របាក្សត្រ ទី ២ Chapter 11

For English

Read របាក្សត្រ ទី ២ Chapter 11 Online

Read របាក្សត្រ ទី ២ Chapter 11 online from the Holy Bible. This chapter is part of the Book of របាក្សត្រ ទី ២ in the Old Testament. Browse every verse with easy chapter navigation, continue to the next chapter, or explore the complete Book of របាក្សត្រ ទី ២ and the Holy Bible online.

Choose a Chapter

របាក្សត្រ ទី ២ 11

ជំពូក 11

1. រីឯ​កាល​រេហូ‌បោម​ទ្រង់​មក​ដល់​យេរូ‌សាឡឹម​ហើយ នោះ​ទ្រង់​ក៏​ប្រមូល​ពូជ‌ពង្ស​យូដា​ទាំង​អស់ និង​ពូជ​អំបូរ​បេន‌យ៉ាមីន​ផង រួម​ទាំង​អស់​បាន​១​សែន​៨​ម៉ឺន​នាក់ សុទ្ធ​តែ​ជា​អ្នក​ជ្រើស‌រើស ហើយ​ថ្នឹក​ចម្បាំង ដើម្បី​លើក​ទៅ​ច្បាំង​និង​ពួក​អ៊ីស្រា‌អែល ដោយ​ប្រាថ្នា​ចង់​បង្វិល​រាជ្យ​មក​វិញ

2. ប៉ុន្តែ ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា​បាន​មក​ដល់​សេម៉ាយ៉ា ជា​អ្នក​សំណប់​របស់​ព្រះ​ថា

3. ចូរ​ទៅ​ប្រាប់​ដល់​រេហូ‌បោម ជា​កូន​សាឡូ‌ម៉ូន ស្តេច​ស្រុក​យូដា ហើយ​ដល់​សាសន៍​អ៊ីស្រា‌អែល នៅ​ខែត្រ​យូដា និង​បេន‌យ៉ាមីន​ទាំង​អស់​ថា

4. ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នេះ កុំ​ឲ្យ​ឯង​រាល់​គ្នា​ឡើង​ទៅ​ច្បាំង​នឹង​ពួក​បង​ប្អូន​ឯង​ឡើយ ចូរ​វិល​ទៅ​ឯ​ទី​លំនៅ​ឯង​រៀង​ខ្លួន​ទៅ ដ្បិត​ការ​នេះ គឺ​អញ​បាន​បង្កើត​ឡើង​ទេ គេ​ក៏​ស្តាប់​តាម​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា គឺ​គេ​វិល​ត្រឡប់​ពី​ផ្លូវ​ដែល​គេ​ឡើង​ទៅ​ទាស់​នឹង​យេរ៉ូ‌បោម​នោះ​ទៅ​វិញ។

5. ដូច្នេះ ស្តេច​រេហូ‌បោម​ទ្រង់​គង់​នៅ​ក្រុង​យេរូ‌សាឡឹម ហើយ​ក៏​សង់​ទី​ក្រុង​ខ្លះ​នៅ​ស្រុក​យូដា សម្រាប់​ការ‌ពារ​ស្រុក

6. ទ្រង់​សង់​ក្រុង​បេថ្លេ‌ហិម អេថាម ត្កូអា

7. បេត-ស៊ើរ សូគរ អាឌូឡាម

8. កាថ ម៉ារីសា ស៊ីភ

9. អាដូរែម ឡាគីស អាសេកា

10. សូរ៉ាស់ អាយ៉ា‌ឡូន និង​ហេប្រុន ដែល​នៅ​ស្រុក​យូដា និង​ស្រុក​បេន‌យ៉ាមីន សុទ្ធ​តែ​ជា​ទី​ក្រុង​មាន​បន្ទាយ​ទាំង​អស់

11. ទ្រង់​ក៏​ធ្វើ​បន្ទាយ​ទាំង​ប៉ុន្មាន​ឲ្យ​មាំ‌មួន​ឡើង ហើយ​ដាក់​ឲ្យ​មាន​មេ‌ទ័ព លើ​គ្រប់​បន្ទាយ​ទាំង​នោះ ព្រម​ទាំង​ឲ្យ​មាន​ស្បៀង​អាហារ ប្រេង និង​ស្រា​ទំពាំង‌បាយ‌ជូរ​ផង

