របាក្សត្រ ទី ២ Chapter 26

For English

Read របាក្សត្រ ទី ២ Chapter 26 Online

Read របាក្សត្រ ទី ២ Chapter 26 online from the Holy Bible. This chapter is part of the Book of របាក្សត្រ ទី ២ in the Old Testament. Browse every verse with easy chapter navigation, continue to the next chapter, or explore the complete Book of របាក្សត្រ ទី ២ and the Holy Bible online.

Choose a Chapter

របាក្សត្រ ទី ២ 26

ជំពូក 26

1. ពួក​ជន​ទាំង‌ឡាយ​នៅ​ស្រុក​យូដា ក៏​លើក​អូសៀស ដែល​មាន​ព្រះ‌ជន្ម​១៦​ឆ្នាំ​ហើយ តាំង​ឡើង​ជា​ស្តេច​ជំនួស​អ័ម៉ា‌ស៊ីយ៉ា ជា​ព្រះ‌បិតា

2. អូសៀស​ក៏​សង់​ក្រុង​អេឡុត បញ្ចូល​មក​ខាង​ពួក​យូដា​វិញ ក្នុង​វេលា​ក្រោយ​ដែល​ព្រះ‌បិតា​បាន​ផ្ទំ​លក់​ទៅ​ជា​មួយ​នឹង​ពួក​អយ្យកោ​ទ្រង់

3. កាល​អូសៀស​ចាប់​តាំង​សោយ‌រាជ្យ​ឡើង នោះ​ទ្រង់​មាន​ព្រះ‌ជន្ម​១៦​ឆ្នាំ​ហើយ ក៏​សោយ‌រាជ្យ​នៅ​ក្រុង​យេរូ‌សាឡឹម​បាន​៥២​ឆ្នាំ ព្រះ‌មាតា​ទ្រង់​ព្រះ‌នាម​ជា យេកូលា ជា​អ្នក​ក្រុង​យេរូ‌សាឡឹម។

4. ទ្រង់​ប្រព្រឹត្ត​សេចក្ដី​ដែល​ត្រឹម‌ត្រូវ នៅ​ព្រះ‌នេត្រ​ព្រះ‌យេហូវ៉ា តាម​គ្រប់​ទាំង​សេចក្ដី​ដែល​អ័ម៉ា‌ស៊ីយ៉ា ជា​ព្រះ‌បិតា​ទ្រង់​បាន​ធ្វើ។

5. ទ្រង់​ក៏​តាំង​ព្រះ‌ទ័យ​ស្វែង​រក​ព្រះ‌យេហូវ៉ា ចាប់​តាំង​ពី​គ្រា​សាការី ជា​អ្នក​យល់​ក្នុង​ការ​ជាក់‌ស្តែង​ពី​ព្រះ​ត​ទៅ ហើយ​នៅ​វេលា​ដែល​ទ្រង់​ស្វែង​រក​ព្រះ‌យេហូវ៉ា អស់​រវាង​ប៉ុណ្ណា នោះ​ព្រះ​ក៏​បាន​ធ្វើ​ឲ្យ​ទ្រង់​បាន​ចម្រើន​ឡើង​យូរ​ប៉ុណ្ណោះ​ដែរ។

6. ទ្រង់​ក៏​ចេញ​ទៅ​ច្បាំង​នឹង​ពួក​ភីលីស្ទីន ហើយ​ទ្រង់​បំបាក់​រំលំ​កំផែង​ក្រុង​កាថ និង​កំផែង​ក្រុង​យ៉ាបនេ ហើយ​កំផែង​ក្រុង​អាស‌ដូឌ​ផង រួច​ទ្រង់​សង់​ទី​ក្រុង​ក្នុង​ក្រវល់​របស់​អាស‌ដូឌ និង​នៅ​កណ្តាល​ពួក​ភីលីស្ទីន

7. ព្រះ‌ទ្រង់​ក៏​ជួយ​ទាស់​នឹង​ពួក​ភីលីស្ទីន ពួក​អារ៉ាប់​ដែល​នៅ​ស្រុក​គើរ-បាល និង​ពួក​ម៉ាអូន​ផង

