ពង្សាវតារក្សត្រ ទី ២ Chapter 2

For English

Read ពង្សាវតារក្សត្រ ទី ២ Chapter 2 Online

Read ពង្សាវតារក្សត្រ ទី ២ Chapter 2 online from the Holy Bible. This chapter is part of the Book of ពង្សាវតារក្សត្រ ទី ២ in the Old Testament. Browse every verse with easy chapter navigation, continue to the next chapter, or explore the complete Book of ពង្សាវតារក្សត្រ ទី ២ and the Holy Bible online.

Choose a Chapter

ពង្សាវតារក្សត្រ ទី ២ 2

ជំពូក 2

1. ក្រោយ​មក ក្នុង​គ្រា​ដែល​ព្រះ‌យេហូវ៉ា​ទ្រង់​សព្វ​ព្រះ‌ហឫទ័យ​នឹង​លើក​អេលីយ៉ា​ឡើង​ទៅ​ស្ថាន​សួគ៌ ដោយ​ខ្យល់​កួច នោះ​អេលីយ៉ា និង​អេលី‌សេ ក៏​ចេញ​ពី​ក្រុង​គីល‌កាល​ទៅ​ជា​មួយ​គ្នា

2. ឯ​អេលីយ៉ា លោក​ប្រាប់​ដល់​អេលី‌សេ​ថា ចូរ​ឯង​រង់‌ចាំ​នៅ​ទី​នេះ​សិន ដ្បិត​ព្រះ‌យេហូវ៉ា​ទ្រង់​បាន​ចាត់​អញ​ឲ្យ​ទៅ​ឯ​ក្រុង​បេត-អែល តែ​អេលី‌សេ​ប្រកែក​ថា ខ្ញុំ​ស្បថ​ដោយ​នូវ​ព្រះ‌យេហូវ៉ា​ដ៏​មាន​ព្រះ‌ជន្ម​រស់​នៅ ហើយ​ដោយ​ព្រលឹង​លោក​ដ៏​រស់​នៅ​ដែរ​ថា ខ្ញុំ​មិន​ព្រម​ឃ្លាត​ពី​លោក​ទេ ដូច្នេះ អ្នក​ទាំង​២​ក៏​ចុះ​ទៅ​ឯ​បេត-អែល

3. រីឯ​ពួក​សិស្ស​របស់​ពួក​ហោរា ដែល​នៅ​ក្រុង​បេត-អែល គេ​ចេញ​មក​សួរ​អេលី‌សេ​ថា តើ​លោក​ជ្រាប​ថា នៅ​ថ្ងៃ​នេះ ព្រះ‌យេហូវ៉ា​នឹង​លើក​គ្រូ​លោក ពី​មុខ​លោក​ចេញ​ឬ​ទេ គាត់​ឆ្លើយ​ថា អើ ខ្ញុំ​ដឹង​ហើយ ចូរ​អ្នក​រាល់​គ្នា​នៅ​ស្ងៀម​ទៅ

4. អេលីយ៉ា​ក៏​ប្រាប់​គាត់​ថា អេលី‌សេ​អើយ សូម​រង់‌ចាំ​នៅ​ទី​នេះ​សិន ដ្បិត​ព្រះ‌យេហូវ៉ា​បាន​ចាត់​ខ្ញុំ​ឲ្យ​ទៅ​ឯ​ក្រុង​យេរីខូ តែ​គាត់​ប្រកែក​ថា ខ្ញុំ​ស្បថ​ដោយ​នូវ​ព្រះ‌យេហូវ៉ា​ដ៏​មាន​ព្រះ‌ជន្ម​រស់​នៅ ហើយ​ដោយ​ព្រលឹង​លោក​ដ៏​នៅ​រស់​ដែរ​ថា ខ្ញុំ​មិន​ព្រម​ឃ្លាត​ពី​លោក​ទេ ដូច្នេះ អ្នក​ទាំង​២​ក៏​ទៅ​ដល់​យេរីខូ

5. រីឯ​ពួក​សិស្ស​របស់​ពួក​ហោរា ដែល​នៅ​ក្រុង​យេរីខូ គេ​មក​សួរ​អេលី‌សេ​ថា តើ​លោក​ជ្រាប​ថា នៅ​ថ្ងៃ​នេះ ព្រះ‌យេហូវ៉ា​នឹង​លើក​គ្រូ​លោក​ពី​មុខ​លោក​ទៅ​ឬ​ទេ គាត់​ឆ្លើយ​ថា អើ ខ្ញុំ​ដឹង​ហើយ ចូរ​អ្នក​រាល់​គ្នា​នៅ​ស្ងៀម​ទៅ

