Read របាក្សត្រ ទី ២ Chapter 2 Online
Read របាក្សត្រ ទី ២ Chapter 2 online from the Holy Bible. This chapter is part of the Book of របាក្សត្រ ទី ២ in the Old Testament. Browse every verse with easy chapter navigation, continue to the next chapter, or explore the complete Book of របាក្សត្រ ទី ២ and the Holy Bible online.
Choose a Chapter
របាក្សត្រ ទី ២ 2
ជំពូក 2
1. ឯសាឡូម៉ូនទ្រង់ក៏បង្គាប់ឲ្យស្អាងព្រះវិហារ សម្រាប់ព្រះនាមព្រះយេហូវ៉ា និងព្រះរាជវាំងសម្រាប់នគរទ្រង់
2. រួចទ្រង់តម្រូវឲ្យមានមនុស្ស៧ម៉ឺននាក់ សម្រាប់លីសែង និង៨ម៉ឺននាក់ សម្រាប់កាប់ឈើនៅឯភ្នំ ហើយ៣ពាន់៦រយនាក់សម្រាប់ជាអ្នកត្រួតលើគេ
3. ទ្រង់ក៏ចាត់សារទៅឯហ៊ីរ៉ាមជាស្តេចក្រុងទីរ៉ុសថា ពីដើមទ្រង់បានផ្ញើឈើតាត្រៅមកថ្វាយដាវីឌ ជាបិតាទូលបង្គំ សម្រាប់ធ្វើជាដំណាក់ឲ្យទ្រង់គង់ ឥឡូវនេះក៏សូមទ្រង់ប្រោសមេត្តាដល់ទូលបង្គំដូច្នោះដែរ
4. មើល ទូលបង្គំរៀបនឹងស្អាងព្រះវិហារ សម្រាប់ព្រះនាមព្រះយេហូវ៉ាជាព្រះនៃទូលបង្គំ ដើម្បីថ្វាយដល់ទ្រង់ទុកជាទីដុតគ្រឿងមានក្លិនក្រអូប នៅចំពោះទ្រង់ និងជាទីតម្កល់នំបុ័ងតាំងទុកជានិច្ច ព្រមទាំងថ្វាយតង្វាយដុតទាំងពេលព្រឹក និងពេលល្ងាច ហើយនៅថ្ងៃឈប់សម្រាក ថ្ងៃចូលខែ និងនៅអស់ទាំងបុណ្យមានកំណត់នៃព្រះយេហូវ៉ាជាព្រះនៃយើងខ្ញុំរាល់គ្នា ដូចជាបានបង្គាប់មកសាសន៍អ៊ីស្រាអែល ឲ្យធ្វើជាដរាបតទៅ
5. ឯព្រះវិហារដែលទូលបង្គំគិតស្អាង នោះធំណាស់ ដ្បិតព្រះនៃយើងខ្ញុំរាល់គ្នាទ្រង់ធំប្រសើរ លើសជាងអស់ទាំងព្រះ
6. ប៉ុន្តែ តើមានអ្នកឯណាដែលអាចនឹងស្អាងព្រះវិហារថ្វាយទ្រង់បាន ដ្បិតផ្ទៃមេឃ និងអស់ទាំងជាន់នៃផ្ទៃមេឃ មិនល្មមឲ្យទ្រង់គង់ចុះទៅហើយ ដូច្នេះ តើទូលបង្គំជាអ្វី ដែលអាចនឹងស្អាងព្រះវិហារថ្វាយទ្រង់បាន លើកតែល្មមនឹងដុតគ្រឿងក្រអូបនៅចំពោះទ្រង់ប៉ុណ្ណោះ
7. ដូច្នេះ សូមចាត់ជាងម្នាក់មក ជាអ្នកដែលមានថ្វីដៃក្នុងការធ្វើមាស ប្រាក់ លង្ហិន ដែកសំពត់ពណ៌ស្វាយ ពណ៌ក្រហម និងពណ៌ខៀវ ហើយដែលចេះឆ្លាក់ចំឡាក់គ្រប់ជំពូកផង ឲ្យបាននៅជាមួយនឹងពួកជាងប៉ិនប្រសប់ ដែលនៅស្រុកយូដា ហើយនៅក្រុងយេរូសាឡឹម ជាមួយនឹងទូលបង្គំ ជាពួកអ្នកដែលដាវីឌបិតាទូលបង្គំបានផ្គត់ផ្គង់
