របាក្សត្រ ទី ២ Chapter 24

For English

Read របាក្សត្រ ទី ២ Chapter 24 Online

Read របាក្សត្រ ទី ២ Chapter 24 online from the Holy Bible. This chapter is part of the Book of របាក្សត្រ ទី ២ in the Old Testament. Browse every verse with easy chapter navigation, continue to the next chapter, or explore the complete Book of របាក្សត្រ ទី ២ and the Holy Bible online.

Choose a Chapter

របាក្សត្រ ទី ២ 24

ជំពូក 24

1. កាល​យ៉ូអាស​ទ្រង់​ចាប់​តាំង​សោយ‌រាជ្យ​ឡើង នោះ​មាន​ព្រះ‌ជន្ម​៧​ឆ្នាំ​ហើយ ក៏​សោយ‌រាជ្យ​នៅ​ក្រុង​យេរូ‌សាឡឹម​បាន​៤០​ឆ្នាំ ព្រះ‌មាតា​ទ្រង់​ព្រះ‌នាម ជា​ស៊ីបយ៉ា ជា​អ្នក​ក្រុង​បៀរ-សេបា

2. យ៉ូអាស​ទ្រង់​ប្រព្រឹត្ត​សេចក្ដី​ដ៏​ត្រឹម‌ត្រូវ​នៅ​ព្រះ‌នេត្រ​ព្រះ‌យេហូវ៉ា គ្រប់​១​ជីវិត​យេហូ‌យ៉ាដា​ដ៏​ជា​សង្ឃ

3. យេហូ‌យ៉ាដា​ក៏​រក​បាន​នាង​២​នាក់​ថ្វាយ​ទ្រង់​ជា​ភរិយា ហើយ​ទ្រង់​បង្កើត​បាន​បុត្រា​បុត្រី។

4. ក្រោយ​នោះ​មក យ៉ូអាស​ទ្រង់​មាន​ព្រះ‌ទ័យ​នឹក​ចង់​ជួស‌ជុល​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា​ឡើង​ដូច​ដើម

5. ទ្រង់​ក៏​ប្រមូល​ពួក​សង្ឃ និង​ពួក​លេវី​មក​បង្គាប់​ថា ចូរ​ចេញ​ទៅ​ឯ​អស់​ទាំង​ទី​ក្រុង​ស្រុក​យូដា រៃ​ប្រាក់​ពី​ពួក​អ៊ីស្រា‌អែល​ទាំង​អស់​រាល់​តែ​ឆ្នាំ ដើម្បី​នឹង​ជួស‌ជុល​ព្រះ‌វិហារ​របស់​ព្រះ​នៃ​អ្នក​រាល់​គ្នា ហើយ​ប្រឹង‌ប្រែង​ឡើង​ផង ប៉ុន្តែ ពួក​លេវី​មិន​បាន​ប្រឹង‌ប្រែង​ឡើយ

6. ដូច្នេះ ស្តេច​ទ្រង់​ហៅ​យេហូ‌យ៉ាដា​ដ៏​ជា​សម្ដេច​សង្ឃ​មក​សួរ​ថា ហេតុ​ដូច​ម្តេច​បាន​ជា​លោក​មិន​បង្ខំ​ឲ្យ​ពួក​លេវី​ទៅ​ហូត​ពន្ធ​ពី​ពួក​យូដា និង​ពួក​ក្រុង​យេរូ‌សាឡឹម​ដូច​ជា​លោក​ម៉ូសេ ជា​អ្នក​បម្រើ​របស់​ព្រះ‌យេហូវ៉ា និង​ពួក​ជំនុំ​នៃ​សាសន៍​អ៊ីស្រា‌អែល​បាន​បង្គាប់ ទុក​សម្រាប់​ត្រសាល​នៃ​សេចក្ដី​បន្ទាល់​ដូច្នេះ

