ពង្សាវតារក្សត្រ ទី ២ Chapter 12

For English

Read ពង្សាវតារក្សត្រ ទី ២ Chapter 12 Online

Read ពង្សាវតារក្សត្រ ទី ២ Chapter 12 online from the Holy Bible. This chapter is part of the Book of ពង្សាវតារក្សត្រ ទី ២ in the Old Testament. Browse every verse with easy chapter navigation, continue to the next chapter, or explore the complete Book of ពង្សាវតារក្សត្រ ទី ២ and the Holy Bible online.

Choose a Chapter

ពង្សាវតារក្សត្រ ទី ២ 12

ជំពូក 12

1. គឺ​នៅ​ឆ្នាំ​ទី​៧​ក្នុង​រាជ្យ​យេហ៊ូវ ដែល​យ៉ូអាស​ចាប់​តាំង​សោយ‌រាជ្យ​ឡើង ក៏​សោយ‌រាជ្យ​នៅ​ក្រុង​យេរូ‌សាឡឹម​បាន​៤០​ឆ្នាំ ព្រះ‌មាតា​ទ្រង់​ព្រះ‌នាម​ជា​ស៊ីបយ៉ា ជា​អ្នក​ស្រុក​បៀរ-សេបា

2. រីឯ​យ៉ូអាស ទ្រង់​ប្រព្រឹត្ត​សេចក្ដី​ដែល​ត្រឹម‌ត្រូវ នៅ​ព្រះ‌នេត្រ​ព្រះ‌យេហូវ៉ា រហូត​ដល់​អស់​វេលា ដែល​យេហូ‌យ៉ាដា​ដ៏​ជា​សង្ឃ​បង្រៀន​ទ្រង់

3. ប៉ុន្តែ មិន​បាន​បំបាត់​អស់​ទាំង​ទី​ខ្ពស់​ចេញ​ទេ ហើយ​ពួក​បណ្តា‌ជន គេ​នៅ​តែ​ថ្វាយ​យញ្ញ‌បូជា ព្រម​ទាំង​ដុត​កំញាន នៅ​លើ​ទី​ខ្ពស់​ទាំង​នោះ​នៅ​ឡើយ។

4. យ៉ូអាស ទ្រង់​មាន​ព្រះ‌បន្ទូល​ទៅ​ពួក​សង្ឃ​ថា ឯ​អស់​ទាំង​ប្រាក់ ជា​តម្លៃ​នៃ​តង្វាយ​ទាំង​ប៉ុន្មាន ដែល​គេ​យក​មក​ថ្វាយ​ក្នុង​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា និង​ប្រាក់​របស់​មនុស្ស​នីមួយៗ​ដែល​កត់​ទុក​ក្នុង​បញ្ជី គឺ​ជា​តង្វាយ​នៃ​គ្រប់​គ្នា​តាម​ច្បាប់ ហើយ​អស់​ទាំង​ប្រាក់ ដែល​អ្នក​ណា​កើត​មាន​ចិត្ត​ចង់​យក​មក​ថ្វាយ ក្នុង​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា

5. នោះ​ត្រូវ​ឲ្យ​ពួក​សង្ឃ​ទទួល​ប្រាក់​នោះ គឺ​ត្រូវ​ឲ្យ​គ្រប់​គ្នា​ទទួល​យក​ពី​ពួក​អ្នក​ដែល​ខ្លួន​ស្គាល់ ដើម្បី​ជួស‌ជុល​ត្រង់​កន្លែង​បាក់​បែក​ក្នុង​ព្រះ‌វិហារ ទោះ​បើ​ឃើញ​មាន​បាក់​បែក​នៅ​ត្រង់​ណា​ក៏​ដោយ

6. ប៉ុន្តែ ដល់​ឆ្នាំ​ទី​២៣ ក្នុង​រាជ្យ​ស្តេច​យ៉ូអាស នោះ​ពួក​សង្ឃ​មិន​ទាន់​បាន​ជួស‌ជុល​កន្លែង​បាក់​បែក​ក្នុង​ព្រះ‌វិហារ​នៅ​ឡើយ

