របាក្សត្រ ទី ២ Chapter 36

For English

Read របាក្សត្រ ទី ២ Chapter 36 Online

Read របាក្សត្រ ទី ២ Chapter 36 online from the Holy Bible. This chapter is part of the Book of របាក្សត្រ ទី ២ in the Old Testament. Browse every verse with easy chapter navigation, continue to the next chapter, or explore the complete Book of របាក្សត្រ ទី ២ and the Holy Bible online.

Choose a Chapter

របាក្សត្រ ទី ២ 36

ជំពូក 36

1. រួច​ពួក​អ្នក​ស្រុក​ក៏​លើក​យ៉ូអា‌ហាស ជា​ព្រះ‌រាជ‌បុត្រា​យ៉ូសៀស តាំង​ឡើង​ជា​ស្តេច​ជំនួស​ព្រះ‌បិតា នៅ​ក្រុង​យេរូ‌សាឡឹម

2. កាល​យ៉ូអា‌ហាស​ចាប់​តាំង​សោយ‌រាជ្យ​ឡើង នោះ​ទ្រង់​មាន​ព្រះ‌ជន្ម​២៣​ឆ្នាំ​ហើយ ក៏​សោយ‌រាជ្យ​នៅ​ក្រុង​យេរូ‌សាឡឹម​បាន​៣​ខែ

3. រួច​នេកោ ជា​ស្តេច​អេស៊ីព្ទ ក៏​ទម្លាក់​ទ្រង់​ចុះ​ពី​រាជ្យ នៅ​ក្រុង​យេរូ‌សាឡឹម ហើយ​ពិន័យ​លក់​ស្រុក​នោះ ឲ្យ​បង់​ប្រាក់​១០០​ហាប និង​មាស​១​ហាប

4. ហើយ​ស្តេច​អេស៊ីព្ទ​ទ្រង់​លើក​អេលា‌គីម ជា​ជេដ្ឋា​យ៉ូអា‌ហាស​ឡើង ជា​ស្តេច​លើ​ពួក​យូដា និង​ពួក​ក្រុង​យេរូ‌សាឡឹម ក៏​ផ្លាស់​ព្រះ‌នាម​ទ្រង់​ទៅ​ជា យេហូ‌យ៉ាគីម​វិញ រួច​នេកោ​ទ្រង់​នាំ​យក​យ៉ូអា‌ហាស ជា​កនិដ្ឋា ទៅ​ឯ​ស្រុក​អេស៊ីព្ទ​ទៅ។

5. លុះ​កាល​យេហូ‌យ៉ាគីម​ចាប់​តាំង​សោយ‌រាជ្យ ឡើង នោះ​ទ្រង់​មាន​ព្រះ‌ជន្ម​២៥​ឆ្នាំ​ហើយ ក៏​សោយ‌រាជ្យ​នៅ​ក្រុង​យេរូ‌សាឡឹម​បាន​១១​ឆ្នាំ ទ្រង់​បាន​ប្រព្រឹត្ត​អំពើ​ដ៏​លាមក​អាក្រក់ នៅ​ព្រះ‌នេត្រ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ទ្រង់

6. ហើយ​នេប៊ូ‌ក្នេសា ជា​ស្តេច​បាប៊ី‌ឡូន បាន​ឡើង​មក​ទាស់​នឹង​ទ្រង់ ចាប់​ដាក់​ច្រវាក់ នាំ​ទៅ​ឯ​ស្រុក​បាប៊ី‌ឡូន

7. នេប៊ូ‌ក្នេសា​ក៏​យក​គ្រឿង​ប្រដាប់​ខ្លះ​នៃ​ព្រះ‌វិហារ​ព្រះ‌យេហូវ៉ា ទៅ​ឯ​ក្រុង​បាប៊ី‌ឡូន ដាក់​ក្នុង​ព្រះ‌រាជ‌ដំណាក់​របស់​ទ្រង់

8. រីឯ​ដំណើរ​ឯ​ទៀត ពី​យេហូ‌យ៉ាគីម និង​ការ​គួរ​ស្អប់​ខ្ពើម​ទាំង​ប៉ុន្មាន​ដែល​ទ្រង់​បាន​ប្រព្រឹត្ត ហើយ​ទោស​ទាំង​ប៉ុន្មាន ដែល​ឃើញ​មាន នោះ​សុទ្ធ​តែ​បាន​កត់​ទុក​ក្នុង​សៀវភៅ ពី​ពួក​ស្តេច​អ៊ីស្រា‌អែល និង​យូដា​ហើយ រួច​យ៉ូយ៉ា‌គីន ជា​ព្រះ‌រាជ‌បុត្រា ក៏​ឡើង​សោយ‌រាជ្យ​ជំនួស​ព្រះ‌បិតា។

