Read អេសាយ Chapter 5 Online
Read អេសាយ Chapter 5 online from the Holy Bible. This chapter is part of the Book of អេសាយ in the Old Testament. Browse every verse with easy chapter navigation, continue to the next chapter, or explore the complete Book of អេសាយ and the Holy Bible online.
Choose a Chapter
អេសាយ 5
ជំពូក 5
1. ខ្ញុំសូមច្រៀងបទថ្វាយស្ងួនសំឡាញ់របស់ខ្ញុំ គឺជាបទចម្រៀង ច្រៀងពីស្ងួនសំឡាញ់ខ្ញុំ ខាងឯចម្ការទំពាំងបាយជូររបស់ទ្រង់ថា-ស្ងួនសំឡាញ់ខ្ញុំ ទ្រង់មានចម្ការទំពាំងបាយជូរ នៅលើភ្នំ ដែលមានជីជាតិ
2. ទ្រង់ក៏កាប់គាស់ដី ហើយរើសយកដុំថ្មចេញ រួចទ្រង់ដាំទំពាំងបាយជូរយ៉ាងល្អបំផុត ក៏សង់ប៉ម១នៅជាកណ្តាល ហើយធ្វើធុងឃ្នាបគាបផ្លែផង ក្រោយនោះ ទ្រង់ប្រាថ្នាចង់ឲ្យទំពាំងបាយជូរនោះកើតផល តែបានកើតផលក្លាយជាទំពាំងបាយជូរព្រៃវិញ។
3. ឥឡូវនេះ ឱពួកក្រុងយេរូសាឡឹម និងសាសន៍យូដាអើយ សូមវិនិច្ឆ័យរឿងអញដែលកើតក្តីនឹងចម្ការទំពាំងបាយជូររបស់អញនេះចុះ
4. តើគួរឲ្យអញធ្វើអ្វីទៀតដល់ចម្ការទំពាំងបាយជូររបស់អញ ដែលអញលះបង់មិនបានធ្វើនោះ ដូច្នេះ កាលអញប្រាថ្នាឲ្យកើតមានផលល្អ ម្តេចក៏ក្លាយទៅជាមានផ្លែទំពាំងបាយជូរព្រៃវិញ
5. ឥឡូវនេះ អញនឹងប្រាប់ឲ្យឯងរាល់គ្នាដឹងជាអញនឹងធ្វើអ្វីដល់ចម្ការទំពាំងបាយជូររបស់អញនោះ គឺអញនឹងរើរបងចេញ នោះសត្វនឹងចូលស៊ីបំផ្លាញ អញនឹងរំលំកំផែងចេញ នោះចម្ការនឹងត្រូវជាន់ឈ្លីទៅ
6. អញនឹងបំផ្លាញអស់រលីង នឹងគ្មានអ្នកណាកាត់លួស ឬជ្រួយដីទៀតឡើយ គឺនឹងកើតមានអញ្ចាញ ហើយនិងបន្លាដុះឡើងវិញ ហើយអញនឹងបង្គាប់ដល់មេឃ ហាមមិនឲ្យធ្លាក់ភ្លៀងមកលើចម្ការនោះតទៅ
7. ពីព្រោះចម្ការទំពាំងបាយជូររបស់ព្រះយេហូវ៉ានៃពួកពលបរិវារ នោះគឺជាពូជពង្សរបស់អ៊ីស្រាអែល និងពួកយូដា ជាដំណាំដែលគាប់ដល់ព្រះនេត្រទ្រង់ ហើយទ្រង់ប្រាថ្នាចង់បានសេចក្ដីយុត្តិធម៌ តែមើល បានតែការកម្ចាយឈាមវិញ ក៏ប្រាថ្នាចង់បានសេចក្ដីសុចរិតដែរ តែមើលបានតែសម្រែកក្រលួចវិញ។ ទុក្ខទោសរបស់អស់អ្នកដែលបានធ្វើឲ្យព្រះអម្ចាស់ទ្រង់ព្រះពិរោធ
8. វេទនាដល់ពួកអ្នកដែលសង់ផ្ទះភ្ជាប់គ្នា ហើយកៀរប្រមូលស្រែចម្ការតៗគ្នា ឥតមានចន្លោះណាឡើយ ទាំងបណ្តាលឲ្យឯងរាល់គ្នានៅតែឯងនាញកស្រុកវិញ
9. ព្រះយេហូវ៉ានៃពួកពលបរិវារ ទ្រង់មានព្រះបន្ទូលដាក់ត្រចៀកខ្ញុំថា ពិតប្រាកដជាផ្ទះជាច្រើននោះនឹងត្រូវចោលទទេ គឺជាផ្ទះធំល្អផង ឥតមានអ្នកណានៅឡើយ
10. ដ្បិតចម្ការទំហំ១០រ៉ៃនឹងបានទឹកទំពាំងបាយជូរតែ២ប៉ោត ហើយពូជពង្រោះ១០ថាំងនឹងច្រូតបានតែ១ថាំងទេ។
11. វេទនាដល់ពួកអ្នកដែលក្រោកឡើង ពីព្រលឹមស្រាង ដើម្បីតែនឹងរកគ្រឿងស្រវឹង ហើយអត់ងងុយដរាបដល់យប់ជ្រៅ ទាល់តែឆេះរោលរាល ដោយសារស្រាទំពាំងបាយជូរ
