Read របាក្សត្រ ទី ២ Chapter 17 Online
Read របាក្សត្រ ទី ២ Chapter 17 online from the Holy Bible. This chapter is part of the Book of របាក្សត្រ ទី ២ in the Old Testament. Browse every verse with easy chapter navigation, continue to the next chapter, or explore the complete Book of របាក្សត្រ ទី ២ and the Holy Bible online.
Choose a Chapter
របាក្សត្រ ទី ២ 17
ជំពូក 17
1. រួចយ៉ូសាផាត ជាព្រះរាជបុត្រា ឡើងសោយរាជ្យជំនួសព្រះបិតា ទ្រង់ក៏ចម្រើនកម្លាំងឡើង ទាស់នឹងពួកអ៊ីស្រាអែល
2. ទ្រង់ដាក់ឲ្យមានពលទ័ព ក្នុងគ្រប់ទាំងក្រុងមានបន្ទាយរបស់ពួកយូដា ហើយក៏ដាក់ឲ្យមានក្រុមរក្សានៅស្រុកយូដា និងក្នុងទីក្រុងទាំងប៉ុន្មានរបស់ពួកអេប្រាអិមជាទីក្រុងដែលអេសាព្រះបិតាទ្រង់ចាប់យកបានដែរ
3. ព្រះយេហូវ៉ាទ្រង់ក៏គង់នៅជាមួយនឹងយ៉ូសាផាត ពីព្រោះស្តេចបានប្រព្រឹត្តតាមអស់ទាំងផ្លូវដើមរបស់ដាវីឌ ជាអយ្យកោទ្រង់ ឥតរកតាមព្រះបាលឡើយ
4. គឺបានស្វែងរកតាមតែព្រះនៃពួកអយ្យកោទ្រង់ ហើយប្រព្រឹត្តតាមបញ្ញត្តទ្រង់វិញ ឥតធ្វើតាមអំពើរបស់សាសន៍អ៊ីស្រាអែលឡើយ
5. ហេតុនោះបានជាព្រះយេហូវ៉ាទ្រង់តាំងរាជ្យឲ្យមាំមួនក្នុងអំណាចយ៉ូសាផាត ហើយពួកយូដាទាំងអស់គ្នាក៏នាំយកគ្រឿងបណ្តាការមកថ្វាយស្តេច ទ្រង់មានព្រះរាជទ្រព្យ និងកិត្តិយសជាបរិបូរ
6. ព្រះហឫទ័យទ្រង់បានតាំងឡើង ក្នុងអស់ទាំងផ្លូវនៃព្រះយេហូវ៉ា មួយទៀត ទ្រង់ក៏បំបាត់អស់ទាំងទីខ្ពស់ និងរូបព្រះចេញពីស្រុកយូដាទៅ។
7. នៅឆ្នាំទី៣ ក្នុងរាជ្យទ្រង់ នោះទ្រង់ចាត់ពួកអ្នកដែលជាប្រធានរបស់ទ្រង់ គឺបេន-ហែល និងអូបាឌា សាការី នេថានេល ហើយមីកាយ៉ា ឲ្យទៅបង្ហាត់បង្រៀនក្នុងអស់ទាំងទីក្រុងនៅស្រុកយូដា
8. ព្រមទាំងពួកលេវីឲ្យទៅជាមួយដែរ គឺសេម៉ាយ៉ា នេថានា សេបាឌា អេសាអែល សេមីរ៉ាម៉ូត យ៉ូណាថាន អ័ដូនីយ៉ា ថូប៊ីយ៉ា និងថូប-អ័ដូនីយ៉ា ដែលសុទ្ធតែពួកលេវី និងអេលីសាម៉ា ហើយយ៉ូរ៉ាម ជាពួកសង្ឃ ឲ្យទៅជាមួយនឹងគេ
9. ពួកអ្នកទាំងនោះក៏បង្ហាត់បង្រៀននៅស្រុកយូដា មានទាំងគម្ពីរក្រឹត្យវិន័យនៃព្រះយេហូវ៉ានៅជាមួយផង គេនាំគ្នាដើរចុះឡើង ដល់គ្រប់ទីក្រុងនៅស្រុកយូដា បង្រៀនដល់បណ្តាជន។
10. សេចក្ដីស្ញែងខ្លាចរបស់ព្រះយេហូវ៉ាក៏មកគ្របសង្កត់លើអស់ទាំងនគរ នៅជុំវិញស្រុកយូដា ហើយគេមិនហ៊ានលើកគ្នាមកច្បាំងនឹងយ៉ូសាផាតទេ
11. មានពួកភីលីស្ទីនខ្លះ នាំយកគ្រឿងបណ្តាការមកថ្វាយយ៉ូសាផាតព្រមទាំងប្រាក់ទុកជាសួយអាករផង ឯពួកអារ៉ាប់ គេក៏នាំយកហ្វូងសត្វមកថ្វាយដែរ គឺចៀមឈ្មោល៧ពាន់៧រយ និងពពែឈ្មោល៧ពាន់៧រយ
12. យ៉ូសាផាតទ្រង់បានចម្រើនឡើងជាធំក្រៃលែង ទ្រង់ក៏សង់ដំណាក់ និងទីក្រុងសម្រាប់ជាឃ្លាំងទាំងប៉ុន្មាននៅស្រុកយូដា
13. ទ្រង់មានក្រសួងការងារជាច្រើន នៅក្នុងទីក្រុងស្រុកយូដាទាំងប៉ុន្មាន ហើយមានមនុស្សថ្នឹកចម្បាំង និងមនុស្សខ្លាំងពូកែ ដែលមានចិត្តក្លាហាននៅក្រុងយេរូសាឡឹម
