់ និង​អាសនៈ​នៃ​ទ្រង់​ចេញ​ទេ​ឬ​អី ដោយ​ប្រាប់​ដល់​ពួក​សាសន៍​យូដា និង​ពួក​ក្រុង​យេរូ‌សាឡឹម​ថា ត្រូវ​ឲ្យ​ឯង​រាល់​គ្នា​ថ្វាយ‌បង្គំ​នៅ​មុខ​អាសនៈ​១​នេះ នៅ​ក្រុង​យេរូ‌សាឡឹម​វិញ

23. ដូច្នេះ ចូរ​ឯង​ចុះ​សន្យា​នឹង​ស្តេច​អាសស៊ើរ ជា​ចៅ‌ហ្វាយ​អញ​ឥឡូវ​ចុះ នោះ​អញ​នឹង​ឲ្យ​សេះ​២​ពាន់​ដល់​ឯង បើ​ឯង​រក​អ្នក​ជិះ​បាន

24. បើ​ដូច្នេះ ធ្វើ​ដូច​ម្តេច​ឲ្យ​ឯង​ឈ្នះ​មេ‌ទ័ព​១​យ៉ាង​តូច ក្នុង​ពួក​អ្នក​បម្រើ​របស់​ចៅ‌ហ្វាយ​អញ​បាន ហើយ​ទុក​ចិត្ត​នឹង​ស្រុក​អេស៊ីព្ទ ឲ្យ​បាន​រទេះ​ចម្បាំង និង​ទ័ព​សេះ​ទៀត

25. តើ​អញ​បាន​ឡើង​មក ដើម្បី​ច្បាំង​បំផ្លាញ​ទី​នេះ ដោយ​ឥត​ព្រះ‌យេហូវ៉ា​ឬ​អី គឺ​ព្រះ‌យេហូវ៉ា​ទេ​តើ ដែល​ទ្រង់​បាន​មាន​ព្រះ‌បន្ទូល​បង្គាប់​អញ​ថា ចូរ​ឡើង​ទៅ​ច្បាំង​បំផ្លាញ​ស្រុក​នេះ​ចុះ។

26. ឯ​អេលា‌គីម ជា​កូន​ហ៊ីល‌គីយ៉ា និង​សេបណា ហើយ​យ៉ូអា​ក៏​ឆ្លើយ​តប​ទៅ​រ៉ាបសាកេ​ថា សូម​លោក​មាន​ប្រសាសន៍​ជា​ភាសា​អារ៉ាម មក​យើង​ខ្ញុំ​ប្របាទ​វិញ ដ្បិត​យើង​ខ្ញុំ​ស្តាប់​បាន សូម​កុំ​មាន​ប្រសាសន៍​ជា​ភាសា​របស់​ពួក​យូដា ឲ្យ​ពួក​បណ្តា‌ជន​ដែល​នៅ​លើ​កំផែង​ស្តាប់​ផង​នោះ​ឡើយ

27. តែ​រ៉ាបសាកេ​តប​ថា ចុះ​តើ​ចៅ‌ហ្វាយ​អញ​បាន​ចាត់​អញ ឲ្យ​មក​និយាយ​សេចក្ដី​ទាំង​នេះ ចំពោះ​តែ​នឹង​ចៅ‌ហ្វាយ​ឯង ហើយ​និង​ខ្លួន​ឯង​ប៉ុណ្ណោះ​ឬ​អី គឺ​បាន​ចាត់​អញ ឲ្យ​មក​និយាយ​នឹង​មនុស្ស ដែល​អង្គុយ​នៅ​លើ​កំផែង​វិញ​ទេ​តើ ដើម្បី​ឲ្យ​គេ​បាន​ស៊ី​លាមក ហើយ​ផឹក​ទឹក​នោម​របស់​ខ្លួន ជា​មួយ​នឹង​ឯង​ដែរ

28. នោះ​រ៉ាបសាកេ​ក៏​ឈរ​បន្លឺ​ឡើង ជា​ភាសា​របស់​ពួក​សាសន៍​យូដា ប្រាប់​ថា ចូរ​ស្តាប់​ព្រះ‌បន្ទូល​នៃ​ស្តេច​ដ៏​ជា​ធំ​ឧត្តម គឺ​ស្តេច​អាសស៊ើរ​ចុះ

29. ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា កុំ​បណ្តោយ​ឲ្យ​ហេសេគា​បញ្ឆោត​ឯង​រាល់​គ្នា​ឡើយ ដ្បិត​វា​ពុំ​អាច​នឹង​ជួយ​ឯង​រាល់​គ្នា ឲ្យ​រួច​ពី​កណ្តាប់​ដៃ​អញ​បាន​ទេ

30. ក៏​កុំ​ឲ្យ​ហេសេគា​នាំ​ឲ្យ​ឯង​រាល់​គ្នា ទុក​ចិត្ត​ដល់​ព្រះ‌យេហូវ៉ា​ដែរ ដោយ​ថា ព្រះ‌យេហូវ៉ា​ទ្រង់​នឹង​ជួយ​ឲ្យ​យើង​រាល់​គ្នា រួច​ជា​មិន​ខាន ហើយ​ទី​ក្រុង​នេះ​នឹង​មិន​ត្រូវ​ប្រគល់​ទៅ ក្នុង​កណ្តាប់​ដៃ​នៃ​ស្តេច​អាសស៊ើរ​នោះ​ឡើយ

31. កុំ​ឲ្យ​ស្តាប់​តាម​ហេសេគា​ឲ្យ​សោះ ដ្បិត​ស្តេច​អាសស៊ើរ​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា ចូរ​ចង​ជា​ស្ពាន​មេត្រី​នឹង​អញ ហើយ​ចេញ​មក​ឯ​អញ​ចុះ នោះ​គ្រប់​គ្នា​នឹង​បាន​ស៊ី​ផល​ចម្ការ​ទំពាំង‌បាយ‌ជូរ និង​ផល​ដើម​ល្វា ហើយ​ផឹក​ទឹក​អណ្តូង​របស់​ខ្លួន​គ្រប់​គ្នា

32. ដរាប​ដល់​អញ​មក​នាំ​យក​ឯង​រាល់​គ្នា​ទៅ​នៅ​ឯ​ស្រុក​១ ដូច​ជា​ស្រុក​របស់​ឯង​នេះ ជា​ស្រុក​មាន​ស្រូវ និង​ទឹក​ទំពាំង‌បាយ‌ជូរ ហើយ​នំបុ័ង ព្រម​ទាំង​ចម្ការ​ទំពាំង‌បាយ‌ជូរ ចម្ការ​អូលីវ ហើយ​និង​ទឹក​ឃ្មុំ​ផង ដើម្បី​ឲ្យ​ឯង​រាល់​គ្នា​បាន​រស់​នៅ​ឥត​ស្លាប់ កុំ​ឲ្យ​ឯង​រាល់​គ្នា​ស្តាប់​តាម​ហេសេគា ដែល​វា​បញ្ចុះ​បញ្ចូល​ឯង​រាល់​គ្នា​ថា ព្រះ‌យេហូវ៉ា​ទ្រង់​នឹង​ជួយ​ឲ្យ​រួច​នោះ​ឡើយ

33. តើ​មាន​ព្រះ​របស់​សាសន៍​ដទៃ​ណា ដែល​ជួយ​ស្រុក​គេ​ឲ្យ​រួច​ពី​កណ្តាប់​ដៃ​នៃ​ស្តេច​អាសស៊ើរ​បាន

34. តើ​ព្រះ​នៃ​ពួក​ក្រុង​ហាម៉ាត និង​ក្រុង​អើផាឌ​នៅ​ឯ​ណា ហើយ​ព្រះ​របស់​ពួក​ក្រុង​សេផា‌វែម ពួក​ក្រុង​ហេណា និង​ពួក​ក្រុង​អ៊ីវ៉ា នោះ​តើ​ព្រះ​ទាំង​នោះ​នៅ​ឯ​ណា តើ​បាន​ជួយ​ឲ្យ​ស្រុក​សាម៉ារី​រួច​ពី​កណ្តាប់​ដៃ​អញ​បាន​ឬ​ទេ

