Read អេសាយ Chapter 41 Online
Read អេសាយ Chapter 41 online from the Holy Bible. This chapter is part of the Book of អេសាយ in the Old Testament. Browse every verse with easy chapter navigation, continue to the next chapter, or explore the complete Book of អេសាយ and the Holy Bible online.
Choose a Chapter
អេសាយ 41
ជំពូក 41
1. ឱកោះទាំងប៉ុន្មានអើយ ចូរនៅស្ងៀមនៅមុខអញចុះ ហើយឲ្យប្រជាជាតិទាំងឡាយបានចម្រើនកម្លាំងឡើង ត្រូវឲ្យគេចូលមកជិត រួចសឹមឲ្យគេនិយាយចុះ ចូរឲ្យយើងមូលគ្នាមកវិនិច្ឆ័យសម្រេចក្តីយើង
2. តើអ្នកណាបានលើកម្នាក់ឡើងពីទិសខាងកើត ទាំងហៅមកដល់ជើងខ្លួនក្នុងសេចក្ដីសុចរិត ព្រមទាំងប្រគល់អស់ទាំងសាសន៍ដល់អ្នកនោះ ហើយលើកឲ្យគ្រប់គ្រងលើអស់ទាំងស្តេចផង ក៏យកគេដូចជាធូលី ប្រគល់ដល់ដាវរបស់អ្នកនោះ ហើយដូចជាជញ្ជ្រាំង ដែលត្រូវផាត់ដោយខ្យល់ ដល់ធ្នូដែរ
3. អ្នកនោះដេញតាមគេ ក៏ដើរដោយសុខសាន្ត ទៅតាមផ្លូវដែលជើងខ្លួនមិនដែលជាន់ឡើយ
4. តើអ្នកណាបានធ្វើ ហើយសម្រេចការនេះ ដោយហៅអស់ទាំងដំណមនុស្សតាំងពីដើមមក គឺអញ យេហូវ៉ានេះ ដែលជាដើម ហើយជាអ្នកនៅជាមួយនឹងមនុស្សជាន់ក្រោយបង្អស់ដែរ គឺអញនេះហើយ
5. កោះទាំងប៉ុន្មានបានឃើញ ហើយក៏ភ័យខ្លាច អស់ទាំងចុងផែនដីក៏ញាប់ញ័រ គេនាំគ្នាចូលមកជិត
6. គេជួយគ្នាទៅវិញទៅមក ហើយគ្រប់គ្នានិយាយដល់បងប្អូនខ្លួនថា ចូរមានចិត្តក្លាហានឡើង
7. ដូច្នេះ ជាងឈើគេកំឡាចិត្តជាងទង ហើយអ្នកដែលផែដោយញញួរ ក៏កំឡាចិត្តដល់អ្នកដែលដំដែក ដោយនិយាយពីការផ្សាថា នេះល្អហើយ រួចក៏វាយភ្ជាប់ដោយដែកគោល ដើម្បីមិនឲ្យរើទៅឯណាឡើយ។
8. តែឯង ឱអ៊ីស្រាអែល ជាអ្នកបម្រើអញអើយ ព្រមទាំងយ៉ាកុបដែលអញបានរើស ជាពូជអ័ប្រាហាំដ៏ជាសំឡាញ់របស់អញផង
9. គឺឯងដែលអញបានចាប់នាំមកពីចុងផែនដី ហើយបានហៅមកពីទីឆ្ងាយបំផុត ដោយនិយាយនឹងឯងថា ឯងជាអ្នកបម្រើរបស់អញ អញបានរើសឯង មិនមែនបោះបង់ចោលឯងទេ
10. កុំឲ្យភ័យខ្លាចឡើយ ដ្បិតអញនៅជាមួយនឹងឯង កុំឲ្យស្រយុតចិត្តឲ្យសោះ ពីព្រោះអញជាព្រះនៃឯង អញនឹងចម្រើនកម្លាំងដល់ឯង អើ អញនឹងជួយឯង អើ អញនឹងទ្រឯងដោយដៃស្តាំដ៏សុចរិតរបស់អញ
11. មើល អស់អ្នកដែលខឹងក្តៅក្រហាយនឹងឯង គេនឹងត្រូវខ្មាស ហើយជ្រប់មុខនៅ ពួកអ្នកដែលតតាំងនឹងឯង គេនឹងបានដូចជាទទេសោះ ហើយនិងត្រូវវិនាសសូន្យទៅ
12. ឯងនឹងរកគេ គឺពួកអ្នកដែលតតាំងនឹងឯងនោះ តែមិនប្រទះឃើញឡើយ ឯពួកអ្នកដែលច្បាំងនឹងឯង គេនឹងបានដូចជាទទេសោះ ហើយដូចជារបស់ដែលគ្មានផង