12. ហើយ​នៅ​គ្រប់​ទាំង​ទី​ក្រុង ទ្រង់​បាន​បម្រុង​ទុក​ខែល និង​លំពែង ឲ្យ​ទី​ក្រុង​ទាំង​នោះ​បាន​មាន​កម្លាំង​ក្រៃ‌លែង ឯ​ស្រុក​យូដា និង​ស្រុក​បេន‌យ៉ាមីន នោះ​ជា​របស់​ផង​ទ្រង់។

13. ឯ​ពួក​សង្ឃ និង​ពួក​លេវី ដែល​នៅ​គ្រប់​ក្នុង​ស្រុក​អ៊ីស្រា‌អែល គេ​ក៏​ចេញ​ពី​ស្រុក​របស់​ខ្លួន​មូល​មក​ឯ​ទ្រង់​ទាំង​អស់

14. ពួក​លេវី​គេ​លះ​ចោល​ទី​លំនៅ និង​កេរ‌អាករ​របស់​គេ មូល​មក​នៅ​ស្រុក​យូដា និង​ក្រុង​យេរូ‌សាឡឹម​ទាំង​អស់ ពី​ព្រោះ​យេរ៉ូ‌បោម និង​កូន​ចៅ​ទ្រង់ បាន​បោះ‌បង់​ចោល​គេ​ចេញ មិន​ឲ្យ​គេ​ធ្វើ​ការ‌ងារ​ជា​សង្ឃ​ថ្វាយ​ព្រះ‌យេហូវ៉ា​ទេ

15. ហើយ​ក៏​តាំង​ពួក​អ្នក​ដទៃ​ឡើង​ជា​សង្ឃ​វិញ សម្រាប់​អស់​ទាំង​ទី​ខ្ពស់ រូប​ពពែ​ឈ្មោល និង​កូន​គោ ដែល​ទ្រង់​បាន​ធ្វើ

16. ឯ​ពួក​អ្នក​នៅ​អស់​ទាំង​ពូជ​អំបូរ​នៃ​សាសន៍​អ៊ីស្រា‌អែល គឺ​ជា​អ្នក​ដែល​តាំង​ចិត្ត​រក​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រា‌អែល នោះ​ក៏​តាម​ពួក​លេវី​នោះ មក​ឯ​ក្រុង​យេរូ‌សាឡឹម ដើម្បី​នឹង​ថ្វាយ​យញ្ញ‌បូជា​ដល់​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ពួក​អយ្យកោ​គេ

17. យ៉ាង​នោះ​គេ​បាន​ចម្រើន​កម្លាំង​ដល់​រាជ្យ​យូដា ក៏​បាន​ធ្វើ​ឲ្យ​រេហូ‌បោម ជា​បុត្រ​សាឡូ‌ម៉ូន​មាន​កម្លាំង​នៅ​អស់​៣​ឆ្នាំ ដ្បិត​ក្នុង​រវាង​៣​ឆ្នាំ​នោះ គេ​បាន​ប្រព្រឹត្ត​តាម​ផ្លូវ​របស់​ដាវីឌ និង​សាឡូ‌ម៉ូន។

18. ឯ​រេហូ‌បោម​ទ្រង់​យក​ភរិយា គឺ​នាង​ម៉ាហា‌ឡាត់​ជា​បុត្រី​នៃ​យេរី‌ម៉ូត​ពូជ‌ពង្ស​ដាវីឌ និង​នៃ​អ័ប៊ី‌ហែល ជា​បុត្រី​អេលាប ដែល​ជា​បុត្រ​អ៊ីសាយ

19. ព្រះ‌នាង​នោះ​បង្កើត​បាន​បុត្រា​ថ្វាយ​ទ្រង់ គឺ​យេអ៊ូស សេម៉ា‌រីយ៉ា និង​សាហាំ

20. បន្ទាប់​នឹង​នាង​នោះ ទ្រង់​ក៏​យក​នាង​ម្អាកា ជា​បុត្រី​អាប់‌សា‌ឡំម នាង​នោះ​បង្កើត​អ័ប៊ីយ៉ា អ័ថាយ ស៊ីសា និង​សឡូមិត​ថ្វាយ​ទ្រង់

