ពង្សាវតារក្សត្រ ទី ២ Chapter 11

For English

Read ពង្សាវតារក្សត្រ ទី ២ Chapter 11 Online

Read ពង្សាវតារក្សត្រ ទី ២ Chapter 11 online from the Holy Bible. This chapter is part of the Book of ពង្សាវតារក្សត្រ ទី ២ in the Old Testament. Browse every verse with easy chapter navigation, continue to the next chapter, or explore the complete Book of ពង្សាវតារក្សត្រ ទី ២ and the Holy Bible online.

Choose a Chapter

A+ A A-

ពង្សាវតារក្សត្រ ទី ២ 11

ជំពូក 11

1. រីឯ​អ័ថា‌លា ព្រះ‌មាតា​នៃ​អ័ហា‌ស៊ីយ៉ា កាល​បាន​ឃើញ​ថា ព្រះ‌រាជ‌បុត្រា​សុគត​ហើយ​ដូច្នោះ នោះ​ព្រះ‌នាង​ក៏​ចាត់‌ចែង​បំផ្លាញ​ជំនួរ​វង្ស​នៃ​ស្តេច​ទាំង​ប៉ុន្មាន​ទៅ

2. តែ​យ៉ូសេបា ជា​បុត្រី​ស្តេច​យ៉ូរ៉ាម ហើយ​ជា​កនិដ្ឋា​របស់​អ័ហា‌ស៊ីយ៉ា នាង​បាន​លួច​យក​យ៉ូអាស ជា​បុត្រា​របស់​អ័ហា‌ស៊ីយ៉ា ចេញ​ពី​ពួក​បុត្រា​របស់​ស្តេច ដែល​ត្រូវ​ស្លាប់​នោះ ព្រម​ទាំង​មេនំ​ផង ទៅ​លាក់​ទុក​ក្នុង​បន្ទប់​ដេក ឲ្យ​រួច​ពី​អ័ថា‌លា មិន​ឲ្យ​ត្រូវ​ស្លាប់

3. បុត្រ​នោះ​ក៏​នៅ​ជា​មួយ​នឹង​នាង លាក់​ទុក​ក្នុង​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា​អស់​៦​ឆ្នាំ ឯ​ព្រះ‌នាង​អ័ថា‌លា​បាន​សោយ‌រាជ្យ​លើ​នគរ។

4. លុះ​ដល់​ឆ្នាំ​ទី​៧ នោះ​យេហូ‌យ៉ាដា​ក៏​ចាត់​គេ​ឲ្យ​ទៅ​នាំ​ពួក​មេ‌ទ័ព ពួក​នាយ និង​ពួក​ថ្មើរ​ជើង មក​ឯ​លោក​នៅ​ក្នុង​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា លោក​ក៏​តាំង​សញ្ញា​នឹង​គេ ហើយ​ឲ្យ​គេ​ស្បថ នៅ​ក្នុង​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា រួច​បង្ហាញ​ឲ្យ​គេ​ឃើញ​បុត្រា​នៃ​ស្តេច​នោះ

5. លោក​បង្គាប់​គេ​ថា ត្រូវ​ឲ្យ​អ្នក​រាល់​គ្នា​ធ្វើ​យ៉ាង​នេះ គឺ​ពួក​អ្នក​រាល់​គ្នា​១​ភាគ​ក្នុង​៣ ដែល​ចូល​វេន​នៅ​ថ្ងៃ​ឈប់​សម្រាក នោះ​ត្រូវ​ត្រួត​លើ​ការ​ចាំ​យាម រក្សា​នៅ​មន្ទីរ​របស់​ស្តេច

6. ត្រូវ​ឲ្យ​១​ភាគ​ក្នុង​៣​ទៀត នៅ​ត្រង់​មាត់​ទ្វារ​ស៊ើរ ហើយ​១​ភាគ​ក្នុង​៣​ទៀត នៅ​ត្រង់​ទ្វារ​ខាង​ក្រោយ​ទី​នៃ​ពួក​ចាំ​យាម អ្នក​រាល់​គ្នា​ត្រូវ​ចាំ​យាម​រក្សា​ព្រះ‌វិហារ​យ៉ាង​នោះ កុំ​ឲ្យ​អ្នក​ណា​ចូល​ឡើយ

