Read អេសាយ Chapter 52 Online
Read អេសាយ Chapter 52 online from the Holy Bible. This chapter is part of the Book of អេសាយ in the Old Testament. Browse every verse with easy chapter navigation, continue to the next chapter, or explore the complete Book of អេសាយ and the Holy Bible online.
Choose a Chapter
អេសាយ 52
ជំពូក 52
1. ចូរភ្ញាក់ឡើង ចូរភ្ញាក់ឡើង ឱក្រុងស៊ីយ៉ូនអើយ ចូរពាក់កម្លាំងរបស់ឯង ឱយេរូសាឡឹមជាទីក្រុងបរិសុទ្ធអើយ ចូរប្រដាប់ដោយសម្លៀកបំពាក់ដ៏រុងរឿងរបស់ឯងចុះ ដ្បិតពីនេះទៅមុខនឹងគ្មានពួកមិនកាត់ស្បែក ឬពួកស្មោកគ្រោកចូលមកក្នុងឯងទៀតឡើយ
2. ឱក្រុងយេរូសាឡឹមអើយ ចូររលាស់ធូលីដីពីឯងចេញ ហើយក្រោកអង្គុយឡើង ឱកូនស្រីនៃក្រុងស៊ីយ៉ូនដែលជាឈ្លើយអើយ ចូរដោះចំណងពីកឯងចេញ។
3. ដ្បិតព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលដូច្នេះថា ឯងរាល់គ្នាបានត្រូវលក់ខ្លួនឥតយកថ្លៃ ហើយនិងបានលោះមកវិញឥតបង់ប្រាក់ដែរ
4. ដ្បិតព្រះអម្ចាស់យេហូវ៉ាទ្រង់មានព្រះបន្ទូលដូច្នេះ កាលដើមដំបូងរាស្ត្រអញបានចុះទៅឯស្រុកអេស៊ីព្ទ ដើម្បីអាស្រ័យនៅ ហើយពួកសាសន៍អាសស៊ើរបានសង្កត់សង្កិនគេដោយឥតហេតុ
5. ដូច្នេះ ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលថា តើអញធ្វើអ្វីនៅទីនេះឥឡូវ ដែលឃើញថា រាស្ត្រអញបានត្រូវយកចេញទៅដោយឥតថ្លៃដូច្នេះ ឯពួកអ្នកដែលឃុំគ្រងលើគេក៏ស្រែកគំហក ហើយរាល់តែថ្ងៃ នាមអញត្រូវប្រមាថជានិច្ច នេះជាព្រះបន្ទូលនៃព្រះយេហូវ៉ា
6. ហេតុនោះ រាស្ត្រអញនឹងស្គាល់នាមអញ ហេតុនោះ គេនឹងដឹងក្នុងថ្ងៃនោះថា គឺអញនេះហើយ ដែលចេញវាចា មើល គឺអញនេះហើយ។
7. អើ ល្អណាស់ហ្ន៎ គឺជើងនៃអ្នកនោះដែលដើរលើភ្នំ ជាអ្នកដែលនាំដំណឹងល្អមក ហើយប្រកាសប្រាប់ពីសេចក្ដីមេត្រី ជាអ្នកដែលនាំដំណឹងល្អពីការប្រសើរមក ហើយថ្លែងប្រាប់ពីសេចក្ដីសង្គ្រោះ គឺជាអ្នកដែលពោលដល់ក្រុងស៊ីយ៉ូនថា ព្រះនៃឯងទ្រង់សោយរាជ្យ
8. មានឮសំឡេងពួកចាំយាមរបស់ឯង គេបន្លឺឡើងច្រៀងជាមួយគ្នា ដ្បិតគេនឹងឃើញដោយភ្នែករបស់ខ្លួនគេ ក្នុងកាលដែលព្រះយេហូវ៉ាទ្រង់យាងមកឯក្រុងស៊ីយ៉ូនវិញ
9. អស់ទាំងទីខូចបង់នៃក្រុងយេរូសាឡឹមអើយ ចូរធ្លាយចេញដោយសេចក្ដីអំណរ ចូរច្រៀងជាមួយគ្នាចុះ ដ្បិតព្រះយេហូវ៉ាទ្រង់បានកំសាន្តទុក្ខរបស់រាស្ត្រទ្រង់ ក៏បានប្រោសលោះក្រុងយេរូសាឡឹមហើយ
10. ព្រះយេហូវ៉ាទ្រង់បានលាត់ព្រះពាហុបរិសុទ្ធរបស់ទ្រង់ នៅភ្នែកនៃគ្រប់ទាំងសាសន៍ ហើយអស់ទាំងចុងផែនដី បានឃើញសេចក្ដីសង្គ្រោះរបស់ព្រះនៃយើងរាល់គ្នា។