7. ដ្បិត​ពួក​បុត្រ​របស់​នាង​អ័ថា‌លា ជា​ស្រី​ដ៏​អាក្រក់​នោះ បាន​បំបាក់​បំបែក​ព្រះ‌វិហារ​នៃ​ព្រះ​ហើយ ព្រម​ទាំង​យក​គ្រឿង​ប្រដាប់​បរិសុទ្ធ​ទាំង​ប៉ុន្មាន ដែល​នៅ​ក្នុង​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា ទៅ​ថ្វាយ​ដល់​ព្រះ‌បាល​វិញ។

8. ដូច្នេះ ស្តេច​ទ្រង់​ចេញ​បង្គាប់ ហើយ​គេ​ក៏​ធ្វើ​ហឹប​១​ដាក់​នៅ​មាត់​ទ្វារ​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា

9. រួច​ប្រកាស​ប្រាប់​នៅ​គ្រប់​ក្នុង​ស្រុក​យូដា និង​នៅ​ក្រុង​យេរូ‌សាឡឹម ឲ្យ​គេ​យក​ពន្ធ​មក​ថ្វាយ​ព្រះ‌យេហូវ៉ា ដូច​ជា​លោក​ម៉ូសេ ជា​អ្នក​បម្រើ​របស់​ព្រះ បាន​បង្គាប់​ដល់​ពួក​អ៊ីស្រា‌អែល នៅ​ទី​រហោ‌ស្ថាន​ដែរ

10. នោះ​ពួក​អ្នក​ដែល​ជា​ប្រធាន និង​បណ្តា‌ជន​ទាំង‌ឡាយ​ក៏​រីក‌រាយ​សប្បាយ ហើយ​យក​ប្រាក់​មក​ដាក់​ក្នុង​ហឹប ដរាប​ដល់​បាន​គ្រប់

11. វេលា​ណា​ដែល​ពួក​លេវី​ឃើញ​មាន​ប្រាក់​ច្រើន​ហើយ នោះ​ក៏​នាំ​យក​ហឹប​ចូល​ទៅ​ឯ​ពួក​ភ្នាក់‌ងារ​របស់​ស្តេច ហើយ​ស្មៀន​ហ្លួង និង​អ្នក​ដំណាង​សម្ដេច​សង្ឃ ក៏​ចូល​មក​ចាក់​ចេញ​យក​ប្រាក់​ទៅ​ទុក រួច​គេ​យក​ហឹប​ទៅ​ដាក់​នៅ​កន្លែង​ដើម​វិញ គេ​ធ្វើ​ដូច្នោះ​រាល់​តែ​ថ្ងៃ ហើយ​បាន​ប្រាក់​ជា​បរិបូរ

12. ស្តេច និង​យេហូ‌យ៉ាដា ក៏​ប្រគល់​ប្រាក់​នោះ ឲ្យ​ដល់​ពួក​អ្នក​ដែល​ត្រួត​មើល​ការ‌ងារ​ក្នុង​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា អ្នក​ទាំង​នោះ​ក៏​ជួល​ជាង​ដាប់​ថ្ម និង​ជាង​ឈើ ឲ្យ​រៀប‌ចំ​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា​ឡើង​ជា​ថ្មី ព្រម​ទាំង​ពួក​ជាង​ដែក ជាង​លង្ហិន ឲ្យ​ជួស‌ជុល​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា​ដែរ

13. ដូច្នេះ ពួក​អ្នក​ទាំង​នោះ​ក៏​ធ្វើ​ការ​ទៅ ហើយ​ការ​ជួស‌ជុល​ក៏​ចម្រើន​ឡើង ដោយ‌សារ​ដៃ​គេ គេ​បាន​រៀប‌ចំ​ព្រះ‌វិហារ​នៃ​ព្រះ​តាម​សណ្ឋាន​ដើម​វិញ ព្រម​ទាំង​ធ្វើ​ឲ្យ​មាំ‌មួន​ជាង​ទៅ​ទៀត