8. ឯ​ពួក​អាំម៉ូន​គេ​ក៏​យក​សួយ‌អាករ​មក​ថ្វាយ​អូសៀស​ដែរ ហើយ​ទ្រង់​មាន​កិត្តិ‌នាម​ល្បី​ឮ​ទួទៅ រហូត​ដល់​ប្រទល់​ដែន​ចូល​ស្រុក​អេស៊ីព្ទ ដ្បិត​ទ្រង់​មាន​ព្រះ‌ចេស្តា​កាន់​តែ​ខ្លាំង​ឡើង​ក្រៃ‌លែង

9. មួយ​ទៀត អូសៀស​ទ្រង់​សង់​ប៉ម នៅ​ក្រុង​យេរូ‌សាឡឹម ត្រង់​ទ្វារ​ជ្រុង ទ្វារ​ច្រក​ភ្នំ ហើយ​នៅ​ត្រង់​រំពត់‌កំផែង ព្រម​ទាំង​ធ្វើ​ឲ្យ​មាំ‌មួន​ណាស់

10. ទ្រង់​ក៏​សង់​ប៉ម​នៅ​ទី​រហោ‌ស្ថាន​ជា​ច្រើន​កន្លែង ព្រម​ទាំង​ជីក​អណ្តូង​ផង ពី​ព្រោះ​ទ្រង់​មាន​ហ្វូង​សត្វ​យ៉ាង​សន្ធឹក​នៅ​ស្រុក​ទំនាប និង​ស្រុក​វាល ក៏​មាន​ពួក​អ្នក​ធ្វើ​ចម្ការ និង​ពួក​អ្នក​ថែ​រក្សា​ដើម​ទំពាំង‌បាយ‌ជូរ នៅ​លើ​ភ្នំ និង​នៅ​ស្រុក​កើមែល​ដែរ ដ្បិត​ទ្រង់​សព្វ​ព្រះ‌ទ័យ​ខាង​ឯ​ការ​ក្សេត្រ‌កម្ម

11. មួយ​ទៀត អូសៀស​ទ្រង់​មាន​ពល‌ទ័ព សុទ្ធ​តែ​ជា​មនុស្ស​ចេះ​តស៊ូ ដែល​ចេញ​ទៅ​ច្បាំង​ដោយ​កងៗ តាម​ចំនួន​គេ ដែល​យីអែល ជា​ស្មៀន និង​ម្អាសេយ៉ា ជា​នាយ បាន​រាប់​នៅ​ក្រោម​អំណាច​ហាណានា ជា​មេ‌ទ័ព​របស់​ស្តេច

12. ឯ​ពួក​អ្នក​ដែល​ជា​កំពូល​លើ​វង្ស​របស់​ឪពុក​គេ​ទាំង​ប៉ុន្មាន គឺ​ជា​មនុស្ស​ខ្លាំង​ពូកែ​ដែល​មាន​ចិត្ត​ក្លាហាន នោះ​មាន​ចំនួន​២​ពាន់​៦​រយ​នាក់

13. ហើយ​នៅ​ក្រោម​អំណាច​គេ មាន​ពល‌ទ័ព​៣​សែន​៧​ពាន់​៥​រយ​នាក់ ដែល​ចេញ​ទៅ​ច្បាំង​ដោយ​មាន​កម្លាំង​យ៉ាង​រឹង​របឹង សម្រាប់​នឹង​ជួយ​ស្តេច​រាំង‌រា​ខ្មាំង​សត្រូវ

14. អូសៀស​ទ្រង់​ក៏​ចាត់‌ចែង​ធ្វើ​ខែល លំពែង មួក​សឹក និង​អាវ​ក្រោះ ព្រម​ទាំង​ធ្នូ និង​ក្រួស​សម្រាប់​បាញ់​ឲ្យ​គេ គឺ​ឲ្យ​ពួក​ពល‌ទ័ព​ទាំង​អស់​នោះ

15. ហើយ​នៅ​ក្រុង​យេរូ‌សាឡឹម​ទ្រង់​ក៏​ធ្វើ​យន្ត ដែល​មនុស្ស​ប៉ិន‌ប្រសប់​បាន​បង្កើត​ឡើង​ដាក់​លើ​ប៉ម លើ​កំផែង សម្រាប់​បាញ់​ព្រួញ និង​ថ្ម​ធំៗ នោះ​ព្រះ‌នាម​ទ្រង់​ក៏​លាន់​ឮ​ទួទៅ​ឆ្ងាយ ពី​ព្រោះ​ទ្រង់​មាន​សេចក្ដី​ជំនួយ​យ៉ាង​អស្ចារ្យ ដរាប​ដល់​ទ្រង់​មាន​កម្លាំង​ខ្លាំង។