9. កាល​យ៉ូយ៉ា‌គីន​ចាប់​តាំង​សោយ‌រាជ្យ​ឡើង នោះ​ទ្រង់​មាន​ព្រះ‌ជន្ម​១៨​ឆ្នាំ​ហើយ ក៏​សោយ‌រាជ្យ​នៅ​ក្រុង​យេរូ‌សាឡឹម​បាន​៣​ខែ​១០​ថ្ងៃ ទ្រង់​បាន​ប្រព្រឹត្ត​អំពើ​ដ៏​លាមក​អាក្រក់ នៅ​ព្រះ‌នេត្រ​ព្រះ‌យេហូវ៉ា

10. ដល់​ចូល​ឆ្នាំ​ថ្មី នោះ​ស្តេច​នេប៊ូ‌ក្នេសា​ចាត់​គេ​ឲ្យ​ទៅ​នាំ​ទ្រង់​មក​ឯ​ក្រុង​បាប៊ី‌ឡូន ហើយ​ក៏​យក​គ្រឿង​ប្រដាប់​យ៉ាង​ល្អ​ទាំង​ប៉ុន្មាន​នៃ​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា​មក​ផង រួច​លើក​សេដេគា ជា​បិតុលា​ទ្រង់ ឡើង​ជា​ស្តេច​លើ​ពួក​យូដា និង​ពួក​ក្រុង​យេរូ‌សាឡឹម​វិញ។ ស្តេច​យ៉ូយ៉ា‌គីន​សោយ‌រាជ្យ​លើ​ស្រុក​យូដា

11. កាល​សេដេគា​ចាប់​តាំង​សោយ‌រាជ្យ​ឡើង នោះ​ទ្រង់​មាន​ព្រះ‌ជន្ម​២១​ឆ្នាំ​ហើយ ក៏​សោយ‌រាជ្យ​នៅ​ក្រុង​យេរូ‌សាឡឹម​បាន​១១​ឆ្នាំ

12. ទ្រង់​បាន​ប្រព្រឹត្ត​អំពើ​ដ៏​លាមក​អាក្រក់ នៅ​ព្រះ‌នេត្រ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ទ្រង់ ឥត​បន្ទាប​ព្រះ‌ហឫទ័យ​នៅ​មុខ​ហោរា​យេរេមា ដែល​លោក​ពោល​សេចក្ដី​ដែល​មក​ពី​ព្រះ‌ឱស្ឋ​ព្រះ‌យេហូវ៉ា​ឡើយ

13. ទ្រង់​ក៏​បះ‌បោរ​ចំពោះ​ស្តេច​នេប៊ូ‌ក្នេសា ដែល​ស្តេច​នោះ​បាន​ចាប់​ឲ្យ​ទ្រង់​ស្បថ​ដោយ​នូវ​ព្រះ តែ​សេដេគា​បាន​ធ្វើ​ក​រឹង ហើយ​តាំង​ព្រះ‌ហឫទ័យ​រឹង​របឹង មិន​ព្រម​បែរ​មក​ឯ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រា‌អែល​ទេ

14. មួយ​ទៀត អស់​ទាំង​មេ​នៃ​ពួក​សង្ឃ និង​ពួក​បណ្តា‌ជន ក៏​ប្រព្រឹត្ត​រំលង​យ៉ាង​ខ្លាំង តាម​អស់​ទាំង​អំពើ​គួរ​ស្អប់​ខ្ពើម​របស់​ពួក​សាសន៍​ដទៃ គេ​ធ្វើ​បង្អាប់​ដល់​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា ដែល​ទ្រង់​បាន​ញែក​ជា​បរិសុទ្ធ នៅ​ក្រុង​យេរូ‌សាឡឹម

15. ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ពួក​អយ្យកោ​គេ ទ្រង់​បាន​ចាត់​ទូត​ទ្រង់​ឲ្យ​ទៅ​ឯ​គេ ទាំង​ក្រោក​ពី​ព្រលឹម​នឹង​ចាត់​គេ​ផង ដ្បិត​ទ្រង់​មាន​ព្រះ‌ហឫទ័យ​អាណិត​មេត្តា​ដល់​រាស្ត្រ​ទ្រង់ ហើយ​ដល់​ទី​លំនៅ​ទ្រង់