35. ក្នុង​បណ្តា​ព្រះ​របស់​ស្រុក​ទាំង​ប៉ុន្មាន​នោះ តើ​មាន​ព្រះ​ណា​ដែល​ជួយ​ឲ្យ​ស្រុក​គេ​រួច​ពី​កណ្តាប់​ដៃ​អញ​បាន បាន​ជា​ព្រះ‌យេហូវ៉ា​នឹង​ជួយ​សង្គ្រោះ​ក្រុង​យេរូ‌សាឡឹម ឲ្យ​រួច​ពី​កណ្តាប់​ដៃ​អញ​បាន​ដែរ។

36. ប៉ុន្តែ ពួក​បណ្តា‌ជន គេ​នៅ​តែ​ស្ងៀម ឥត​ឆ្លើយ​អ្វី​សោះ ដ្បិត​ស្តេច​ទ្រង់​បាន​ហាម​ថា កុំ​ឲ្យ​ឆ្លើយ​ទៅ​គេ​ឡើយ

37. នោះ​អេលា‌គីម កូន​ហ៊ីល‌គីយ៉ា ជា​ឧកញ៉ា​វាំង និង​សេបណា ជា​ស្មៀន​ហ្លួង ហើយ​យ៉ូអា កូន​អេសាភ ជា​អ្នក​តែង​ពង្សាវតារ គេ​វិល​មក​គាល់​ហេសេគា​វិញ ទាំង​អាវ​រហែក ក៏​ទូល​ទ្រង់​តាម​ពាក្យ​របស់​រ៉ាបសាកេ​ទាំង​អស់។

About ពង្សាវតារក្សត្រ ទី ២ Chapter 18

Read ពង្សាវតារក្សត្រ ទី ២ Chapter 18 online from the Holy Bible. This chapter is part of the Book of ពង្សាវតារក្សត្រ ទី ២ in the Old Testament. Continue reading with the chapter navigation above or explore the complete book.

Book Information

Book: ពង្សាវតារក្សត្រ ទី ២
Chapter: 18
Testament: Old Testament

How to Read this Chapter

Use the Previous and Next Chapter buttons to continue reading ពង្សាវតារក្សត្រ ទី ២. You can also adjust the font size for comfortable reading and browse other books of the Bible using the navigation links.

https://www.youtube.com/watch?v=rzsT_Q3KLzE

More Resources

Continue Reading the Bible

Continue reading ពង្សាវតារក្សត្រ ទី ២ Chapter 18 and explore every book, chapter and verse of the Holy Bible. Use the navigation links above and below to move through the Scriptures with ease.

Frequently Asked Questions

What is ពង្សាវតារក្សត្រ ទី ២ Chapter 18?

ពង្សាវតារក្សត្រ ទី ២ Chapter 18 is part of the Book of ពង្សាវតារក្សត្រ ទី ២ in the Holy Bible.

Can I read this chapter online?

Yes. You can read the complete ពង្សាវតារក្សត្រ ទី ២ Chapter 18 online for free with easy chapter navigation.

More Chapters from ពង្សាវតារក្សត្រ ទី ២

  1. ពង្សាវតារក្សត្រ ទី ២ Chapter 22
  2. ពង្សាវតារក្សត្រ ទី ២ Chapter 23
  3. ពង្សាវតារក្សត្រ ទី ២ Chapter 21
  4. ពង្សាវតារក្សត្រ ទី ២ Chapter 11
  5. ពង្សាវតារក្សត្រ ទី ២ Chapter 25
  6. ពង្សាវតារក្សត្រ ទី ២ Chapter 20
  7. ពង្សាវតារក្សត្រ ទី ២ Chapter 19

Explore More from ព្រះគម្ពីរសញ្ញាចាស់

  1. ទំនុកដំកើង Chapter 41
  2. យេរេមា Chapter 26
  3. សាស្តា Chapter 3
  4. និក្ខមនំ Chapter 22
  5. នេហេមា Chapter 12
  6. និក្ខមនំ Chapter 15
  7. សាំយូអែល ទី ១ Chapter 11

Related Chapters & Readings

  1. លោកុប្បត្តិ Chapter 7
  2. ទំនុកដំកើង Chapter 67
  3. របាក្សត្រ ទី ១ Chapter 11
  4. នេហេមា Chapter 12
  5. សាំយូអែល ទី ១ Chapter 18
  6. សុភាសិត Chapter 12
  7. ជនគណនា Chapter 7
Share Your Love

Leave a Reply

Your email address will not be published. Required fields are marked *