16. កាល​ទ្រង់​មាន​កម្លាំង​ឡើង​ហើយ នោះ​ព្រះ‌ទ័យ​ទ្រង់​ក៏​ប៉ោង​ធំ​ឡើង ត្រឡប់​ជា​ខូច​អស់​ទៅ ទ្រង់​ក៏​ប្រព្រឹត្ត​រំលង​នឹង​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ទ្រង់ ដ្បិត​ទ្រង់​បាន​យាង​ចូល​ទៅ​ក្នុង​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា ដុត​កំញាន​នៅ​លើ​អាសនៈ​គ្រឿង​ក្រអូប

17. តែ​អ័សារា​ដ៏​ជា​សង្ឃ លោក​ចូល​ទៅ​តាម នាំ​ទាំង​ពួក​សង្ឃ​នៃ​ព្រះ‌យេហូវ៉ា ដែល​សុទ្ធ​តែ​មាន​ចិត្ត​មុត‌មាំ​៨០​នាក់​ទៅ​ជា​មួយ

18. សង្ឃ​ទាំង​នោះ​បាន​ឃាត់​ស្តេច​អូសៀស ដោយ​ពាក្យ​ថា ឱ​ព្រះ‌ករុណា​អូសៀស​អើយ ការ​ដុត​កំញាន​ថ្វាយ​ព្រះ‌យេហូវ៉ា នោះ​មិន​សម្រេច​នៅ​ទ្រង់​ទេ គឺ​ជា​ការ‌ងារ​របស់​ពួក​កូន​ចៅ​អើរ៉ុន​ដ៏​ជា​សង្ឃ​ដែល​បាន​ញែក​ជា​បរិសុទ្ធ សម្រាប់​នឹង​ដុត​កំញាន​វិញ​ទេ​តើ ចូរ​ចេញ​ពី​ទី​បរិសុទ្ធ​នេះ​ទៅ ពី​ព្រោះ​ទ្រង់​បាន​រំលង​ច្បាប់​ហើយ ការ​នេះ​ក៏​មិន​បាន​រាប់​ជា​កិត្តិ‌នាម​ដល់​ទ្រង់ នៅ​ចំពោះ​ព្រះ‌យេហូវ៉ា​ដ៏​ជា​ព្រះ​ដែរ

19. ដូច្នេះ អូសៀស​ក៏​ក្រេវ‌ក្រោធ រីឯ​ព្រះ‌ហស្ត​ទ្រង់​កាន់​ពាន ប្រុង​នឹង​ដុត​កំញាន ហើយ​កំពុង​ដែល​ទ្រង់​ក្រេវ‌ក្រោធ​នឹង​ពួក​សង្ឃ​ដូច្នេះ នោះ​រោគ​ឃ្លង់​ក៏​លេច​ឡើង​ត្រង់​ព្រះ‌នលាដ​ទ្រង់ នៅ​មុខ​ពួក​សង្ឃ​ក្បែរ​អាសនៈ​គ្រឿង​ក្រអូប នៅ​ក្នុង​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា

20. អ័សារា ជា​សម្ដេច​សង្ឃ និង​ពួក​សង្ឃ​ឯ​ទៀត លោក​បាន​ពិនិត្យ​មើល ឃើញ​ទ្រង់​កើត​ឃ្លង់​នៅ​ត្រង់​ព្រះ‌នលាដ​ដូច្នោះ​ហើយ ក៏​ច្រាន​ទ្រង់​ចេញ​ពី​ទី​នោះ​ទៅ​ជា​ប្រញាប់ ឯ​ទ្រង់​ក៏​ប្រញាប់‌ប្រញាល់​នឹង​ចេញ​ទៅ​ដែរ ដោយ​ព្រោះ​ព្រះ‌យេហូវ៉ា​បាន​ដាក់​ទោស​ដល់​ទ្រង់