14. កាល​គេ​បាន​ធ្វើ​ការ​ស្រេច​ហើយ នោះ​ក៏​យក​ប្រាក់​ដែល​សល់​នៅ ទៅ​ថ្វាយ​ដល់​ស្តេច និង​យេហូ‌យ៉ាដា ហើយ​ប្រាក់​នោះ​ក៏​យក​ទៅ​ធ្វើ​ជា​គ្រឿង​ប្រដាប់​សម្រាប់​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា គឺ​ជា​គ្រឿង​សម្រាប់​ប្រើ​ធ្វើ​ការ‌ងារ ហើយ​ថ្វាយ​តង្វាយ ព្រម​ទាំង​កូន​ចាន និង​គ្រឿង​ប្រដាប់​ឯ​ទៀត ធ្វើ​ពី​មាស និង​ប្រាក់ រួច​ការ​ថ្វាយ​តង្វាយ​ដុត​នៅ​ក្នុង​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា ក៏​មាន​នៅ​ជានិច្ច គ្រប់​១​ជីវិត​របស់​យេហូ‌យ៉ាដា។

15. តែ​យេហូ‌យ៉ាដា លោក​កាន់​តែ​ចាស់​ទៅ លោក​បាន​ស្កប់​ចិត្ត​នឹង​អាយុ​លោក ហើយ​ក៏​ស្លាប់​ទៅ កាល​លោក​ស្លាប់ នោះ​មាន​អាយុ​១៣០​ឆ្នាំ​ហើយ

16. គេ​បញ្ចុះ​សព​លោក នៅ​ជា​មួយ​នឹង​ពួក​ស្តេច នៅ​ក្នុង​ក្រុង​ដាវីឌ ពី​ព្រោះ​លោក​បាន​ធ្វើ​ល្អ​ក្នុង​សាសន៍​អ៊ីស្រា‌អែល ហើយ​ចំពោះ​ព្រះ និង​ព្រះ‌វិហារ​ទ្រង់​ផង

17. រីឯ​កាល​យេហូ‌យ៉ាដា​បាន​ស្លាប់​ទៅ​ហើយ នោះ​ពួក​ដែល​ជា​ប្រធាន​ក្នុង​ស្រុក​យូដា គេ​ចូល​មក​ក្រាប​ថ្វាយ‌បង្គំ​ដល់​ស្តេច ហើយ​ទ្រង់​ក៏​ស្តាប់​តាម​គេ

18. ដូច្នេះ គេ​បោះ‌បង់​ចោល​ព្រះ‌វិហារ​របស់​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ពួក​អយ្យកោ​គេ ទៅ​គោរព​ប្រតិ‌បត្តិ​តាម​រូប​ព្រះ និង​អ្នក‌តា​វិញ ហើយ​មាន​សេចក្ដី​ក្រោធ​មក​លើ​ពួក​យូដា និង​ពួក​ក្រុង​យេរូ‌សាឡឹម ដោយ​ព្រោះ​ការ​កំហុស​ដែល​គេ​ប្រព្រឹត្ត​នោះ

19. ប៉ុន្តែ ទ្រង់​ក៏​ចាត់​ពួក​ហោរា​ទៅ​ឯ​គេ​ដែរ ដើម្បី​នឹង​ទាញ​នាំ​គេ​មក​ឯ​ព្រះ‌យេហូវ៉ា​វិញ ឯ​ពួក​ហោរា​នោះ លោក​ក៏​ចាប់​ទោស​គេ តែ​គេ​មិន​ព្រម​ទទួល​ស្តាប់​ឡើយ។

20. គ្រា​នោះ ព្រះ‌វិញ្ញាណ​នៃ​ព្រះ‌ទ្រង់​មក​សណ្ឋិត​លើ​សាការី ជា​កូន​យេហូ‌យ៉ាដា​ដ៏​ជា​សង្ឃ លោក​ឈរ​នៅ​មុខ​បណ្តា‌ជន​ពោល​ថា ព្រះ‌ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នេះ ហេតុ​អ្វី​បាន​ជា​អ្នក​រាល់​គ្នា​រំលង​អស់​ទាំង​ក្រឹត្យ‌ក្រម នៃ​ព្រះ‌យេហូវ៉ា​ដូច្នេះ ធ្វើ​យ៉ាង​នោះ​មិន​ចម្រើន​ទេ គឺ​ដោយ​ព្រោះ​អ្នក​រាល់​គ្នា​បាន​បោះ‌បង់​ចោល​ព្រះ‌យេហូវ៉ា​ចេញ បាន​ជា​ទ្រង់​បោះ‌បង់​ចោល​អ្នក​រាល់​គ្នា​ដែរ

