ពង្សាវតារក្សត្រ ទី ២ Chapter 1

For English

Read ពង្សាវតារក្សត្រ ទី ២ Chapter 1 Online

Read ពង្សាវតារក្សត្រ ទី ២ Chapter 1 online from the Holy Bible. This chapter is part of the Book of ពង្សាវតារក្សត្រ ទី ២ in the Old Testament. Browse every verse with easy chapter navigation, continue to the next chapter, or explore the complete Book of ពង្សាវតារក្សត្រ ទី ២ and the Holy Bible online.

Choose a Chapter

ពង្សាវតារក្សត្រ ទី ២ 1

ជំពូក 1

1. ក្រោយ​ដែល​អ័ហាប់​សុគត​ហើយ នោះ​សាសន៍​ម៉ូអាប់ គេ​បះ‌បោរ​នឹង​ពួក​អ៊ីស្រា‌អែល

2. នៅ​ខណៈ​នោះ អ័ហា‌ស៊ីយ៉ា​ទ្រង់​ធ្លាក់​ពី​ភ្នាក់​ដៃ​រាន​ជាន់​លើ នៃ​ដំណាក់​នៅ​ក្រុង​សាម៉ារី ហើយ​ក៏​ទ្រង់​ប្រឈួន នោះ​ទ្រង់​ប្រើ​គេ​ឲ្យ​ទៅ ដោយ​បង្គាប់​ថា ចូរ​ទៅ​សួរ​ដល់​ព្រះ‌បាល-សេប៊ូប ជា​ព្រះ​នៃ​ពួក​អេក្រុន តើ​អញ​នឹង​បាន​ជា​ពី​ការ​ឈឺ​នេះ​ឬ​ទេ

3. តែ​ទេវតា​នៃ​ព្រះ‌យេហូវ៉ា ក៏​មក​ប្រាប់​អេលីយ៉ា ជា​អ្នក​ស្រុក​ធេសប៊ី​ថា ចូរ​ក្រោក​ឡើង​ទៅ​ជួប​នឹង​ពួក​អ្នក ដែល​ស្តេច​ក្រុង​សាម៉ារី​ចាត់​ប្រើ​ទៅ​នោះ សួរ​គេ​ថា តើ​ដោយ​ហេតុ​តែ​គ្មាន​ព្រះ​នៅ​ស្រុក​អ៊ីស្រា‌អែល​ឬ​អី បាន​ជា​ឯង​រាល់​គ្នា​ទៅ​សួរ​ដល់​ព្រះ‌បាល-សេប៊ូប ជា​ព្រះ​នៃ​ពួក​អេក្រុន​វិញ

4. ហេតុ​នោះ ឥឡូវ​នេះ ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា ឯង​នឹង​មិន​ចុះ​ពី​ដំណេក​ដែល​ឯង​បាន​ឡើង​ទៅ​នោះ​បាន​ឡើយ គឺ​នឹង​ត្រូវ​ស្លាប់​ជា​ពិត រួច​អេលីយ៉ា​ក៏​ចេញ​បាត់​ទៅ។

5. ឯ​ពួក​អ្នក​ដែល​ស្តេច​ចាត់​ប្រើ​នោះ គេ​ក៏​វិល​ត្រឡប់​មក​ឯ​ទ្រង់​វិញ ហើយ​ទ្រង់​មាន​ព្រះ‌បន្ទូល​សួរ​ថា ហេតុ​អ្វី​បាន​ជា​ឯង​រាល់​គ្នា​វិល​មក​វិញ​ដូច្នេះ 6គេ​ក៏​ទូល​ឆ្លើយ​ថា មាន​មនុស្ស​ម្នាក់​ឡើង​មក​ជួប​នឹង​យើង​ខ្ញុំ​ប្រាប់​ថា ចូរ​វិល​ទៅ​ឯ​ស្តេច​ដែល​ចាត់​ប្រើ​ឯង​រាល់​គ្នា​មក ហើយ​ទូល​ទ្រង់​ថា ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នេះ តើ​ដោយ​ហេតុ​តែ​គ្មាន​ព្រះ​នៅ​ស្រុក​អ៊ីស្រា‌អែល​ឬ​អី បាន​ជា​ព្រះ‌ករុណា​ចាត់​គេ​ឲ្យ​ទៅ​សួរ​ដល់​ព្រះ‌បាល-សេប៊ូប ជា​ព្រះ​នៃ​ពួក​អេក្រុន​វិញ ហេតុ​នេះ ទ្រង់​នឹង​មិន​ចុះ​ពី​ដំណេក ដែល​បាន​ឡើង​ទៅ​នោះ​បាន​ឡើយ គឺ​ត្រូវ​សុគត​ជា​ពិត​វិញ

6. ទ្រង់​មាន​ព្រះ‌បន្ទូល​សួរ​គេ​ថា មនុស្ស​ដែល​ឡើង​មក​ជួប​នឹង​ឯង​រាល់​គ្នា ពោល​សេចក្ដី​ទាំង​នេះ តើ​បែប​យ៉ាង​ណា