7. ដូច្នេះ ស្តេច​យ៉ូអាស​ទ្រង់​ហៅ​យេហូ‌យ៉ាដា​ដ៏​ជា​សង្ឃ និង​ពួក​សង្ឃ​ឯ​ទៀត​មក​សួរ​ថា ហេតុ​អ្វី​បាន​ជា​មិន​បាន​ជួស‌ជុល​កន្លែង​បាក់​បែក​ក្នុង​ព្រះ‌វិហារ​ដូច្នេះ ឥឡូវ​នេះ មិន​ត្រូវ​ឲ្យ​យក​ប្រាក់​ពី​ពួក​អ្នក​ដែល​ស្គាល់​ទៀត​ទេ គឺ​ត្រូវ​ប្រគល់​ប្រាក់​នោះ​ទៅ សម្រាប់​ជួស‌ជុល​កន្លែង​បាក់​បែក​ក្នុង​ព្រះ‌វិហារ​វិញ

8. ពួក​សង្ឃ​ក៏​យល់​ព្រម​ថា មិន​ត្រូវ​ទទួល​ប្រាក់​ពី​ពួក​បណ្តា‌ជន​ទៀត ក៏​មិន​ត្រូវ​ជួស‌ជុល​កន្លែង​បាក់​បែក​ក្នុង​ព្រះ‌វិហារ​ដែរ។

9. ឯ​យេហូ‌យ៉ាដា​ដ៏​ជា​សង្ឃ លោក​យក​ហឹប​១​មក​ចោះ​ប្រហោង​ត្រង់​គ្រប រួច​ដាក់​ហឹប​នៅ​ខាង​ស្តាំ​អាសនៈ តាម​ផ្លូវ​ចូល​ទៅ​ក្នុង​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា នោះ​ពួក​សង្ឃ​ដែល​រក្សា​ត្រង់​មាត់​ទ្វារ ក៏​យក​អស់​ទាំង​ប្រាក់ ដែល​គេ​យក​មក​ថ្វាយ​ក្នុង​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា ទៅ​ដាក់​ក្នុង​ហឹប​នោះ

10. រួច​មក​កាល​ឃើញ​ថា មាន​ប្រាក់​ច្រើន​នៅ​ក្នុង​ហឹប​ហើយ នោះ​ស្មៀន​ហ្លួង និង​សម្ដេច​សង្ឃ ក៏​ឡើង​ទៅ​រាប់​ប្រាក់ ដែល​នៅ​ក្នុង​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា ហើយ​ច្រក​ក្នុង​បាវ​ទុក

11. ឯ​ប្រាក់​ដែល​បាន​ថ្លឹង​ប្រគល់​មក​ក្នុង​អំណាច​សម្ដេច​សង្ឃ នោះ​លោក​ក៏​ចំណាយ​ដល់​ពួក​ជាង​ដែល​ធ្វើ​ការ គឺ​ជា​ពួក​អ្នក​ដែល​ត្រួត‌ត្រា​ការ នៅ​ក្នុង​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា ហើយ​អ្នក​ទាំង​នោះ​ក៏​ចេញ​ឲ្យ ដល់​ពួក​ជាង​ឈើ និង​ពួក​ជាង​ផ្សេងៗ ដែល​ជួស‌ជុល​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា

12. ហើយ​ដល់​ពួក​ជាង​រៀប​ថ្ម និង​ពួក​ជាង​ដាប់​ថ្ម ហើយ​សម្រាប់​ទិញ​ឈើ និង​ថ្ម​ដាប់​ស្រាប់ សម្រាប់​នឹង​ជួស‌ជុល​ត្រង់​កន្លែង​បាក់​បែក ក្នុង​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា ក៏​សម្រាប់​អស់​ទាំង​ការ​ចំណាយ ដែល​ត្រូវ​ចាយ ដើម្បី​ជួស‌ជុល​ព្រះ‌វិហារ​ឡើង

