Read អេសាយ Chapter 8 Online
Read អេសាយ Chapter 8 online from the Holy Bible. This chapter is part of the Book of អេសាយ in the Old Testament. Browse every verse with easy chapter navigation, continue to the next chapter, or explore the complete Book of អេសាយ and the Holy Bible online.
Choose a Chapter
អេសាយ 8
ជំពូក 8
1. ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលមកខ្ញុំថា ចូរយកក្តារឈ្នួន១ធំ ហើយសរសេរជាអក្សររបស់មនុស្សថា ការរឹបជាន់ជិតណាស់ហើយ គេរូតរះមកចាប់រំពា
2. ហើយអញនឹងយកស្មរបន្ទាល់ស្មោះត្រង់ គឺអ៊ូរី ជាសង្ឃ និងសាការី ជាកូនបេរេគា ដើម្បីកត់សេចក្ដីទុក
3. រួចមកខ្ញុំបានចូលទៅឯហោរាស្រី ជាប្រពន្ធខ្ញុំ ហើយនាងមានទំងន់បង្កើតបានកូនប្រុស១ នោះព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលមកខ្ញុំថា ចូរឲ្យឈ្មោះកូននេះថា ម៉ាហេ-សាឡាល-ហាសបាស
4. ដ្បិតមុនដែលកូននេះចេះហៅថា ឪអើយ ម៉ែអើយ នោះគេនឹងដឹកយកទ្រព្យសម្បត្តិរបស់ក្រុងដាម៉ាស ហើយនិងរបឹបនៅស្រុកសាម៉ារី នាំទៅនៅចំពោះស្តេចស្រុកអាសស៊ើរហើយ។
5. ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលមកខ្ញុំទៀតថា
6. ដោយព្រោះសាសន៍នេះគេមិនព្រមយកទឹកស៊ីឡោម ដែលហូរគ្រឿនៗ តែមានសេចក្ដីរីករាយចំពោះរេស៊ីន ហើយនិងកូនរបស់រេម៉ាលាវិញ
7. នោះមើល ព្រះអម្ចាស់ទ្រង់នាំទឹកទន្លេដែលហូរខ្លាំង ហើយច្រើនមកលើគេ គឺជាស្តេចស្រុកអាសស៊ើរ និងឫទ្ធានុភាពទាំងប៉ុន្មានរបស់ទ្រង់ ទន្លេនោះនឹងហូរចេញតាមគ្រប់ទាំងព្រែក ហើយលិចច្រាំងទាំងអស់
8. ក៏នឹងសាយចូលទៅក្នុងស្រុកយូដាដែរ ព្រមទាំងលិចហូរកាត់ស្រុកឡើងត្រឹមក ហើយនិងជន់រាចពេញស្រុករបស់ឯង ឱអេម៉ាញូអែលអើយ។
9. ឱសាសន៍ទាំងឡាយអើយ ចូរស្រែកសន្ធាប់ចុះ គង់តែឯងរាល់គ្នានឹងត្រូវបាក់បែកខ្ទេចខ្ទីវិញ នែ អស់ទាំងស្រុកដែលនៅឆ្ងាយៗអើយ ចូរផ្ទៀងត្រចៀកស្តាប់ចុះ ចូរក្រវាត់ចង្កេះខ្លួនដែរ នោះឯងនឹងត្រូវបាក់បែកខ្ទេចខ្ទី ចូរក្រវាត់ចង្កេះចុះ នោះឯងនឹងត្រូវបាក់បែកខ្ទេចខ្ទីទៅ
10. ចូរប្រឹក្សាគ្នា នោះការសម្រេចរបស់ឯងនឹងត្រូវសាបសូន្យទៅ ចូរចេញវាចាចុះ តែពាក្យសំដីនោះនឹងមិនស្ថិតស្ថេរនៅឡើយ ដ្បិតព្រះទ្រង់គង់នៅខាងយើងហើយ។
11. ឯព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលមក ដោយព្រះហស្តសង្កត់លើខ្ញុំជាខ្លាំង ទ្រង់ដាស់តឿនខ្ញុំមិនឲ្យដើរតាមផ្លូវរបស់សាសន៍នេះ ដោយថា
12. កុំឲ្យឯងថា មានការក្បត់ ក្នុងគ្រប់ទាំងការដែលសាសន៍នេះថា មានការក្បត់នោះឡើយ ក៏កុំឲ្យភ័យខ្លាចចំពោះការដែលគេភ័យខ្លាចដែរ កុំឲ្យតក់ស្លុតឲ្យសោះ
13. ត្រូវឲ្យរាប់ព្រះយេហូវ៉ានៃពួកពលបរិវារទុកជាបរិសុទ្ធ ព្រមទាំងយកទ្រង់ជាទីភ័យខ្លាច ហើយតក់ស្លុតវិញ
14. នោះទ្រង់នឹងបានសម្រាប់ជាទីបរិសុទ្ធ តែជាថ្មចំពប់ ហើយជាថ្មដាដែលបង្អាក់បង្អន់ចិត្តដល់ពួកអ៊ីស្រាអែលទាំង២វង្ស ហើយជាអន្ទាក់ និងជាជង់ដល់ពួកអ្នកនៅក្រុងយេរូសាឡឹមទាំងអស់
