របាក្សត្រ ទី ២ Chapter 21

For English

Read របាក្សត្រ ទី ២ Chapter 21 Online

Read របាក្សត្រ ទី ២ Chapter 21 online from the Holy Bible. This chapter is part of the Book of របាក្សត្រ ទី ២ in the Old Testament. Browse every verse with easy chapter navigation, continue to the next chapter, or explore the complete Book of របាក្សត្រ ទី ២ and the Holy Bible online.

Choose a Chapter

របាក្សត្រ ទី ២ 21

ជំពូក 21

1. ឯ​យ៉ូសា‌ផាត​ទ្រង់​ផ្ទំ​លក់​ទៅ​ជា​មួយ​នឹង​ពួក​អយ្យកោ​ទ្រង់ គេ​បញ្ចុះ​សព​នៅ​ជា​មួយ​នឹង​ពួក​អយ្យកោ​ទ្រង់ នៅ​ក្នុង​ក្រុង​ដាវីឌ រួច​យ៉ូរ៉ាម ជា​ព្រះ‌រាជ‌បុត្រា ក៏​ឡើង​សោយ‌រាជ្យ​ជំនួស​ព្រះ‌បិតា។

2. យ៉ូរ៉ាម​មាន​កនិដ្ឋា ជា​បុត្រា​របស់​យ៉ូសា‌ផាត គឺ​អ័សារា យេហ៊ី‌អែល សាការី អ័សារា មីកែល និង​សេផាធា នេះ​សុទ្ធ​តែ​ជា​បុត្រា​របស់​យ៉ូសា‌ផាត ស្តេច​សាសន៍​អ៊ីស្រា‌អែល ។

3. ព្រះ‌បិតា​ទ្រង់​ក៏​ចែក​របស់​ទ្រព្យ​ជា​ច្រើន​ដល់​បុត្រ​ទាំង​នោះ គឺ​ប្រាក់ មាស និង​របស់​មាន​តម្លៃ ព្រម​ទាំង​ទី​ក្រុង​មាន​បន្ទាយ​នៅ​ស្រុក​យូដា​ផង តែ​ត្រង់​ឯ​រាជ្យ នោះ​បាន​ប្រទាន​ដល់​យ៉ូរ៉ាម​វិញ ពី​ព្រោះ​ទ្រង់​ជា​ព្រះ‌រាជ‌បុត្រ​ច្បង

4. កាល​យ៉ូរ៉ាម​បាន​ឡើង​គ្រប់‌គ្រង​រាជ្យ​របស់​ព្រះ‌បិតា ហើយ​មាន​អំណាច​ចម្រើន​ឡើង នោះ​ទ្រង់​ក៏​សម្លាប់​កនិដ្ឋា​ទាំង​ប៉ុន្មាន​ដោយ​ដាវ​ទៅ ព្រម​ទាំង​ពួក​ដែល​ជា​ប្រធាន ក្នុង​សាសន៍​អ៊ីស្រា‌អែល​ជា​ច្រើន​ដែរ

5. កាល​យ៉ូរ៉ាម​ចាប់​តាំង​សោយ‌រាជ្យ​ឡើង នោះ​ទ្រង់​ក៏​មាន​ព្រះ‌ជន្ម​៣២​ឆ្នាំ​ហើយ ក៏​សោយ‌រាជ្យ នៅ​ក្រុង​យេរូ‌សាឡឹម​បាន​៨​ឆ្នាំ

6. ទ្រង់​បាន​ដើរ​តាម​ផ្លូវ​របស់​ពួក​ស្តេច​អ៊ីស្រា‌អែល គឺ​បាន​ប្រព្រឹត្ត​ដូច​ជា​វង្សា​របស់​អ័ហាប់​ដែរ ដ្បិត​ទ្រង់​បាន​យក​បុត្រី​របស់​អ័ហាប់ ធ្វើ​ជា​ភរិយា ទ្រង់​ក៏​ប្រព្រឹត្ត​អំពើ​ដ៏​លាមក​អាក្រក់ នៅ​ព្រះ‌នេត្រ​នៃ​ព្រះ‌យេហូវ៉ា

7. ប៉ុន្តែ ព្រះ‌យេហូវ៉ា​ទ្រង់​មិន​សព្វ​ព្រះ‌ហឫទ័យ នឹង​បំផ្លាញ​ពួក​វង្ស​របស់​ដាវីឌ​ទេ ដោយ​ព្រោះ​សេចក្ដី​សញ្ញា​ដែល​ទ្រង់​បាន​តាំង​នឹង​ដាវីឌ ហើយ​ដោយ​ព្រោះ​បាន​សន្យា​នឹង​ទ្រង់​ថា នឹង​ប្រោស​ប្រទាន​ចង្កៀង​១​ដល់​ទ្រង់ និង​ពួក​កូន​ចៅ​ទ្រង់​ជា​ដរាប​ទៅ។

