យេរេមា Chapter 39

For English

Read យេរេមា Chapter 39 Online

Read យេរេមា Chapter 39 online from the Holy Bible. This chapter is part of the Book of យេរេមា in the Old Testament. Browse every verse with easy chapter navigation, continue to the next chapter, or explore the complete Book of យេរេមា and the Holy Bible online.

Choose a Chapter

យេរេមា 39

ជំពូក 39

1. រីឯ​នៅ​ខែ​បុស្ស ឆ្នាំ​ទី​៩ ​នៃ​រាជ្យ​សេដេគា ស្តេច​យូដា នោះ​នេប៊ូ‌ក្នេសា ជា​ស្តេច​បាប៊ីឡូន និង​ពល‌ទ័ព​ទ្រង់​ទាំង​អស់ ក៏​មក​ឡោម‌ព័ទ្ធ​ច្បាំង​នឹង​ក្រុង​យេរូ‌សាឡឹម

2. ហើយ​នៅ​ថ្ងៃ​៩ ខែ​អាសាធ ឆ្នាំ​ទី​១១ នៃ​រាជ្យ​សេដេគា នោះ​គេ​បំបែក​ទម្លាយ​កំផែង​ទី​ក្រុង​បាន​ហើយ

3. រួច​ពួក​ចៅ‌ហ្វាយ​របស់​ស្តេច​បាប៊ីឡូន​ទាំង​ប៉ុន្មាន ក៏​ចូល​មក​អង្គុយ​នៅ​ត្រង់​ទ្វារ​ជាន់​កណ្តាល គឺ​មាន​នើកាល-សារេស៊ើរ​១ សាំកា-នេបូរ​១ សាសេគិម​១ រ៉ាប-សារីស​១ នើកាល-សារេស៊ើរ​១ ហើយ​រ៉ាប-ម៉ាក់​១ ព្រម​ទាំង​ពួក​ចៅ‌ហ្វាយ​របស់​ស្តេច​បាប៊ីឡូន​ឯ​ទៀត​ទាំង​ប៉ុន្មាន​ផង។

4. កាល​សេដេគា ជា​ស្តេច​យូដា និង​ពួក​ទាហាន​ទាំង​ប៉ុន្មាន​បាន​ឃើញ​គេ នោះ​ក៏​រត់​ចេញ​ពី​ទី​ក្រុង​ទៅ​ទាំង​យប់ តាម​ផ្លូវ​សួន‌ច្បារ​របស់​ស្តេច ដែល​ចេញ​តាម​ទ្វារ​នៅ​កណ្តាល​កំផែង​ទាំង​២ ទ្រង់​ចេញ​តម្រង់​ទៅ​ឯ​ស្រុក​វាល

5. តែ​ពល‌ទ័ព​សាសន៍​ខាល់ដេ ក៏​ដេញ​តាម​សេដេគា​ទាន់​នៅ​ត្រង់​វាល​យេរីខូ កាល​គេ​ចាប់​ទ្រង់​បាន​ហើយ នោះ​ក៏​នាំ​ទៅ​ឯ​នេប៊ូ‌ក្នេសា ជា​ស្តេច​បាប៊ីឡូន ត្រង់​រីបឡា នៅ​ស្រុក​ហាម៉ាត ហើយ​នេប៊ូ‌ក្នេសា​ក៏​កាត់​ទោស​ទ្រង់

6. រួច​ស្តេច​បាប៊ីឡូន​ទ្រង់​សម្លាប់​ពួក​បុត្រា​របស់​សេដេគា នៅ​ចំពោះ​ព្រះ‌នេត្រ​ទ្រង់​ត្រង់​រីបឡា​នោះ ក៏​សម្លាប់​ពួក​អ្នក​មាន​ត្រកូល​ខ្ពស់​ទាំង​ប៉ុន្មាន​នៃ​ស្រុក​យូដា​ដែរ

7. ហើយ​ចាក់​បង្ខូច​ព្រះ‌នេត្រ​របស់​សេដេគា រួច​ដាក់​ច្រវាក់​ដឹក‌នាំ​ទៅ​ឯ​ស្រុក​បាប៊ីឡូន

8. ពួក​ខាល់ដេ​ក៏​ដុត​ព្រះ‌រាជ​វាំង និង​ផ្ទះ​ទាំង​ប៉ុន្មាន​របស់​បណ្តា‌ជន​ចោល ព្រម​ទាំង​រំលំ​កំផែង​ក្រុង​យេរូ‌សាឡឹម​ផង

9. រួច​មក​នេប៊ូសា‌រ៉ាដាន ជា​មេ‌ទ័ព​ធំ លោក​ដឹក‌នាំ​សំណល់​ពួក​បណ្តា‌ជន​ដែល​នៅ​ក្នុង​ទី​ក្រុង និង​ពួក​អ្នក​ដែល​រវាត​ទៅ​ខាង​លោក ព្រម​ទាំង​សំណល់​នៃ​ប្រជា‌ជន​ទាំង‌ឡាយ​ទៅ​ជា​ឈ្លើយ ដល់​ស្រុក​បាប៊ីឡូន

10. តែ​នេប៊ូសា‌រ៉ាដាន ជា​មេ‌ទ័ព​ធំ លោក​ទុក​ពួក​អ្នក​ក្រីក្រ​ក្នុង​បណ្តា‌ជន ជា​ពួក​អ្នក​ដែល​គ្មាន​អ្វី​សោះ ឲ្យ​នៅ​ក្នុង​ស្រុក​យូដា ហើយ​នៅ​គ្រា​នោះ​ក៏​ចែក​ដំណាំ​ទំពាំង‌បាយ‌ជូរ និង​ចម្ការ​ឲ្យ​ដល់​គេ​ផង។

