Read អេសាយ Chapter 56 Online
Read អេសាយ Chapter 56 online from the Holy Bible. This chapter is part of the Book of អេសាយ in the Old Testament. Browse every verse with easy chapter navigation, continue to the next chapter, or explore the complete Book of អេសាយ and the Holy Bible online.
Choose a Chapter
អេសាយ 56
ជំពូក 56
1. ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលដូច្នេះថា ចូររក្សាសេចក្ដីយុត្តិធម៌ ហើយប្រព្រឹត្តតាមសេចក្ដីសុចរិតចុះ ពីព្រោះសេចក្ដីសង្គ្រោះរបស់អញបានមកជិតដល់ហើយ ឯសេចក្ដីសុចរិតរបស់អញ ក៏រៀបនឹងសម្ដែងឲ្យឃើញដែរ
2. មានពរហើយ មនុស្សណាដែលប្រព្រឹត្តយ៉ាងនោះ ព្រមទាំងកូនមនុស្សណាដែលកាន់សេចក្ដីនេះឲ្យខ្ជាប់ខ្ជួនផង គឺជាអ្នកដែលថែរក្សាថ្ងៃឈប់សម្រាកឥតបង្អាប់ ហើយរក្សាដៃមិនឲ្យធ្វើការអាក្រក់ណាឡើយ
3. ឯសាសន៍ដទៃណាដែលបានភ្ជាប់ខ្លួននឹងព្រះយេហូវ៉ាហើយ នោះមិនត្រូវឲ្យពោលថា ក្រែងព្រះយេហូវ៉ាទ្រង់នឹងញែកខ្ញុំចេញពីរាស្ត្រទ្រង់ទៅ នោះឡើយ ក៏មិនត្រូវឲ្យមនុស្សកំរៀវពោលថា មើល ខ្ញុំនេះជាដើមឈើហួតហែងទេ នោះដែរ
4. ដ្បិតព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលពីពួកកំរៀវ ដែលរក្សាថ្ងៃឈប់សម្រាកទាំងប៉ុន្មាន ក៏រើសយកអ្វីៗដែលគាប់ចិត្តអញ ព្រមទាំងកាន់ខ្ជាប់តាមសេចក្ដីសញ្ញារបស់អញថា
5. អញនឹងឲ្យគេមានទីកន្លែង១នៅក្នុងវិហារអញ ហើយឲ្យមានឈ្មោះឆ្លាក់នៅជញ្ជាំងខាងក្នុង ដែលវិសេសជាងកូនប្រុសកូនស្រីទៅទៀត អញនឹងឲ្យគេមានឈ្មោះដ៏នៅអស់កល្បជានិច្ច ជាឈ្មោះដែលមិនត្រូវកាត់ចេញឡើយ។
6. ឯពួកសាសន៍ដទៃដែលភ្ជាប់ខ្លួននឹងព្រះយេហូវ៉ាដើម្បីធ្វើការងារទ្រង់ ហើយនិងស្រឡាញ់ព្រះនាមនៃព្រះយេហូវ៉ា ព្រមទាំងធ្វើជាអ្នកបម្រើទ្រង់ គឺគ្រប់អស់អ្នកណាដែលរក្សាថ្ងៃឈប់សម្រាកឥតបង្អាប់ឡើយ ហើយកាន់ខ្ជាប់តាមសេចក្ដីសញ្ញារបស់អញ
7. នោះអញនឹងនាំគេមកឯភ្នំបរិសុទ្ធរបស់អញ ហើយឲ្យគេបានអរសប្បាយនៅក្នុងដំណាក់របស់អញ ដែលសម្រាប់ជាទីអធិស្ឋាន អញនឹងទទួលអស់ទាំងតង្វាយដុត និងយញ្ញបូជារបស់គេ នៅលើអាសនៈ ដ្បិតដំណាក់អញនឹងបានហៅជាទីអធិស្ឋានសម្រាប់គ្រប់ទាំងសាសន៍
8. ព្រះអម្ចាស់យេហូវ៉ា ជាព្រះដែលប្រមូលអស់អ្នក ដែលត្រូវបំបរបង់ ក្នុងសាសន៍អ៊ីស្រាអែល ទ្រង់មានព្រះបន្ទូលថា អញនឹងប្រមូលមនុស្សដទៃមកជាមួយដែរ គឺជាពួកអ្នកក្រៅពីពួកអ៊ីស្រាអែលដែលបានប្រមូលហើយ។
9. នែ អស់ទាំងសត្វនៅវាល ហើយសត្វនៅព្រៃទាំងប៉ុន្មានអើយ ចូរមកហែកស៊ីចុះ
10. ពួកយាមល្បាតរបស់គេសុទ្ធតែខ្វាក់ភ្នែក គេគ្មានតម្រិះគ្រប់គ្នា គេសុទ្ធតែជាឆ្កែគ ព្រុសមិនកើត គេតែងតែស្រមៃឃើញ គេចេះតែដេក ហើយចូលចិត្តតែលក់ទៅ
11. អើ គេជាពួកឆ្កែសាហាវដែលមិនចេះឆ្អែតឆ្អន់ឡើយ ជាពួកគង្វាលដែលមិនចេះយល់សោះ គេបានបែរទៅតាមផ្លូវរបស់គេរៀងខ្លួន គឺឲ្យបានកម្រៃរបស់ខ្លួនគេទាំងអស់គ្នា
12. គេថា អញ្ជើញមកខ្ញុំនឹងរកស្រាទំពាំងបាយជូរ យើងនឹងផឹកគ្រឿងស្រវឹងទាល់តែឆ្អែត ហើយថ្ងៃស្អែកនឹងបានដូចជាថ្ងៃនេះដែរ គឺជាថ្ងៃមានបរិបូរលើសលុបផង។
About អេសាយ Chapter 56
Read អេសាយ Chapter 56 online from the Holy Bible. This chapter is part of the Book of អេសាយ in the Old Testament. Continue reading with the chapter navigation above or explore the complete book.
Book Information
Book: អេសាយ
Chapter: 56
Testament: Old Testament
How to Read this Chapter
Use the Previous and Next Chapter buttons to continue reading អេសាយ. You can also adjust the font size for comfortable reading and browse other books of the Bible using the navigation links.
More Resources
Continue Reading the Bible
Continue reading អេសាយ Chapter 56 and explore every book, chapter and verse of the Holy Bible. Use the navigation links above and below to move through the Scriptures with ease.
Frequently Asked Questions
What is អេសាយ Chapter 56?
អេសាយ Chapter 56 is part of the Book of អេសាយ in the Holy Bible.
Can I read this chapter online?
Yes. You can read the complete អេសាយ Chapter 56 online for free with easy chapter navigation.
More Chapters from ព្រះគម្ពីរសញ្ញាចាស់
- ហូសេ Chapter 2
- សាស្តា Chapter 1
- ហូសេ Chapter 12
- ហូសេ Chapter 1
- ហូសេ Chapter 6
- ហូសេ Chapter 4
- ហូសេ Chapter 10
Explore More from អេសាយ
- អេសាយ Chapter 66
- អេសាយ Chapter 33
- អេសាយ Chapter 45
- អេសាយ Chapter 16
- អេសាយ Chapter 28
- អេសាយ Chapter 7
- អេសាយ Chapter 12