8. នៅ​ក្នុង​រាជ្យ​យ៉ូរ៉ាម នោះ​សាសន៍​អេដុម​បាន​បះ‌បោរ​ដក​ខ្លួន​ពី​អំណាច​សាសន៍​យូដា​ចេញ ហើយ​គេ​ក៏​តាំង​ឲ្យ​មាន​ស្តេច​គ្រប់‌គ្រង​លើ​ខ្លួន​វិញ

9. នោះ​ទ្រង់​យាង​ឆ្លង​ទៅ​ឯ​គេ មាន​ទាំង​ពួក​មេ‌ទ័ព និង​រទេះ​ចម្បាំង​ទាំង​ប៉ុន្មាន​របស់​ទ្រង់​ផង ទ្រង់​ក្រោក​ឡើង​ទាំង​យប់ ទៅ​វាយ​ពល‌ទ័ព និង​ពួក​មេ​រទេះ​ចម្បាំង​របស់​សាសន៍​អេដុម ដែល​បាន​មក​ឡោម‌ព័ទ្ធ​ទ្រង់​នោះ

10. ប៉ុន្តែ សាសន៍​អេដុម​បាន​បះ‌បោរ ដក​ខ្លួន​ពី​អំណាច​សាសន៍​យូដា ដរាប​ដល់​សព្វ​ថ្ងៃ​នេះ គ្រា​នោះ ពួក​ក្រុង​លិបណា​ក៏​បះ‌បោរ​ដក​ខ្លួន​ពី​ក្រោម​អំណាច​ទ្រង់​ដែរ ពី​ព្រោះ​ទ្រង់​បាន​បោះ‌បង់​ចោល​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ពួក​អយ្យកោ​ទ្រង់

11. មួយ​ទៀត ទ្រង់​ក៏​ធ្វើ​ទី​ខ្ពស់​នៅ​ភ្នំ​ស្រុក​យូដា​ទាំង​ប៉ុន្មាន ក៏​បាន​បណ្តាល​ឲ្យ​ពួក​ក្រុង​យេរូ‌សាឡឹម​ផិត​ព្រះ ព្រម​ទាំង​ប្រទាញ​នាំ​ពួក​យូដា​ឲ្យ​វង្វេង​ដែរ។

12. នោះ​មាន​សំបុត្រ​មក​ពី​ហោរា​អេលីយ៉ា​ដល់​ទ្រង់​ថា ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ដាវីឌ ព្រះ‌បិតា​ទ្រង់ បាន​មាន​ព្រះ‌បន្ទូល​ថា ដោយ​ព្រោះ​ទ្រង់​មិន​បាន​ដើរ​តាម​ផ្លូវ​របស់​យ៉ូសា‌ផាត ជា​ព្រះ‌បិតា​ទ្រង់ និង​ផ្លូវ​របស់​អេសា ជា​ស្តេច​យូដា

13. គឺ​បាន​ដើរ​តាម​ផ្លូវ​របស់​ពួក​ស្តេច​អ៊ីស្រា‌អែល​វិញ ព្រម​ទាំង​បណ្តាល​ឲ្យ​ពួក​យូដា និង​ពួក​អ្នក​នៅ​ក្រុង​យេរូ‌សាឡឹម​ផិត​ព្រះ ដូច​ជា​ពួក​វង្ស​របស់​អ័ហាប់​ដែរ ហើយ​ដោយ​ព្រោះ​ទ្រង់​បាន​សម្លាប់​កនិដ្ឋា​ទាំង​ប៉ុន្មាន ជា​ព្រះ‌វង្ស​របស់​ព្រះ‌បិតា​ទ្រង់ ដែល​សុទ្ធ​តែ​ល្អ​ជាង​ទ្រង់​ផង

14. នោះ​មើល ព្រះ‌យេហូវ៉ា​ទ្រង់​នឹង​វាយ​រាស្ត្រ​ទ្រង់ ដោយ​សេចក្ដី​វេទនា​ជា​ខ្លាំង​ព្រម​ទាំង​ពួក​បុត្រ និង​ភរិយា​ទ្រង់​ទាំង​ប៉ុន្មាន ហើយ​របស់​ទ្រព្យ​នៃ​ទ្រង់​ផង

15. ឯ​ទ្រង់ នឹង​កើត​មាន​ជំងឺ​ក្នុង​ពោះ‌វៀន​ជា​ទំងន់ ឈឺ​រាល់​តែ​ថ្ងៃ ដរាប​ដល់​ពោះ‌វៀន​ធ្លាក់​ចេញ​មក​ដោយ‌សារ​ជំងឺ​នោះ។

16. ព្រះ‌យេហូវ៉ា​ទ្រង់​ក៏​បណ្តាល​ចិត្ត​ពួក​ភីលីស្ទីន និង​ពួក​អារ៉ាប់ ដែល​នៅ​ជិត​សាសន៍​អេធី‌អូពី ឲ្យ​គេ​កម្រើក​ឡើង​ទាស់​នឹង​យ៉ូរ៉ាម​ដែរ