12. ជាពួកអ្នកដែលមានស៊ុង ពិណ ក្រាប់ ខ្លុយ និងស្រាទំពាំងបាយជូរក្នុងការស៊ីលៀងរបស់គេ តែគេមិនយកចិត្តទុកដាក់ចំពោះស្នាដៃរបស់ព្រះយេហូវ៉ាទេ ក៏មិនពិចារណាពីការដែលព្រះហស្តទ្រង់ធ្វើដែរ។
13. ហេតុនោះបានជារាស្ត្ររបស់អញបានត្រូវចាប់ទៅជាឈ្លើយ គឺដោយព្រោះគេខ្វះប្រាជ្ញា ពួកអ្នករុងរឿងត្រូវអត់ឃ្លានរហិតរហៃទៅ ហើយពួកបណ្តាជនណែនណាន់ ក៏ខះកដោយស្រេកទឹក
14. ដូច្នេះ ស្ថានឃុំព្រលឹងមនុស្សស្លាប់បានរីកធំឡើង ព្រមទាំងហាមាត់ជាធំហួសប្រមាណ ឯពួករុងរឿងឧត្តម ពួកណែនណាន់តាន់តាប់ ពួកអ៊ឹកធឹក និងពួកអ្នកដែលរីករាយសប្បាយក្នុងពួកគេ ក៏ចុះទៅឯស្ថាននោះ
15. មនុស្សជាន់ទាបត្រូវឱនចុះ ហើយមនុស្សជាន់ខ្ពស់ក៏ត្រូវបន្ទាបដែរ ឯភ្នែករបស់អ្នកមានឫកខ្ពស់នឹងត្រូវសំយុងជ្រប់
16. តែព្រះយេហូវ៉ានៃពួកពលបរិវារ ទ្រង់បានតម្កើងឡើងដោយសេចក្ដីយុត្តិធម៌ គឺព្រះដ៏បរិសុទ្ធ ទ្រង់បានរាប់ជាបរិសុទ្ធដោយសេចក្ដីសុចរិតវិញ
17. នៅគ្រានោះកូនចៀមនឹងរកស៊ីនៅគ្រប់កន្លែង ដូចជានៅវាលស្មៅរបស់វា ឯមនុស្សដទៃគេនឹងត្របាក់លេបទ្រព្យសម្បត្តិបាក់បែករបស់ពួកអ្នកស្តុកស្តម្ភ។
18. វេទនាដល់ពួកអ្នកដែលអូសទាញសេចក្ដីទុច្ចរិត ដោយខ្សែជាសេចក្ដីភូតភរ ហើយអំពើបាប ដោយខ្សែលាមរទេះ
19. ជាពួកអ្នកដែលថា ចូរឲ្យទ្រង់ប្រញាប់ឡើង ឲ្យទ្រង់បង្ហើយការឲ្យឆាប់ចុះ ដើម្បីឲ្យយើងបានឃើញនឹងភ្នែក ចូរឲ្យគំនិតរបស់ព្រះដ៏បរិសុទ្ធនៃសាសន៍អ៊ីស្រាអែលចូលមកជិត ហើយមកដល់ចុះ ឲ្យយើងបានស្គាល់ផង។
20. វេទនាដល់ពួកអ្នកដែលរាប់សេចក្ដីអាក្រក់ថា ជាល្អ ហើយសេចក្ដីល្អថាជាអាក្រក់វិញ ជាពួកអ្នកដែលយកសេចក្ដីងងឹតជាពន្លឺ ហើយយកពន្លឺជាងងឹតក៏យកសេចក្ដីជូរចត់ជាផ្អែម ហើយយកផ្អែមជាជូរចត់វិញ
21. វេទនាដល់ពួកអ្នកដែលរាប់ខ្លួនថា ជាមានប្រាជ្ញា ហើយស្មានថាខ្លួនគេមានគំនិតស្រួច
22. វេទនាដល់ពួកអ្នកដែលប៉ិនប្រសប់នឹងផឹកស្រាទំពាំងបាយជូរ និងអ្នកដែលខ្លាំងពូកែក្នុងការលាយគ្រឿងស្រវឹង
23. ជាពួកអ្នកដែលស៊ីសំណូក ដើម្បីរាប់មនុស្សអាក្រក់ថាជាសុចរិតវិញ ហើយដកសេចក្ដីសុចរិតរបស់មនុស្សសុចរិតចេញ។
24. ហេតុដូច្នោះ បែបដូចជាអណ្តាតភ្លើងឆេះបន្សុសជញ្ជ្រាំង ហើយស្មៅក្រៀមស្រុតចុះក្នុងភ្លើងយ៉ាងណា នោះឫសរបស់ពួកអ្នកទាំងនោះនឹងបានដូចជាអ្វីដែលពុករលួយ ហើយផ្ការបស់គេនឹងហុយឡើង ដូចជាធូលីយ៉ាងនោះដែរ ដ្បិតគេបានលះចោលបញ្ញត្តច្បាប់របស់ព្រះយេហូវ៉ានៃពួកពលបរិវារ ព្រមទាំងមើលងាយចំពោះព្រះបន្ទូលរបស់ព្រះដ៏បរិសុទ្ធនៃសាសន៍អ៊ីស្រាអែលផង
25. ហេតុនោះ សេចក្ដីខ្ញាល់របស់ព្រះយេហូវ៉ាបានឆេះឡើងទាស់នឹងរាស្ត្រនៃទ្រង់ ហើយទ្រង់បានលូកព្រះហស្តមកវាយគេ ឯភ្នំទាំងប៉ុន្មានក៏ញ័រ ហើយខ្មោចគេបានត្រឡប់ដូចជាសំរាមនៅកណ្តាលផ្លូវទាំងប៉ុន្មាន ទោះបើយ៉ាងនោះក៏ដោយ គង់តែសេចក្ដីខ្ញាល់របស់ទ្រង់មិនទាន់បែរចេញទាំងអស់ទៅដែរ គឺព្រះហស្តទ្រង់ចេះតែលូកមកទៀត។