7. គេ​ទូល​តប​ថា មនុស្ស​នោះ​ពាក់​អាវ​ធ្វើ​ពី​រោម ហើយ​មាន​ខ្សែ​ក្រវាត់​ស្បែក​នៅ​ចង្កេះ ទ្រង់​មាន​ព្រះ‌បន្ទូល​ថា នោះ​គឺ​ជា​អេលីយ៉ា ជា​អ្នក​ស្រុក​ធេសប៊ី​ហើយ។ ស្តេច​អ័ហា‌ស៊ីយ៉ា​រក​ចាប់​ហោរា​អេលីយ៉ានោះ

8. ​ទ្រង់​ចាត់​មេ‌ទ័ព​ម្នាក់ និង​ពួក​ទាហាន​៥០​នាក់​របស់​គាត់ ឲ្យ​ទៅ​រក​អេលីយ៉ា គេ​ក៏​ឡើង​ទៅ​ឯ​លោក​ដែល​កំពុង​អង្គុយ​នៅ​លើ​កំពូល​ភ្នំ មេ‌ទ័ព​នោះ​និយាយ​នឹង​លោក​ថា ឱ​អ្នក​សំណប់​របស់​ព្រះ​អើយ ស្តេច​ទ្រង់​បង្គាប់​ឲ្យ​អ្នក​ចុះ​មក

10. អេលីយ៉ា​ឆ្លើយ​ទៅ​មេ‌ទ័ព​នោះ​ថា បើ​ខ្ញុំ​ជា​អ្នក​សំណប់​របស់​ព្រះ​ពិត នោះ​សូម​ឲ្យ​ភ្លើង​ធ្លាក់​ពី​លើ​មេឃ​មក​បញ្ឆេះ​ឯង និង​ពួក​៥០​នាក់​របស់​ឯង​ទៅ នោះ​ក៏​មាន​ភ្លើង​ធ្លាក់​ពី​លើ​មេឃ មក​បញ្ឆេះ​ទ័ព​នោះ និង​ពួក​៥០​នាក់​របស់​គាត់​មែន

11. ទ្រង់​ក៏​ចាត់​មេ‌ទ័ព​ម្នាក់ និង​ពួក​៥០​នាក់​របស់​គាត់ ឲ្យ​ទៅ​រក​លោក​ទៀត មេ‌ទ័ព​នោះ​និយាយ​នឹង​លោក​ថា ឱ​អ្នក​សំណប់​របស់​ព្រះ​អើយ ស្តេច​ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា ចូរ​ចុះ​មក​ជា​ឆាប់

12. អេលីយ៉ា​ក៏​ឆ្លើយ​ទៅ​គេ​ថា បើ​ខ្ញុំ​ជា​អ្នក​សំណប់​របស់​ព្រះ​ពិត នោះ​សូម​ឲ្យ​ភ្លើង​ធ្លាក់​ពី​លើ​មេឃ​មក​បញ្ឆេះ​ឯង និង​ពួក​៥០​នាក់​របស់​ឯង​ទៅ នោះ​ក៏​មាន​ភ្លើង​នៃ​ព្រះ​ធ្លាក់​ពី​លើ​មេឃ មក​បញ្ឆេះ​មេ‌ទ័ព​នោះ និង​ពួក​៥០​នាក់​របស់​គាត់​ដែរ

13. រួច​ទ្រង់​ក៏​ចាត់​មេ‌ទ័ព​ទី​៣ និង​ពួក​៥០​នាក់​របស់​គាត់ ឲ្យ​ទៅ​ថែម​ទៀត មេ‌ទ័ព​ទី​៣​នោះ​ក៏​ឡើង​ទៅ​លុត​ជង្គង់​ក្រាប​នៅ​មុខ​អេលីយ៉ា​អង្វរ​ថា ឱ​អ្នក​សំណប់​របស់​ព្រះ​អើយ សូម​អាណិត​មេត្តា​ឲ្យ​ជីវិត​របស់​ខ្ញុំ​ប្របាទ និង​ជីវិត​របស់​៥០​នាក់​នេះ បាន​មាន​តម្លៃ​នៅ​ភ្នែក​លោក​ចុះ

14. មើល មាន​ភ្លើង​ធ្លាក់​ចុះ​ពី​លើ​មេឃ​មក​បញ្ឆេះ​មេ‌ទ័ព​ទាំង​២​នាក់ និង​ពួក​៥០​នាក់​របស់​គេ ដែល​មក​មុន​នោះ​ទៅ​ហើយ តែ​ឥឡូវ​នេះ សូម​ឲ្យ​ជីវិត​ខ្ញុំ​ប្របាទ​មាន​តម្លៃ​នៅ​ភ្នែក​លោក​វិញ

15. នោះ​ទេវតា​នៃ​ព្រះ‌យេហូវ៉ា​ក៏​ប្រាប់​អេលីយ៉ា​ថា ចូរ​ចុះ​ទៅ​ជា​មួយ​នឹង​គេ​ចុះ កុំ​ឲ្យ​ខ្លាច​ឡើយ ដូច្នេះ លោក​ក៏​ក្រោក​ឡើង​ចុះ​ទៅ​ជា​មួយ​នឹង​គេ ចូល​ទៅ​គាល់​ស្តេច