17. គេ​ឡើង​សង្ខុញ​ចូល​មក​ក្នុង​ស្រុក​យូដា ប្លន់​យក​អស់​ទាំង​របស់​ទ្រព្យ​ដែល​ឃើញ​មាន​ក្នុង​ព្រះ‌រាជ‌ដំណាក់​ទៅ ព្រម​ទាំង​នាំ​យក​ពួក​បុត្រ និង​ភរិយា​របស់​ទ្រង់​ទាំង​ប៉ុន្មាន​ផង បាន​ជា​គ្មាន​បុត្រ​ណា​នៅ​សល់​ដល់​ទ្រង់ មាន​តែ​អ័ហា‌ស៊ីយ៉ា ជា​បុត្រ​ពៅ​របស់​ទ្រង់​ប៉ុណ្ណោះ។

18. ក្រោយ​ការ​ទាំង​នោះ​មក ព្រះ‌យេហូវ៉ា​ទ្រង់​ប្រហារ​ស្តេច​ឲ្យ​មាន​ជំងឺ​ក្នុង​ពោះ‌វៀន ដែល​មើល​មិន​ចេះ​ជា​ឡើយ

19. លុះ​វេលា​កន្លង​មក​បាន​២​ឆ្នាំ នោះ​ពោះ‌វៀន​ទ្រង់​ក៏​ធ្លាក់​ចេញ​មក ដោយ​ជំងឺ​នោះ ហើយ​ទ្រង់​សុគត​ទៅ ដោយ​រោគ​យ៉ាង​អាក្រក់​ណាស់ ឯ​ពួក​រាស្ត្រ​ទ្រង់​មិន​បាន​ថ្វាយ​ព្រះ​ភ្លើង​ដល់​ទ្រង់ ដូច​បាន​ថ្វាយ​ដល់​ពួក​អយ្យកោ​ទ្រង់​ទេ

20. កាល​ទ្រង់​ចាប់​តាំង​សោយ‌រាជ្យ​ឡើង នោះ​មាន​ព្រះ‌ជន្ម​៣២​ឆ្នាំ​ហើយ ក៏​សោយ‌រាជ្យ​នៅ​ក្រុង​យេរូ‌សាឡឹម​បាន​៨​ឆ្នាំ រួច​ទ្រង់​លា​ចាក​លោក​ទៅ ឥត​មាន​អ្នក​ណា​ស្តាយ​ឡើយ គេ​បញ្ចុះ​សព​ទ្រង់​នៅ​ក្នុង​ក្រុង​ដាវីឌ តែ​មិន​មែន​ក្នុង​ផ្នូរ​របស់​ពួក​ស្តេច​ទេ។

About របាក្សត្រ ទី ២ Chapter 21

Read របាក្សត្រ ទី ២ Chapter 21 online from the Holy Bible. This chapter is part of the Book of របាក្សត្រ ទី ២ in the Old Testament. Continue reading with the chapter navigation above or explore the complete book.

Book Information

Book: របាក្សត្រ ទី ២
Chapter: 21
Testament: Old Testament

How to Read this Chapter

Use the Previous and Next Chapter buttons to continue reading របាក្សត្រ ទី ២. You can also adjust the font size for comfortable reading and browse other books of the Bible using the navigation links.

https://www.youtube.com/watch?v=rzsT_Q3KLzE

More Resources

Continue Reading the Bible

Continue reading របាក្សត្រ ទី ២ Chapter 21 and explore every book, chapter and verse of the Holy Bible. Use the navigation links above and below to move through the Scriptures with ease.

Frequently Asked Questions

What is របាក្សត្រ ទី ២ Chapter 21?

របាក្សត្រ ទី ២ Chapter 21 is part of the Book of របាក្សត្រ ទី ២ in the Holy Bible.

Can I read this chapter online?

Yes. You can read the complete របាក្សត្រ ទី ២ Chapter 21 online for free with easy chapter navigation.

More Chapters from ព្រះគម្ពីរសញ្ញាចាស់

  1. ហូសេ Chapter 2
  2. ហូសេ Chapter 1
  3. ហូសេ Chapter 4
  4. សាស្តា Chapter 1
  5. ហូសេ Chapter 10
  6. ហូសេ Chapter 8
  7. ហូសេ Chapter 6

Explore More from របាក្សត្រ ទី ២

  1. របាក្សត្រ ទី ២ Chapter 4
  2. របាក្សត្រ ទី ២ Chapter 18
  3. របាក្សត្រ ទី ២ Chapter 1
  4. របាក្សត្រ ទី ២ Chapter 13
  5. របាក្សត្រ ទី ២ Chapter 24
  6. របាក្សត្រ ទី ២ Chapter 16
  7. របាក្សត្រ ទី ២ Chapter 26

Related Chapters & Readings

  1. ទំនុកដំកើង Chapter 11
  2. ម៉ាកុស Chapter 6
  3. លោកុប្បត្តិ Chapter 33
  4. អេសេគាល Chapter 19
  5. សាស្តា Chapter 8
  6. សាំយូអែល ទី ១ Chapter 29
  7. ទំនុកដំកើង Chapter 150
Share Your Love

Leave a Reply

Your email address will not be published. Required fields are marked *