13. ប៉ុន្តែ មិន​បាន​យក​ប្រាក់​ដែល​គេ​យក​មក​ថ្វាយ​ក្នុង​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា ទៅ​ធ្វើ​ជា​គ្រឿង​មាស គ្រឿង​ប្រាក់ ដូច​ជា​ពែង គ្រប​ប្រឆេះ ចាន‌ក្លាំ ឬ​ត្រែ​ឡើយ

14. ដ្បិត​គេ​បាន​ឲ្យ​ដល់​ពួក​ជាង ដែល​ធ្វើ​ការ​វិញ សម្រាប់​នឹង​ប្រើ​ការ​ជួស‌ជុល​ព្រះ‌វិហារ​ព្រះ‌យេហូវ៉ា

15. មួយ​ទៀត​គេ​មិន​បាន​គិត​នឹង​ពួក​អ្នក ដែល​គេ​ប្រគល់​ប្រាក់​នោះ​ទៅ​ឲ្យ សម្រាប់​ចំណាយ​ដល់​ពួក​ជាង​ដែល​ធ្វើ​ការ​នោះ​ទេ ពី​ព្រោះ​អ្នក​ទាំង​នោះ​បាន​ប្រព្រឹត្ត​ដោយ​ចិត្ត​ស្មោះ‌ត្រង់

16. ឯ​ប្រាក់ ជា​តម្លៃ​នៃ​តង្វាយ​ដោយ​ព្រោះ​ការ​រំលង និង​ប្រាក់​ជា​តម្លៃ​នៃ​តង្វាយ​លោះ​បាប នោះ​មិន​បាន​យក​ទៅ​ទុក​ក្នុង​វិហារ​ព្រះ‌យេហូវ៉ា​ទេ ប្រាក់​នោះ​ទុក​ជា​ចំណែក​ដល់​ពួក​សង្ឃ​វិញ។

17. នៅ​គ្រា​នោះ ហាសែល​ជា​ស្តេច​ស្រុក​ស៊ីរី ក៏​ឡើង​ទៅ​ច្បាំង​នឹង​ក្រុង​កាថ ហើយ​ចាប់​យក​បាន រួច​ហាសែល​តម្រង់​ព្រះ‌‌ភ័ក្ត្រ​ឆ្ពោះ​ទៅ​ឯ​ក្រុង​យេរូ‌សាឡឹម​ទៀត

18. នោះ​យ៉ូអាស ជា​ស្តេច​យូដា ទ្រង់​យក​អស់​ទាំង​របស់​បរិសុទ្ធ ដែល​ពួក​ស្តេច​យូដា គឺ​យ៉ូសា‌ផាត យ៉ូរ៉ាម និង​អ័ហា‌ស៊ីយ៉ា​ជា​ពួក​អយ្យកោ​ទ្រង់​បាន​ថ្វាយ និង​របស់​ទាំង​ប៉ុន្មាន​ដែល​អង្គ​ទ្រង់​បាន​ថ្វាយ ព្រម​ទាំង​មាស​ទាំង​អស់ ដែល​នៅ​ក្នុង​ឃ្លាំង​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា ហើយ​ក្នុង​ដំណាក់​ស្តេច​ផង ផ្ញើ​ទៅ​ថ្វាយ​ហាសែល​ជា​ស្តេច​ស៊ីរី ដូច្នេះ ហាសែល​ក៏​ថយ​ចេញ​ពី​ក្រុង​យេរូ‌សាឡឹម​ទៅ។

19. រីឯ​ដំណើរ​ឯ​ទៀត​ពី​យ៉ូអាស និង​ការ​ទាំង​ប៉ុន្មាន​ដែល​ទ្រង់​ធ្វើ នោះ​សុទ្ធ​តែ​បាន​កត់​ទុក​ក្នុង​សៀវភៅ ជា​ពង្សាវតារ​របស់​ពួក​ស្តេច​យូដា​ហើយ

