Read ពង្សាវតារក្សត្រ ទី ២ Chapter 5 Online
Read ពង្សាវតារក្សត្រ ទី ២ Chapter 5 online from the Holy Bible. This chapter is part of the Book of ពង្សាវតារក្សត្រ ទី ២ in the Old Testament. Browse every verse with easy chapter navigation, continue to the next chapter, or explore the complete Book of ពង្សាវតារក្សត្រ ទី ២ and the Holy Bible online.
Choose a Chapter
ពង្សាវតារក្សត្រ ទី ២ 5
ជំពូក 5
1. រីឯណាម៉ាន់ជាមេទ័ពរបស់ស្តេចស៊ីរី លោកជាអ្នកធំនៅចំពោះចៅហ្វាយខ្លួន ក៏មានយសខ្ពស់ ដោយព្រោះព្រះយេហូវ៉ាបានប្រោស ឲ្យពួកស៊ីរីមានជ័យជម្នះ ដោយសារលោក លោកក៏ជាមនុស្សខ្លាំងពូកែដែរ តែកើតរោគឃ្លង់
2. គ្រានោះ ពួកទ័ពស៊ីរីបានចេញទៅដោយកងៗ គេចាប់ក្មេងស្រីម្នាក់ នាំមកពីស្រុកអ៊ីស្រាអែល នាងនោះក៏បម្រើប្រពន្ធណាម៉ាន់
3. នាងនិយាយនឹងចៅហ្វាយស្រីរបស់ខ្លួនថា ឱបើជាលោកប្រុស ជាចៅហ្វាយនាងខ្ញុំ បាននៅជាមួយនឹងហោរាដែលនៅក្រុងសាម៉ារីទៅអេះ នោះលោកនឹងមើលរោគឃ្លង់នេះឲ្យជាទៅ
4. នោះមានម្នាក់ចូលទៅជម្រាបចៅហ្វាយខ្លួនថា ក្មេងស្រីដែលមកពីស្រុកអ៊ីស្រាអែល វានិយាយយ៉ាងនេះមួយៗ
5. ដូច្នេះ ស្តេចស៊ីរីមានព្រះបន្ទូលថា ចូរទៅចុះ អញនឹងធ្វើសំបុត្រ១ផ្ញើទៅស្តេចអ៊ីស្រាអែលដែរ នោះលោកក៏ចេញទៅ នាំយកទាំងប្រាក់១០ហាប និងមាស៦ពាន់ ហើយសម្លៀកបំពាក់១០បន្លាស់
6. លោកក៏នាំយកសំបុត្រនោះទៅថ្វាយស្តេចអ៊ីស្រាអែល មានសេចក្ដីថា កាលណាទ្រង់ទទួលសំបុត្រនេះ នោះមើល ទូលបង្គំបានចាត់ណាម៉ាន់ ជាអ្នកជំនិតរបស់ទូលបង្គំមកហើយ ដើម្បីឲ្យទ្រង់បានប្រោសឲ្យគាត់រួចពីរោគឃ្លង់
7. កាលស្តេចអ៊ីស្រាអែលទ្រង់បានទតសំបុត្រនោះរួចហើយ នោះក៏ហែកព្រះពស្ត្រទ្រង់ ដោយព្រះបន្ទូលថា តើយើងជាព្រះដែលអាចនឹងធ្វើឲ្យស្លាប់ ឬឲ្យរស់បានឬ បានជាគេចាត់ឲ្យមនុស្សឃ្លង់នេះមក ចង់ឲ្យយើងមើលរោគឲ្យជាដូច្នេះ ចូរពិចារណាមើល ជាយ៉ាងណា ដែលគេរករឿងនឹងយើងនេះ។
8. កាលអេលីសេ ជាអ្នកសំណប់របស់ព្រះ បានឮថា ស្តេចអ៊ីស្រាអែលបានហែកព្រះពស្ត្រទ្រង់ដូច្នោះ នោះក៏ចាត់គេឲ្យទៅទូលសួរស្តេចថា ហេតុអ្វីបានជាទ្រង់ហែកព្រះពស្ត្រដូច្នេះ សូមឲ្យលោកនោះមកឯទូលបង្គំសិនចុះ នោះលោកនឹងបានជ្រាបថា មានហោរា១នៅពួកអ៊ីស្រាអែលមែន
9. ដូច្នេះ ណាម៉ាន់ក៏មកឈរនៅមាត់ទ្វារផ្ទះរបស់អេលីសេ មានទាំងសេះ និងរទេះផង
10. ឯអេលីសេ លោកចាត់អ្នកបម្រើម្នាក់ ឲ្យទៅជម្រាបថា សូមឲ្យលោកទៅមុជទឹកក្នុងទន្លេយ័រដាន់៧ដងទៅ នោះសាច់របស់លោកនឹងបានជា ហើយលោកនឹងបានស្អាតឡើងវិញ
11. តែណាម៉ាន់មានសេចក្ដីកំហឹង ហើយក៏ចេញទៅ ដោយពោលថា មើល អញស្មានថាប្រាកដជាលោកនឹងចេញមកឯអញ ឈរអំពាវនាវដល់ព្រះនាមព្រះយេហូវ៉ាជាព្រះនៃលោក ហើយរាដៃពីលើដំបៅឲ្យរោគឃ្លង់បានជា
