Read អេសាយ Chapter 32 Online
Read អេសាយ Chapter 32 online from the Holy Bible. This chapter is part of the Book of អេសាយ in the Old Testament. Browse every verse with easy chapter navigation, continue to the next chapter, or explore the complete Book of អេសាយ and the Holy Bible online.
Choose a Chapter
អេសាយ 32
ជំពូក 32
1. មើល នឹងមានស្តេច១អង្គសោយរាជ្យដោយសុចរិត ពួកចៅហ្វាយនឹងគ្រប់គ្រងដោយយុត្តិធម៌
2. ហើយមនុស្សម្នាក់នឹងបានដូចជាទីបាំងឲ្យរួចពីខ្យល់ និងជាទីជ្រកឲ្យរួចពីព្យុះសង្ឃរា ដូចផ្លូវទឹកហូរនៅទីហួតហែង ហើយដូចជាម្លប់នៃថ្មដាយ៉ាងធំនៅទីខ្សោះល្វើយ
3. ឯភ្នែកនៃពួកអ្នកដែលមើលឃើញ នោះនឹងមិននៅជាព្រិលៗទៀត ហើយត្រចៀកនៃពួកអ្នកដែលស្តាប់ឮនឹងប្រុងស្តាប់
4. ចិត្តរបស់ពួករួសរាន់នឹងមានតម្រិះ ហើយអណ្តាតនៃពួកដែលនិយាយជាប់ នោះនឹងប្រុងប្រៀបនិយាយឡើងយ៉ាងច្បាស់វិញ
5. គេនឹងមិនហៅមនុស្សល្ងីល្ងើថាជាអ្នកសទ្ធាទៀត ក៏មិនហៅមនុស្សទ្រឹស្តិស្មូរថាជាមានគុណឡើយ
6. ដ្បិតមនុស្សល្ងីល្ងើនឹងបញ្ចេញតែសេចក្ដីចម្កួត ហើយចិត្តរបស់គេនឹងប្រព្រឹត្តអំពើទុច្ចរិត ដើម្បីតែនឹងសម្រេចអំពើសៅហ្មង ហើយនិងពោលពាក្យខុសឆ្គងទាស់នឹងព្រះយេហូវ៉ា ដោយប្រាថ្នានឹងធ្វើឲ្យព្រលឹងមនុស្សឃ្លានបានទៅទទេ ហើយបំបាត់គ្រឿងផឹកពីអ្នកដែលស្រេកចេញ
7. គ្រឿងប្រដាប់របស់មនុស្សទ្រឹស្តិស្មូរសុទ្ធតែអាក្រក់ វាគិតគូរការអាក្រក់ដើម្បីនឹងបំផ្លាញមនុស្សរាបសា ដោយពាក្យកំភូត ទោះទាំងវេលា ដែលមនុស្សកំសត់និយាយដោយត្រឹមត្រូវផង
8. តែឯអ្នកមានចិត្តសទ្ធាវិញ គេគិតគូរការជាសគុណវិញ ហើយអ្នកនោះនឹងស្ថិតស្ថេរនៅដោយការនោះឯង។
9. ឱពួកស្រីៗដែលនៅដោយឥតកង្វល់អើយ ចូរក្រោកឡើង ហើយស្តាប់សំឡេងខ្ញុំចុះ ឯអ្នករាល់គ្នា ជាកូនស្រីដែលនៅព្រងើយអើយ ចូរផ្ទៀងត្រចៀកស្តាប់ពាក្យខ្ញុំ
10. ឱអ្នករាល់គ្នាដែលនៅព្រងើយដូច្នេះអើយ នៅ១ឆ្នាំប៉ុន្មានថ្ងៃទៀត នោះនឹងមានសេចក្ដីថប់ព្រួយវិញ ដ្បិតនឹងខានមានការបេះទំពាំងបាយជូរទៀត ហើយរដូវប្រមូលផលក៏មិនមកដល់ដែរ
11. ឱពួកស្រីៗដែលនៅដោយឥតកង្វល់អើយ ចូរញាប់ញ័រចុះ ឱពួកអ្នកដែលនៅព្រងើយអើយ ចូរមានសេចក្ដីថប់ព្រួយចុះ ចូរដោះសម្លៀកបំពាក់ចេញឲ្យខ្លួននៅទទេ រួចស្លៀកសំពត់ធ្មៃវិញទៅ
12. គេនឹងគក់ទ្រូងយំទួញនឹងចម្ការដែលគាប់ចិត្ត ហើយនិងដើមទំពាំងបាយជូរដែលដុះដាល
13. នៅក្នុងស្រុករបស់រាស្ត្រអញ នោះនឹងមានដុះសុទ្ធតែបន្លា និងអញ្ចាញ អើ នៅលើគ្រប់ទាំងផ្ទះសម្រាប់ត្រេកអរនៅទីក្រុងដ៏សប្បាយផង