16. លោក​ទូល​ស្តេច​ថា ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នេះ ឯង​ចាត់​ប្រើ​គេ​ឲ្យ​ទៅ​សួរ​ដល់​ព្រះ‌បាល-សេប៊ូប ជា​ព្រះ​នៃ​ពួក​អេក្រុន នោះ​តើ​មិន​មែន​ដោយ​ព្រោះ​គ្មាន​ព្រះ​នៅ​ស្រុក​អ៊ីស្រា‌អែល ដែល​ល្មម​សួរ​ព្រះ‌បន្ទូល​ទ្រង់​បាន​ឬ​អី ហេតុ​នេះ ឯង​នឹង​មិន​បាន​ចុះ​ពី​ដំណេក ដែល​បាន​ឡើង​ទៅ​នោះ​ឡើយ គឺ​នឹង​ត្រូវ​ស្លាប់​វិញ​ជា​ពិត។

17. ទ្រង់​ក៏​សុគត​ទៅ តាម​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា​ដែល​អេលីយ៉ា​បាន​ពោល​ហើយ រួច​យ៉ូរ៉ាម ក៏​ឡើង​សោយ‌រាជ្យ​ជំនួស​ទ្រង់ គឺ​ក្នុង​ឆ្នាំ​ទី​២​នៃ​រាជ្យ​យ៉ូរ៉ាម ជា​បុត្រ​នៃ​យ៉ូសា‌ផាត ស្តេច​យូដា ដ្បិត​អ័ហា‌ស៊ីយ៉ា​គ្មាន​ព្រះ‌រាជ​បុត្រា​ទេ

18. រីឯ​ដំណើរ​ឯ​ទៀត ពី​អ័ហា‌ស៊ីយ៉ា ដែល​ទ្រង់​បាន​ធ្វើ នោះ​សុទ្ធ​តែ​បាន​កត់​ទុក​ក្នុង​សៀវភៅ ជា​ពង្សាវតារ​របស់​ពួក​ស្តេច​អ៊ីស្រា‌អែល​ហើយ។

About ពង្សាវតារក្សត្រ ទី ២ Chapter 1

Read ពង្សាវតារក្សត្រ ទី ២ Chapter 1 online from the Holy Bible. This chapter is part of the Book of ពង្សាវតារក្សត្រ ទី ២ in the Old Testament. Continue reading with the chapter navigation above or explore the complete book.

Book Information

Book: ពង្សាវតារក្សត្រ ទី ២
Chapter: 1
Testament: Old Testament

How to Read this Chapter

Use the Previous and Next Chapter buttons to continue reading ពង្សាវតារក្សត្រ ទី ២. You can also adjust the font size for comfortable reading and browse other books of the Bible using the navigation links.

https://www.youtube.com/watch?v=rzsT_Q3KLzE

More Resources

Continue Reading the Bible

Continue reading ពង្សាវតារក្សត្រ ទី ២ Chapter 1 and explore every book, chapter and verse of the Holy Bible. Use the navigation links above and below to move through the Scriptures with ease.

Frequently Asked Questions

What is ពង្សាវតារក្សត្រ ទី ២ Chapter 1?

ពង្សាវតារក្សត្រ ទី ២ Chapter 1 is part of the Book of ពង្សាវតារក្សត្រ ទី ២ in the Holy Bible.

Can I read this chapter online?

Yes. You can read the complete ពង្សាវតារក្សត្រ ទី ២ Chapter 1 online for free with easy chapter navigation.

More Chapters from ពង្សាវតារក្សត្រ ទី ២

  1. ពង្សាវតារក្សត្រ ទី ២ Chapter 18
  2. ពង្សាវតារក្សត្រ ទី ២ Chapter 23
  3. ពង្សាវតារក្សត្រ ទី ២ Chapter 22
  4. ពង្សាវតារក្សត្រ ទី ២ Chapter 20
  5. ពង្សាវតារក្សត្រ ទី ២ Chapter 11
  6. ពង្សាវតារក្សត្រ ទី ២ Chapter 21
  7. ពង្សាវតារក្សត្រ ទី ២ Chapter 16

Explore More from ព្រះគម្ពីរសញ្ញាចាស់

  1. យ៉ូប Chapter 27
  2. និក្ខមនំ Chapter 34
  3. របាក្សត្រ ទី ២ Chapter 25
  4. ពង្សាវតារក្សត្រ ទី ២ Chapter 14
  5. និក្ខមនំ Chapter 22
  6. និក្ខមនំ Chapter 13
  7. យ៉ូស្វេ Chapter 19

Related Chapters & Readings

  1. ជនគណនា Chapter 2
  2. របាក្សត្រ ទី ២ Chapter 19
  3. និក្ខមនំ Chapter 16
  4. កិច្ចការ Chapter 21
  5. ទំនុកដំកើង Chapter 58
  6. សាស្តា Chapter 10
  7. យេរេមា Chapter 48
Share Your Love

Leave a Reply

Your email address will not be published. Required fields are marked *