12. ឯទន្លេអាបាណា និងទន្លេផើផើរ ជាទន្លេស្រុកដាម៉ាស តើមិនល្អជាងទឹកទាំងឡាយ នៅស្រុកអ៊ីស្រាអែលទេឬអី បើអញមុជទឹកទន្លេនោះ តើមិនបានស្អាតទេឬអី ដូច្នេះ លោកក៏ត្រឡប់ចេញពីទីនោះទៅ ដោយសេចក្ដីឃោរឃៅជាខ្លាំង
13. តែពួកអ្នកបម្រើលោកក៏អែបចូលជិត ជម្រាបថា លោកឪពុកអើយ បើសិនជាហោរានោះបានប្រាប់ឲ្យលោកធ្វើការអ្វីយ៉ាងធំ នោះតើលោកមិនធ្វើតាមទេឬអី ចំណង់បើលោកគ្រាន់តែឲ្យទៅមុជទឹកប៉ុណ្ណោះ ដើម្បីឲ្យបានស្អាត តើនឹងគួរធ្វើតាមជាជាងអម្បាលម៉ានទៅទៀត
14. ដូច្នេះ លោកក៏ចុះទៅមុជទឹកក្នុងទន្លេយ័រដាន់អស់៧ដង តាមពាក្យនៃអ្នកសំណប់របស់ព្រះ នោះសាច់របស់លោកក៏ដុះឡើងជាថ្មី ដូចជាសាច់របស់ក្មេង ហើយលោកបានជាស្អាត។
15. រួចលោក ព្រមទាំងពួកលោក ក៏វិលទៅឯអ្នកសំណប់របស់ព្រះវិញ ឈរនៅចំពោះមុខជម្រាបថា មើលឥឡូវនេះខ្ញុំដឹងថា នៅផែនដីទាំងមូល គ្មានព្រះឯណាសោះ វៀរតែព្រះនៃសាសន៍អ៊ីស្រាអែល១ប៉ុណ្ណោះ ដូច្នេះ សូមលោកទទួលរង្វាន់ពីខ្ញុំប្របាទចុះ
16. តែលោកឆ្លើយតបថា ខ្ញុំស្បថ ដោយនូវព្រះយេហូវ៉ា ដ៏មានព្រះជន្មរស់នៅ ដែលខ្ញុំឈរនៅចំពោះទ្រង់ថា ខ្ញុំមិនទទួលយកអ្វីសោះឡើយ ណាម៉ាន់ក៏អង្វរឲ្យទទួល តែលោកប្រកែកមិនព្រមទេ
17. ណាម៉ាន់និយាយថា បើដូច្នេះ សូមតែឲ្យដីល្មមផ្ទុកលើលាកាត់២មកខ្ញុំប្របាទចុះ ដ្បិតពីនេះទៅមុខ ខ្ញុំប្របាទនឹងមិនថ្វាយតង្វាយដុត ឬយញ្ញបូជាដល់ព្រះឯណាទៀត ក្រៅពីព្រះយេហូវ៉ាឡើយ
18. តែក្នុងការនេះ សូមព្រះយេហូវ៉ាអត់ទោសដល់ខ្ញុំប្របាទផង គឺកាលចៅហ្វាយខ្ញុំប្របាទព្រយុងខ្លួនមកលើដៃខ្ញុំ ចូលទៅថ្វាយបង្គំក្នុងវិហារព្រះរីម៉ូនវេលាណា ហើយខ្ញុំប្របាទក៏ឱនខ្លួននៅក្នុងវិហារព្រះរីម៉ូន នោះសូមព្រះយេហូវ៉ាអត់ទោសដល់ខ្ញុំប្របាទ ពីការដែលឱនខ្លួននៅក្នុងវិហារព្រះរីម៉ូននោះផង
19. អេលីសេក៏និយាយថា អញ្ជើញទៅដោយសុខសាន្តចុះ ដូច្នេះ ណាម៉ាន់ក៏ចេញពីលោកទៅតាមផ្លូវបន្តិច។
20. ឯកេហាស៊ី ជាអ្នកបម្រើរបស់អេលីសេ ជាអ្នកសំណប់របស់ព្រះ គាត់នឹកថា មើល ចៅហ្វាយអញបានយល់ដល់ណាម៉ាន់ជាសាសន៍ស៊ីរីនោះ ដោយមិនបានទទួលរបស់ស្នងពីដៃលោក ដែលនាំមកជូននោះសោះ អញស្បថដោយនូវព្រះយេហូវ៉ាដ៏មានព្រះជន្មរស់នៅថា អញនឹងរត់ទៅតាម ហើយទទួលយករបស់ខ្លះពីលោកវិញ
21. ដូច្នោះ កេហាស៊ីក៏ទៅតាមណាម៉ាន់ កាលណាម៉ាន់ឃើញម្នាក់កំពុងរត់មកតាម នោះលោកក៏ចុះពីរទេះទៅទទួល ហើយសួរថា សុខសប្បាយទាំងអស់គ្នាទេឬ
22. គាត់ឆ្លើយថា សុខសប្បាយជាទេ តែចៅហ្វាយខ្ញុំបានចាត់ខ្ញុំឲ្យមកជម្រាបលោកថា មើល មានមនុស្សកំលោះ២នាក់ជាសិស្សនៃពួកហោរា ទើបនឹងមកដល់ ពីស្រុកភ្នំអេប្រាអិម ដូច្នេះ សូមលោកមេត្តាឲ្យប្រាក់១ហាប និងសម្លៀកបំពាក់២បន្លាស់មកសម្រាប់គេ
23. ណាម៉ាន់ឆ្លើយតបថា សូមឲ្យអ្នកបានសុខចិត្តយកដល់ទៅ២ហាបចុះ លោកក៏បង្ខំ រួចដាក់ប្រាក់២ហាបចុះក្នុងការុង២ ព្រមទាំងឲ្យអាវ២បន្លាស់ ដាក់ឲ្យអ្នកបម្រើរបស់លោក២នាក់បានលីទៅខាងមុខកេហាស៊ី