20. ពួក​អ្នក​បម្រើ​របស់​យ៉ូអាស​ក៏​លើក​គ្នា​ក្បត់​ទ្រង់ ហើយ​ប្រហារ​សម្លាប់​នៅ​ត្រង់​ប៉ម​មីឡូរ តាម​ផ្លូវ​ដែល​ចុះ​ទៅ​ឯ​តំបន់​ស៊ីឡា

21. គឺ​យ៉ូសាការ ជា​កូន​ស៊ីមាត និង​យ៉ូសា‌បាឌ ជា​កូន​សូមើរ​ជា​អ្នក​បម្រើ ដែល​វាយ​ទ្រង់ ហើយ​ទ្រង់​ក៏​សុគត​ទៅ រួច​គេ​បញ្ចុះ​ទ្រង់​នៅ​ក្នុង​ក្រុង​ដាវីឌ ជា​មួយ​នឹង​ពួក​អយ្យកោ​ទ្រង់ នោះ​អ័ម៉ា‌ស៊ីយ៉ា ជា​ព្រះ‌រាជ‌បុត្រា​ទ្រង់ ក៏​ឡើង​សោយ‌រាជ្យ​ជំនួស​បិតា។

About ពង្សាវតារក្សត្រ ទី ២ Chapter 12

Read ពង្សាវតារក្សត្រ ទី ២ Chapter 12 online from the Holy Bible. This chapter is part of the Book of ពង្សាវតារក្សត្រ ទី ២ in the Old Testament. Continue reading with the chapter navigation above or explore the complete book.

Book Information

Book: ពង្សាវតារក្សត្រ ទី ២
Chapter: 12
Testament: Old Testament

How to Read this Chapter

Use the Previous and Next Chapter buttons to continue reading ពង្សាវតារក្សត្រ ទី ២. You can also adjust the font size for comfortable reading and browse other books of the Bible using the navigation links.

https://www.youtube.com/watch?v=rzsT_Q3KLzE

More Resources

Continue Reading the Bible

Continue reading ពង្សាវតារក្សត្រ ទី ២ Chapter 12 and explore every book, chapter and verse of the Holy Bible. Use the navigation links above and below to move through the Scriptures with ease.

Frequently Asked Questions

What is ពង្សាវតារក្សត្រ ទី ២ Chapter 12?

ពង្សាវតារក្សត្រ ទី ២ Chapter 12 is part of the Book of ពង្សាវតារក្សត្រ ទី ២ in the Holy Bible.

Can I read this chapter online?

Yes. You can read the complete ពង្សាវតារក្សត្រ ទី ២ Chapter 12 online for free with easy chapter navigation.

More Chapters from ពង្សាវតារក្សត្រ ទី ២

  1. ពង្សាវតារក្សត្រ ទី ២ Chapter 18
  2. ពង្សាវតារក្សត្រ ទី ២ Chapter 23
  3. ពង្សាវតារក្សត្រ ទី ២ Chapter 22
  4. ពង្សាវតារក្សត្រ ទី ២ Chapter 11
  5. ពង្សាវតារក្សត្រ ទី ២ Chapter 25
  6. ពង្សាវតារក្សត្រ ទី ២ Chapter 21
  7. ពង្សាវតារក្សត្រ ទី ២ Chapter 20

Explore More from ព្រះគម្ពីរសញ្ញាចាស់

  1. របាក្សត្រ ទី ២ Chapter 35
  2. អែសរ៉ា Chapter 5
  3. ទំនុកដំកើង Chapter 66
  4. ជនគណនា Chapter 4
  5. ពង្សាវតារក្សត្រ ទី ១ Chapter 15
  6. យេរេមា Chapter 20
  7. របាក្សត្រ ទី ១ Chapter 27

Related Chapters & Readings

  1. សុភាសិត Chapter 23
  2. ធីម៉ូថេ ទី ២ Chapter 4
  3. សុភាសិត Chapter 26
  4. សាំយូអែល ទី ២ Chapter 6
  5. លូកា Chapter 5
  6. កូរិនថូសទី ២ Chapter 7
  7. អេសេគាល Chapter 13
Share Your Love

Leave a Reply

Your email address will not be published. Required fields are marked *