7. ឯ​អ្នក​រាល់​គ្នា​ទាំង​២​កង ដែល​ចេញ​វេន​នៅ​ថ្ងៃ​ឈប់​សម្រាក នោះ​ត្រូវ​ចាំ​យាម​រក្សា​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា នៅ​ព័ទ្ធ​ជុំវិញ​ស្តេច

8. ត្រូវ​ឲ្យ​អ្នក​រាល់​គ្នា​កាន់​គ្រឿង​សស្រ្តា‌វុធ នៅ​ដៃ​រៀង​ខ្លួន​ចោម​ព័ទ្ធ​ស្តេច បើ​មាន​អ្នក​ណា​ចូល​ហួស​ថែវ​អ្នក​រាល់​គ្នា​មក នោះ​ត្រូវ​សម្លាប់​ចេញ ហើយ​ត្រូវ​ឲ្យ​អ្នក​រាល់​គ្នា​នៅ​ជា​មួយ​នឹង​ស្តេច ក្នុង​កាល​ដែល​ទ្រង់​យាង​ចេញ​ទៅ និង​ចូល​មក​ផង។

9. ពួក​មេ‌ទ័ព គេ​ធ្វើ​តាម​បង្គាប់​យេហូ‌យ៉ាដា​ដ៏​ជា​សង្ឃ​គ្រប់​ គេ​នាំ​យក​ពួក​កង​គេ​រៀង​ខ្លួន ជា​ពួក​ដែល​ចូល​វេន​នៅ​ថ្ងៃ​ឈប់​សម្រាក និង​ពួក​ដែល​ចេញ​វេន​នៅ​ថ្ងៃ​ឈប់​សម្រាក​ដែរ មក​ឯ​យេហូ‌យ៉ាដា​ដ៏​ជា​សង្ឃ

10. លោក​ក៏​ចែក​លំពែង និង​ខែល​របស់​ស្តេច​ដាវីឌ ដែល​នៅ​ក្នុង​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា ដល់​ពួក​មេ‌ទ័ព

11. ដូច្នេះ ពួក​ចាំ​យាម​គេ​ក៏​កាន់​គ្រឿង​សស្រ្តា‌វុធ​នៅ​ដៃ​រៀង​ខ្លួន ឈរ​នៅ​ព័ទ្ធ​ជុំវិញ​ស្តេច ចាប់​តាំង​ពី​ខាង​ស្តាំ​ព្រះ‌វិហារ រហូត​ដល់​ខាង​ឆ្វេង​តាម​ក្បែរ​អាសនៈ​ព្រះ‌វិហារ

12. នោះ​លោក​នាំ​ព្រះ‌រាជ‌បុត្រា​នៃ​ស្តេច​ចេញ​មក ហើយ​បំពាក់​មកុដ‌រាជ្យ​ថ្វាយ​ទ្រង់ ព្រម​ទាំង​ប្រគល់​សេចក្ដី​បន្ទាល់​ដល់​ទ្រង់ តាំង​ឡើង​ជា​ស្តេច ហើយ​ចាក់​ប្រេង​ថ្វាយ នោះ​គេ​ក៏​ទះ​ដៃ​បន្លឺ​ឡើង​ថា សូម​ឲ្យ​ព្រះ‌ករុណា​ប្រកប​ដោយ​សេចក្ដី​ចម្រើន។

13. កាល​ព្រះ‌នាង​អ័ថា‌លា​បាន​ឮ​សូរ​អឺង‌កង​នៃ​ពួក​ចាំ​យាម និង​បណ្តា‌ជន​ទាំង​ប៉ុន្មាន នោះ​ព្រះ‌នាង​យាង​ចូល​ទៅ​ឯ​គេ នៅ​ក្នុង​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា

14. ក៏​ទត​មើល​ទៅ​ឃើញ​ស្តេច​ទ្រង់​ប្រថាប់​នៅ​លើ​ទី​ថ្កល់ តាម​ទំនៀម មាន​ទាំង​ពួក​មេ‌ទ័ព និង​ពួក​ផ្លុំ​ត្រែ ឈរ​នៅ​ជិត​ផង ពួក​បណ្តា‌ជន ជា​អ្នក​ស្រុក​នោះ​ទាំង​អស់ ក៏​រីក‌រាយ​សប្បាយ​ឡើង ទាំង​ផ្លុំ​ត្រែ​ផង ដូច្នេះ ព្រះ‌នាង​អ័ថា‌លា​ទ្រង់​ហែក​ព្រះ‌ពស្រ្ត​ស្រែក​ឡើង​ថា នេះ​ជា​ការ​ក្បត់ ជា​ការ​ក្បត់​ហើយ

15. តែ​យេហូ‌យ៉ាដា​ដ៏​ជា​សង្ឃ លោក​បង្គាប់​ដល់​ពួក​មេ‌ទ័ព​ដែល​ត្រួត​លើ​ពល‌ទ័ព​ថា ចូរ​នាំ​ព្រះ‌នាង​ចេញ​ទៅ​ក្រៅ​ទៅ ហើយ​បើ​អ្នក​ណា​តាម​ព្រះ‌នាង នោះ​ត្រូវ​សម្លាប់​គេ​ដោយ​ដាវ នោះ​គឺ​ពី​ព្រោះ​សង្ឃ​បាន​ប្រាប់​ថា កុំ​ឲ្យ​សម្លាប់​ព្រះ‌នាង​នៅ​ក្នុង​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា​ឡើយ

16. ដូច្នេះ គេ​ក៏​ចៀស​បើក​ផ្លូវ​ឲ្យ​ព្រះ‌នាង​យាង​ចេញ ហើយ​ព្រះ‌នាង​យាង​ចេញ​ទៅ​តាម​ផ្លូវ​សេះ ដែល​ចូល​ទៅ​ឯ​ដំណាក់​ស្តេច រួច​គេ​ធ្វើ​គុត​នៅ​ទី​នោះ​ទៅ។

17. រួច​មក​យេហូ‌យ៉ាដា លោក​ឲ្យ​ស្តេច និង​ពួក​ជន​ចុះ​សញ្ញា​នឹង​ព្រះ‌យេហូវ៉ា​ថា គេ​នឹង​ធ្វើ​ជា​រាស្ត្រ​របស់​ផង​ព្រះ‌យេហូវ៉ា ហើយ​ឲ្យ​ស្តេច និង​ពួក​រាស្ត្រ ចុះ​សញ្ញា​គ្នា​ដែរ

18. ក្រោយ​នោះ ពួក​បណ្តា‌ជន​ទាំង‌ឡាយ​ដែល​នៅ​ក្នុង​ស្រុក គេ​ចូល​ទៅ​បំផ្លាញ​វិហារ​ព្រះ‌បាល បំបាក់​បំបែក​អស់​ទាំង​អាសនៈ ព្រម​ទាំង​រូប​ព្រះ​អស់​រលីង ក៏​សម្លាប់​ម៉ាត់‌ថាន ជា​សង្ឃ​នៃ​ព្រះ‌បាល នៅ​ត្រង់​មុខ​អាសនៈ រួច​យេហូ‌យ៉ាដា​ដ៏​ជា​សង្ឃ លោក​តាំង​ឲ្យ​មាន​ពួក​ត្រួត‌ត្រា​ក្នុង​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា

19. លោក​ក៏​នាំ​យក​ពួក​មេ‌ទ័ព ពួក​នាយ និង​ពួក​ថ្មើរ​ជើង ព្រម​ទាំង​ពួក​បណ្តា‌ជន​ទាំង​ប៉ុន្មាន​នៅ​ក្នុង​ស្រុក ទៅ​ដង្ហែ​ស្តេច​ចុះ​ពី​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា ចូល​ទៅ​ក្នុង​ដំណាក់​ហ្លួង តាម​ផ្លូវ​ទ្វារ​កំផែង ជា​ទី​របស់​ពួក​ចាំ​យាម ហើយ​ទ្រង់​ក៏​ឡើង​គង់​លើ​បល្ល័ង្ក‌រាជ្យ