15. មនុស្សជាច្រើននឹងចំពប់នឹងថ្មនោះ ហើយដួលទៅ ព្រមទាំងត្រូវបាក់បែក ជាប់អន្ទាក់ ហើយចាប់បានផង។
16. ចូរចងសេចក្ដីបន្ទាល់ទុក ហើយបិទត្រាបញ្ញត្តច្បាប់នៅក្នុងពួកសិស្សរបស់អញចុះ
17. ឯខ្ញុំៗនឹងទន្ទឹងចាំព្រះយេហូវ៉ា ដែលទ្រង់លាក់ព្រះភ័ក្ត្រនឹងពូជពង្សយ៉ាកុប ខ្ញុំនឹងចាំមើលតែទ្រង់
18. មើល ខ្ញុំ ហើយនិងកូនដែលព្រះយេហូវ៉ាបានប្រទានមកខ្ញុំ យើងខ្ញុំសម្រាប់ជាទីសម្គាល់មកពីព្រះយេហូវ៉ានៃពួកពលបរិវារ ដែលទ្រង់គង់នៅភ្នំស៊ីយ៉ូន ហើយជាទីអស្ចារ្យនៅក្នុងពួកអ៊ីស្រាអែល។
19. កាលបើអ្នកណាពោលដល់ឯងថា ចូររកពួកគ្រូខាប និងគ្រូគាថា ដែលចេញសំឡេងអ៊ីអ៊ុ ហើយងុមៗ នោះត្រូវឆ្លើយថា គួរគប្បីឲ្យបណ្តាជនស្វែងរកព្រះរបស់ខ្លួនវិញ តើនឹងរកចំពោះរូបខ្មោចជាប្រយោជន៍ដល់មនុស្សរស់ធ្វើអ្វី
20. ចូរទៅបើកគម្ពីរបញ្ញត្ត និងសេចក្ដីបន្ទាល់មើល បើគេនិយាយមិនត្រូវនឹងព្រះបន្ទូលនោះ នោះគ្មានពន្លឺរះឡើងនៅក្នុងខ្លួនទេ
21. គេនឹងដើរចុះឡើងក្នុងស្រុក មានទាំងទុក្ខវេទនា ហើយស្រេកឃ្លាន កាលណាគេស្រេកឃ្លាន នោះនឹងមានចិត្តក្តៅក្រហាយ ហើយនិងប្រទេចផ្តាសាដល់ទាំងស្តេច និងព្រះរបស់ខ្លួន ដោយងើយមើលទៅលើមេឃផង
22. រួចងាកមើលទៅផែនដីឃើញមានសុទ្ធតែសេចក្ដីលំបាក សេចក្ដីងងឹត និងឈ្លប់សូន្យសុងគ្របសង្កត់ ដោយវេទនាចិត្ត ហើយនិងត្រូវបណ្តេញទៅក្នុងសេចក្ដីងងឹតយ៉ាងក្រាស់។
About អេសាយ Chapter 8
Read អេសាយ Chapter 8 online from the Holy Bible. This chapter is part of the Book of អេសាយ in the Old Testament. Continue reading with the chapter navigation above or explore the complete book.
Book Information
Book: អេសាយ
Chapter: 8
Testament: Old Testament
How to Read this Chapter
Use the Previous and Next Chapter buttons to continue reading អេសាយ. You can also adjust the font size for comfortable reading and browse other books of the Bible using the navigation links.
More Resources
Continue Reading the Bible
Continue reading អេសាយ Chapter 8 and explore every book, chapter and verse of the Holy Bible. Use the navigation links above and below to move through the Scriptures with ease.
Frequently Asked Questions
What is អេសាយ Chapter 8?
អេសាយ Chapter 8 is part of the Book of អេសាយ in the Holy Bible.
Can I read this chapter online?
Yes. You can read the complete អេសាយ Chapter 8 online for free with easy chapter navigation.
More Chapters from ព្រះគម្ពីរសញ្ញាចាស់
- ហូសេ Chapter 2
- ហូសេ Chapter 1
- សាស្តា Chapter 1
- ហូសេ Chapter 4
- ហូសេ Chapter 12
- ហូសេ Chapter 10
- ហូសេ Chapter 8
Explore More from អេសាយ
- អេសាយ Chapter 15
- អេសាយ Chapter 48
- អេសាយ Chapter 18
- អេសាយ Chapter 9
- អេសាយ Chapter 45
- អេសាយ Chapter 46
- អេសាយ Chapter 66