21. ស្តេច​អូសៀស​ទ្រង់​មាន​រោគ​ឃ្លង់​ដរាប​ដល់​ថ្ងៃ​សុគត ក៏​គង់​នៅ​ក្នុង​រោង​ទី‌ទៃ​ពី​គេ ដោយ​ព្រោះ​កើត​ឃ្លង់ ដ្បិត​ទ្រង់​បាន​ត្រូវ​កាត់‌កាល់​ចេញ​ពី​ព្រះ‌វិហារ​ព្រះ‌យេហូវ៉ា រួច​យ៉ូថាម ជា​ព្រះ‌រាជ‌បុត្រា​ក៏​ត្រួត​លើ​ព្រះ‌រាជ‌វាំង ព្រម​ទាំង​ជំនុំ‌ជម្រះ​ពួក​អ្នក​ស្រុក​ផង

22. រីឯ​ដំណើរ​ឯ​ទៀត​ពី​អូសៀស ទាំង​មុន​ទាំង​ក្រោយ នោះ​ហោរា​អេសាយ ជា​កូន​អ័ម៉ូស លោក​បាន​កត់​ទុក​ទាំង​អស់​ហើយ

23. អូសៀស​ទ្រង់​ផ្ទំ​លក់​ទៅ​ជា​មួយ​នឹង​ពួក​អយ្យកោ​ទ្រង់ ហើយ​គេ​បញ្ចុះ​សព​ទ្រង់ នៅ​ទី​បញ្ចុះ​សព​របស់​ពួក​ស្តេច ជា​មួយ​នឹង​ពួក​អយ្យកោ​ទ្រង់​ទៅ ដ្បិត​គេ​ថា ទ្រង់​មាន​រោគ​ឃ្លង់ រួច​យ៉ូថាម ជា​ព្រះ‌រាជ‌បុត្រា ក៏​ឡើង​សោយ‌រាជ្យ​ជំនួស​ព្រះ‌បិតា។

About របាក្សត្រ ទី ២ Chapter 26

Read របាក្សត្រ ទី ២ Chapter 26 online from the Holy Bible. This chapter is part of the Book of របាក្សត្រ ទី ២ in the Old Testament. Continue reading with the chapter navigation above or explore the complete book.

Book Information

Book: របាក្សត្រ ទី ២
Chapter: 26
Testament: Old Testament

How to Read this Chapter

Use the Previous and Next Chapter buttons to continue reading របាក្សត្រ ទី ២. You can also adjust the font size for comfortable reading and browse other books of the Bible using the navigation links.

https://www.youtube.com/watch?v=rzsT_Q3KLzE

More Resources

Continue Reading the Bible

Continue reading របាក្សត្រ ទី ២ Chapter 26 and explore every book, chapter and verse of the Holy Bible. Use the navigation links above and below to move through the Scriptures with ease.

Frequently Asked Questions

What is របាក្សត្រ ទី ២ Chapter 26?

របាក្សត្រ ទី ២ Chapter 26 is part of the Book of របាក្សត្រ ទី ២ in the Holy Bible.

Can I read this chapter online?

Yes. You can read the complete របាក្សត្រ ទី ២ Chapter 26 online for free with easy chapter navigation.

More Chapters from ព្រះគម្ពីរសញ្ញាចាស់

  1. ហូសេ Chapter 2
  2. ហូសេ Chapter 1
  3. ហូសេ Chapter 4
  4. សាស្តា Chapter 1
  5. ហូសេ Chapter 10
  6. ហូសេ Chapter 8
  7. ហូសេ Chapter 6

Explore More from របាក្សត្រ ទី ២

  1. របាក្សត្រ ទី ២ Chapter 12
  2. របាក្សត្រ ទី ២ Chapter 33
  3. របាក្សត្រ ទី ២ Chapter 4
  4. របាក្សត្រ ទី ២ Chapter 3
  5. របាក្សត្រ ទី ២ Chapter 22
  6. របាក្សត្រ ទី ២ Chapter 21
  7. របាក្សត្រ ទី ២ Chapter 5

Related Chapters & Readings

  1. យេរេមា Chapter 7
  2. កូរិនថូសទី ២ Chapter 9
  3. សាស្តា Chapter 7
  4. របាក្សត្រ ទី ១ Chapter 13
  5. កិច្ចការ Chapter 16
  6. នេហេមា Chapter 6
  7. និក្ខមនំ Chapter 4
Share Your Love

Leave a Reply

Your email address will not be published. Required fields are marked *