20. ដូច្នេះ ពួក​បណ្តា‌ជន​ទាំង‌ឡាយ​នៅ​ក្នុង​ស្រុក គេ​រីក‌រាយ​សប្បាយ​ឡើង​ទាំង​អស់​គ្នា ហើយ​ទី​ក្រុង​ក៏​មាន​សេចក្ដី​សុខ‌សាន្ត‌ត្រាណ ឯ​អ័ថា‌លា គេ​បាន​ធ្វើ​គុត​ព្រះ‌នាង​ដោយ​ដាវ នៅ​ត្រង់​ដំណាក់​ស្តេច​ទៅ។

21. កាល​យ៉ូអាស​ចាប់​តាំង​សោយ‌រាជ្យ​ឡើង នោះ​ទ្រង់​មាន​ព្រះ‌ជន្ម​៧​ឆ្នាំ​ហើយ

About ពង្សាវតារក្សត្រ ទី ២ Chapter 11

Read ពង្សាវតារក្សត្រ ទី ២ Chapter 11 online from the Holy Bible. This chapter is part of the Book of ពង្សាវតារក្សត្រ ទី ២ in the Old Testament. Continue reading with the chapter navigation above or explore the complete book.

Book Information

Book: ពង្សាវតារក្សត្រ ទី ២
Chapter: 11
Testament: Old Testament

How to Read this Chapter

Use the Previous and Next Chapter buttons to continue reading ពង្សាវតារក្សត្រ ទី ២. You can also adjust the font size for comfortable reading and browse other books of the Bible using the navigation links.

https://www.youtube.com/watch?v=rzsT_Q3KLzE

More Resources

Continue Reading the Bible

Continue reading ពង្សាវតារក្សត្រ ទី ២ Chapter 11 and explore every book, chapter and verse of the Holy Bible. Use the navigation links above and below to move through the Scriptures with ease.

Frequently Asked Questions

What is ពង្សាវតារក្សត្រ ទី ២ Chapter 11?

ពង្សាវតារក្សត្រ ទី ២ Chapter 11 is part of the Book of ពង្សាវតារក្សត្រ ទី ២ in the Holy Bible.

Can I read this chapter online?

Yes. You can read the complete ពង្សាវតារក្សត្រ ទី ២ Chapter 11 online for free with easy chapter navigation.

More Chapters from ពង្សាវតារក្សត្រ ទី ២

  1. ពង្សាវតារក្សត្រ ទី ២ Chapter 18
  2. ពង្សាវតារក្សត្រ ទី ២ Chapter 23
  3. ពង្សាវតារក្សត្រ ទី ២ Chapter 22
  4. ពង្សាវតារក្សត្រ ទី ២ Chapter 21
  5. ពង្សាវតារក្សត្រ ទី ២ Chapter 20
  6. ពង្សាវតារក្សត្រ ទី ២ Chapter 25
  7. ពង្សាវតារក្សត្រ ទី ២ Chapter 19

Explore More from ព្រះគម្ពីរសញ្ញាចាស់

  1. សាស្តា Chapter 2
  2. អេម៉ុស Chapter 6
  3. ទំនុកដំកើង Chapter 140
  4. សុភាសិត Chapter 6
  5. របាក្សត្រ ទី ១ Chapter 9
  6. បទ ចំរៀង សាឡូម៉ូន Chapter 5
  7. ដានីយ៉ែល Chapter 5

Related Chapters & Readings

  1. របាក្សត្រ ទី ២ Chapter 34
  2. ម៉ាឡាគី Chapter 3
  3. របាក្សត្រ ទី ១ Chapter 17
  4. ពេត្រុស ទី ១ Chapter 5
  5. សាំយូអែល ទី ១ Chapter 7
  6. នេហេមា Chapter 8
  7. លោកុប្បត្តិ Chapter 7
Share Your Love

Leave a Reply

Your email address will not be published. Required fields are marked *