11. ចូរចេញទៅ ចូរចេញទៅ ចូរឲ្យឯងរាល់គ្នាចេញពីទីនេះទៅចុះ កុំឲ្យពាល់របស់អ្វីដែលមិនស្អាតឡើយ ចូរចេញពីកណ្តាលទីក្រុងនេះទៅ ឱពួកអ្នកដែលលើកយកគ្រឿងនៃព្រះយេហូវ៉ាអើយ ចូរញែកខ្លួនចេញជាស្អាតចុះ
12. ដ្បិតឯងរាល់គ្នានឹងមិនចេញទៅដោយរួសរាន់ទេ ក៏មិនត្រូវរត់ចេញឲ្យរួចខ្លួនដែរ ពីព្រោះព្រះយេហូវ៉ាទ្រង់នឹងយាងនាំមុខឯង ហើយព្រះនៃសាសន៍អ៊ីស្រាអែលទ្រង់នឹងការពារនៅខាងក្រោយឯងផង។
13. មើល អ្នកបម្រើរបស់អញនឹងប្រព្រឹត្តដោយប្រយ័តប្រយែង ទ្រង់នឹងបានតម្កើងឡើង គេនឹងលើកទ្រង់ឡើងឲ្យគង់នៅទីខ្ពស់ណាស់
14. មានមនុស្សជាច្រើនប៉ុណ្ណាបានត្រូវស្រឡាំងកាំងដោយឃើញទ្រង់ (ដ្បិតព្រះភ័ក្ត្រទ្រង់ត្រូវខូចទៅខុសជាងធម្មតាមនុស្ស ហើយរាងកាយទ្រង់ក៏ខុសនឹងរាងកាយរបស់មនុស្សជាតិទាំងពួងផង)
15. នោះទ្រង់នឹងប្រោសលើសាសន៍ជាច្រើនប៉ុណ្ណោះដែរ ពួកមហាក្សត្រនឹងបិទមាត់នៅចំពោះទ្រង់ ដ្បិតគេនឹងឃើញការដែលឥតមានអ្នកណាប្រាប់ដល់គេឡើយ ហើយសេចក្ដីដែលគេមិនបានឮថ្លែងប្រាប់មកសោះ នោះគេនឹងបានយល់ច្បាស់វិញ។
About អេសាយ Chapter 52
Read អេសាយ Chapter 52 online from the Holy Bible. This chapter is part of the Book of អេសាយ in the Old Testament. Continue reading with the chapter navigation above or explore the complete book.
Book Information
Book: អេសាយ
Chapter: 52
Testament: Old Testament
How to Read this Chapter
Use the Previous and Next Chapter buttons to continue reading អេសាយ. You can also adjust the font size for comfortable reading and browse other books of the Bible using the navigation links.
More Resources
Continue Reading the Bible
Continue reading អេសាយ Chapter 52 and explore every book, chapter and verse of the Holy Bible. Use the navigation links above and below to move through the Scriptures with ease.
Frequently Asked Questions
What is អេសាយ Chapter 52?
អេសាយ Chapter 52 is part of the Book of អេសាយ in the Holy Bible.
Can I read this chapter online?
Yes. You can read the complete អេសាយ Chapter 52 online for free with easy chapter navigation.
More Chapters from ព្រះគម្ពីរសញ្ញាចាស់
- ហូសេ Chapter 2
- ហូសេ Chapter 1
- សាស្តា Chapter 1
- ហូសេ Chapter 6
- ហូសេ Chapter 4
- ហូសេ Chapter 12
- ហូសេ Chapter 10
Explore More from អេសាយ
- អេសាយ Chapter 8
- អេសាយ Chapter 53
- អេសាយ Chapter 2
- អេសាយ Chapter 46
- អេសាយ Chapter 15
- អេសាយ Chapter 64
- អេសាយ Chapter 23