ពង្សាវតារក្សត្រ ទី ២ Chapter 4

For English

Read ពង្សាវតារក្សត្រ ទី ២ Chapter 4 Online

Read ពង្សាវតារក្សត្រ ទី ២ Chapter 4 online from the Holy Bible. This chapter is part of the Book of ពង្សាវតារក្សត្រ ទី ២ in the Old Testament. Browse every verse with easy chapter navigation, continue to the next chapter, or explore the complete Book of ពង្សាវតារក្សត្រ ទី ២ and the Holy Bible online.

Choose a Chapter

ពង្សាវតារក្សត្រ ទី ២ 4

ជំពូក 4

1. រីឯ​មាន​ស្ត្រី​ម្នាក់ ជា​ប្រពន្ធ​នៃ​ពួក​សិស្ស របស់​ពួក​ហោរា​ម្នាក់ នាង​បាន​ស្រែក​ដល់​អេលី‌សេ​ថា ប្ដី​ខ្ញុំ ជា​អ្នក​បម្រើ​លោក បាន​ស្លាប់​ហើយ លោក​ក៏​ជ្រាប​ថា អ្នក​បម្រើ​របស់​លោក​បាន​កោត‌ខ្លាច​ដល់​ព្រះ‌យេហូវ៉ា​ដែរ ឥឡូវ​នេះ ម្ចាស់​បំណុល​បាន​មក ចង់​យក​កូន​ខ្ញុំ​ទាំង​២​ទៅ​ធ្វើ​ជា​បាវ​បម្រើ

2. អេលី‌សេ​សួរ​នាង​ថា តើ​ចង់​ឲ្យ​ខ្ញុំ​ធ្វើ​អ្វី​ឲ្យ​អ្នក សូម​ប្រាប់​ខ្ញុំ​ចុះ តើ​អ្នក​មាន​អ្វី​នៅ​ផ្ទះ នាង​ឆ្លើយ​តប​ថា នាង​ខ្ញុំ​គ្មាន​អ្វី​នៅ​ផ្ទះ​ទេ មាន​តែ​ដប​ប្រេង​១​ប៉ុណ្ណោះ

3. ដូច្នេះ លោក​ប្រាប់​ថា ចូរ​អ្នក​ចេញ​ទៅ​ខ្ចី​ភាជនៈ ពី​ពួក​អ្នក​ជិត​ខាង​ទាំង​ប៉ុន្មាន គឺ​ជា​ភាជនៈ ដែល​នៅ​ទទេ ហើយ​កុំ​ឲ្យ​ខ្ចី​តិច​ឡើយ

4. រួច​ឲ្យ​អ្នក​នាំ​កូន​ចូល​ទៅ​ក្នុង​ផ្ទះ បិទ​ទ្វារ​ទៅ ហើយ​ចាក់​ប្រេង​ទៅ​ក្នុង​ភាជនៈ​ទាំង​នោះ កាល​ណា​មាន​១​ណា​ពេញ នោះ​ចូរ​ដាក់​ទុក​ទៅ​ខាង​ម្ខាង

5. ដូច្នេះ នាង​ក៏​ចេញ​ពី​លោក​ទៅ នាំ​កូន​ចូល​ទៅ​ក្នុង​ផ្ទះ​បិទ​ទ្វារ កូន​ទាំង​២​ក៏​ហុច​ភាជនៈ​មក​ឲ្យ​ម្តាយ ហើយ​ម្តាយ​ក៏​ចាក់​ប្រេង​ដាក់

6. លុះ​ភាជនៈ​ទាំង​នោះ​បាន​ពេញ​ហើយ នោះ​នាង​បង្គាប់​កូន​ថា ចូរ​ហុច​១​ទៀត​មក​ឲ្យ​អញ តែ​កូន​ឆ្លើយ​តប​ថា មាន​តែ​ប៉ុណ្ណឹង​ទេ នោះ​ប្រេង​ក៏​ឈប់​ហូរ​ទៅ