24. លុះដល់ទៅភ្នំហើយ នោះគាត់យកដៃគេទៅដាក់ទុកក្នុងផ្ទះ រួចឲ្យគេទៅវិញ គេក៏ចេញទៅ
25. លំដាប់នោះគាត់ចូលទៅឈរនៅមុខអេលីសេជាចៅហ្វាយខ្លួន ហើយលោកសួរថា កេហាស៊ីអើយ ឯងមកពីណា គាត់ឆ្លើយថា ខ្ញុំប្របាទមិនបានទៅឯណាទេ
26. តែលោកមានប្រសាសន៍ថា តើវិញ្ញាណអញមិនបានទៅតាមឯង ក្នុងកាលដែលលោកនោះចុះពីរទេះមកទទួលឯងទេឬអី នេះតើជាឱកាសគួរនឹងទទួលប្រាក់ និងសម្លៀកបំពាក់ ព្រមទាំងចម្ការអូលីវ ចម្ការទំពាំងបាយជូរ និងចៀម គោ ហើយបាវប្រុសបាវស្រីឬអី
27. ហេតុនេះរោគឃ្លង់របស់ណាម៉ាន់នឹងនៅជាប់នឹងឯងវិញ ព្រមទាំងកូនចៅឯងជារៀងរាបដរាបទៅ ដូច្នេះ គាត់ក៏ចេញពីមុខលោកទៅ កើតមានរោគឃ្លង់សដូចហិមៈតែម្តង។
About ពង្សាវតារក្សត្រ ទី ២ Chapter 5
Read ពង្សាវតារក្សត្រ ទី ២ Chapter 5 online from the Holy Bible. This chapter is part of the Book of ពង្សាវតារក្សត្រ ទី ២ in the Old Testament. Continue reading with the chapter navigation above or explore the complete book.
Book Information
Book: ពង្សាវតារក្សត្រ ទី ២
Chapter: 5
Testament: Old Testament
How to Read this Chapter
Use the Previous and Next Chapter buttons to continue reading ពង្សាវតារក្សត្រ ទី ២. You can also adjust the font size for comfortable reading and browse other books of the Bible using the navigation links.
More Resources
Continue Reading the Bible
Continue reading ពង្សាវតារក្សត្រ ទី ២ Chapter 5 and explore every book, chapter and verse of the Holy Bible. Use the navigation links above and below to move through the Scriptures with ease.
Frequently Asked Questions
What is ពង្សាវតារក្សត្រ ទី ២ Chapter 5?
ពង្សាវតារក្សត្រ ទី ២ Chapter 5 is part of the Book of ពង្សាវតារក្សត្រ ទី ២ in the Holy Bible.
Can I read this chapter online?
Yes. You can read the complete ពង្សាវតារក្សត្រ ទី ២ Chapter 5 online for free with easy chapter navigation.
More Chapters from ពង្សាវតារក្សត្រ ទី ២
- ពង្សាវតារក្សត្រ ទី ២ Chapter 11
- ពង្សាវតារក្សត្រ ទី ២ Chapter 22
- ពង្សាវតារក្សត្រ ទី ២ Chapter 18
- ពង្សាវតារក្សត្រ ទី ២ Chapter 6
- ពង្សាវតារក្សត្រ ទី ២ Chapter 25
- ពង្សាវតារក្សត្រ ទី ២ Chapter 19
- ពង្សាវតារក្សត្រ ទី ២ Chapter 1
Explore More from ព្រះគម្ពីរសញ្ញាចាស់
- និក្ខមនំ Chapter 33
- យ៉ូប Chapter 37
- សុភាសិត Chapter 31
- យេរេមា Chapter 16
- ដានីយ៉ែល Chapter 2
- យេរេមា Chapter 17
- យេរេមា Chapter 15