8. សូមបញ្ជូនឈើតាត្រៅ ឈើកកោះ និងឈើច័ន្ទន៍ ពីភ្នំល្បាណូនមកឲ្យទូលបង្គំ ដ្បិតទូលបង្គំដឹងថា ពួករបស់ទ្រង់គេចេះកាប់ឈើ នៅព្រៃល្បាណូនស្រាប់ មើល ពួកខាងទូលបង្គំនឹងធ្វើការជាមួយនឹងគេ
9. ដើម្បីនឹងត្រៀមឈើទុកឲ្យទូលបង្គំជាបរិបូរ ដ្បិតព្រះវិហារដែលទូលបង្គំបម្រុងនឹងស្អាងនេះ ត្រូវតែបានធំអស្ចារ្យ
10. នោះទូលបង្គំនឹងឲ្យស្រូវភោជ្ជសាលីបញ្ជាន់ស្រាប់២ម៉ឺនរង្វាល់ ស្រូវឱក២ម៉ឺនរង្វាល់ ស្រាទំពាំងបាយជូរ២ម៉ឺនរង្វាល់ និងប្រេង២ម៉ឺនរង្វាល់ ដល់ពួកជាងរបស់ទ្រង់ ដែលកាប់ឈើនោះ។
11. ដូច្នេះ ហ៊ីរ៉ាមជាស្តេចក្រុងទីរ៉ុស ទ្រង់ក៏ធ្វើសារផ្ញើមកឆ្លើយតបនឹងសាឡូម៉ូនថា ព្រះយេហូវ៉ាទ្រង់ស្រឡាញ់រាស្ត្ររបស់ទ្រង់ បានជាតាំងព្រះករុណាឡើង ជាស្តេចលើគេ
12. ក្នុងសារនោះហ៊ីរ៉ាមមានព្រះបន្ទូលទៀតថា សូមឲ្យព្រះយេហូវ៉ាជាព្រះនៃសាសន៍អ៊ីស្រាអែល ដែលបានបង្កើតផ្ទៃមេឃ និងផែនដី ទ្រង់បានព្រះពរ គឺជាព្រះដែលបានប្រទាន ឲ្យស្តេចដាវីឌមានព្រះរាជបុត្រាប្រកបដោយប្រាជ្ញា តម្រិះ និងយោបល់ អាចនឹងស្អាងព្រះវិហារថ្វាយព្រះយេហូវ៉ា និងព្រះរាជវាំងសម្រាប់នគរទ្រង់
13. ឥឡូវទូលបង្គំបានឲ្យជាងជំនាញការម្នាក់ឈ្មោះហ៊ីរ៉ាម ជាជាងរបស់បិតាទូលបង្គំ ជាអ្នកប្រកបដោយយោបល់មក
14. គឺជាកូនរបស់ស្រីស្រុកដាន់ម្នាក់ ដែលឪពុកជាអ្នកក្រុងទីរ៉ុស អ្នកនេះជាអ្នកជំនាញក្នុងការធ្វើមាស ប្រាក់ លង្ហិន ដែក ថ្ម ឈើ និងសំពត់ពណ៌ស្វាយ ពណ៌ខៀវ សំពត់ទេសឯកយ៉ាងម៉ដ្ត ហើយនិងសំពត់ពណ៌ក្រហម ក៏ចេះឆ្លាក់ចំឡាក់គ្រប់Chapter ហើយចេះបង្កើតរបស់គ្រប់យ៉ាងដែរ ដើម្បីឲ្យបានធ្វើការ ជាមួយនឹងពួកជាងយ៉ាងជំនាញរបស់ទ្រង់ ហើយនិងពួកជាងយ៉ាងជំនាញរបស់ដាវីឌ ជាព្រះបិតាទ្រង់ ដែលជាព្រះអម្ចាស់នៃទូលបង្គំផង
15. រីឯស្រូវភោជ្ជសាលី ស្រូវឱក ប្រេង និងស្រាទំពាំងបាយជូរ ដែលព្រះករុណា ជាព្រះអម្ចាស់ បានមានព្រះបន្ទូលនោះ សូមបញ្ជូនមកឲ្យពួកខាងទូលបង្គំចុះ
16. នោះពួកទូលបង្គំនឹងកាប់ឈើនៅព្រៃល្បាណូន តាមដែលទ្រង់ត្រូវការ បញ្ជូនមក ដោយក្បូនតាមសមុទ្រ ដល់ក្រុងយ៉ុបប៉េ ថ្វាយដល់ទ្រង់ ឲ្យទ្រង់នាំឡើងទៅឯក្រុងយេរូសាឡឹមចុះ។