14. តាមជំនួរវង្សរបស់ឪពុកគេ នោះមានចំនួនដូចខាងក្រោមនេះ គឺខាងពួកយូដា ក្នុងពួកមេទ័ពធំ មានអ័ឌណា ជាមេ នៅក្រោមបង្គាប់លោកមានមនុស្សខ្លាំងពូកែ ដែលមានចិត្តក្លាហាន៣សែននាក់
15. បន្ទាប់មកមានយ៉ូហាណានជាមេ នៅក្រោមបង្គាប់លោកមាន២សែន៨ម៉ឺននាក់
16. បន្ទាប់មកទៀត មានអ័ម៉ាស៊ីយ៉ា ជាកូនស៊ីកគ្រី ដែលបានថ្វាយខ្លួនដល់ព្រះយេហូវ៉ាស្ម័គ្រពីចិត្ត ហើយក្រោមបង្គាប់លោកមានមនុស្សខ្លាំងពូកែ ដែលមានចិត្តក្លាហានចំនួន២សែននាក់
17. ខាងពួកបេនយ៉ាមីន មានអេលីយ៉ាដា ជាមនុស្សខ្លាំងពូកែ មានចិត្តក្លាហាន ហើយក្រោមបង្គាប់លោក មានមនុស្សកាន់ធ្នូ និងខែល២សែននាក់
18. បន្ទាប់មកមានយ៉ូសាបាឌ ហើយក្រោមបង្គាប់លោកមានមនុស្ស១សែន៨ម៉ឺននាក់ ដែលប្រុងប្រៀបនឹងទៅច្បាំងជាស្រេច
19. គឺអ្នកទាំងនេះហើយ ដែលចាំទទួលបម្រើស្តេច ពួកទាំងនេះក៏លើសពីពួកដែលស្តេចបានដាក់ឲ្យនៅអស់ទាំងទីក្រុងមានបន្ទាយពេញក្នុងអាណាខែត្រយូដា។
About របាក្សត្រ ទី ២ Chapter 17
Read របាក្សត្រ ទី ២ Chapter 17 online from the Holy Bible. This chapter is part of the Book of របាក្សត្រ ទី ២ in the Old Testament. Continue reading with the chapter navigation above or explore the complete book.
Book Information
Book: របាក្សត្រ ទី ២
Chapter: 17
Testament: Old Testament
How to Read this Chapter
Use the Previous and Next Chapter buttons to continue reading របាក្សត្រ ទី ២. You can also adjust the font size for comfortable reading and browse other books of the Bible using the navigation links.
More Resources
Continue Reading the Bible
Continue reading របាក្សត្រ ទី ២ Chapter 17 and explore every book, chapter and verse of the Holy Bible. Use the navigation links above and below to move through the Scriptures with ease.
Frequently Asked Questions
What is របាក្សត្រ ទី ២ Chapter 17?
របាក្សត្រ ទី ២ Chapter 17 is part of the Book of របាក្សត្រ ទី ២ in the Holy Bible.
Can I read this chapter online?
Yes. You can read the complete របាក្សត្រ ទី ២ Chapter 17 online for free with easy chapter navigation.
More Chapters from ព្រះគម្ពីរសញ្ញាចាស់
- ហូសេ Chapter 2
- ហូសេ Chapter 1
- ហូសេ Chapter 4
- សាស្តា Chapter 1
- ហូសេ Chapter 10
- ហូសេ Chapter 8
- ហូសេ Chapter 6
Explore More from របាក្សត្រ ទី ២
- របាក្សត្រ ទី ២ Chapter 2
- របាក្សត្រ ទី ២ Chapter 34
- របាក្សត្រ ទី ២ Chapter 1
- របាក្សត្រ ទី ២ Chapter 35
- របាក្សត្រ ទី ២ Chapter 32
- របាក្សត្រ ទី ២ Chapter 22
- របាក្សត្រ ទី ២ Chapter 23