Read របាក្សត្រ ទី ២ Chapter 12 Online
Read របាក្សត្រ ទី ២ Chapter 12 online from the Holy Bible. This chapter is part of the Book of របាក្សត្រ ទី ២ in the Old Testament. Browse every verse with easy chapter navigation, continue to the next chapter, or explore the complete Book of របាក្សត្រ ទី ២ and the Holy Bible online.
Choose a Chapter
របាក្សត្រ ទី ២ 12
ជំពូក 12
1. កាលរាជ្យរបស់រេហូបោមបានមាំមួន ហើយទ្រង់មានអំណាចឡើង នោះទ្រង់ និងពួកអ៊ីស្រាអែលទាំងអស់ ក៏បោះបង់ចោលក្រឹត្យវិន័យរបស់ព្រះយេហូវ៉ាចេញ
2. រួចដល់ឆ្នាំទី៥ ក្នុងរាជ្យស្តេចរេហូបោម នោះស៊ីសាក ជាស្តេចស្រុកអេស៊ីព្ទ បានឡើងមកច្បាំងនឹងក្នុងយេរូសាឡឹម ដោយព្រោះគេបានប្រព្រឹត្តរំលងនឹងព្រះយេហូវ៉ា
3. មានទាំងរទេះចម្បាំង១ពាន់២០០ និងពលសេះ៦ម៉ឺននាក់ ឯពលទាហានដែលចេញពីស្រុកអេស៊ីព្ទមកជាមួយនឹងទ្រង់ គឺជាពួកសាសន៍លីប៊ី សាសន៍ស៊ូគី និងសាសន៍អេធីអូពី នោះរាប់មិនបានឡើយ
4. ទ្រង់វាយយកបានអស់ទាំងទីក្រុងមានបន្ទាយនៅស្រុកយូដា ហើយក៏ឡើងទៅត្រឹមក្រុងយេរូសាឡឹមទៀត
5. គ្រានោះ ហោរាសេម៉ាយ៉ាក៏មកឯរេហូបោម និងពួកមេសាសន៍យូដា ដែលបានមូលគ្នានៅក្រុងយេរូសាឡឹម ដោយព្រោះស៊ីសាក លោកមានវាចាថា ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលដូច្នេះ ឯងរាល់គ្នាបានបោះបង់ចោលអញ ហេតុនោះបានជាអញទុកឯងរាល់គ្នាចោល នៅក្នុងកណ្តាប់ដៃនៃស៊ីសាក
6. ដូច្នេះ ពួកមេនៃសាសន៍អ៊ីស្រាអែល និងស្តេច ក៏បន្ទាបខ្លួនចុះពោលថា ព្រះយេហូវ៉ាទ្រង់សុចរិត
7. រួចកាលព្រះយេហូវ៉ាទ្រង់ឃើញថា គេបន្ទាបខ្លួនដូច្នោះ នោះព្រះបន្ទូលនៃព្រះយេហូវ៉ាក៏មកដល់សេម៉ាយ៉ាថា គេបានបន្ទាបខ្លួនហើយ ដូច្នេះ អញនឹងមិនបំផ្លាញគេទេ តែបន្តិចទៀតអញនឹងប្រោសឲ្យគេរួច ហើយអញមិនចាក់សេចក្ដីក្រោធរបស់អញ ទៅលើក្រុងយេរូសាឡឹម ដោយសារដៃស៊ីសាកឡើយ
8. ប៉ុន្តែ គេនឹងត្រូវចំណុះទ្រង់វិញ ដើម្បីឲ្យគេអាចនឹងផ្ទឹមការបម្រើដល់អញ និងការបម្រើដល់នគរដទៃឲ្យដឹង។
9. ដូច្នេះ ស៊ីសាក ជាស្តេចអេស៊ីព្ទ ទ្រង់ឡើងមកទាស់នឹងក្រុងយេរូសាឡឹម ក៏យកបានអស់ទាំងទ្រព្យវិសេសក្នុងព្រះវិហារនៃព្រះយេហូវ៉ា និងព្រះរាជទ្រព្យ ដែលនៅក្នុងដំណាក់ស្តេចអស់រលីងទៅ ព្រមទាំងខែលមាសទាំងប៉ុន្មាន ដែលសាឡូម៉ូនបានធ្វើផង
10. រួចស្តេចរេហូបោមទ្រង់ធ្វើខែលលង្ហិនជំនួសវិញ ហើយប្រគល់ទុកនៅដៃនៃពួកមេទ័ពរក្សាអង្គ ដែលចាំមាត់ទ្វារដំណាក់ស្តេច
11. នៅវេលាណាដែលស្តេចទ្រង់យាងចូលទៅក្នុងព្រះវិហារនៃព្រះយេហូវ៉ា នោះពួកទ័ពរក្សាអង្គក៏កាន់ខែលទាំងនោះមក រួចយកទៅទុកក្នុងបន្ទប់នៃពួកទ័ពរក្សាអង្គវិញ
12. នៅគ្រាដែលទ្រង់បានបន្ទាបអង្គ នោះសេចក្ដីក្រោធនៃព្រះយេហូវ៉ាក៏ងាកបែរចេញពីទ្រង់ទៅ ប្រយោជន៍មិនឲ្យទ្រង់ត្រូវវិនាសអស់រលីងឡើយ ហើយ១ទៀត ក្នុងស្រុកយូដាក៏នៅមានសេចក្ដីល្អខ្លះដែរ។