17. ដូច្នេះ សាឡូម៉ូនទ្រង់រាប់ពួកសាសន៍ដទៃ ដែលស្នាក់នៅស្រុកអ៊ីស្រាអែលទាំងអស់ តាមបញ្ជីដែលដាវីឌជាព្រះបិតា បានរាប់កំណត់ទុក ឃើញមានចំនួន១សែន៥ម៉ឺន៣ពាន់៦រយនាក់
18. ទ្រង់ក៏ដាក់ឲ្យ៧ម៉ឺននាក់ធ្វើការលីសែង ៨ម៉ឺននាក់ឲ្យកាប់ឈើនៅភ្នំ ហើយ៣ពាន់៦រយនាក់ឲ្យធ្វើជាអ្នកត្រួតត្រាការ។
About របាក្សត្រ ទី ២ Chapter 2
Read របាក្សត្រ ទី ២ Chapter 2 online from the Holy Bible. This chapter is part of the Book of របាក្សត្រ ទី ២ in the Old Testament. Continue reading with the chapter navigation above or explore the complete book.
Book Information
Book: របាក្សត្រ ទី ២
Chapter: 2
Testament: Old Testament
How to Read this Chapter
Use the Previous and Next Chapter buttons to continue reading របាក្សត្រ ទី ២. You can also adjust the font size for comfortable reading and browse other books of the Bible using the navigation links.
More Resources
Continue Reading the Bible
Continue reading របាក្សត្រ ទី ២ Chapter 2 and explore every book, chapter and verse of the Holy Bible. Use the navigation links above and below to move through the Scriptures with ease.
Frequently Asked Questions
What is របាក្សត្រ ទី ២ Chapter 2?
របាក្សត្រ ទី ២ Chapter 2 is part of the Book of របាក្សត្រ ទី ២ in the Holy Bible.
Can I read this chapter online?
Yes. You can read the complete របាក្សត្រ ទី ២ Chapter 2 online for free with easy chapter navigation.
More Chapters from ព្រះគម្ពីរសញ្ញាចាស់
- ហូសេ Chapter 2
- ហូសេ Chapter 1
- សាស្តា Chapter 1
- ហូសេ Chapter 4
- ហូសេ Chapter 12
- ហូសេ Chapter 10
- ហូសេ Chapter 8
Explore More from របាក្សត្រ ទី ២
- របាក្សត្រ ទី ២ Chapter 1
- របាក្សត្រ ទី ២ Chapter 21
- របាក្សត្រ ទី ២ Chapter 11
- របាក្សត្រ ទី ២ Chapter 29
- របាក្សត្រ ទី ២ Chapter 4
- របាក្សត្រ ទី ២ Chapter 24
- របាក្សត្រ ទី ២ Chapter 12