11. រីឯ​នេប៊ូ‌ក្នេសា ជា​ស្តេច​បាប៊ីឡូន ទ្រង់​បាន​បង្គាប់​នេប៊ូសា‌រ៉ាដាន ជា​មេ‌ទ័ព​ធំ ពី​ដំណើរ​យេរេមា​ថា

12. ចូរ​យក​យេរេមា​ទៅ​ទំនុក‌បម្រុង​ដោយ​ល្អ​ផង កុំ​ឲ្យ​ធ្វើ​បាប​ដល់​លោក​ឡើយ គឺ​ត្រូវ​ឲ្យ​ប្រព្រឹត្ត​នឹង​លោក​តាម​ដែល​លោក​ប្រាប់​ចុះ

13. ដូច្នេះ នេប៊ូសា‌រ៉ាដាន ជា​មេ‌ទ័ព​ធំ ហើយ​នេប៊ូសាសបាន រ៉ាប-សារីស នើកាល-សារេស៊ើរ រាប-ម៉ាក់ ព្រម​ទាំង​ចៅ‌ហ្វាយ​ធំៗ​ទាំង​អស់​របស់​ស្តេច​បាប៊ីឡូន

14. ក៏​ចាត់​គេ​ឲ្យ​ទៅ​យក​យេរេមា​ពី​ទីលាន​គុក មក​ប្រគល់​ដល់​កេដាលា ជា​កូន​អ័ហ៊ី‌កាម ដែល​ជា​កូន​សាផាន ឲ្យ​បាន​នាំ​លោក​ទៅ​ឯ​ផ្ទះ​ខ្លួន យ៉ាង​នោះ​លោក​បាន​នៅ​ជា​មួយ​នឹង​ពួក​ជន។

15. រីឯ​កាល​យេរេមា​កំពុង​ជាប់​នៅ​ក្នុង​ទីលាន​គុក​នៅ​ឡើយ នោះ​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា​បាន​មក​ដល់​លោក​ថា

16. ចូរ​ទៅ​ប្រាប់​អេបេឌ-មេលេក ជា​សាសន៍​អេធីយ៉ូពី ដូច្នេះ គឺ​ថា​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រា‌អែល ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នេះ មើល អញ​នឹង​នាំ​អស់​ទាំង​ពាក្យ​របស់​អញ​មក​លើ​ក្រុង​នេះ ឲ្យ​បាន​សេចក្ដី​អាក្រក់​មិន​មែន​ជា​សេចក្ដី​ល្អ​ទេ ពាក្យ​ទាំង​នោះ​នឹង​បាន​សម្រេច​នៅ​មុខ​ឯង​ក្នុង​ថ្ងៃ​នោះ

17. តែ​ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ថា អញ​នឹង​ជួយ​ឯង​ឲ្យ​រួច​នៅ​ថ្ងៃ​នោះ ហើយ​ឯង​មិន​ត្រូវ​ប្រគល់​ទៅ​ក្នុង​កណ្តាប់​ដៃ​នៃ​ពួក​មនុស្ស​នោះ ដែល​ឯង​ខ្លាច​ឡើយ

18. ដ្បិត​អញ​នឹង​ជួយ​សង្គ្រោះ​ឯង​ជា​ពិត ឯង​មិន​ត្រូវ​ដួល​ដោយ​ដាវ​ឡើយ គឺ​នឹង​បាន​ជីវិត​ទុក​ដូច​ជា​របឹប​វិញ ពី​ព្រោះ​ឯង​បាន​យក​អញ​ជា​ទី​ទុក​ចិត្ត នេះ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា។

About យេរេមា Chapter 39

Read យេរេមា Chapter 39 online from the Holy Bible. This chapter is part of the Book of យេរេមា in the Old Testament. Continue reading with the chapter navigation above or explore the complete book.

Book Information

Book: យេរេមា
Chapter: 39
Testament: Old Testament

How to Read this Chapter

Use the Previous and Next Chapter buttons to continue reading យេរេមា. You can also adjust the font size for comfortable reading and browse other books of the Bible using the navigation links.

https://www.youtube.com/watch?v=rzsT_Q3KLzE

More Resources

Continue Reading the Bible

Continue reading យេរេមា Chapter 39 and explore every book, chapter and verse of the Holy Bible. Use the navigation links above and below to move through the Scriptures with ease.

Frequently Asked Questions

What is យេរេមា Chapter 39?

យេរេមា Chapter 39 is part of the Book of យេរេមា in the Holy Bible.

Can I read this chapter online?

Yes. You can read the complete យេរេមា Chapter 39 online for free with easy chapter navigation.

More Chapters from ព្រះគម្ពីរសញ្ញាចាស់

  1. ហូសេ Chapter 2
  2. ហូសេ Chapter 4
  3. ហូសេ Chapter 1
  4. សាស្តា Chapter 1
  5. ហូសេ Chapter 10
  6. ហូសេ Chapter 6
  7. ហូសេ Chapter 12

Explore More from យេរេមា

  1. យេរេមា Chapter 17
  2. យេរេមា Chapter 27
  3. យេរេមា Chapter 28
  4. យេរេមា Chapter 49
  5. យេរេមា Chapter 4
  6. យេរេមា Chapter 6
  7. យេរេមា Chapter 29

Related Chapters & Readings

  1. សាស្តា Chapter 12
  2. អេសាយ Chapter 57
  3. ជនគណនា Chapter 8
  4. យេរេមា Chapter 34
  5. លេវីវិន័យ Chapter 27
  6. ទំនុកដំកើង Chapter 146
  7. សាស្តា Chapter 4
Share Your Love

Leave a Reply

Your email address will not be published. Required fields are marked *