6. រួច​អេលីយ៉ា​ប្រាប់​គាត់​ថា សូម​ឲ្យ​ឯង​រង់‌ចាំ​នៅ​ទី​នេះ​សិន ដ្បិត​ព្រះ‌យេហូវ៉ា​បាន​ចាត់​ខ្ញុំ​ឲ្យ​ទៅ​ឯ​ទន្លេ​យ័រដាន់ តែ​គាត់​ប្រកែក​ថា ខ្ញុំ​ស្បថ​ដោយ​នូវ​ព្រះ‌យេហូវ៉ា​ដ៏​មាន​ព្រះ‌ជន្ម​រស់​នៅ ហើយ​ដោយ​ព្រលឹង​លោក​ដ៏​នៅ​រស់​ដែរ​ថា ខ្ញុំ​មិន​ព្រម​ឃ្លាត​ពី​លោក​ទេ ដូច្នេះ អ្នក​ទាំង​២​ក៏​ដើរ​ត​ទៅ

7. មាន​ពួក​សិស្ស​៥០​នាក់​នៃ​ពួក​ហោរា ក៏​តាម​ទៅ​ឈរ​មើល​ពី​ចម្ងាយ តែ​អ្នក​ទាំង​២​ក៏​ឈរ​នៅ​មាត់​ទន្លេ​យ័រដាន់

8. ឯ​អេលីយ៉ា​លោក​យក​ក្រមា​របស់​លោក​បត់​វាយ​ទឹក នោះ​ទឹក​ក៏​ញែក​ចេញ​ពី​គ្នា ឲ្យ​លោក​ទាំង​២​បាន​ដើរ​ឆ្លង​ទៅ​នៅ​ដី​គោក

9. កាល​បាន​ឆ្លង​ទៅ​ផុត​ហើយ នោះ​អេលីយ៉ា​ប្រាប់​អេលី‌សេ​ថា ចូរ​ឲ្យ​ឯង​សូម​អ្វីៗ​ដែល​ចង់​ឲ្យ​អញ​ធ្វើ​សម្រាប់​ឯង ក្នុង​ពេល​មុន​ដែល​ព្រះ​បាន​លើក​អញ​ឡើង​ពី​ឯង​ទៅ អេលី‌សេ​ឆ្លើយ​ថា សូម​ឲ្យ​វិញ្ញាណ​របស់​លោក​បាន​សណ្ឋិត​លើ​ខ្ញុំ ដល់​ទៅ​២​ភាគ​ផង

10. លោក​មាន​ប្រសាសន៍​ថា ឯង​បាន​សូម​សេចក្ដី​យ៉ាង​ពិបាក ប៉ុន្តែ បើ​ឯង​ឃើញ​អញ ក្នុង​កាល​ដែល​ព្រះ​លើក​អញ​ឡើង​ពី​ឯង​ទៅ នោះ​នឹង​បាន​ដូច​ប្រាថ្នា បើ​មិន​បាន​ឃើញ​វិញ នោះ​មិន​បាន​ទេ

11. រួច​កំពុង​ដែល​អ្នក​ទាំង​២​ដើរ​ទៅ ហើយ​និយាយ​គ្នា​ទៀត នោះ​ស្រាប់​តែ​ឃើញ​រថ​ជា​ភ្លើង និង​សេះ​ជា​ភ្លើង មក​ញែក​លោក​ចេញ​ពី​គ្នា ហើយ​អេលីយ៉ា​ក៏​ឡើង​ទៅ​ឯ​ស្ថាន​សួគ៌ ដោយ​ខ្យល់​កួច

12. អេលី‌សេ​ក៏​បាន​ឃើញ ហើយ​ស្រែក​ឡើង​ថា ឱ​លោក​ឪពុក លោក​ឪពុក​ខ្ញុំ​អើយ នុ៎ះន៏ ព្រះ‌រាជ‌រថ និង​ទ័ព​សេះ​របស់​ពួក​អ៊ីស្រា‌អែល​ហើយ រួច​លោក​មិន​បាន​ឃើញ​អេលីយ៉ា​ទៀត​ឡើយ នោះ​លោក​ចាប់​អាវ​ខ្លួន​ហែក​ចេញ​ជា​២​ផ្នែក

13. ក៏​រើស​យក​ក្រមា​របស់​អេលីយ៉ា ដែល​ជ្រុះ​ចុះ​មក វិល​ត្រឡប់​ទៅ​វិញ ឈរ​នៅ​មាត់​ទន្លេ​យ័រដាន់

