Read អេសាយ Chapter 57 Online
Read អេសាយ Chapter 57 online from the Holy Bible. This chapter is part of the Book of អេសាយ in the Old Testament. Browse every verse with easy chapter navigation, continue to the next chapter, or explore the complete Book of អេសាយ and the Holy Bible online.
Choose a Chapter
អេសាយ 57
ជំពូក 57
1. មនុស្សសុចរិតគេវិនាសទៅ ឥតមានអ្នកណាយកចិត្តទុកដាក់ឡើយ ហើយមនុស្សចិត្តល្អ គេត្រូវយកទៅឥតមានអ្នកណាពិចារណាថា មនុស្សសុចរិតបានដកចេញឲ្យរួចពីចំពោះការអាក្រក់នោះទេ
2. អ្នកនោះចូលទៅក្នុងសេចក្ដីសុខសាន្ត គេសម្រាកនៅលើដំណេករបស់ខ្លួន គឺគ្រប់ទាំងមនុស្សដែលដើរតាមផ្លូវទៀងត្រង់។
3. ឯឯងរាល់គ្នា ពួកកូនចៅនៃស្រីដែលជាគ្រូនក្ខត្តឫក្ស គឺជាពូជរបស់អ្នកក្បត់ប្រពន្ធ និងស្រីសំផឹងអើយ ចូរមកជិតនេះចុះ
4. តើឯងរាល់គ្នាឡកឡឺយឲ្យអ្នកណា ឯងហាមាត់ចំអក ហើយលៀនអណ្តាតឲ្យអ្នកណា តើឯងរាល់គ្នាមិនមែនជាកូនឥតខាន់ស្លា គឺជាពូជមនុស្សភូតភរទេឬអី
5. ឯងរាល់គ្នាជាអ្នកកំរើបរោលរាលចំពោះរូបព្រះនៅក្រោមគ្រប់ទាំងដើមឈើខៀវខ្ចី ហើយក៏សម្លាប់កូនក្មេងនៅក្រហែងថ្មត្រង់អស់ទាំងច្រកភ្នំ
6. ចំណែករបស់ឯង គឺនៅកណ្តាលអស់ទាំងថ្មរលីងក្នុងបាតជ្រោះ ឯងបានច្រួចតង្វាយច្រួច និងតង្វាយម្សៅថ្វាយដល់ថ្មទាំងនោះ ដូច្នេះ ថ្មទាំងនោះជាចំណែករបស់ឯងហើយ តើគួរឲ្យអញរសាយសេចក្ដីកំហឹងចំពោះអំពើយ៉ាងនោះឬអី
7. ឯងបានដាក់គ្រែដេករបស់ឯងនៅលើកំពូលភ្នំធំខ្ពស់ គឺនៅទីនោះដែលឯងបានឡើងទៅថ្វាយយញ្ញបូជាដែរ
8. ឯងបានដំឡើងទីរំឭកពីឯងនៅខាងក្រោយសន្លឹកទ្វារ និងក្របទ្វារដែរ ហើយឯងបានបើកខ្លួនឲ្យដល់ម្នាក់ដទៃទៀតក្រៅពីអញ ឯងបានឡើងទៅធ្វើឲ្យគ្រែឯងធំទូលាយ ហើយបានតាំងសញ្ញានឹងគេ ឯងបានស្រឡាញ់ដំណេករបស់គេ ក៏បានរៀបកន្លែងឲ្យ
9. ឯងបាននាំតង្វាយ ជាប្រេង ទៅគាល់ស្តេច ហើយបានចម្រើនគ្រឿងក្រអូបរបស់ឯងជាច្រើនឡើង ក៏បានចាត់ទូតរបស់ឯងឲ្យទៅឯស្រុកឆ្ងាយ ព្រមទាំងបន្ទាបខ្លួនឯងចុះទៅដល់ស្ថានឃុំព្រលឹងមនុស្សស្លាប់
10. ឯងត្រូវអស់កម្លាំង ដោយផ្លូវរបស់ឯងវែងឆ្ងាយ ប៉ុន្តែ ឯងមិនបានថាជាបង់កម្លាំងទទេនោះទេ គឺឯងបានទទួលសេចក្ដីចម្រើនកម្លាំងវិញ បានជាឯងមិនបានណាយចិត្តសោះឡើយ។
11. តើឯងបានភ័យខ្លាច ហើយស្រយុតចិត្តចំពោះអ្នកណា បានជាឯងកុហក ហើយមិនបាននឹកដល់អញ ឬយកចិត្តទុកដាក់សោះដូច្នេះ តើអញមិនបានអត់ធ្មត់ជាយូរមកហើយទេឬអី ប៉ុន្តែ ឯងមិនបានកោតខ្លាចដល់អញសោះ
12. អញនឹងប្រកាសប្រាប់ពីសេចក្ដីសុចរិតរបស់ឯង ហើយការដែលឯងប្រព្រឹត្តនឹងមិនមានប្រយោជន៍ដល់ឯងសោះ
13. កាលណាឯងអំពាវនាវ នោះឲ្យពួកដែលឯងបានប្រមូលជួយឯងឲ្យរួចចុះ តែខ្យល់នឹងផាត់គេទៅទាំងអស់ សេចក្ដីទទេៗនឹងចាប់យកគេទៅអស់រលីង ប៉ុន្តែ អស់អ្នកណាដែលពឹងជ្រកនឹងអញវិញ គេនឹងបានស្រុកទុកជាកេរអាករ ហើយនិងបានភ្នំបរិសុទ្ធរបស់អញទុកជាមរដក។
14. នោះនឹងមានគេបង្គាប់ថា ចូរលើកដីឡើង ចូរលើកដីឡើង ចូររៀបចំថ្នល់ ហើយយកថ្មចំពប់ចេញពីផ្លូវរបស់រាស្ត្រអញទៅ