21. តែ​គេ​រួម​គំនិត​គ្នា​គិត​ប្រទូស្ត​នឹង​លោក​វិញ ក៏​ចោល​លោក​នឹង​ថ្ម នៅ​ក្នុង​ទីលាន​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា តាម​បង្គាប់​ស្តេច

22. គឺ​យ៉ាង​នោះ​ដែល​ស្តេច​យ៉ូអាស​បាន​រមឹល‌គុណ​របស់​យេហូ‌យ៉ាដា ជា​ឪពុក​សាការី ដែល​លោក​បាន​ផ្តល់​ចំពោះ​ទ្រង់ គឺ​ទ្រង់​បាន​សម្លាប់​កូន​លោក​វិញ កាល​សាការី​ហៀប​នឹង​ស្លាប់​ទៅ​នោះ​ក៏​ពោល​ថា សូម​ឲ្យ​ព្រះ‌យេហូវ៉ា​ទ្រង់​ទត​មើល ហើយ​សម្រេច​តាម​យុត្តិ‌ធម៌​ចុះ។

23. ដល់​ចុង​ឆ្នាំ​នោះ​ឯង នោះ​កង‌ទ័ព​សាសន៍​ស៊ីរី គេ​ឡើង​មក​ច្បាំង​នឹង​ទ្រង់ គេ​លុក​ចូល​មក​ក្នុង​ស្រុក​យូដា និង​ក្រុង​យេរូ‌សាឡឹម ក៏​បំផ្លាញ​ពួក​ដែល​ជា​ប្រធាន ក្នុង​បណ្តា‌ជន​ទាំង​អស់​ទៅ ហើយ​អស់​ទាំង​របឹប​ដែល​គេ​ចាប់​បាន​នោះ គេ​ផ្ញើ​ទៅ​ថ្វាយ​ដល់​ស្តេច​ក្រុង​ដាម៉ាស

24. ពួក​ពល‌ទ័ព​ស៊ីរី​បាន​មក​មាន​គ្នា​តែ​បន្តិច​ទេ តែ​ព្រះ‌យេហូវ៉ា​ទ្រង់​ប្រគល់​ពល‌ទ័ព​យ៉ាង​សន្ធឹក ទៅ​ក្នុង​កណ្តាប់​ដៃ​គេ ដោយ​ព្រោះ​ពួក​ខាង​យ៉ូអាស​បាន​បោះ‌បង់​ចោល​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ពួក​អយ្យកោ​ខ្លួន​ហើយ គឺ​យ៉ាង​នោះ​ដែល​បាន​សម្រេច​ទោស​ដល់​យ៉ូអាស។

25. កាល​ពួក​ស៊ីរី​បាន​ថយ​ចេញ​ពី​ទ្រង់​ទៅ ទុក​ទ្រង់​ឲ្យ​នៅ​ទាំង​ឈឺ​ខ្លាំង នោះ​ពួក​មហា‌តលិក​ទ្រង់​មាន​គំនិត​គិត​ក្បត់​ចំពោះ​ទ្រង់ ដោយ​ព្រោះ​ឈាម​នៃ​កូន​យេហូ‌យ៉ាដា​ដ៏​ជា​សង្ឃ ក៏​ធ្វើ​គុត​ទ្រង់​ដែល​កំពុង​ផ្ទំ​លើ​បន្ទំ​ទី គេ​បញ្ចុះ​សព​ទ្រង់​នៅ​ក្នុង​ក្រុង​ដាវីឌ តែ​មិន​មែន​ក្នុង​ផ្នូរ​របស់​ពួក​ស្តេច​ទេ