14. ហើយ​ក៏​យក​ក្រមា​របស់​អេលីយ៉ា ដែល​ជ្រុះ​មក​ពី​លោក​នោះ ទៅ​វាយ​ទឹក ដោយ​ពាក្យ​ថា តើ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​អេលីយ៉ា ទ្រង់​គង់​នៅ​ឯ​ណា កាល​បាន​វាយ​ទឹក​ហើយ នោះ​ទឹក​ក៏​ញែក​ចេញ​ពី​គ្នា ហើយ​អេលី‌សេ​ឆ្លង​ផុត​ទៅ។

15. លុះ​កាល​ពួក​សិស្ស​របស់​ពួក​ហោរា ពី​ក្រុង​យេរីខូ ដែល​ឈរ​មើល​ពី​ត្រើយ​ម្ខាង បាន​ឃើញ​ហើយ នោះ​ក៏​ថា វិញ្ញាណ​របស់​អេលីយ៉ា​បាន​សណ្ឋិត​លើ​អេលី‌សេ​ហើយ រួច​គេ​មក​ទទួល​លោក ក៏​ក្រាប​ចុះ​ដល់​ដី​នៅ​ចំពោះ​លោក

16. គេ​ជម្រាប​លោក​ថា មើល មាន​មនុស្ស​ខ្លាំង​ពូកែ​៥០​នាក់ នៅ​ជា​មួយ​នឹង​យើង​ខ្ញុំ​ប្របាទ​នេះ ដូច្នេះ សូម​ឲ្យ​គេ​ទៅ​រក​គ្រូ​របស់​លោក​ចុះ ក្រែង​ព្រះ‌វិញ្ញាណ​នៃ​ព្រះ‌យេហូវ៉ា​បាន​លើក​លោក​ឡើង ទៅ​បោះ​ចោល​លើ​ភ្នំ​ណា ឬ​ក្នុង​ច្រក​ណា​១ តែ​លោក​ប្រកែក​ថា កុំ​ឲ្យ​ប្រើ​គេ​ទៅ​ឡើយ

17. តែ​ដោយ​គេ​ចេះ​តែ​ទទូច​សូម ទាល់​តែ​លោក​បាន​ខ្មាស បាន​ជា​លោក​បណ្តោយ​ទៅ​ថា ចូរ​ឲ្យ​គេ​ទៅ​ចុះ ដូច្នេះ គេ​ក៏​ប្រើ​៥០​នាក់​នោះ​ឲ្យ​ទៅ ហើយ​គេ​រក​លោក​អស់​៣​ថ្ងៃ ឥត​ឃើញ​សោះ

18. រួច​គេ​វិល​ត្រឡប់​មក​ឯ​អេលី‌សេ​វិញ ដែល​លោក​រង់‌ចាំ​នៅ​ក្រុង​យេរីខូ ហើយ​លោក​មាន​ប្រសាសន៍​ថា តើ​ខ្ញុំ​មិន​បាន​ប្រាប់​ថា កុំ​ឲ្យ​ទៅ​ឡើយ​ទេ​ឬ​អី។

19. រួច​មក ពួក​មនុស្ស​នៅ​ទី​ក្រុង​នោះ ក៏​និយាយ​នឹង​អេលី‌សេ​ថា សូម​ទាន​លោក​មើល កន្លែង​សង់​ទី​ក្រុង​នេះ​សប្បាយ ដូច​ជា​លោក​ម្ចាស់​ឃើញ​ហើយ ប៉ុន្តែ ទឹក​មិន​ល្អ​ទេ ហើយ​ដី​ក៏​មិន​កើត​ផល​ផង

20. ដូច្នេះ លោក​ប្រាប់​ថា ចូរ​យក​ក្អម​ថ្មី​១​មក​ឲ្យ​ខ្ញុំ ហើយ​ដាក់​អំបិល​ផង គេ​ក៏​យក​មក

21. រួច​លោក​ចេញ​ទៅ​ចាក់​អំបិល​នោះ ទៅ​ក្នុង​រន្ធ​ទឹក​ដោយ​ពាក្យ​ថា ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នេះ អញ​បាន​កែ​ទឹក​នេះ ឲ្យ​បាន​ល្អ​ឡើង​វិញ​ហើយ ពី​នេះ​ទៅ​មុខ​នឹង​គ្មាន​អ្វី​ស្លាប់​ឬ​ឥត​ផល ដោយ​ព្រោះ​ទឹក​នេះ​ទៀត​ឡើយ

22. ដូច្នេះ ទឹក​នោះ​ក៏​បាន​ប្រែ​ជា​ល្អ ដរាប​ដល់​សព្វ​ថ្ងៃ​នេះ ដូច​ជា​ពាក្យ​ដែល​អេលី‌សេ​បាន​ពោល។