13. ស្តេចរេហូបោមទ្រង់ចម្រើនកម្លាំងឡើង នៅក្រុងយេរូសាឡឹម ហើយក៏សោយរាជ្យតទៅ កាលរេហូបោមចាប់តាំងសោយរាជ្យ នោះទ្រង់មានព្រះជន្ម៤១ឆ្នាំហើយក៏សោយរាជ្យបាន១៧ឆ្នាំនៅក្រុងយេរូសាឡឹម ជាទីក្រុងដែលព្រះយេហូវ៉ាបានរើស ពីគ្រប់ទាំងពូជអំបូរនៃសាសន៍អ៊ីស្រាអែល ដើម្បីនឹងទុកព្រះនាមទ្រង់ ឯព្រះមាតាទ្រង់ព្រះនាមជា ន៉ាអាម៉ា ជាសាសន៍អាំម៉ូន
14. ស្តេចទ្រង់បានប្រព្រឹត្តអំពើដ៏លាមកអាក្រក់ ពីព្រោះទ្រង់មិនបានតាំងព្រះហឫទ័យស្វែងរកព្រះយេហូវ៉ាឡើយ។
15. រីឯដំណើរទាំងប៉ុន្មានពីរេហូបោម ទាំងមុនទាំងក្រោយ នោះសុទ្ធតែបានកត់ទុកក្នុងពង្សាវតារ ដែលហោរាសេម៉ាយ៉ា និងអ៊ីដោ ជាអ្នកមើលឆុត បានតែងតាមរបៀបរឿងរ៉ាវតៗមកហើយ ចំណែករេហូបោម និងយេរ៉ូបោម ទ្រង់ចេះតែច្បាំងគ្នាជានិច្ច
16. រេហូបោមក៏ផ្ទំលក់ទៅជាមួយនឹងពួកអយ្យកោទ្រង់ទៅ ហើយគេបញ្ចុះសពទ្រង់ នៅក្នុងក្រុងដាវីឌ រួចអ័ប៊ីយ៉ា ជាព្រះរាជបុត្រា ក៏ឡើងសោយរាជ្យជំនួសព្រះបិតា។
About របាក្សត្រ ទី ២ Chapter 12
Read របាក្សត្រ ទី ២ Chapter 12 online from the Holy Bible. This chapter is part of the Book of របាក្សត្រ ទី ២ in the Old Testament. Continue reading with the chapter navigation above or explore the complete book.
Book Information
Book: របាក្សត្រ ទី ២
Chapter: 12
Testament: Old Testament
How to Read this Chapter
Use the Previous and Next Chapter buttons to continue reading របាក្សត្រ ទី ២. You can also adjust the font size for comfortable reading and browse other books of the Bible using the navigation links.
More Resources
Continue Reading the Bible
Continue reading របាក្សត្រ ទី ២ Chapter 12 and explore every book, chapter and verse of the Holy Bible. Use the navigation links above and below to move through the Scriptures with ease.
Frequently Asked Questions
What is របាក្សត្រ ទី ២ Chapter 12?
របាក្សត្រ ទី ២ Chapter 12 is part of the Book of របាក្សត្រ ទី ២ in the Holy Bible.
Can I read this chapter online?
Yes. You can read the complete របាក្សត្រ ទី ២ Chapter 12 online for free with easy chapter navigation.
More Chapters from ព្រះគម្ពីរសញ្ញាចាស់
- ហូសេ Chapter 2
- ហូសេ Chapter 12
- សាស្តា Chapter 1
- ហូសេ Chapter 4
- ហូសេ Chapter 3
- ហូសេ Chapter 1
- ហូសេ Chapter 10
Explore More from របាក្សត្រ ទី ២
- របាក្សត្រ ទី ២ Chapter 15
- របាក្សត្រ ទី ២ Chapter 29
- របាក្សត្រ ទី ២ Chapter 25
- របាក្សត្រ ទី ២ Chapter 26
- របាក្សត្រ ទី ២ Chapter 32
- របាក្សត្រ ទី ២ Chapter 1
- របាក្សត្រ ទី ២ Chapter 11