15. ដ្បិតព្រះដ៏ជាធំ ហើយខ្ពស់បំផុត ជាព្រះដ៏គង់នៅអស់កល្បជានិច្ច ដែលព្រះនាមទ្រង់ជានាមបរិសុទ្ធ ទ្រង់មានព្រះបន្ទូលដូច្នេះថា អញនៅឯស្ថានដ៏ខ្ពស់ ហើយបរិសុទ្ធ ក៏នៅជាមួយនឹងអ្នកណាដែលមានចិត្តសង្រេង ហើយទន់ទាប ដើម្បីនឹងធ្វើឲ្យចិត្តរបស់មនុស្សទន់ទាបបានសង្ឃឹមឡើង ហើយចិត្តរបស់មនុស្សសង្រេងបានសង្ឃឹមឡើងដែរ
16. ដ្បិតអញមិនព្រមតវ៉ាជាដរាបទៅទេ ក៏មិនមានសេចក្ដីក្រោធជានិច្ចដែរ ព្រោះវិញ្ញាណគេនឹងរលត់ទៅនៅមុខអញ ព្រមទាំងព្រលឹងទាំងប៉ុន្មានដែលអញបានធ្វើនេះដែរ
17. អញបានខឹង ហើយបានវាយគេដោយព្រោះសេចក្ដីទុច្ចរិតនៃចិត្តលោភរបស់គេ អញបានគេចមុខ ហើយមានសេចក្ដីក្រោធ តែគេបានចេះតែថយទៅតាមអំពើចិត្តជានិច្ច
18. អញបានឃើញអស់ទាំងផ្លូវរបស់គេ ហើយអញនឹងប្រោសឲ្យជា អញនឹងនាំមុខគេដែរ ព្រមទាំងកំសាន្តចិត្តគេ ហើយពួកអ្នកដែលកាន់ទុក្ខនឹងគេ ឲ្យបានក្សាន្តឡើងផង
19. គឺអញដែលបង្កើតពាក្យចេញពីបបូរមាត់ ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលថា សូមសេចក្ដីសុខ សេចក្ដីសុខដល់អ្នកណាដែលនៅឆ្ងាយ ហើយដល់អ្នកដែលនៅជិតផង អញនឹងប្រោសគេឲ្យជា
20. តែឯពួកមនុស្សអាក្រក់ គេប្រៀបដូចជាសមុទ្រដែលចេះតែកម្រើក ឥតមានស្ងប់ឡើយ ហើយទឹកនោះចេះតែបារល្បាប់ និងភក់ឡើង
21. ព្រះនៃខ្ញុំទ្រង់មានព្រះបន្ទូលថា គ្មានសេចក្ដីសុខ ដល់មនុស្សដែលប្រព្រឹត្តអាក្រក់ឡើយ។
About អេសាយ Chapter 57
Read អេសាយ Chapter 57 online from the Holy Bible. This chapter is part of the Book of អេសាយ in the Old Testament. Continue reading with the chapter navigation above or explore the complete book.
Book Information
Book: អេសាយ
Chapter: 57
Testament: Old Testament
How to Read this Chapter
Use the Previous and Next Chapter buttons to continue reading អេសាយ. You can also adjust the font size for comfortable reading and browse other books of the Bible using the navigation links.
More Resources
Continue Reading the Bible
Continue reading អេសាយ Chapter 57 and explore every book, chapter and verse of the Holy Bible. Use the navigation links above and below to move through the Scriptures with ease.
Frequently Asked Questions
What is អេសាយ Chapter 57?
អេសាយ Chapter 57 is part of the Book of អេសាយ in the Holy Bible.
Can I read this chapter online?
Yes. You can read the complete អេសាយ Chapter 57 online for free with easy chapter navigation.
More Chapters from ព្រះគម្ពីរសញ្ញាចាស់
- ហូសេ Chapter 2
- ហូសេ Chapter 1
- ហូសេ Chapter 4
- សាស្តា Chapter 1
- ហូសេ Chapter 6
- ហូសេ Chapter 12
- ហូសេ Chapter 10
Explore More from អេសាយ
- អេសាយ Chapter 48
- អេសាយ Chapter 36
- អេសាយ Chapter 38
- អេសាយ Chapter 54
- អេសាយ Chapter 28
- អេសាយ Chapter 55
- អេសាយ Chapter 15