23. លោក​ក៏​ចេញ​ពី​ទី​នោះ​ឡើង​ទៅ​ឯ​ក្រុង​បេត-អែល កាល​លោក​កំពុង​តែ​ឡើង​តាម​ផ្លូវ​ទៅ នោះ​មាន​ពួក​ក្មេង​ជំទង់​ប្រុសៗ ចេញ​ពី​ទី​ក្រុង​មក ពោល​មើល‌ងាយ​ដល់​លោក​ថា អា​ទំពែក​អើយ ចូរ​ឡើង​ទៅ​ចុះ អា​ទំពែក​អើយ ចូរ​ឡើង​ទៅ​ចុះ

24. លោក​ក៏​បែរ​មើល​មក​ក្រោយ​ឃើញ ហើយ​ដាក់​បណ្តាសា​ដល់​វា ដោយ​នូវ​ព្រះ‌នាម​ព្រះ‌យេហូវ៉ា​ស្រាប់​តែ​មាន​ខ្លា‌ឃ្មុំ​ញី​២ ចេញ​ពី​ព្រៃ​មក ហែក​ក្មេង​ទាំង​នោះ អស់​៤២​នាក់​ទៅ

25. លោក​ក៏​ចេញ​ពី​ទី​នោះ ទៅ​ឯ​ភ្នំ​កើមែល ហើយ​ពី​នោះ លោក​វិល​ត្រឡប់​ទៅ​ឯ​ក្រុង​សាម៉ារី​វិញ។

About ពង្សាវតារក្សត្រ ទី ២ Chapter 2

Read ពង្សាវតារក្សត្រ ទី ២ Chapter 2 online from the Holy Bible. This chapter is part of the Book of ពង្សាវតារក្សត្រ ទី ២ in the Old Testament. Continue reading with the chapter navigation above or explore the complete book.

Book Information

Book: ពង្សាវតារក្សត្រ ទី ២
Chapter: 2
Testament: Old Testament

How to Read this Chapter

Use the Previous and Next Chapter buttons to continue reading ពង្សាវតារក្សត្រ ទី ២. You can also adjust the font size for comfortable reading and browse other books of the Bible using the navigation links.

https://www.youtube.com/watch?v=rzsT_Q3KLzE

More Resources

Continue Reading the Bible

Continue reading ពង្សាវតារក្សត្រ ទី ២ Chapter 2 and explore every book, chapter and verse of the Holy Bible. Use the navigation links above and below to move through the Scriptures with ease.

Frequently Asked Questions

What is ពង្សាវតារក្សត្រ ទី ២ Chapter 2?

ពង្សាវតារក្សត្រ ទី ២ Chapter 2 is part of the Book of ពង្សាវតារក្សត្រ ទី ២ in the Holy Bible.

Can I read this chapter online?

Yes. You can read the complete ពង្សាវតារក្សត្រ ទី ២ Chapter 2 online for free with easy chapter navigation.

More Chapters from ពង្សាវតារក្សត្រ ទី ២

  1. ពង្សាវតារក្សត្រ ទី ២ Chapter 18
  2. ពង្សាវតារក្សត្រ ទី ២ Chapter 23
  3. ពង្សាវតារក្សត្រ ទី ២ Chapter 11
  4. ពង្សាវតារក្សត្រ ទី ២ Chapter 25
  5. ពង្សាវតារក្សត្រ ទី ២ Chapter 22
  6. ពង្សាវតារក្សត្រ ទី ២ Chapter 21
  7. ពង្សាវតារក្សត្រ ទី ២ Chapter 20

Explore More from ព្រះគម្ពីរសញ្ញាចាស់

  1. សាការី Chapter 13
  2. ចោទិយកថា Chapter 16
  3. ទំនុកដំកើង Chapter 99
  4. ជនគណនា Chapter 24
  5. ចោទិយកថា Chapter 11
  6. អេសាយ Chapter 4
  7. ទំនុកដំកើង Chapter 96

Related Chapters & Readings

  1. កូរិនថូសទី ១ Chapter 9
  2. ពង្សាវតារក្សត្រ ទី ១ Chapter 8
  3. របាក្សត្រ ទី ២ Chapter 10
  4. ចោទិយកថា Chapter 8
  5. វិវរណៈ Chapter 12
  6. របាក្សត្រ ទី ១ Chapter 6
  7. ទំនុកដំកើង Chapter 31
Share Your Love

Leave a Reply

Your email address will not be published. Required fields are marked *