7. នាង​ក៏​ទៅ​ជម្រាប​ដល់​អ្នក​សំណប់​របស់​ព្រះ ហើយ​លោក​ប្រាប់​ថា ចូរ​យក​ប្រេង​នោះ​ទៅ​លក់ សង​បំណុល​គេ​ទៅ ឯ​ចំណែក​ដែល​សល់​នៅ នោះ​ចូរ​ទុក​ចិញ្ចឹម​ខ្លួន និង​កូន​ចុះ។

8. មាន​កាល​១​ថ្ងៃ​ទៀត អេលី‌សេ​បាន​ដើរ​ទៅ​ឯ​ក្រុង​ស៊ូណែម រីឯ​នៅ​ទី​នោះ​មាន​ស្ត្រី​អ្នក​ធំ​ម្នាក់ នាង​បាន​ឃាត់​លោក​ឲ្យ​នៅ​ពិសា​បាយ រួច​មក​វេលា​ណា​ដែល​លោក​ទៅ​តាម​ទី​នោះ លោក​តែង‌តែ​ចូល​ទៅ​ពិសា​បាយ​នៅ​ផ្ទះ​នាង

9. នាង​ក៏​និយាយ​នឹង​ប្ដី​ថា មើល ខ្ញុំ​យល់​ឃើញ​ថា មនុស្ស​ដែល​តែង​ធ្លាប់​មក​ផ្ទះ​យើង ជា​ញយៗ​នេះ លោក​ជា​អ្នក​បរិសុទ្ធ​របស់​ព្រះ

10. សូម​ឲ្យ​យើង​ធ្វើ​បន្ទប់​១​តូច នៅ​លើ​ជញ្ជាំង ព្រម​ទាំង​ដាក់​គ្រែ តុ កៅអី និង​ជើង‌ទៀន សម្រាប់​លោក​ផង ដូច្នេះ កាល​ណា​លោក​មក​ផ្ទះ​យើង នោះ​នឹង​នៅ​ក្នុង​បន្ទប់​នោះ

11. ក្រោយ​មក មាន​កាល​១​ថ្ងៃ​លោក​ក៏​មក​ដល់ ហើយ​ចូល​ទៅ​សំរាន្ត​ក្នុង​បន្ទប់​នោះ

12. លោក​ប្រាប់​កេហាស៊ី ជា​អ្នក​បម្រើ​លោក​ថា ចូរ​ហៅ​ស្ត្រី​ដែល​នៅ​ក្រុង​ស៊ូណែម​នេះ​មក កាល​បាន​ហៅ​ស្ត្រី​មក​ដល់​ហើយ នោះ​នាង​ឈរ​នៅ​ចំពោះ​លោក

13. រួច​លោក​ប្រាប់​អ្នក​បម្រើ​ថា ចូរ​និយាយ​នឹង​នាង​ថា មើល នាង​បាន​ចាត់‌ចែង​គោរព​ដល់​យើង​ជា​ច្រើន​ដល់​ម៉្លេះ ឥឡូវ​នេះ តើ​ត្រូវ​ឲ្យ​យើង​សង​គុណ​ដល់​នាង​យ៉ាង​ណា​ខ្លះ តើ​ចង់​ឲ្យ​ខ្ញុំ​ទូល​ដល់​ស្តេច ឬ​ជម្រាប​មេ‌ទ័ព​ធំ​ឲ្យ​នាង​ឬ​ទេ តែ​នាង​ឆ្លើយ​តប​ថា នាង​ខ្ញុំ​ចូល​ចិត្ត​នៅ​តែ​កណ្តាល​ពួក​សាសន៍​នាង​ខ្ញុំ​នេះ​ទេ

14. លោក​សួរ​ទៀត​ថា បើ​ដូច្នេះ តើ​ត្រូវ​សង​គុណ​ដល់​នាង​យ៉ាង​ណា កេហាស៊ី​ឆ្លើយ​ឡើង​ថា មើល​គាត់​គ្មាន​កូន​ទេ ហើយ​ប្ដី​ក៏​ចាស់​ផង

15. លោក​ប្រាប់​ថា ចូរ​ហៅ​នាង​មក​នេះ កាល​បាន​ហៅ​មក​ដល់​ហើយ នោះ​នាង​ឈរ​នៅ​ត្រង់​មាត់​ទ្វារ

