Read ពង្សាវតារក្សត្រ ទី ២ Chapter 20 Online
Read ពង្សាវតារក្សត្រ ទី ២ Chapter 20 online from the Holy Bible. This chapter is part of the Book of ពង្សាវតារក្សត្រ ទី ២ in the Old Testament. Browse every verse with easy chapter navigation, continue to the next chapter, or explore the complete Book of ពង្សាវតារក្សត្រ ទី ២ and the Holy Bible online.
Choose a Chapter
ពង្សាវតារក្សត្រ ទី ២ 20
ជំពូក 20
1. នៅគ្រានោះ ហេសេគាទ្រង់ប្រឈួនហៀបនឹងសុគត ហើយហោរាអេសាយ ជាកូនអ័ម៉ូស ក៏មកគាល់ទ្រង់ទូលថា ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលដូច្នេះ ចូរផ្តាំដល់វង្សារបស់ឯងចុះ ដ្បិតឯងត្រូវស្លាប់ហើយ មិនរស់ទេ
2. នោះទ្រង់ក៏បែរព្រះភ័ក្ត្រទៅឯជញ្ជាំង អធិស្ឋានដល់ព្រះយេហូវ៉ាថា
3. ឱព្រះយេហូវ៉ាអើយ សូមទ្រង់នឹកចាំពីទូលបង្គំ ដែលបានដើរនៅចំពោះទ្រង់ ដោយពិតត្រង់ ហើយដោយចិត្តស្មោះចំពោះ ព្រមទាំងប្រព្រឹត្តអំពើដ៏ល្អ នៅព្រះនេត្រទ្រង់ជាយ៉ាងណា រួចហេសេគាទ្រង់ព្រះកន្សែងជាខ្លាំង
4. ឯអេសាយ លោកបានចេញទៅ មិនទាន់ដល់ទីធ្លាកណ្តាលនៅឡើយ នោះព្រះបន្ទូលនៃព្រះយេហូវ៉ាក៏មកដល់លោកថា
5. ចូរត្រឡប់ទៅទូលដល់ហេសេគា ជាមេលើរាស្ត្រអញថា ព្រះយេហូវ៉ាជាព្រះនៃដាវីឌអយ្យកោឯង ទ្រង់មានព្រះបន្ទូលដូច្នេះ អញបានឮពាក្យអធិស្ឋានរបស់ឯង ក៏បានឃើញទឹកភ្នែកឯងហើយ មើល អញនឹងប្រោសឲ្យឯងបានជា រួចដល់ថ្ងៃទី៣ ឯងនឹងឡើងទៅក្នុងព្រះវិហារនៃព្រះយេហូវ៉ាបាន
6. អញនឹងចម្រើនអាយុឯងឡើង១៥ឆ្នាំទៀត ហើយនិងដោះឯង និងទីក្រុងនេះ ឲ្យរួចពីកណ្តាប់ដៃនៃស្តេចអាសស៊ើរ ព្រមទាំងការពារទីក្រុងនេះ រក្សាទុកសម្រាប់ខ្លួនអញ គឺដោយយល់ដល់ដាវីឌ ជាអ្នកបម្រើអញផង
7. អេសាយក៏ទូលថា សូមយកផ្លែល្វា១ផែនមក នោះគេក៏យកមកបិទលើបូសនោះ រួចទ្រង់បានជាឡើង។
8. ហេសេគាទ្រង់មានព្រះបន្ទូលសួរអេសាយថា តើមានទីសម្គាល់ណាឲ្យខ្ញុំដឹងថា ព្រះយេហូវ៉ានឹងប្រោសឲ្យខ្ញុំបានជា ហើយដែលខ្ញុំនឹងឡើងទៅក្នុងព្រះវិហារនៃព្រះយេហូវ៉ានៅថ្ងៃទី៣ដូច្នេះ
9. អេសាយទូលតបថា នេះជាទីសម្គាល់ពីព្រះយេហូវ៉ា ឲ្យទ្រង់បានជ្រាបថា ព្រះយេហូវ៉ាទ្រង់នឹងសម្រេចតាមសេចក្ដីដែលមានព្រះបន្ទូលហើយ តើទ្រង់សព្វព្រះទ័យឲ្យស្រមោលធ្លាក់ទៅមុខ១០ចុច ឬថយក្រោយ១០ចុចវិញ