16. តែ​គេ​ចំអក​ឲ្យ​ពួក​ទូត​នៃ​ព្រះ ក៏​មើល‌ងាយ​ដល់​ព្រះ‌បន្ទូល​ទ្រង់ ព្រម​ទាំង​ឡក‌ឡឺយ​ឲ្យ​ពួក​ហោរា​ទ្រង់​វិញ ដរាប​ដល់​សេចក្ដី​ក្រោធ​របស់​ព្រះ‌យេហូវ៉ា បាន​ឆួល​ឡើង​ទាស់​នឹង​គេ​ទាល់​តែ​រក​កែ‌ខៃ​មិន​បាន​ឡើយ។

17. ហេតុ​នោះ ព្រះ‌ទ្រង់​នាំ​ស្តេច​ពួក​ខាល់ដេ​មក​លើ​គេ ស្តេច​នោះ​បាន​សម្លាប់​ពួក​កំលោះៗ​របស់​គេ​ដោយ​ដាវ នៅ​ក្នុង​ព្រះ‌វិហារ ជា​ទី​បរិសុទ្ធ​របស់​គេ ឥត​មាន​មេត្តា‌ករុណា​ដល់ ទោះ​ទាំង​កំលោះ ក្រមុំ ចាស់‌ទុំ ឬ​សក់​ស្កូវ​ណា​ឡើយ ទ្រង់​បាន​ប្រគល់​គេ​ទាំង​អស់ ទៅ​ក្នុង​កណ្តាប់​ព្រះ‌ហស្ត​នៃ​ស្តេច​នោះ

18. ឯ​អស់​ទាំង​គ្រឿង​ប្រដាប់​របស់​ព្រះ‌វិហារ​នៃ​ព្រះ ទាំង​ធំ​ទាំង​តូច និង​របស់​ថ្លៃ​វិសេស​ទាំង​ប៉ុន្មាន ក្នុង​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា ព្រម​ទាំង​ព្រះ‌រាជ‌ទ្រព្យ​នៃ​ស្តេច និង​ទ្រព្យ​របស់​ពួក​អ្នក​ជា​ប្រធាន​របស់​ទ្រង់ នោះ​ក៏​នាំ​យក​ទៅ​ឯ​ក្រុង​បាប៊ី‌ឡូន​ទាំង​អស់

19. គេ​ដុត​ព្រះ‌វិហារ​នៃ​ព្រះ​បង់ ហើយ​រំលំ​កំផែង​ក្រុង​យេរូ‌សាឡឹម ក៏​ដុត​អស់​ទាំង​ព្រះ‌រាជ‌ដំណាក់ ហើយ​បំផ្លាញ​គ្រឿង​ប្រដាប់​មាន​តម្លៃ នៅ​ក្នុង​ដំណាក់​ទាំង​នោះ​ដែរ

20. ឯ​អស់​អ្នក​ដែល​បាន​រួច​ពី​ដាវ នោះ​ទ្រង់​ដឹក‌នាំ​ទៅ​ឯ​ស្រុក​បាប៊ី‌ឡូន ហើយ​គេ​ក៏​ធ្វើ​ជា​អ្នក​បម្រើ​ទ្រង់ និង​វង្សា‌នុវង្ស​របស់​ទ្រង់​ត​ទៅ ដរាប​ដល់​នគរ​ពើស៊ី​បាន​គ្រប់‌គ្រង​រាជ្យ​ឡើង

21. ដើម្បី​ឲ្យ​បាន​សម្រេច​តាម​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា ដែល​មក​ដោយ‌សារ​មាត់​ហោរា​យេរេមា ទាល់​តែ​ស្រុក​នោះ​បាន​គម្រប់​ពេល​ដែល​ត្រូវ​ឈប់​សម្រាក​ឲ្យ​បាន​គ្រប់​៧០​ឆ្នាំ ដ្បិត​ក្នុង​រវាង​ដែល​ចោល​ទទេ នោះ​ស្រុក​បាន​ឈប់​សម្រាក​ទៅ។