26. ឯ​ពួក​អ្នក​ដែល​គិត​ក្បត់​ចំពោះ​ទ្រង់​នោះ គឺ​សាបាឌ ជា​កូន​នាង​ស៊ីមាត សាសន៍​អាំម៉ូន​១ និង​យ៉ូសា‌បាឌ ជា​កូន​នាង​ស៊ីមរីត សាសន៍​ម៉ូអាប់​១

27. រីឯ​ដំណើរ​ពី​ពួក​ព្រះ‌រាជ‌បុត្រា​ទ្រង់ និង​បន្ទុក​យ៉ាង​ធ្ងន់​ដែល​បាន​ពោល​ពី​ទ្រង់ ព្រម​ទាំង​ការ​តាំង​ព្រះ‌វិហារ​នៃ​ព្រះ​ឡើង​ជា​ថ្មី​ផង នោះ​សុទ្ធ​តែ​បាន​កត់​ទុក​ក្នុង​សៀវភៅ​បរិយាយ​ពី​ពួក​ស្តេច​ហើយ រួច​អ័ម៉ា‌ស៊ីយ៉ា ជា​ព្រះ‌រាជ‌បុត្រា ក៏​ឡើង​សោយ‌រាជ្យ​ជំនួស​ព្រះ‌បិតា។

About របាក្សត្រ ទី ២ Chapter 24

Read របាក្សត្រ ទី ២ Chapter 24 online from the Holy Bible. This chapter is part of the Book of របាក្សត្រ ទី ២ in the Old Testament. Continue reading with the chapter navigation above or explore the complete book.

Book Information

Book: របាក្សត្រ ទី ២
Chapter: 24
Testament: Old Testament

How to Read this Chapter

Use the Previous and Next Chapter buttons to continue reading របាក្សត្រ ទី ២. You can also adjust the font size for comfortable reading and browse other books of the Bible using the navigation links.

https://www.youtube.com/watch?v=rzsT_Q3KLzE

More Resources

Continue Reading the Bible

Continue reading របាក្សត្រ ទី ២ Chapter 24 and explore every book, chapter and verse of the Holy Bible. Use the navigation links above and below to move through the Scriptures with ease.

Frequently Asked Questions

What is របាក្សត្រ ទី ២ Chapter 24?

របាក្សត្រ ទី ២ Chapter 24 is part of the Book of របាក្សត្រ ទី ២ in the Holy Bible.

Can I read this chapter online?

Yes. You can read the complete របាក្សត្រ ទី ២ Chapter 24 online for free with easy chapter navigation.

More Chapters from ព្រះគម្ពីរសញ្ញាចាស់

  1. ហូសេ Chapter 2
  2. ហូសេ Chapter 1
  3. ហូសេ Chapter 4
  4. សាស្តា Chapter 1
  5. ហូសេ Chapter 10
  6. ហូសេ Chapter 8
  7. ហូសេ Chapter 6

Explore More from របាក្សត្រ ទី ២

  1. របាក្សត្រ ទី ២ Chapter 14
  2. របាក្សត្រ ទី ២ Chapter 9
  3. របាក្សត្រ ទី ២ Chapter 31
  4. របាក្សត្រ ទី ២ Chapter 5
  5. របាក្សត្រ ទី ២ Chapter 36
  6. របាក្សត្រ ទី ២ Chapter 7
  7. របាក្សត្រ ទី ២ Chapter 33

Related Chapters & Readings

  1. ទំនុកដំកើង Chapter 98
  2. វិវរណៈ Chapter 5
  3. យ៉ូអែល Chapter 2
  4. របាក្សត្រ ទី ១ Chapter 17
  5. ជនគណនា Chapter 33
  6. មីកា Chapter 3
  7. យ៉ូប Chapter 28
Share Your Love

Leave a Reply

Your email address will not be published. Required fields are marked *