16. ហើយ​លោក​ប្រាប់​ថា ដល់​កំណត់ ឆ្នាំ​ក្រោយ នោះ​នាង​នឹង​បាន​បី​កូន​ប្រុស​១ តែ​នាង​ឆ្លើយ​ថា ទេ លោក​ម្ចាស់ ជា​អ្នក​សំណប់​របស់​ព្រះ​អើយ សូម​កុំ​កុហក​ដល់​នាង​ខ្ញុំ​ឡើយ។

17. ស្ត្រី​នោះ​ក៏​មាន​ទំងន់ ហើយ​ដល់​កំណត់​ឆ្នាំ​ក្រោយ នាង​សម្រាល​បាន​កូន​ប្រុស​១ ដូច​ពាក្យ​ដែល​អេលី‌សេ​បាន​ប្រាប់

18. កាល​កូន​នោះ​បាន​ធំ​ឡើង​ហើយ នោះ​មាន​កាល​១​ថ្ងៃ វា​ចេញ​ទៅ​ឯ​ឪពុក ដែល​នៅ​ជា​មួយ​នឹង​ពួក​អ្នក​ច្រូត

19. នោះ​វា​ត្អូញ​ប្រាប់​ឪពុក​ថា ខ្ញុំ​ឈឺ​ក្បាល ខ្ញុំ​ឈឺ​ក្បាល​ណាស់ ឪពុក​បង្គាប់​ទៅ​អ្នក​បម្រើ​ថា ចូរ​បី​វា​យក​ទៅ​ឲ្យ​ម្តាយ​វា​ទៅ

20. អ្នក​នោះ​ក៏​បី​យក​ទៅ​ឲ្យ​ម្តាយ ហើយ​វា​អង្គុយ​លើ​ភ្លៅ​ម្តាយ រហូត​ដល់​ថ្ងៃ​ត្រង់ រួច​ស្លាប់​ទៅ

21. ម្តាយ​ក៏​ឡើង​ទៅ ដាក់​វា​ផ្តេក​នៅ​លើ​ដំណេក​នៃ​អ្នក​សំណប់​របស់​ព្រះ ហើយ​បិទ​ទ្វារ​ចេញ​ទៅ

22. រួច​នាង​ស្រែក​ទៅ​ប្ដី​ថា សូម​ចាត់​បម្រើ​ម្នាក់ និង​លា​១​មក​សិន ដើម្បី​ឲ្យ​ខ្ញុំ​រត់​ទៅ​ឯ​អ្នក​សំណប់​របស់​ព្រះ រួច​វិល​មក​វិញ

23. ប្ដី​តប​ថា ឯង​ចង់​ទៅ​រក​លោក​នៅ​ថ្ងៃ​នេះ​ធ្វើ​អី នេះ​មិន​មែន​ជា​ថ្ងៃ​ចូល​ខែ ឬ​ថ្ងៃ​ឈប់​សម្រាក​ទេ តែ​នាង​ឆ្លើយ​ថា មិន​អី​ទេ

24. នាង​ក៏​ចង​កែប​លា រួច​បង្គាប់​អ្នក​បម្រើ​ថា ចូរ​វាយ​ជំរត់​វា​ទៅ កុំ​បង្អង់​ឡើយ លើក​តែ​អញ​បង្គាប់ គឺ​យ៉ាង​នោះ​ដែល​នាង​ធ្វើ​ដំណើរ​ទៅ​ឯ​អ្នក​សំណប់​របស់​ព្រះ នៅ​ត្រង់​ភ្នំ​កើមែល។

25. កាល​អ្នក​សំណប់​របស់​ព្រះ​បាន​ឃើញ​នាង​មក​ពី​ចម្ងាយ នោះ​លោក​បង្គាប់​ទៅ​កេហាស៊ី ជា​អ្នក​បម្រើ​ថា នុ៎ះន៏​ស្ត្រី​ស្រុក​ស៊ូណែម