13. ដ្បិតអញនេះ គឺយេហូវ៉ាជាព្រះនៃឯង អញនឹងកាន់ដៃស្តាំឯង ដោយពោលនឹងឯងថា កុំឲ្យភ័យខ្លាចឡើយ អញនឹងជួយឯង
14. ឱយ៉ាកុបជាដង្កូវអើយ កុំឲ្យខ្លាចឡើយ ហើយឯងរាល់គ្នា ជាពូជពង្សអ៊ីស្រាអែលដែរ ដ្បិតព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលថា អញនឹងជួយឯង ព្រះដ៏បរិសុទ្ធនៃសាសន៍អ៊ីស្រាអែល ទ្រង់ជាអ្នកប្រោសលោះឯង
15. មើល អញបានយកឯងធ្វើជាគ្រឿងបញ្ជាន់យ៉ាងថ្មី ហើយមុត ដែលមានធ្មេញ ឯងនឹងបញ្ជាន់អស់ទាំងភ្នំធំ ព្រមទាំងវាយកម្ទេច ហើយនិងធ្វើឲ្យភ្នំតូចទាំងប៉ុន្មានដូចជាអង្កាមផង
16. ឯងនឹងរោយគេ ហើយខ្យល់នឹងផាត់បាត់ទៅ ឯខ្យល់កួចនឹងកម្ចាត់កម្ចាយគេអស់ទៅដែរ នោះឯងនឹងមានសេចក្ដីរីករាយក្នុងព្រះយេហូវ៉ា ឯងនឹងយកព្រះដ៏បរិសុទ្ធនៃសាសន៍អ៊ីស្រាអែលជាទីអួតរបស់ឯង។
17. ពួកក្រីក្រ និងពួកកំសត់ទុគ៌ត គេរកទឹក តែគ្មានសោះ គេខះកដោយស្រេកទឹក ឯអញ គឺយេហូវ៉ា អញនឹងតបឆ្លើយនឹងគេ អញនេះ គឺជាព្រះនៃសាសន៍អ៊ីស្រាអែល អញនឹងមិនបោះបង់ចោលគេឡើយ
18. អញនឹងបើកផ្លូវទឹកឲ្យហូរនៅលើទីខ្ពស់ត្រងិល ហើយនិងទឹកផុសនៅកណ្តាលច្រកភ្នំ អញនឹងធ្វើឲ្យទីរហោស្ថានត្រឡប់ទៅជាត្រពាំងទឹក ហើយឲ្យដីហួតហែងមានរន្ធទឹកហូរ
19. អញនឹងធ្វើឲ្យដើមតាត្រៅ ដើមនាងនួន ដើមពពាលខែ និងដើមសំរោង ដុះនៅទីរហោស្ថាន អញនឹងដាំដើមកកោះ ដើមស្រល់ ហើយនិងដើមស្រឡៅ ជាមួយគ្នានៅទីសមុទ្រខ្សាច់
20. ដើម្បីឲ្យគេបានឃើញ ហើយដឹង ព្រមទាំងពិចារណាយល់ជាមួយគ្នាថា គឺព្រះហស្តនៃព្រះយេហូវ៉ាដែលបានសម្រេចការនោះ គឺជាព្រះដ៏បរិសុទ្ធនៃសាសន៍អ៊ីស្រាអែលដែលបង្កើតឡើង។
21. ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលថា ចូរសម្ដែងដើមហេតុនៃរឿងឯងមក មហាក្សត្រនៃពួកយ៉ាកុបទ្រង់មានព្រះបន្ទូលថា ចូររៀបរាប់តាមលំអានរបស់ឯងទាំងប៉ុន្មានចុះ
22. ត្រូវឲ្យគេបញ្ចេញសេចក្ដីទាំងនោះមក ហើយប្រាប់យើងរាល់គ្នាពីការដែលកើតឡើងឲ្យបានដឹង ចូរសប្រាប់ពីកាលដែលកើតមានកាលពីដើម ជាយ៉ាងណាផង ដើម្បីឲ្យយើងរាល់គ្នាបានពិចារណា ឲ្យដឹងចុងបំផុតនៃការទាំងនោះ ឬបង្ហាញឲ្យយើងឃើញពីការនៅខាងមុខចុះ
23. ចូរសម្ដែងប្រាប់ពីការដែលត្រូវកើតមកនៅខាងមុខនោះ ដើម្បីឲ្យយើងរាល់គ្នាបានដឹងថា ឯងរាល់គ្នាជាព្រះមែន អើ ចូរធ្វើការអ្វីមួយ ទោះល្អឬអាក្រក់ក្តី ដើម្បីឲ្យយើងរាល់គ្នាបានស្ងើច ហើយឃើញជាមួយគ្នា
24. មើល ឯងរាល់គ្នាមិនមែនជាអ្វីទេ ហើយការរបស់ឯងរាល់គ្នាក៏ជាទទេសោះ អ្នកណាដែលរើសយកឯងរាល់គ្នា នោះគួរខ្ពើមឆ្អើមហើយ។