10. នោះហេសេគាមានព្រះបន្ទូលឆ្លើយថា ដែលស្រមោលជ្រេទៅ១០ចុចនោះស្រណុកទេ សូមឲ្យបានថយមកវិញ១០ចុចចុះ
11. ដូច្នេះ ហោរាអេសាយលោកអំពាវនាវដល់ព្រះយេហូវ៉ា ហើយទ្រង់ក៏ធ្វើឲ្យស្រមោលដែលបានជ្រេទៅ នៅនាឡិកាថ្ងៃរបស់ស្តេចអ័ហាស បានថយមកក្រោយវិញ១០ចុច។
12. គ្រានោះ ម្រដាក់-បាឡាដាន ជាបុត្របាឡាដាន ស្តេចស្រុកបាប៊ីឡូន ក៏ផ្ញើសំបុត្រ និងតង្វាយ មកថ្វាយហេសេគា ដោយព្រោះទ្រង់ឮថា ហេសេគាបានប្រឈួន
13. ហេសេគាក៏ស្តាប់តាមគេ គឺទ្រង់បង្ហាញឃ្លាំងនៃព្រះរាជទ្រព្យទាំងប៉ុន្មាន គឺជាមាស ប្រាក់ គ្រឿងក្រអូប និងប្រេងវិសេស ហើយឃ្លាំងគ្រឿងសស្ត្រាវុធរបស់ទ្រង់ទាំងអស់ និងគ្រប់ទាំងអស់ដែលឃើញមានក្នុងឃ្លាំងទ្រង់ផង គ្មានអ្វីនៅក្នុងព្រះរាជវាំង ឬនៅក្រោមអំណាចទ្រង់ទាំងអស់ ដែលហេសេគាមិនបានបង្ហាញដល់គេនោះឡើយ
14. នោះហោរាអេសាយ លោកមកគាល់ស្តេចហេសេគា ទូលសួរថា អ្នកទាំងនោះបាននិយាយអ្វីខ្លះ ហើយមកពីណាដែលមកគាល់ទ្រង់ដូច្នេះ ហេសេគាទ្រង់តបថា គេមកពីប្រទេសឆ្ងាយណាស់ គឺពីស្រុកបាប៊ីឡូន
15. រួចលោកទូលសួរទៀតថា គេបានឃើញអ្វីខ្លះ នៅក្នុងព្រះរាជវាំង ហេសេគាឆ្លើយថា គេបានឃើញរបស់ទាំងអស់ ដែលនៅក្នុងដំណាក់យើង ហើយក្នុងព្រះរាជទ្រព្យយើងទាំងអម្បាលម៉ាន គ្មានអ្វីដែលយើងមិនបានបង្ហាញដល់គេនោះឡើយ។
16. ដូច្នេះ អេសាយលោកទូលដល់ហេសេគាថា សូមស្តាប់ព្រះបន្ទូលនៃព្រះយេហូវ៉ាសិន
17. មើល នឹងមានគ្រាមកដល់ ដែលគេនឹងមកយកអស់ទាំងរបស់ទ្រព្យ ដែលនៅក្នុងព្រះរាជវាំង និងរបស់ទាំងប៉ុន្មានដែលពួកអយ្យកោទ្រង់បានសន្សំទុក រហូតដល់សព្វថ្ងៃនេះ នាំទៅឯក្រុងបាប៊ីឡូន ឥតទុកឲ្យមានអ្វីសល់នៅឡើយ នេះឯងជាព្រះបន្ទូលនៃព្រះយេហូវ៉ា
18. ឯពួកបុត្រាទាំងប៉ុន្មាន ដែលនឹងកើតពីទ្រង់មក នោះនឹងត្រូវដឹកនាំទៅ ឲ្យធ្វើជាមនុស្សកំរៀវនៅក្នុងដំណាក់នៃស្តេចស្រុកបាប៊ីឡូន
19. ហេសេគាទ្រង់មានព្រះបន្ទូលទៅអេសាយថា ព្រះបន្ទូលនៃព្រះយេហូវ៉ាដែលបានថានោះជាល្អហើយ រួចមានព្រះបន្ទូលទៀតថា បើមានសេចក្ដីសុខសាន្ត និងសេចក្ដីពិតនៅក្នុងគ្រាយើងនេះ តើមិនមែនជាការល្អទេឬ
20. រីឯដំណើរឯទៀតពីហេសេគា និងពីអំណាចទ្រង់ទាំងប៉ុន្មាន ហើយដែលទ្រង់បានធ្វើស្រះទឹក និងប្រឡាយបង្ហូរទឹកចូលមកក្នុងទីក្រុងជាយ៉ាងណា នោះសុទ្ធតែបានកត់ទុកក្នុងសៀវភៅ ជាពង្សាវតាររបស់ពួកស្តេចយូដាហើយ