26. ទ្រង់នឹងលើកទង់ជ័យសម្រាប់ពួកសាសន៍ដែលនៅទីឆ្ងាយ ហើយនិងហួចហៅឲ្យមកពីចុងផែនដី នោះពួកខ្មាំងនឹងខំសង្វាតមកដោយប្រញាប់
27. ឥតមានអ្នកណាមួយអស់កម្លាំង ឬចំពប់ជើងឡើយ ឥតមានអ្នកណាមួយងុយងោក ឬដេកលក់ ក៏ឥតមានអ្នកណាមួយបន្ធូរខ្សែក្រវាត់ ឬស្រាយខ្សែស្បែកជើងដែរ
28. ជាពួកអ្នកដែលមានព្រួញមុតណាស់ ហើយធ្នូទាំងអស់ក៏ដំឡើងជាស្រេច ឯក្រចកសេះ នោះនឹងបានរាប់ជាថ្មភ្លើង ហើយកង់រទេះរបស់គេក៏ដូចជាខ្យល់កួច
29. សូរសន្ធឹករបស់ពួកនោះនឹងបានដូចជាសូរគ្រហឹមរបស់មេសិង្ហ គេនឹងគ្រហឹមដូចជាកូនសិង្ហ អើ គេនឹងគ្រហឹម ហើយចាប់រំពាយកទៅ ឥតមានអ្នកណាជួយឲ្យរួចបានឡើយ
30. នៅគ្រានោះ គេនឹងគ្រហឹមដាក់ពួកអ្នកទាំងនោះឲ្យឮ ដូចជាសូរគ្រាំគ្រេងនៃសមុទ្រ ហើយបើអ្នកណាមើលទៅក្នុងស្រុក នោះនឹងឃើញមានតែងងឹត និងសេចក្ដីវេទនាទទេ ហើយពន្លឺដែលនៅលើមេឃនឹងងងឹតសូន្យទៅដែរ។
About អេសាយ Chapter 5
Read អេសាយ Chapter 5 online from the Holy Bible. This chapter is part of the Book of អេសាយ in the Old Testament. Continue reading with the chapter navigation above or explore the complete book.
Book Information
Book: អេសាយ
Chapter: 5
Testament: Old Testament
How to Read this Chapter
Use the Previous and Next Chapter buttons to continue reading អេសាយ. You can also adjust the font size for comfortable reading and browse other books of the Bible using the navigation links.
More Resources
Continue Reading the Bible
Continue reading អេសាយ Chapter 5 and explore every book, chapter and verse of the Holy Bible. Use the navigation links above and below to move through the Scriptures with ease.
Frequently Asked Questions
What is អេសាយ Chapter 5?
អេសាយ Chapter 5 is part of the Book of អេសាយ in the Holy Bible.
Can I read this chapter online?
Yes. You can read the complete អេសាយ Chapter 5 online for free with easy chapter navigation.
More Chapters from ព្រះគម្ពីរសញ្ញាចាស់
- ហូសេ Chapter 2
- ហូសេ Chapter 1
- ហូសេ Chapter 4
- សាស្តា Chapter 1
- ហូសេ Chapter 10
- ហូសេ Chapter 8
- ហូសេ Chapter 6
Explore More from អេសាយ
- អេសាយ Chapter 37
- អេសាយ Chapter 52
- អេសាយ Chapter 50
- អេសាយ Chapter 3
- អេសាយ Chapter 34
- អេសាយ Chapter 12
- អេសាយ Chapter 30