Read អេសាយ Chapter 27 Online
Read អេសាយ Chapter 27 online from the Holy Bible. This chapter is part of the Book of អេសាយ in the Old Testament. Browse every verse with easy chapter navigation, continue to the next chapter, or explore the complete Book of អេសាយ and the Holy Bible online.
Choose a Chapter
អេសាយ 27
ជំពូក 27
1. នៅគ្រានោះ ព្រះយេហូវ៉ាទ្រង់នឹងយកដាវមុតក្លាដ៏ធំ ហើយមានកម្លាំងរបស់ទ្រង់ទៅធ្វើទោសដល់សត្វសម្បើម ជានាគដែលរត់ពួន គឺសត្វសម្បើម ជានាគក្ងិចក្ងក់នោះឯង ហើយទ្រង់នឹងសម្លាប់សត្វសម្បើមដែលនៅក្នុងសមុទ្រនោះ។
2. នៅគ្រានោះ នឹងមានចម្ការសម្រាប់ធ្វើស្រាទំពាំងបាយជូរ ចូរច្រៀងជូនថា
3. អញនេះ គឺព្រះយេហូវ៉ាជាអ្នកថែរក្សា អញនឹងស្រោចទឹកជានិច្ច ហើយនិងថែមើលទាំងយប់ទាំងថ្ងៃ ក្រែងអ្នកណាធ្វើឲ្យអន្តរាយ
4. អញមិនចេះឃោរឃៅទេ តែបើមានអញ្ចាញ និងបន្លាមកច្បាំងនឹងអញ នោះអញនឹងដើរជាន់លើវា ហើយនិងដុតបញ្ឆេះវាអស់រលីង
5. បើពុំនោះ ឲ្យគេមកពឹងពាក់កម្លាំងអញវិញ ដើម្បីឲ្យបានជាមេត្រីនឹងអញ ចូរឲ្យគេជាមេត្រីនឹងអញចុះ
6. នៅគ្រាខាងមុខ នោះពួកយ៉ាកុបនឹងចាក់ឫសទៅ ពួកអ៊ីស្រាអែលនឹងពន្លកចេញឡើង ហើយគេនឹងបង្កើតផលផ្សាយទៅពេញលើផែនដី។
7. តើទ្រង់បានវាយគេ ដូចជាវាយសាសន៍១ដែលបានវាយគេដែរឬ តើគេបានត្រូវប្រហារបង់ ដូចជាការប្រហារដល់ពួកអ្នកដែលទ្រង់បានប្រហារនោះឬអី
8. គឺទ្រង់បានធ្វើទោសដល់គេតាមព្រះហឫទ័យសន្តោសវិញ ដោយបណ្តេញគេទៅ គឺទ្រង់បានផាត់គេចេញ ដោយខ្យល់គំហុករបស់ទ្រង់ នៅថ្ងៃដែលខ្យល់ពីទិសខាងកើតបក់មក
9. ដូច្នេះ អំពើទុច្ចរិតរបស់ពួកយ៉ាកុបនឹងបានជម្រះដោយការនោះឯង ហើយនេះជាផលដែលកើតពីការដោះបាបគេចេញ គឺទ្រង់នឹងធ្វើឲ្យថ្មទាំងប៉ុន្មាននៃអាសនៈបានដូចជាដីសដែលត្រូវកិនកម្ទេច ដើម្បីឲ្យរូបព្រះទាំងប៉ុន្មាន និងរូបព្រះអាទិត្យ បានងើបឡើងវិញមិនរួចជាដរាប
10. ដ្បិតទីក្រុងមានបន្ទាយបានចោលស្ងាត់ទៅ គឺជាទីលំនៅដែលគេលែងនៅ ព្រមទាំងបោះបង់ចោលហើយ ប្រៀបដូចជាទីរហោស្ថាន នៅទីនោះ កូនគោនឹងរកស៊ី ហើយដេកនៅ វានឹងស៊ីមែកខ្ចីដែលនៅទីនោះ
11. កាលណាមែកស្វិតក្រៀមទៅហើយ នោះនឹងត្រូវកាច់ចេញ ហើយពួកស្រីៗនឹងមកដុតចោល ពីព្រោះសាសន៍នេះឥតមានយោបល់ ហេតុដូច្នេះ ព្រះដែលបានបង្កើតគេ ទ្រង់នឹងមិនប្រណីដល់គេឡើយ ព្រះដែលបានសូនគេឡើង ទ្រង់នឹងមិនផ្តល់ព្រះគុណដល់គេសោះ។
12. នៅគ្រានោះ ឱពួកកូនចៅអ៊ីស្រាអែលអើយ ព្រះយេហូវ៉ាទ្រង់នឹងវាយជំរុះផលគេ ចាប់តាំងពីទឹកទន្លេរហូតដល់ស្ទឹងស្រុកអេស៊ីព្ទ គ្រានោះ ឯងរាល់គ្នានឹងបានរួមមូលគ្នាមកម្នាក់ម្តងម្នាក់ម្តង
13. ហើយនៅគ្រានោះ នឹងឮសូរត្រែធំផ្លុំឡើង នោះពួកអ្នកនៅក្នុងស្រុកអាសស៊ើរដែលហៀបនឹងវិនាសបាត់ និងពួកអ្នកដែលត្រូវបំបរបង់ចេញទៅឯស្រុកអេស៊ីព្ទ គេនឹងវិលមកថ្វាយបង្គំព្រះយេហូវ៉ានៅលើភ្នំបរិសុទ្ធ ត្រង់ក្រុងយេរូសាឡឹម។
About អេសាយ Chapter 27
Read អេសាយ Chapter 27 online from the Holy Bible. This chapter is part of the Book of អេសាយ in the Old Testament. Continue reading with the chapter navigation above or explore the complete book.
Book Information
Book: អេសាយ
Chapter: 27
Testament: Old Testament
How to Read this Chapter
Use the Previous and Next Chapter buttons to continue reading អេសាយ. You can also adjust the font size for comfortable reading and browse other books of the Bible using the navigation links.
More Resources
Continue Reading the Bible
Continue reading អេសាយ Chapter 27 and explore every book, chapter and verse of the Holy Bible. Use the navigation links above and below to move through the Scriptures with ease.
Frequently Asked Questions
What is អេសាយ Chapter 27?
អេសាយ Chapter 27 is part of the Book of អេសាយ in the Holy Bible.
Can I read this chapter online?
Yes. You can read the complete អេសាយ Chapter 27 online for free with easy chapter navigation.
More Chapters from ព្រះគម្ពីរសញ្ញាចាស់
- ហូសេ Chapter 2
- ហូសេ Chapter 1
- ហូសេ Chapter 4
- សាស្តា Chapter 1
- ហូសេ Chapter 12
- ហូសេ Chapter 10
- ហូសេ Chapter 8
Explore More from អេសាយ
- អេសាយ Chapter 19
- អេសាយ Chapter 56
- អេសាយ Chapter 35
- អេសាយ Chapter 36
- អេសាយ Chapter 63
- អេសាយ Chapter 26
- អេសាយ Chapter 22