25. អញបានតាំងម្នាក់ពីទិសខាងជើងឡើង អ្នកនោះបានមកដល់ហើយ អ្នកនោះនឹងអំពាវនាវដល់ឈ្មោះអញពីទិសខាងកើត ក៏នឹងញាំញីពួកគ្រប់គ្រង ដូចជាគេជាន់បាយអ ហើយដូចជាជាងស្មូនជាន់ដីឥដ្ឋ
26. តើអ្នកណាបានសម្ដែងសេចក្ដីតាំងពីដើមមក ដើម្បីឲ្យយើងរាល់គ្នាបានដឹង ហើយមុនកំណត់ ដើម្បីឲ្យយើងបានពោលថា អ្នកនោះនិយាយត្រូវមែន អើ គ្មានអ្នកណាសម្ដែងទេ អើ គ្មានអ្នកណាបង្ហាញសោះ អើ គ្មានអ្នកណាឮពាក្យសំដីរបស់ឯងរាល់គ្នាឡើយ
27. គឺអញដើមដំបូង ដែលប្រាប់ដល់ក្រុងស៊ីយ៉ូនថា មើលន៏ គេមកហើយ អញនឹងឲ្យម្នាក់ដល់ក្រុងយេរូសាឡឹម ជាអ្នកដែលនឹងនាំដំណឹងល្អមក
28. អញបានសង្កេតមើល តែមិនឃើញមនុស្សណាមួយសោះ ទោះទាំងនៅក្នុងពួកទាំងនោះ ក៏ឥតមានណាមួយជាអ្នកប្រឹក្សា ដែលកាលណាអញនឹងសួរ នោះនឹងអាចឆ្លើយ១ម៉ាត់បានឡើយ
29. មើល គេសុទ្ធតែឥត ប្រយោជន៍ទទេ ហើយការរបស់គេក៏អសារឥតការដែរ រូបសិតរបស់គេសុទ្ធតែជាខ្យល់ ហើយសូន្យទទេ។
About អេសាយ Chapter 41
Read អេសាយ Chapter 41 online from the Holy Bible. This chapter is part of the Book of អេសាយ in the Old Testament. Continue reading with the chapter navigation above or explore the complete book.
Book Information
Book: អេសាយ
Chapter: 41
Testament: Old Testament
How to Read this Chapter
Use the Previous and Next Chapter buttons to continue reading អេសាយ. You can also adjust the font size for comfortable reading and browse other books of the Bible using the navigation links.
More Resources
Continue Reading the Bible
Continue reading អេសាយ Chapter 41 and explore every book, chapter and verse of the Holy Bible. Use the navigation links above and below to move through the Scriptures with ease.
Frequently Asked Questions
What is អេសាយ Chapter 41?
អេសាយ Chapter 41 is part of the Book of អេសាយ in the Holy Bible.
Can I read this chapter online?
Yes. You can read the complete អេសាយ Chapter 41 online for free with easy chapter navigation.
More Chapters from ព្រះគម្ពីរសញ្ញាចាស់
- ហូសេ Chapter 2
- ហូសេ Chapter 1
- ហូសេ Chapter 4
- សាស្តា Chapter 1
- ហូសេ Chapter 10
- ហូសេ Chapter 8
- ហូសេ Chapter 6
Explore More from អេសាយ
- អេសាយ Chapter 61
- អេសាយ Chapter 11
- អេសាយ Chapter 33
- អេសាយ Chapter 40
- អេសាយ Chapter 32
- អេសាយ Chapter 21
- អេសាយ Chapter 7