22. រីឯ​នៅ​ឆ្នាំ​ដំបូង​ក្នុង​រាជ្យ​ស៊ីរូស ជា​ស្តេច​ស្រុក​ពើស៊ី នោះ​ព្រះ‌យេហូវ៉ា​ទ្រង់​បាន​បណ្តាល​ព្រះ‌ទ័យ​ទ្រង់​ឡើង ដើម្បី​ឲ្យ​ស្តេច​បាន​ធ្វើ​សម្រេច​តាម​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា ដែល​មក​ដោយ‌សារ​មាត់​ហោរា​យេរេមា គឺ​ឲ្យ​ទ្រង់​បាន​ចេញ​ប្រកាស​ដល់​អាណា​ខែត្រ​របស់​ទ្រង់ ហើយ​ឲ្យ​សេចក្ដី​នោះ​បាន​កត់​ទុក​ផង​ថា

23. ស៊ីរូស ជា​ស្តេច​ពើស៊ី ទ្រង់​មាន​ព្រះ‌រាជ‌ឱង្ការ​ដូច្នេះ​ថា ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ស្ថាន​សួគ៌ ទ្រង់​បាន​ប្រទាន​អស់​ទាំង​នគរ​នៅ​ផែនដី​មក​យើង​ហើយ ទ្រង់​បាន​បង្គាប់​ឲ្យ​យើង​ស្អាង​ព្រះ‌វិហារ​ថ្វាយ​ទ្រង់ នៅ​ក្រុង​យេរូ‌សាឡឹម ក្នុង​ស្រុក​យូដា ដូច្នេះ នៅ​ក្នុង​ពួក​ប្រជា‌ជន​ទាំង‌ឡាយ បើ​មាន​អ្នក​ណា​ជា​របស់​ផង​ព្រះ‌យេហូវ៉ា នោះ​សូម​ឲ្យ​ព្រះ​នៃ​អ្នក​នោះ​បាន​គង់​ជា​មួយ ហើយ​ឲ្យ​អ្នក​នោះ​ឡើង​ទៅ​ចុះ។:៚

About របាក្សត្រ ទី ២ Chapter 36

Read របាក្សត្រ ទី ២ Chapter 36 online from the Holy Bible. This chapter is part of the Book of របាក្សត្រ ទី ២ in the Old Testament. Continue reading with the chapter navigation above or explore the complete book.

Book Information

Book: របាក្សត្រ ទី ២
Chapter: 36
Testament: Old Testament

How to Read this Chapter

Use the Previous and Next Chapter buttons to continue reading របាក្សត្រ ទី ២. You can also adjust the font size for comfortable reading and browse other books of the Bible using the navigation links.

https://www.youtube.com/watch?v=rzsT_Q3KLzE

More Resources

Continue Reading the Bible

Continue reading របាក្សត្រ ទី ២ Chapter 36 and explore every book, chapter and verse of the Holy Bible. Use the navigation links above and below to move through the Scriptures with ease.

Frequently Asked Questions

What is របាក្សត្រ ទី ២ Chapter 36?

របាក្សត្រ ទី ២ Chapter 36 is part of the Book of របាក្សត្រ ទី ២ in the Holy Bible.

Can I read this chapter online?

Yes. You can read the complete របាក្សត្រ ទី ២ Chapter 36 online for free with easy chapter navigation.

More Chapters from ព្រះគម្ពីរសញ្ញាចាស់

  1. ហូសេ Chapter 2
  2. ហូសេ Chapter 12
  3. សាស្តា Chapter 1
  4. ហូសេ Chapter 4
  5. ហូសេ Chapter 1
  6. ហូសេ Chapter 10
  7. ហូសេ Chapter 6

Explore More from របាក្សត្រ ទី ២

  1. របាក្សត្រ ទី ២ Chapter 7
  2. របាក្សត្រ ទី ២ Chapter 28
  3. របាក្សត្រ ទី ២ Chapter 4
  4. របាក្សត្រ ទី ២ Chapter 31
  5. របាក្សត្រ ទី ២ Chapter 17
  6. របាក្សត្រ ទី ២ Chapter 5
  7. របាក្សត្រ ទី ២ Chapter 14

Related Chapters & Readings

  1. ទំនុកដំកើង Chapter 122
  2. សាំយូអែល ទី ១ Chapter 1
  3. យ៉ូប Chapter 23
  4. ទំនុកដំកើង Chapter 74
  5. និក្ខមនំ Chapter 23
  6. ទំនុកដំកើង Chapter 86
  7. ទំនុកដំកើង Chapter 96
Share Your Love

Leave a Reply

Your email address will not be published. Required fields are marked *