21. ហេសេគាក៏ផ្ទំលក់ទៅជាមួយនឹងពួកអយ្យកោទ្រង់ទៅ រួចម៉ាន៉ាសេ ជាព្រះរាជបុត្រា ក៏ឡើងសោយរាជ្យជំនួសបិតា។
About ពង្សាវតារក្សត្រ ទី ២ Chapter 20
Read ពង្សាវតារក្សត្រ ទី ២ Chapter 20 online from the Holy Bible. This chapter is part of the Book of ពង្សាវតារក្សត្រ ទី ២ in the Old Testament. Continue reading with the chapter navigation above or explore the complete book.
Book Information
Book: ពង្សាវតារក្សត្រ ទី ២
Chapter: 20
Testament: Old Testament
How to Read this Chapter
Use the Previous and Next Chapter buttons to continue reading ពង្សាវតារក្សត្រ ទី ២. You can also adjust the font size for comfortable reading and browse other books of the Bible using the navigation links.
More Resources
Continue Reading the Bible
Continue reading ពង្សាវតារក្សត្រ ទី ២ Chapter 20 and explore every book, chapter and verse of the Holy Bible. Use the navigation links above and below to move through the Scriptures with ease.
Frequently Asked Questions
What is ពង្សាវតារក្សត្រ ទី ២ Chapter 20?
ពង្សាវតារក្សត្រ ទី ២ Chapter 20 is part of the Book of ពង្សាវតារក្សត្រ ទី ២ in the Holy Bible.
Can I read this chapter online?
Yes. You can read the complete ពង្សាវតារក្សត្រ ទី ២ Chapter 20 online for free with easy chapter navigation.
More Chapters from ពង្សាវតារក្សត្រ ទី ២
- ពង្សាវតារក្សត្រ ទី ២ Chapter 18
- ពង្សាវតារក្សត្រ ទី ២ Chapter 22
- ពង្សាវតារក្សត្រ ទី ២ Chapter 23
- ពង្សាវតារក្សត្រ ទី ២ Chapter 21
- ពង្សាវតារក្សត្រ ទី ២ Chapter 11
- ពង្សាវតារក្សត្រ ទី ២ Chapter 25
- ពង្សាវតារក្សត្រ ទី ២ Chapter 19
Explore More from ព្រះគម្ពីរសញ្ញាចាស់
- នាង អេសធើរ Chapter 5
- លោកុប្បត្តិ Chapter 2
- យ៉ូប Chapter 13
- ហូសេ Chapter 4
- ទំនុកដំកើង Chapter 48
- ណាហ៊ុម Chapter 2
- ហូសេ Chapter 2