21. រេហូ‌បោម​ទ្រង់​ស្រឡាញ់​នាង​ម្អាកា ជា​បុត្រី​អាប់‌សា‌ឡំម លើស​ជាង​អស់​ទាំង​ភរិយា និង​ពួក​អ្នក‌ម្នាង​របស់​ទ្រង់ (ដ្បិត​ទ្រង់​បាន​យក​ភរិយា​១៨ និង​អ្នក‌ម្នាង​៦០ ក៏​បង្កើត​បាន​បុត្រា​២៨​អង្គ និង​បុត្រី​៦០​អង្គ)

22. រេហូ‌បោម​ទ្រង់​តាំង​អ័ប៊ីយ៉ា ជា​បុត្រា​នៃ​នាង​ម្អាកា ទុក​ជា​បុត្រ​ធំ គឺ​ជា​ប្រធាន​ក្នុង​ពួក​បង​ប្អូន​ទាំង​ប៉ុន្មាន ដើម្បី​តាំង​ឡើង​ជា​ស្តេច

23. ទ្រង់​ក៏​ធ្វើ​ដោយ​ឆ្លាត គឺ​បាន​ចាត់​អស់​ទាំង​បុត្រា​នៃ​ទ្រង់ ឲ្យ​ទៅ​នៅ​គ្រប់​ក្នុង​ស្រុក​យូដា និង​ស្រុក​បេន‌យ៉ាមីន ក្នុង​អស់​ទាំង​ទី​ក្រុង​មាន​បន្ទាយ ក៏​ប្រទាន​ឲ្យ​មាន​ស្បៀង​អាហារ​ជា​បរិបូរ ហើយ​រក​ប្រពន្ធ​ជា​ច្រើន ឲ្យ​ដល់​បុត្រ​ទាំង​នោះ​ដែរ។

About របាក្សត្រ ទី ២ Chapter 11

Read របាក្សត្រ ទី ២ Chapter 11 online from the Holy Bible. This chapter is part of the Book of របាក្សត្រ ទី ២ in the Old Testament. Continue reading with the chapter navigation above or explore the complete book.

Book Information

Book: របាក្សត្រ ទី ២
Chapter: 11
Testament: Old Testament

How to Read this Chapter

Use the Previous and Next Chapter buttons to continue reading របាក្សត្រ ទី ២. You can also adjust the font size for comfortable reading and browse other books of the Bible using the navigation links.

https://www.youtube.com/watch?v=rzsT_Q3KLzE

More Resources

Continue Reading the Bible

Continue reading របាក្សត្រ ទី ២ Chapter 11 and explore every book, chapter and verse of the Holy Bible. Use the navigation links above and below to move through the Scriptures with ease.

Frequently Asked Questions

What is របាក្សត្រ ទី ២ Chapter 11?

របាក្សត្រ ទី ២ Chapter 11 is part of the Book of របាក្សត្រ ទី ២ in the Holy Bible.

Can I read this chapter online?

Yes. You can read the complete របាក្សត្រ ទី ២ Chapter 11 online for free with easy chapter navigation.

More Chapters from ព្រះគម្ពីរសញ្ញាចាស់

  1. ហូសេ Chapter 2
  2. ហូសេ Chapter 1
  3. ហូសេ Chapter 4
  4. សាស្តា Chapter 1
  5. ហូសេ Chapter 10
  6. ហូសេ Chapter 8
  7. ហូសេ Chapter 6

Explore More from របាក្សត្រ ទី ២

  1. របាក្សត្រ ទី ២ Chapter 28
  2. របាក្សត្រ ទី ២ Chapter 26
  3. របាក្សត្រ ទី ២ Chapter 22
  4. របាក្សត្រ ទី ២ Chapter 17
  5. របាក្សត្រ ទី ២ Chapter 30
  6. របាក្សត្រ ទី ២ Chapter 12
  7. របាក្សត្រ ទី ២ Chapter 23

Related Chapters & Readings

  1. ជនគណនា Chapter 24
  2. សាំយូអែល ទី ២ Chapter 6
  3. ម៉ាកុស Chapter 11
  4. រ៉ូម Chapter 10
  5. យេរេមា Chapter 14
  6. បទ ចំរៀង សាឡូម៉ូន Chapter 6
  7. ពង្សាវតារក្សត្រ ទី ២ Chapter 17
Share Your Love

Leave a Reply

Your email address will not be published. Required fields are marked *