26. ចូរ​រត់​ទៅ​ទទួល ហើយ​សួរ​ថា តើ​អ្នក​សុខ​សប្បាយ​ជា​ទេ​ឬ តើ​ប្ដី​របស់​អ្នក​ជា​ទេ​ឬ ហើយ​កូន​របស់​អ្នក​ជា​ឬ​ទេ តែ​នាង​ឆ្លើយ​ថា ជា​ទេ

27. កាល​បាន​មក​ដល់​អ្នក​សំណប់​របស់​ព្រះ នៅ​លើ​ភ្នំ​ហើយ នោះ​នាង​ក៏​ចាប់​ជើង​លោក កេហាស៊ី​ក៏​ចូល​ទៅ ដើម្បី​ច្រាន​នាង​ចេញ តែ​អ្នក​សំណប់​របស់​ព្រះ​ឃាត់​ថា បណ្តោយ​តាម​នាង​ចុះ ពី​ព្រោះ​នាង​មាន​សេចក្ដី​ជូរ​ចត់​ក្នុង​ចិត្ត ហើយ​ព្រះ‌យេហូវ៉ា​ទ្រង់​បាន​លាក់​នឹង​អញ ឥត​សម្ដែង​ឲ្យ​អញ​ដឹង​សោះ

28. នោះ​នាង​និយាយ​ឡើង​ថា តើ​នាង​ខ្ញុំ​បាន​សូម​កូន​ពី​លោក​ម្ចាស់​ឬ​ទេ តើ​នាង​ខ្ញុំ​មិន​បាន​សូម​ថា កុំ​បញ្ឆោត​នាង​ខ្ញុំ​ទេ​ឬ​អី

29. នោះ​លោក​បង្គាប់​កេហាស៊ី​ថា ចូរ​ក្រវាត់​ចង្កេះ​កាន់​ដំបង​របស់​អញ​ចេញ​ទៅ បើ​ជួប​នឹង​អ្នក​ណា​តាម​ផ្លូវ កុំ​ឲ្យ​គំនាប់​គេ​ឡើយ បើ​អ្នក​ណា​គំនាប់​ដល់​ឯង ក៏​កុំ​ឲ្យ​គំនាប់​តប​វិញ​ដែរ ចូរ​ទៅ​ដាក់​ដំបង​អញ​នៅ​លើ​មុខ​កូន​នោះ​ទៅ

30. តែ​ម្តាយ​របស់​កូន​នោះ​និយាយ​ថា នាង​ខ្ញុំ​ស្បថ ដោយ​នូវ​ព្រះ‌យេហូវ៉ា​ដ៏​មាន​ព្រះ‌ជន្ម​រស់​នៅ ហើយ​ដោយ​នូវ​ព្រលឹង​លោក​ដ៏​នៅ​រស់​ដែរ​ថា នាង​ខ្ញុំ​មិន​ព្រម​ឃ្លាត​ចេញ​ពី​លោក​ទេ ដូច្នេះ លោក​ក៏​ក្រោក​ឡើង​ទៅ​តាម​នាង​ទៅ

31. ឯ​កេហាស៊ី​គាត់​ក៏​ទៅ​មុន ហើយ​ដាក់​ដំបង​នៅ​លើ​មុខ​កូន តែ​គ្មាន​ឮ​សំឡេង កូន​ក៏​គ្មាន​ស្តាប់​អ្វី​ដែរ ដូច្នេះ គាត់​វិល​ទៅ​ជួប​នឹង​អេលី‌សេ​វិញ ជម្រាប​ថា កូន​មិន​បាន​ភ្ញាក់​ទេ។

32. កាល​អេលី‌សេ​បាន​ចូល​ទៅ​ក្នុង​ផ្ទះ ក៏​ឃើញ​កូន​នោះ​ស្លាប់​នៅ​លើ​ដំណេក​របស់​លោក

33. ដូច្នេះ លោក​ចូល​ទៅ​បិទ​ទ្វារ មាន​តែ​គ្នា​២​នាក់ ហើយ​ក៏​អធិ‌ស្ឋាន​ដល់​ព្រះ‌យេហូវ៉ា