14. ពីព្រោះព្រះរាជវាំងនឹងត្រូវចោលស្ងាត់ ហើយទីក្រុងដែលមានមនុស្សណែនណាន់នឹងត្រូវចោលទទេ ឯបន្ទាយ និងប៉មចាំយាម នោះនឹងបានសម្រាប់ជារូងនៅជាដរាប គឺជាទីសប្បាយដល់លាព្រៃ ហើយជាវាលស្មៅសម្រាប់ហ្វូងសត្វ។
15. ដរាបដល់ព្រះវិញ្ញាណបានចាក់មកលើយើងរាល់គ្នា ពីស្ថានដ៏ខ្ពស់ ហើយទីរហោស្ថានបានត្រឡប់ជាចម្ការដុះដាល ហើយចម្ការដុះដាលបានរាប់ទុកជាព្រៃវិញ។
16. នៅគ្រានោះ សេចក្ដីយុត្តិធម៌នឹងស្ថិតនៅក្នុងទីរហោស្ថាន ហើយសេចក្ដីសុចរិតនឹងអាស្រ័យនៅ ក្នុងចម្ការដុះដាល
17. ឯការនៃសេចក្ដីសុចរិត នោះនឹងបានជាសន្តិសុខ ហើយផលនៃសេចក្ដីសុចរិត នោះនឹងបានជាសេចក្ដីស្រាកស្រាន្ត និងជាសេចក្ដីទុកចិត្តជាដរាបទៅ
18. ឯរាស្ត្រអញគេនឹងអាស្រ័យក្នុងទីលំនៅដ៏មានសន្តិសុខ ហើយនៅផ្ទះសំបែងមាំមួន ជាទីសម្រាកក្សេមក្សាន្ត
19. តែនឹងត្រូវធ្លាក់ព្រិលមកបំបាក់ព្រៃ ហើយទីក្រុងនឹងត្រូវរលំអស់រលីង
20. មានពរហើយ អ្នករាល់គ្នាដែលសាបព្រោះក្បែរគ្រប់ទាំងផ្លូវទឹក ហើយលែងគោ និងលា ឲ្យដើររកស៊ីតាមចិត្ត។
About អេសាយ Chapter 32
Read អេសាយ Chapter 32 online from the Holy Bible. This chapter is part of the Book of អេសាយ in the Old Testament. Continue reading with the chapter navigation above or explore the complete book.
Book Information
Book: អេសាយ
Chapter: 32
Testament: Old Testament
How to Read this Chapter
Use the Previous and Next Chapter buttons to continue reading អេសាយ. You can also adjust the font size for comfortable reading and browse other books of the Bible using the navigation links.
More Resources
Continue Reading the Bible
Continue reading អេសាយ Chapter 32 and explore every book, chapter and verse of the Holy Bible. Use the navigation links above and below to move through the Scriptures with ease.
Frequently Asked Questions
What is អេសាយ Chapter 32?
អេសាយ Chapter 32 is part of the Book of អេសាយ in the Holy Bible.
Can I read this chapter online?
Yes. You can read the complete អេសាយ Chapter 32 online for free with easy chapter navigation.
More Chapters from ព្រះគម្ពីរសញ្ញាចាស់
- ហូសេ Chapter 2
- ហូសេ Chapter 1
- សាស្តា Chapter 1
- ហូសេ Chapter 4
- ហូសេ Chapter 12
- ហូសេ Chapter 10
- ហូសេ Chapter 8
Explore More from អេសាយ
- អេសាយ Chapter 14
- អេសាយ Chapter 59
- អេសាយ Chapter 47
- អេសាយ Chapter 60
- អេសាយ Chapter 50
- អេសាយ Chapter 34
- អេសាយ Chapter 45