34. រួច​លោក​ឡើង​ទៅ​ពោប​លើ​កូន​នោះ ដាក់​មាត់​លោក​ទល់​នឹង​មាត់​វា ភ្នែក​ទល់​នឹង​ភ្នែក ហើយ​ដៃ​នៅ​លើ​ដៃ​ដែរ ក៏​សន្ធឹង​ខ្លួន​លើ​វា រួច​សាច់​កូន​នោះ​ក៏​ក្តៅ​ឧណ្ហ​ឡើង

35. នោះ​លោក​ក្រោក​ចេញ​ទៅ ដើរ​ចុះ​ឡើង​នៅ​ក្នុង​ផ្ទះ រួច​ឡើង​ទៅ​សន្ធឹង​ខ្លួន​លើ​វា​ទៀត ហើយ​វា​កណ្តាស់​៧​ដង រួច​បើក​ភ្នែក​ឡើង

36. ដូច្នេះ លោក​ហៅ​កេហាស៊ី​មក​បង្គាប់​ថា ចូរ​ទៅ​ហៅ​ស្ត្រី​ដែល​នៅ​ក្រុង​ស៊ូណែម​នេះ​មក គាត់​ក៏​ហៅ កាល​នាង​បាន​ចូល​មក​ដល់​ហើយ នោះ​លោក​ប្រាប់​ថា ចូរ​លើក​បី​កូន​នាង​ឡើង

37. នាង​ក៏​ចូល​ទៅ​ផ្តួល​ខ្លួន ក្រាប​ចុះ​ដល់​ដី នៅ​ទៀប​ជើង​លោក រួច​លើក​កូន​បី​ចេញ​ទៅ។

38. ឯ​អេលី‌សេ លោក​ត្រឡប់​ទៅ​ឯ​ក្រុង​គីល‌កាល​វិញ​ទៀត ហើយ​មាន​អំណត់​នៅ​ក្នុង​ស្រុក​នោះ ឯ​ពួក​សិស្ស​របស់​ពួក​ហោរា គេ​អង្គុយ​ចំពោះ​មុខ​លោក ហើយ​លោក​បង្គាប់​អ្នក​បម្រើ​ថា ចូរ​ដាក់​ថ្លាង​ធ្វើ​បបរ ឲ្យ​ពួក​សិស្ស​ហោរា​ទាំង​នេះ​ទៅ

39. មាន​ម្នាក់​ចេញ​ទៅ​រក​បន្លែ​ឯ​ទី​វាល ក៏​ឃើញ​វល្លិ​ព្រៃ ហើយ​បេះ​ផ្លែ​ពេញ​ថ្នក់​អាវ វិល​មក​កាប់​ជា​កង់ៗ ដាក់​ចុះ​ទៅ​ក្នុង​ថ្លាង ដ្បិត​គេ​មិន​បាន​ស្គាល់​ផ្លែ​នោះ​ទេ

40. រួច​គេ​ដួស​បបរ​នោះ​ឲ្យ​គ្រប់​គ្នា​បរិភោគ តែ​កាល​គេ​កំពុង​តែ​បរិភោគ នោះ​ក៏​ស្រែក​ឡើង​ថា ឱ​អ្នក​សំណប់​របស់​ព្រះ​អើយ បបរ​នេះ​ពុល​ទេ ហើយ​គេ​បរិភោគ​ពុំ​បាន

41. តែ​លោក​ប្រាប់​ថា ដូច្នេះ ចូរ​យក​ម្សៅ​មក​ចុះ រួច​លោក​ក៏​ចាក់​ទៅ​ក្នុង​ថ្លាង ហើយ​ប្រាប់​ថា ចូរ​ដួស​ចែក​ឲ្យ​គេ​បរិភោគ​ទៅ នោះ​ក៏​គ្មាន​ជាតិ​ពុល​នៅ​ក្នុង​បបរ​ទៀត​ឡើយ។

42. នៅ​គ្រា​នោះ មាន​មនុស្ស​ម្នាក់​មក​ពី​ស្រុក​បាល-សា‌លីសា គាត់​យក​នំបុ័ង​ម្សៅ​ឱក​២០​ដុំ​ធ្វើ​ពី​ផល​ដំបូង និង​គួរ​ស្រូវ​ស្រស់ មក​ជូន​ដល់​អ្នក​សំណប់​របស់​ព្រះ នោះ​លោក​ប្រាប់​ថា ចូរ​ចែក​ឲ្យ​បណ្តា‌ជន​បរិភោគ​ទៅ

43. អ្នក​បម្រើ​លោក​សួរ​ថា តើ​ធ្វើ​ដូច​ម្តេច​ឲ្យ​ខ្ញុំ​ដាក់​តែ​ប៉ុណ្ណេះ ឲ្យ​មនុស្ស​១០០​នាក់​បរិភោគ​បាន តែ​លោក​បង្គាប់​ថា ចូរ​ចែក​ឲ្យ​គេ​បរិភោគ​ទៅ ដ្បិត​ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា គេ​នឹង​បរិភោគ​ឆ្អែត ហើយ​និង​នៅ​មាន​សល់​ផង

44. ដូច្នេះ គាត់​ក៏​ដាក់​ឲ្យ​គេ​បរិភោគ ហើយ​គេ​បាន​ឆ្អែត រួច​នៅ​មាន​សល់ ដូច​ជា​ព្រះ‌យេហូវ៉ា​បាន​មាន​ព្រះ‌បន្ទូល​ហើយ។

About ពង្សាវតារក្សត្រ ទី ២ Chapter 4

Read ពង្សាវតារក្សត្រ ទី ២ Chapter 4 online from the Holy Bible. This chapter is part of the Book of ពង្សាវតារក្សត្រ ទី ២ in the Old Testament. Continue reading with the chapter navigation above or explore the complete book.

Book Information

Book: ពង្សាវតារក្សត្រ ទី ២
Chapter: 4
Testament: Old Testament

How to Read this Chapter

Use the Previous and Next Chapter buttons to continue reading ពង្សាវតារក្សត្រ ទី ២. You can also adjust the font size for comfortable reading and browse other books of the Bible using the navigation links.

https://www.youtube.com/watch?v=rzsT_Q3KLzE

More Resources

Continue Reading the Bible

Continue reading ពង្សាវតារក្សត្រ ទី ២ Chapter 4 and explore every book, chapter and verse of the Holy Bible. Use the navigation links above and below to move through the Scriptures with ease.

Frequently Asked Questions

What is ពង្សាវតារក្សត្រ ទី ២ Chapter 4?

ពង្សាវតារក្សត្រ ទី ២ Chapter 4 is part of the Book of ពង្សាវតារក្សត្រ ទី ២ in the Holy Bible.

Can I read this chapter online?

Yes. You can read the complete ពង្សាវតារក្សត្រ ទី ២ Chapter 4 online for free with easy chapter navigation.

More Chapters from ពង្សាវតារក្សត្រ ទី ២

  1. ពង្សាវតារក្សត្រ ទី ២ Chapter 18
  2. ពង្សាវតារក្សត្រ ទី ២ Chapter 23
  3. ពង្សាវតារក្សត្រ ទី ២ Chapter 22
  4. ពង្សាវតារក្សត្រ ទី ២ Chapter 20
  5. ពង្សាវតារក្សត្រ ទី ២ Chapter 11
  6. ពង្សាវតារក្សត្រ ទី ២ Chapter 21
  7. ពង្សាវតារក្សត្រ ទី ២ Chapter 16

Explore More from ព្រះគម្ពីរសញ្ញាចាស់

  1. ចោទិយកថា Chapter 23
  2. នាង អេសធើរ Chapter 4
  3. សាំយូអែល ទី ១ Chapter 27
  4. ហូសេ Chapter 13
  5. របាក្សត្រ ទី ២ Chapter 25
  6. អេម៉ុស Chapter 3
  7. ទំនុកដំកើង Chapter 8

Related Chapters & Readings

  1. ហាបាគុក Chapter 2
  2. យ៉ូស្វេ Chapter 4
  3. យ៉ូស្វេ Chapter 9
  4. អេសាយ Chapter 27
  5. យ៉ូប Chapter 20
  6. ចោទិយកថា Chapter 29
  7. សាំយូអែល ទី ១ Chapter 7
Share Your Love

Leave a Reply

Your email address will not be published. Required fields are marked *